កម្ពុជា និងដំណើរការការពិនិត្យឡើងវិញនៃអនុសញ្ញា ស៊ី-ដ

អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (“ស៊ី-ដ”) គឺជាអនុសញ្ញាអន្តរជាតិដែលបរិយាយយ៉ាងពិស្តារអំពីសិទ្ធិស្ត្រី ហើយត្រូវបានគេចាត់ទុកថាជាច្បាប់អន្តរជាតិដែលចែងអំពីសិទ្ធិស្ត្រី។ គណៈកម្មាធិការ ស៊ី-ដ គឺជាក្រុមមួយដែលមានសមាសភាពអ្នកជំនាញឯករាជ្យផ្នែកសិទ្ធិស្រ្តីចំនួន ២៣ រូប ដែលធ្វើការតាមដានទៅលើការអនុវត្តអនុសញ្ញា ស៊ី-ដ របស់រដ្ឋភាគីដែលបានផ្ដល់សច្ចាប័ន។ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញា ស៊ី-ដ នៅឆ្នាំ១៩៩២ និងផ្ដល់សច្ចាប័នលើពិធីសារបន្ថែមលើអនុសញ្ញានេះនៅឆ្នាំ២០១០។

រដ្ឋភាគីទាំងអស់រួមទាំងកម្ពុជាមានកាតព្វកិច្ចក្នុងការដាក់របាយការណ៍ជាទៀងទាត់ជូនគណៈ កម្មាធិការជារៀងរាល់៤ ឆ្នាំម្ដង ទាក់ទងនឹងការអនុវត្តសិទ្ធិដែលមានចែងក្នុងអនុសញ្ញា ស៊ី-ដ។ ប្រទេសកម្ពុជាមានកាតព្វកិច្ចមួយចំនួនក្រោមអនុសញ្ញា ស៊ី-ដ ដែលរាប់បញ្ចូលទាំងការអនុម័តច្បាប់សមស្របដើម្បីហាមឃាត់ការរើសអើងប្រឆាំងនឹងនារីភេទ ការធានាដល់ការការពារនារីភេទពីការរើសអើងដោយប្រសិទ្ធភាព ការធានានូវសមភាពនៅក្នុងវិស័យសាធារណៈ និងឯកជន និងការលុបបំបាត់ច្បាប់ធរមាន បទបញ្ជា ឬក៏ទំនៀមទម្លាប់ដែលរើសអើងនារីភេទ។ គណៈកម្មាធិការបានពិនិត្យប្រទេសកម្ពុជាចុងក្រោយនៅក្នុង ខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយនឹងពិនិត្យប្រទេសកម្ពុជាម្តងទៀតនៅឆ្នាំ ២០២៣ ។

ខិត្តប័ណ្ណព័ត៌មាននៃការពិនិត្យឡើងវិញនៃអនុសញ្ញា ស៊ី-ដ

ឯកសារទាក់ទងនឹងការត្រួតពិនិត្យឡើងវិញនៃអនុសញ្ញា ស៊ី-ដ លើប្រទេសកម្ពុជា តាមវដ្តនីមួយៗ

  • តុលា ២០១៩

    ជុំទីបី

    របាយការណ៍តាមការកំណត់លើកទី៦ គឺនៅខែតុលា ឆ្នាំ២០១៩


    អានបន្ត
  • តុលា ២០១៣

    ជុំទីពីរ

    របាយការណ៍តាមការកំណត់លើកទី៤ និងទី៥ គឺនៅខែតុលា ឆ្នាំ២០១៣


    អានបន្ត
  • មករា ២០០៦

    ជុំទីមួយ

    របាយការណ៍តាមការកំណត់លើកទី១ ទី២ និងទី៣ គឺនៅខែមករា ឆ្នាំ២០០៦


    អានបន្ត

ព័ត៌មានទាក់ទងនឹងអនុសញ្ញា ស៊ី-ដ

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo