លក្ខខណ្ឌប្រតិបត្តិ

អំណះអំណាងទូទៅ

សូមលោកអ្នកអានកិច្ចព្រមព្រៀងនេះឲ្យបានច្បាស់លាស់មុនពេលប្រើប្រាស់គេហទំព័រនេះ។

គេហទំព័រនេះ ជាកម្មសិទ្ធិ និងប្រតិបត្តិការដោយមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”)។ តាមរយៈការចូលមកកាន់គេហទំព័រនេះ លោកអ្នកទទួលស្គាល់ និងព្រមតាម ខ និងលក្ខខណ្ឌ នៃការប្រើប្រាស់ទាំងឡាយដែលកំណត់នៅទីនេះ។ ប្រសិនជាលោកអ្នកមិនមានបំណងក្នុងការចងជាកាតព្វកិច្ចក្រោម ខ និងលក្ខខណ្ឌនេះទេ លោកអ្នកពុំគួរចូល ឬប្រើប្រាស់ គេហទំព័រនេះទេ។ យើងខ្ញុំអាចកែប្រែ ខ និងលក្ខខណ្ឌនានាបានគ្រប់ពេល ដោយការធ្វើបច្ចុប្បន្នភាពក្នុងការបញ្ចូល ហើយការប្រើប្រាស់ក្រោយៗបន្តទៀតរបស់លោកអ្នក ក៏ត្រូវទទួលស្គាល់ការយល់ព្រមចំពោះការផ្លាស់ប្តូរ ខ និងលក្ខខណ្ឌទាំងនោះដែរ។ សូមលោកអ្នក ពិនិត្យតាម ដានការផ្លាស់ប្តូរនេះឲ្យបានជាប់លាប់។

លក្ខខណ្ឌនៃការទទួលខុសត្រូវ

ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ម.ស.ម.ក នឹងមិនទទួលខុសត្រូវចំពោះការបាត់បង់ ខូចខាត គ្រោះថ្នាក់ ឬការចំណាយទាំងឡាយណាដែលកើតមាន ឬបណ្តាលឲ្យមាន ដែលត្រូវ បានអះអាងថាកើតឡើងដោយសារតែការប្រើប្រាស់គេហទំព័រនេះទេ ដោយរួមទាំងមិនត្រឹមតែកំហុសឆ្គង ភាពលម្អៀង ការដកចេញ ការរំខាន ឬការអូសបន្លាយ។ គេហទំព័រនេះ ត្រូវប្រើ ប្រាស់ដោយអ្នកប្រើប្រាស់គ្រប់រូបជាអ្នកត្រូវរ៉ាប់រងចំពោះរាល់ហានិភ័យទាំងឡាយដោយខ្លួនឯងផ្ទាល់។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រួមទាំងមិនត្រឹមតែការធ្វេស ប្រហែស ម.ស.ម.ក នឹងមិនទទួលខុសត្រូវចំពោះការខូចខាតដោយផ្ទាល់ ដោយប្រយោល ដោយចៃដន្យ ជាពិសេស ឬដោយឡែកណាមួយនោះទេ។ ទាំង ម.ស.ម.ក និងបុគ្គលិកណាមួយរបស់ខ្លួន នឹងមិនទទួលខុសត្រូវចំពោះអ្នកប្រើប្រាស់ ឬបុគ្គលណាមួយអំពីភាពមិនត្រឹមត្រូវ ភាពលម្អៀង ការដកចេញ ការរំខាន ការលុប ចោល កំហុស ការផ្លាស់ប្តូរ ឬការប្រើប្រាស់ខ្លឹមសារ ឬ ភាពច្បាស់លាស់តាមពេលវេលា ឬភាពពេញលេញនោះទេ ហើយក៏នឹងមិនទទួលខុសត្រូវចំពោះការខកខានមិនបានបំពេញ បញ្ហា វីរ៉ុសតាមកុំព្យូរទ័រ ឬការខកខានខ្សែបណ្តាញទំនាក់ទំនង ទោះបីជាបណ្តាល ឬខូចខាតមកពីអ្វីក៏ដោយ។ គេហទំព័រនេះត្រូវបានផ្តល់ ដោយពុំមានការធានាតាមប្រភេទណាមួយ ទោះតាមរយៈការសម្តែងផ្ទាល់ ឬមិនផ្ទាល់ រួមមិនត្រឹមតែការធានា គុណភាពល្អ ភាពត្រឹមត្រូវ តាមគោលបំណងចាក់លាក់ ឬភាពមិនរំលោភបំពានដោយប្រយោលណាមួយ។​​​​​ ព័ត៌មានដែលមាននៅលើគេហទំព័រនេះត្រូវបានជឿជាក់ថាមានភាពច្បាស់លាស់ នៅពេលដែលដាក់បញ្ចូលក្នុងគេហទំព័រនេះ ប៉ុន្តែពុំមានការធានាថា ព័ត៌មានទាំងនោះជាព័ត៌មាន ចុងក្រោយច្បាស់លាស់ ឬពេញលេញនោះទេ។ ព័ត៌មានខ្លះអាចមានភាពមិនច្បាស់លាស់ជាលក្ខណៈបច្ចេកទេស ភាពលម្អៀងផ្នែកបច្ចេកទេសអក្សរ និង/ឬ ការដក ចេញណាមួយពីគេហទំព័រ។ រាល់ការផ្លាស់ប្តូរត្រូវបានបញ្ចូលទៅក្នុងព័ត៌មានណាមួយតាមពេលវេលាជាក់លាក់ ហើយការផ្លាស់ប្តូរទាំងនោះនឹងត្រូវបានបញ្ចូលទៅ ក្នុងការចេញផ្សាយ ថ្មីៗចំពោះការផ្សព្វផ្សាយនេះ។ ម.ស.ម.ក បង្ហាញព័ត៌មានលើគេហទំព័រនេះ ជាសេវាមួយដល់អ្នកប្រើប្រាស់អ៊ីនធើណែត រួមទាំងសាធារណជនទូទៅផង។ នៅគ្រាដែលព័ត៌មាន លើគេហ ទំព័រនេះបង្ហាញពីក្តីបារម្ភលើបញ្ហាច្បាប់ ព័ត៌មានទាំងនោះមិនមានគោលបំណងជាផ្តល់ការណែនាំតាមផ្លូវច្បាប់ ឬជំនួសឲ្យផ្នែក ណាមួយនៃការណែនាំរបស់ មេធាវីនោះឡើយ។ លោកអ្នកដែលស្វែងរកជំនួយ ឬការណែនាំជាក់លាក់តាមផ្លូវច្បាប់ គួរតែទាក់ទងទៅមេធាវី។

អំណះអំណាងអំពីតំណភ្ជាប់

យើងខ្ញុំផ្តល់នូវតំណភ្ជាប់ទៅទំព័រផ្សេងទៀត ដែលយើងជឿថា អាចមានប្រយោជន៍ ឬដែលអាចផ្តល់ព័ត៌មានសំខាន់ៗបាន។ តំណភ្ជាប់ទៅទំព័រ ឬព័ត៌មាននានារបស់តតីយជន ពុំមែន មានបំណង និងលោកអ្នកមិនគួរយល់ថា ជាការបង្កើត ឬបង្ហាញដោយប្រយោលពីការឯកភាព ការឧបត្ថម្ភ ឬអនុសាសន៍របស់យើងខ្ញុំចំពោះព័ត៌មាន ផលិតផល ឬសេវាកម្មទាំងឡាយ របស់តតីយជនដែលលោកអ្នកឃើញនៅលើគេហទំព័រនោះទេ។ យើងខ្ញុំមិនថែទាំ ឬគ្រប់គ្រងទំព័រទាំងនោះទេ ហើយហេតុដូច្នេះ យើងខ្ញុំពុំធានាអំពីភាពច្បាស់លាស់ ការជឿជាក់ ឬគោលការណ៍នៃព័ត៌មានដែលលោកអ្នកឃើញនោះទេ។

សេចក្តីថ្លែងការណ៍អំពីសិទ្ធិអ្នកនិពន្ធ/គោលការណ៍អនុញ្ញាត

រាល់ព័ត៌មាន និងទិន្នន័យដែលមាននៅក្នុងគេហទំព័រនេះអាចប្រើប្រាស់បានដោយពុំគិតថ្លៃ និងអាចថតចម្លងដោយសេរី ចម្លងតាម និងចែកចាយបន្តទៀត ល្គឹកណាតែមានដាក់ ម.ស.ម.ក និង គេហទំព័រអំពីធុរកិច្ច និងសិទ្ធិមនុស្សកម្ពុជាជាអាគតដ្ឋាន ឬប្រភពយោង។ រាល់ការថតចម្លងទាំងឡាយដែលលោកអ្នកធ្វើចេញពីឯកសារទាំងអស់ត្រូវតែ ធានាពីកម្មសិទ្ធិបញ្ញា ម៉ាកសញ្ញា ឬការជូនដំណឹងត្រឹមត្រូវផ្សេងទៀត ដែលស្ថិតនៅលើទំព័រ ដែលទាក់ទងនឹងឯកសារដែលបានថតចម្លង។ លើកលែង តែមានការអនុញ្ញាតនៅកថាខណ្ឌនេះ លោកអ្នកពុំមានសិទ្ធិទទួលបានអាជ្ញាប័ណ្ណសិទ្ធិអ្នកនិពន្ធ ម៉ាកសញ្ញា ប្រកាសនីយបត្រតក្កកម្ម ឬកម្មសិទ្ធិបញ្ញាផ្សេងទៀតនៅក្នុងឯកសារ ដែលបានឃើញ ឬពិពណ៌នានៅលើទំព័រនោះទេ។ សិទ្ធិទាំងអស់នោះត្រូវបានរក្សាទុកដោយ ម.ស.ម.ក។

លក្ខខណ្ឌផ្សេងៗ

ខ និងលក្ខខណ្ឌទាំងនេះនឹងត្រូវគ្រប់គ្រង និងបកស្រាយដោយអនុលោមតាមច្បាប់នៃប្រទេសកម្ពុជា វៀរលែងតែគោលការណ៍នៃទំនាស់តាមផ្លូវច្បាប់។ ប្រសិនជាផ្នែកណាមួយនៃខ និងលក្ខខណ្ឌទាំងនេះពុំស្របច្បាប់ ទុកជាមោឃៈ ឬ មិនអាចអនុវត្តទៅបាន ផ្នែកនោះនឹងត្រូវចាត់ទុកជាផ្នែកដាច់ដោយឡែកមួយ ហើយនឹងមិននាំឲ្យប៉ះពាល់ដល់សុភពភាព និងការអនុវត្ត នៃបទប្បញ្ញត្តិដែលនៅសល់ផ្សេងទៀតនោះទេ។ ភស្តុតាងដែលមានបង្ហាញពីការប្រើប្រាស់គេហទំព័រនេះក្នុងគោលបំណងខុសច្បាប់ ទាំងឡាយ នឹងត្រូវផ្តល់ជូនទៅអាជ្ញាធរអនុវត្តច្បាប់ទាំងអស់។ នេះគឺជាការព្រមព្រៀងពេញលេញទាំងស្រុង រវាងភាគីទាំងឡាយដែលជាប់ទាក់ទិននឹងការប្រើប្រាស់គេហទំព័រនេះ។

មតិយោបល់

យើងខ្ញុំសូមលើកទឹកចិត្តលោកអ្នកក្នុងការចែករំលែកយោបល់ និងគំនិតផ្សេងៗសម្រាប់ការប្រើប្រាស់ ឬ ការជួយសម្រួលដល់ការទទួលបានព័ត៌មាននៅក្នុងគេហទំព័រនេះជាមួយនឹង ម.ស.ម.ក តាមរយៈ [email protected]