កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាល​ប្រ​វតិ្តច្បាប់​អង្គការ ​សមាគម

កាល​ប្រ​វតិ្តច្បាប់​អង្គការ​សមាគម

  • ទី​បំផុត​ច្បាប់ស្តី​ពីអង្គការ​សមាគម​ត្រូវ​បាន​អនុម័ត

    ទី​បំផុត​ច្បាប់ស្តី​ពីអង្គការ​សមាគម​ត្រូវ​បាន​អនុម័ត

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    នៅ​ថ្ងៃទី​១២ ខែ​សី​ហា ឆ្នាំ​២០១៥ ព្រះ​មហា​ក្សត្រ​ ព្រះបាទ​សម្តេច​​ព្រះ​បរម​នាថ​​នរោត្តម​ សី​ហមុនី​ ឡាយព្រះហស្ថលេខា ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ​នូវ​ច្បាប់​ស្តី​​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

    Freshnews | VOD | CAMD | PPP | Freshnews | VOD | RFA | CAMD

  • លិខិត​ចំហ ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះករុណា​ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

    លិខិត​ចំហ ក្រាប​ថ្វាយ​បង្គំ​ទូល​ព្រះករុណា​ព្រះ​បាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

    ការតស៊ូមតិ(សំបុត្រ)

    សូម​ក្រាប​ថ្វាយ​បង្គំ​ទូល ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់ ទ្រង់​មេត្តា​ព្រះ​រាជ​តម្រិះ​ទៅ​លើ​ការ​ឡាយ​ព្រះ​ហស្ថ​លេខា​ និង​អន្ត​រាគមន៍​ជាបន្ទាន់​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ ស្ដី​ពី​សមា​គម និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ("ច្បាប់​អង្គការ​សមាគម")។

    CCHR | CCHR

  • យុវជន ចំនួន ៦ នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​ត្រូវបាន​ចាប់ខ្លួន​

    យុវជន ចំនួន ៦ នាក់​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​ត្រូវបាន​ចាប់ខ្លួន​

    ការតស៊ូមតិ(ការតវ៉ា)

    ​យុវជន ៦ នាក់ ត្រូវបាន​ចាប់ខ្លួន នៅមុខ​រដ្ឋសភា និង​ត្រូវបាន​ដោះលែង​ក្នុង​ថ្ងៃ​តែមួយ​បន្ទាប់ពី​ពួកគេ​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស ហើយ​តវ៉ា​ទាមទារ​ឲ្យ​មានការ​ច្រានចោល​ច្បាប់​អង្គការ​សមាគម​។​

    RFA | RFI | VOD | PPP | CAMD | KHT | RFA | RFI | VOD | PPP | CAMD | KHT

  • ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​មាន​ច្រាន​ច្បាប់​អង្គការ​ច្បាប់ នៅ​ព្រឹទ្ធសភា​

    ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​មាន​ច្រាន​ច្បាប់​អង្គការ​ច្បាប់ នៅ​ព្រឹទ្ធសភា​

    ការតស៊ូមតិ(ការតវ៉ា)

    ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ប្រមាណ​ជាង ៤០០ អង្គ​/​នាក់ បាន​តវ៉ា​នៅមុខ​ព្រឹទ្ធសភា​ទាមទារ​ច្រានចោល​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​

    VOD | VOD

  • កំណត់ត្រា​សង្ខេប​ស្តីពី​ការលាលែង​ពី​តំណែង​របស់​ឧត្ដ​ម្ភ​ស្នងការរង និង​កម្ពុជា​

    កំណត់ត្រា​សង្ខេប​ស្តីពី​ការលាលែង​ពី​តំណែង​របស់​ឧត្ដ​ម្ភ​ស្នងការរង និង​កម្ពុជា​

    ការតស៊ូមតិ(កំណត់ត្រាសង្ខេប)

    អ្នកនាំពាក្យ​ការិយាល័យ​ឧ​ត្ត​ម្ភ​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​ថ្លែងថា “​ច្បាប់​បែបនេះ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​លប់ឈ្មោះ​សមាគម​ណា ដែល​គេ​គិតថា​មិនមាន​អ​ព្យា​ក្រឹត្យ​ភាព​ផ្នែក​នយោបាយ និង​ពិតជា​ផ្ដល់​ផលប៉ះពាល់​យ៉ាងខ្លាំង​”​។​

    OHCHR | Reliefweb | PPP | AKP | OHCHR | Reliefweb | PPP | AKP

  • ​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ជា​ឯកច្ឆន្ទ​

    ​ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​ជា​ឯកច្ឆន្ទ​

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    សមាជិក​ព្រឹទ្ធសភា ចំនួន ៤៤ នាក់ លើ ៤៤ នាក់ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​អនុម័ត​ច្បាប់​អង្គការ​សមាគម​ជា​ឯកច្ឆន្ទ ទោះបីជា​មានការ​រិះគន់​ជាច្រើន​ក៏ដោយ​។

    RFA | RFI | VOD | VOA | RFA | RFI | VOD | VOA

  • ​ប្រទេស​កម្ពុជា ៖ ព្រះមហាក្សត្រ​គួរតែ​បដិសេធ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    ​ប្រទេស​កម្ពុជា ៖ ព្រះមហាក្សត្រ​គួរតែ​បដិសេធ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​

    ការតស៊ូមតិ(សំបុត្រ)

    អគ្គលេខាធិការ អង្គការ​លើកលែងទោស​អន្តរជាតិ សាលី​ល ហ្សេ​តទី (Salil Shetty) បាន​សរសេរ​សារលិខិត​ថ្វាយ ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​អំពាវនាវ​ឲ្យ​ទ្រង់​បដិសេធ​ច្បាប់​ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។

    Amnesty International | Amnesty International

  • ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)

    CCHR | ICJ

  • ការតវ៉ា​ប្រឆាំង​ច្បាប់​អង្គការ ផ្ទុះឡើង​ទូទាំងប្រទេស​

    ការតវ៉ា​ប្រឆាំង​ច្បាប់​អង្គការ ផ្ទុះឡើង​ទូទាំងប្រទេស​

    ការតស៊ូមតិ(ការតវ៉ា)

    ប្រជាពលរដ្ឋ​រាប់រយ​នាក់ ទូទាំងប្រទេស នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​តវ៉ា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​អង្គការ ខណៈដែល​មានការ​រាយការណ៍​ថា ច្បាប់​ដ៏​ចម្រូងចម្រាស់​នេះ​នឹង​ទៅដល់​ព្រឹទ្ធសភា​នៅ​ថ្ងៃ​សុក្រ​

    PPP | CAMD | PPP | CAMD

  • ម​.​ស​.​ម​.​ក ស្នើ​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ច្បាប់​អង្គការ​សមាគម​ចោល​

    ម​.​ស​.​ម​.​ក ស្នើ​ឲ្យ​ព្រឹទ្ធសភា​ច្រាន​ច្បាប់​អង្គការ​សមាគម​ចោល​

    ការតស៊ូមតិ(សំបុត្រ)

    នៅក្នុង​លិខិត​ចំហ​មួយ​ផ្ញើ​ទៅ​ប្រធានព្រឹទ្ធសភា​លោក សាយ ឈុំ ម​.​ស​.​ម​.​ក ជំរុញ​ឲ្យ​ព្រឹទ្ធសភា​បដិសេធ ការពិភាក្សា​លើ​ច្បាប់​អង្គការ​សមាគម ឬ​ច្រាន​ច្បាប់​នេះ​ចោល​តែម្ដង

    CCHR | VOD | ANADOLU Agency | CCHR | VOD | ANADOLU Agency

  • យុវជន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​

    យុវជន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស​តវ៉ា​ប្រឆាំងនឹង​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(ការតវ៉ា)

    ​យុវជន​មកពី​ក្រុម​ផ្សេងៗ បាន​ស្លៀកពាក់​ឯកសណ្ឋាន​ជា​អ្នកទោស ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​លើ​សេចក្តីព្រាងច្បាប់​អង្គការ​សមាគម​។​

    VOD | VOD

  • សកម្មជន​សហគមន៍​បាន​ដើរ​ចែក​ខិតប័ណ្ណ​ស្ដីពី ច្បាប់​អង្គការ​សមាគម ហើយ​ត្រូវបាន​ចាប់ខ្លួន​

    សកម្មជន​សហគមន៍​បាន​ដើរ​ចែក​ខិតប័ណ្ណ​ស្ដីពី ច្បាប់​អង្គការ​សមាគម ហើយ​ត្រូវបាន​ចាប់ខ្លួន​

    ការតស៊ូមតិ(ការតវ៉ា)

    ​សកម្មជន​ចំនួន ៥ នាក់ មកពី​សហគមន៍ ត្រូវបាន​ចាប់ខ្លួន​ដោយសារ​ការចែក​ចាយ​ខិ​ត្ត​បណ្ណ​ទៅ​សាធារណជន ស្ដីពី​ការ​ប្រឆាំងនឹង ច្បាប់​អង្គការ​សមាគម

    VOD | RFA | VOD | RFA

  • សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ទៅលើ​ច្បាប់​អង្គការ​សមាគម

    សេចក្តីថ្លែងការណ៍​រួម​របស់​សង្គម​ស៊ីវិល ទៅលើ​ច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍រួម)

    ​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល ទៅលើ​ការអនុម័ត​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពី​សំណាក់​រដ្ឋសភា

    CCHR | NGOs List | CCHR | NGOs List

  • សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប​មកពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​ក្នុងការ​ចូលរួម​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

    សមាជិក​ព្រឹទ្ធសភា​ចំនួន ១១ រូប​មកពី​គណបក្ស សម រង្ស៊ី ធ្វើពហិការ​ក្នុងការ​ចូលរួម​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

    ការតស៊ូមតិ(ការតវ៉ា)

    សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ស​ម រង្ស៊ី ចំនួន ១១ នាក់​បានប្រកាស​កាលពី​ថ្ងៃទី ១៥ កក្កដា ២០១៥ ថា​ខ្លួន នឹងធ្វើ​ពហិកា​ក្នុង​ការចូលរួម​កិច្ចប្រជុំ​អនុម័ត​សេចក្តីព្រាងច្បាប់ ស្ដីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នាពេលខាងមុខ​។

    PPP | VAYO | PPP | VAYO

  • ​មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប (​ម៉ៃ​ណា គី​អាល​) Maina Kiai ស្នើ​ឲ្យ​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​គាំទ្រ​លើ​ច្បាប់​អង្គការ​សមាគម

    ​មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់ អ​.​ស​.​ប (​ម៉ៃ​ណា គី​អាល​) Maina Kiai ស្នើ​ឲ្យ​ព្រឹទ្ធសភា​កុំ​បោះឆ្នោត​គាំទ្រ​លើ​ច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    នៅ​ថ្ងៃទី ១៥ កក្កដា មន្ត្រី​ជំនាញ​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​គឺ លោក ម៉ៃ​ណា គី​អាល់ (Maina Kiai) បាន​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​កម្ពុជា​បដិសេធ​ច្បាប់​អង្គការ​សមាគម ដោយសារ​ច្បាប់​នេះ​បាន​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេរីភាព និង​ឯករាជ្យភាព​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុងប្រទេស​កម្ពុជា​។

    OHCHR | VOD | RFA | VOA | CAMD | OHCHR | VOD | RFA | VOA | CAMD

  • សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​សហភាព​អ៊ឺរ៉ុប​លើ​ច្បាប់​អង្គការ​សមាគម

    សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​សហភាព​អ៊ឺរ៉ុប​លើ​ច្បាប់​អង្គការ​សមាគម

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    អ្នកនាំពាក្យ​សហភាព​អ៊ឺរ៉ុប​មានការ​ព្រួយបារម្ភ​ពី​ច្បាប់​អង្គការ​សមាគម បន្ទាប់ពី​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា ខ្លាច​ថា​ច្បាប់​អង្គការ​សមាគម​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សកម្មភាពរ​បស់​អង្គការ​មិនមែន​រដ្ឋាភិបាល​។

    EU | VOA | EU | VOA

  • ​សិទ្ធិមនុស្ស​អន្តរជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ការអនុម័ត​ច្បាប់​អង្គការ​សមាគម​

    ​សិទ្ធិមនុស្ស​អន្តរជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ជុំវិញ​ការអនុម័ត​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​ការអនុម័ត​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺជា​ឧបករណ៍​មួយ​វាយប្រហារ​ដល់​ឯករាជ្យភាព​របស់​សង្គម​ស៊ីវិល​យ៉ាងធ្ងន់ធ្ងរ​។ ​នេះ​គឺជា​ការលើកឡើង​របស់​ការសង្កេត​ក្នុងការ​ការពារ​សិទ្ធិមនុស្ស កក្កដា ឆ្នាំ ២០១៥​។

    FIDH | FIDH

  • គណៈកម្មការ​នៃ​ក្រុមអ្នកច្បាប់​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្កោលទោស រដ្ឋសភា ដែល​អនុម័ត​ច្បាប់​អង្គការ​សមាគម​

    គណៈកម្មការ​នៃ​ក្រុមអ្នកច្បាប់​អន្តរជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថ្កោលទោស រដ្ឋសភា ដែល​អនុម័ត​ច្បាប់​អង្គការ​សមាគម​

    ការតស៊ូមតិ(សេចក្តីថ្លែងការណ៍)

    ​នៅ​ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៥ គណៈកម្មការ​នៃ​ក្រុមអ្នកច្បាប់​អន្តរជាតិ​បាន​រិះគន់​ទៅលើ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីព្រាងច្បាប់​មួយ​ដែលមាន​ចេតនា​រារាំង និង​រឹតត្បិត​នូវ​រាល់​សកម្មភាព​របស់​អង្គ​ការមិន​រដ្ឋាភិបាល​នៅ​កម្ពុជា​។

    ICJ | ICJ

  • អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​តវ៉ា​ឲ្យ​រដ្ឋសភា​ច្រាន​ច្បាប់​អង្គការ​នេះ​ចោល​

    អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើការ​តវ៉ា​ឲ្យ​រដ្ឋសភា​ច្រាន​ច្បាប់​អង្គការ​នេះ​ចោល​

    ការតស៊ូមតិ(ការតវ៉ា)

    ​អ្នក​តវ៉ា​មកពី​សហគមន៍ អង្គការ​សង្គម​ស៊ីវិល អង្គការ​មិនមែន​រដ្ឋាភិបាល និង​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ត្រូវបាន​បិត​មិន​ឲ្យ​ចូល​ទៅកាន់​រដ្ឋសភា​ដើម្បី​តវ៉ា​ឲ្យ​ទម្លាក់​ច្បាប់​អង្គការ​។

    VOD | RFA | VOA | CAMD | PPP | KHT | RFI | VOD | RFA | VOA | CAMD | PPP | KHT | RFI

  • តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​អនុម័ត​លើ​ច្បាប់​អង្គការ​សមាគម

    តំណាងរាស្ត្រ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ជា​ឯក​ច្ឆ័​ន​អនុម័ត​លើ​ច្បាប់​អង្គការ​សមាគម

    ការឆ្លើយតបរបស់រដ្ឋាភិបាល

    នៅ​ថ្ងៃទី ១៣ កក្កដា ឆ្នាំ ២០១៥ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​អង្គការ​សមាគម ដោយ​ពុំមាន​វត្តមាន​របស់​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​។

    RFA | CAMD | PPP | KHT | RFA | CAMD | PPP | KHT