-
ខិត្តប័ណ្ណព័ត៌មានអំពីបច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទិ្ធដីសមូហភាពសម្រាប់ សហគមន៍ជនជាតិដើមភាគតិចឆ្នាំ២០២៤
- កាលបរិច្ឆេទចេញផ្សាយ: ៧-សីហា-២០២៤
- ការចេញផ្សាយ: ខិតប័ណ្ណព័ត៌មាន
ក្នុងឱកាសប្រារពទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកឆ្នាំ២០២៤ ថ្ងៃនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) រួមសហការជាមួយលេខាធិការដ្ឋាននៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA) បានចេញផ្សាយនូវខិត្តប័ណ្ណព័ត៌មានអំពីបច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទិ្ធដី សមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចឆ្នាំ២០២៤ និងលើកបង្ហាញអំពីក្តីកង្វល់សំខាន់មួយក្នុងចំណោមក្តីកង្វល់ដទៃទៀតរបស់ជនជាតិដើមភាគតិចកម្ពុជា។
ទាញយកអានបន្ត -
ការទទួលបានប័ណ្ណកម្មសិទិ្ធដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២៤-កក្កដា-២០២៤
- ការចេញផ្សាយ: របាយការណ៍
The Cambodian Center for Human Rights (“CCHR”) is a leading, non-aligned, independent, nongovernmental organization (“NGO”) that works to promote and protect democracy and respect for human rights – primarily civil and political rights - throughout the Kingdom of Cambodia (“Cambodia”). CCHR’s vision is of a non-violent Cambodia in which people can enjoy their fundamental human rights, are empowered to participate in democracy, and share equally the benefits of Cambodia’s development. CCHR promotes the rule of law over impunity; strong institutions over strong men; and a pluralistic society in which variety is harnessed and celebrated rather than ignored or punished. CCHR’s logo – a dove flying in a circle of blue sky – represents the twin principles of peace and freedom.
ទាញយកអានបន្ត -
សលាកប័ត្រព័ត៌មាន៖ ការបណ្តេញចេញដោយបង្ខំនៅកម្ពុជា
- កាលបរិច្ឆេទចេញផ្សាយ: ២-តុលា-២០២៣
- ការចេញផ្សាយ: សលាកបត្រព័ត៌មាន
ផ្សារភ្ជាប់នឹងការប្រារព្វទិវាសិទិ្ធលំនៅឋានពិភពលោកក្នុងខែតុលា ឆ្នាំ២០២៣នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) បានចេញផ្សាយសលាកប័ត្រព័ត៌មានស្តីពីការបណ្តេញចេញដោយបង្ខំនៅកម្ពុជា ចាប់តាំងពីការរឹតបន្តឹងក្នុងអំឡុងពេលជំងឺកូវីដ-១៩ ត្រូវបានដកចេញកាលចុងឆ្នាំ ២០២១ មក។ សលាកប័ត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុន ដែលបានចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០២០ និង២០២១ ដើម្បីរំលឹកឡើងវិញនូវកាតព្វកិច្ចសិទ្ធិមនុស្សដែលទាមទារឱ្យរដ្ឋ និងធុរកិច្ច ត្រូវការពារប្រជាពលរដ្ឋពីការរំលោភសិទ្ធិមនុស្សរួមទាំងការបណ្តេញចេញដោយបង្ខំ។ សលាកប័ត្រព័ត៌មាននេះបានផ្តល់អនុសាសន៍ជាក់លាក់ដល់រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបណ្តេញដោយបង្ខំ ការពារលំនៅឋានរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការគោរពសិទ្ធិដីធ្លី និងសេរីភាពជាមូលដ្ឋាននៅក្នុងព្រះរាជាណាចក្រ។
ទាញយកអានបន្ត -
បច្ចុប្បន្នភាពនៃការទទួលប័ណ្ណកម្មសិទិ្ធដីសមូហភាពជនជាតិដើមភាគតិចឆ្នាំ២០២៣
- កាលបរិច្ឆេទចេញផ្សាយ: ៨-សីហា-២០២៣
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
ក្នុងឱកាសប្រារព្ធទិវាជនជាតិដើមភាគតិចពិភពលោកឆ្នាំ២០២៣ មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាចេញផ្សាយនូវខិត្តប័ណ្ណព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃការទទួលបានប័ណ្ណកម្មសិទិ្ធដីសមូហភាពសម្រាប់សហគមន៍ជនជាតិដើមភាគតិចឆ្នាំ២០២៣ ព្រមទាំងលើកបង្ហាញអំពីក្តីកង្វល់ដ៏ចំបងរបស់ពួកគាត់ផងដែរ។
ទាញយកអានបន្ត -
គោលនយោបាយក្នុងវិស័យជលផល
- កាលបរិច្ឆេទចេញផ្សាយ: ៩-កុម្ភៈ-២០២២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
គោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល និងព្រៃឈើ ហៅកាត់ខ្លីថា វីជីជីធី (VGGT) កំណត់អំពីការកាន់ដីដោយធម្មានុរូប និងសិទ្ធិធម្មានុរូបនៃការកាន់កាប់ដែននេសាទ។
ទាញយកអានបន្ត -
គោលនយោបាយស្តីពីដីធ្លី (វីជីជីធី)
- កាលបរិច្ឆេទចេញផ្សាយ: ៩-កុម្ភៈ-២០២២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
គោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល និងព្រៃឈើ ហៅកាត់ខ្លីថា វីជីជីធី កំណត់អំពីការកាន់កាប់ដីដោយធម្មានុរូប និងសិទ្ធិធម្មានុរូបទាំងអស់។
ទាញយកអានបន្ត -
គោលនយោបាយក្នុងវិស័យព្រៃឈើ
- កាលបរិច្ឆេទចេញផ្សាយ: ៩-កុម្ភៈ-២០២២
- ការចេញផ្សាយ: ព្រឹត្តិប័ត្រ
គោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្តីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ដី ជលផល និងព្រៃឈើ ហៅកាត់ខ្លីថា វីជីជីធី កំណត់អំពីសិទ្ធិធម្មានុរូបនៃការកាន់កាប់ព្រៃឈើ។
ទាញយកអានបន្ត -
The Responsibility of Business to Respect Human Rights in the context of Voluntary Guideline on the Responsible on Governance of Tenure (VGGT)
- កាលបរិច្ឆេទចេញផ្សាយ: ១-មេសា-២០១៩
- ការចេញផ្សាយ: ផ្សេងៗ
The Guidelines are to improve tenure of land, fisheries and forests. They seek to do so for the benefit of all,with an emphasis on vulnerable and marginalized people, with the goals of food security and progressive realization of the right to adequate food, poverty eradication, sustainable livelihoods, social stability, housing security, rural development, environmental protection and sustainable social and economic development. It looks to strengthen the capacities and operations of authorities, civil society, communities and private actors. Promoting cooperation and transparency between actors.’’’’’’ ’’’’’’ ’’’’’’
ទាញយកអានបន្ត -
ទំនួលខុសត្រូវរបស់ធុរកិច្ចក្នុងការគោរពសិទ្ធិមនុស្សជុំវិញគោលការណ៍ណែនាំដោយស្ម័គ្រចិត្តស្ដីពីអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវលើការកាន់កាប់ ជនលផល ព្រៃឈើក្នុងបរិបទសន្តិសុខស្បៀង
- កាលបរិច្ឆេទចេញផ្សាយ: ២០-កុម្ភៈ-២០១៩
- ការចេញផ្សាយ: សលាកបត្រព័ត៌មាន
គោលការណ៍ណែនាំនេះធ្វើឡើងដើម្បីឱ្យប្រសើរឡើងនូវការកាន់កាប់ដីធ្លី ធនធានជលផល និងធនធានព្រៃឈើ។ គោលការណ៍នេះគឺស្វែងរកផលប្រយោជន៍សម្រាប់ទាំងអស់គ្នាជាពិេសសសម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋដែលគេមិនគិតគូរ ផ្សារភ្ជាប់ជាមួយគោលដៅរបស់សន្ដិសុខស្បៀង និងការយល់ឃើញនូវសិទ្ធិទទួលបានស្បៀងអាហារគ្រប់គ្រាន់ ការលុបបំបាត់ភាពក្រីក្រ ជីវភាពរស់នៅប្រកបដោយនិរន្ដរភាព ស្ថេរភាពសង្គម សុវត្ថិភាពលំនៅដ្ឋាន ការអភិវឌ្ឍន៍ទីជនបទ ការការពារបរិស្ថាន និងនិរន្ដរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ច។ គោលការណ៍នេះគឺពង្រឹងសមត្ថភាព និងប្រតិបតិ្ដការរបស់អាជ្ញាធរ សង្គមស៊ីវិល សហគមន៍ និង វិស័យឯកជន។ ការលើកកម្ពស់សហប្រតិបត្ដិការ និងតម្លាភាពរវាងតួអង្គទាំងអស់។
ទាញយកអានបន្ត -
កំណត់ត្រាសង្ខេបស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស ការទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទ្ធិនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លី ក្នុងព្រះរាជាណាចក្រកម្ពុជា៖ ចំណុចកែលម្អទាំងប្រាំពីរយ៉ាង
- កាលបរិច្ឆេទចេញផ្សាយ: ២០-ធ្នូ-២០១៨
- ការចេញផ្សាយ: របាយការណ៍
កំណត់ត្រាសង្ខេបស្តីពីធុរកិច្ចនិងសិទិ្ធមនុស្ស ស្តីពីការ «ទប់ស្កាត់ ការកាត់បន្ថយ និងការដោះស្រាយការរំលោភសិទិ្ធនានាពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងព្រះរាជាណាចក្រកម្ពុជា ៖ ចំណុចកែលម្អទាំងប្រាំពីរយ៉ាង» ត្រូវបានត្រូវបាន ចេញផ្សាយនៅថ្ងៃនេះ ទី២០ ខែធ្នូ ឆ្នាំ២០១៨។ កំណត់ត្រាសង្ខេបនេះមានគោលបំណង ដើម្បីកំណត់រកឱ្យឃើញនូវបញ្ហាសំខាន់ៗដែលទាក់ទងនឹងសិទ្ធិមនុស្សក្នុងវិស័យធុរកិច្ចនៅក្នុងប្រទេសកម្ពុជាតាមរយៈការវិភាគលើទំនាស់ពាក់ព័ន្ធនឹងដីធ្លីចំនួនបីករណី និងដើម្បីស្នើជាអនុសាសន៍ក្នុងគោលបំណងទប់ស្កាត់ និងដោះស្រាយការរំលោភបំពានសិទ្ធិមនុស្ស ដែលបណ្តាលមកពីប្រតិបត្តិការធុរកិច្ចនានា។ កំណត់ត្រាសង្ខេបរកឃើញផងដែរនូវចំណុចជាក្ដីបារម្ភចំនួនប្រាំពីរ ដែលជាចំណុចស្នូលនៃទំនាស់ពាក់ព័ន្ធនឹងដីធ្លីក្នុងប្រទេសកម្ពុជា។
ទាញយកអានបន្ត -
សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ស្តីពីសិទ្ធិដីធ្លី ជាសិទ្ធិមនុស្ស
- កាលបរិច្ឆេទចេញផ្សាយ: ១០-ធ្នូ-២០១៨
- ការចេញផ្សាយ: ផ្សេងៗ
ម.ស.ម.ក.និងអង្គការសង្គមស៊ីវិលទាំង ១៦ ផ្សេងទៀតបានចេញនូវសេចក្តីថ្លែងការណ៍រួមមួយដែលស្តីពី សិទ្ធិដីធ្លីជាសិទ្ធិមនុស្ស កាលពីថ្ងៃទី ១០ ធ្នូ ២០១៨។ បន្ទាប់ពីសិក្ខាសិលាថ្នាក់តំបន់មួយស្តីពីការផ្សារភ្ជាប់ស្ថាប័នសិទ្ធិមនុស្សនឹងការទទួលស្គាល់សិទ្ធិដីធ្លី ជាសិទ្ធិមនុស្ស នៅថ្ងៃទី១៥ ដល់ ១៦ វិច្ឆិកា ឆ្នាំ២០១៨ នៅក្រុងបាងកក ប្រទេសថៃ។
ទាញយកអានបន្ត -
Economic, social, and cultural rights: Cultural Rights
- កាលបរិច្ឆេទចេញផ្សាយ: ៩-វិច្ឆិកា-២០១៨
- ការចេញផ្សាយ: សលាកបត្រព័ត៌មាន
សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ សំដៅទៅលើសិទ្ធិនៅកន្លែងធ្វើការ សិទ្ធិសន្ដិសុខសង្គម សិទ្ធិមានគ្រួសារ និងសិទ្ធិចូលរួមក្នុងជីវភាពវប្បធម៌ក៏ដូចជាសិទ្ធិទទួលបានលំនៅឋាន ស្បៀងអាហារ ទឹក ការថែទាំសុខភាព និងការអប់រំ ។
ទាញយកអានបន្ត