តើយើងជាអ្នកណា?
គេហទំព័រអំពីធុរកិច្ច និងសិទ្ធិមនុស្សកម្ពុជា ត្រូវបានបង្កើត និងអនុវត្តដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ជាផ្នែកមួយនៃគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា ដែលជាគម្រោងដំបូងគេនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០៩ ដើម្បីដោះស្រាយលើបញ្ហានៃការយល់ដឹង និងការគោរពរបស់ធុរកិច្ចចំពោះសិទ្ធិមនុស្ស។ លោកអ្នកអាចចុចនៅទីនេះ ដើម្បីអានសលាកប្រសង្ខេបនៃការណែនាំអំពីគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស។
តើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើអ្វី?
ម.ស.ម.ក គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើលគេហទំព័រ www.cchrcambodia.org។
ហេតុអ្វីបានជាយើងបង្កើតគេហទំព័រនេះឡើង?
គេហទំព័រនេះត្រូវបានបង្កើតឡើងដើម្បីជាកន្លែងមួយសម្រាប់ធុរកិច្ច អង្គការមិនមែនរដ្ឋភិបាល រដ្ឋាភិបាល និងសាធារណជនទាំងឡាយ ស្វែងរក និងចែករំលែកព័ត៌មានអំពីធុរកិច្ច និងសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស ទាក់ទងនឹងឧស្សាហកម្មកាត់ដេរ។ ភាពជោគជ័យនៃគេហទំព័រនេះ អាស្រ័យលើកិច្ចសហប្រតិបត្តិការ និងទទួល បានទិន្នន័យពីគ្រប់ភាគីដែលមានអត្ថប្រយោជន៍នៅក្នុងការយល់ដឹង និងគោរព សិទ្ធិមនុស្ស របស់ ធុរកិច្ច។