កាលប្បវត្តិសិទ្ធិមនុស្សខាងក្រោមបង្ហាញពីការរំលោភសិទ្ធិមនុស្សនិងការរឹតត្បិតសិទ្ធិមនុស្សសំខាន់ៗមួយចំនួនដែលបានកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ ២០១៣-២០២៣ និងយកលំនាំតាមកាលប្បវត្តិពីមុនរបស់យើងពីឆ្នាំ១៩៩៣ ដល់ ២០១២ ដែលអាចចូលទៅមើលបាននៅទីនេះ។

ឧប្បត្តិហេតុដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សពីឆ្នាំ ២០១៣-២០២៣ បង្ហាញការរំលោភសិទ្ធិមនុស្សពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានិងភាគីទីបី។ ការរំលោភសិទ្ធិមនុស្សទាំងអស់នោះទាក់ទងទៅនឹងបញ្ហាជាច្រើនរួមមានការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការកាត់ទោសអ្នកការពារសិទ្ធិមនុស្ស ការរំលោភយកដីធ្លី ការបណ្តេញចេញដោយបង្ខំ ការរឹតត្បិតសិទ្ធិក្នុងការជួបប្រជុំសិទ្ធិក្នុងការបង្កើតសមាគម និងការសំដែងមតិដោយសន្តិវិធី ការធ្វើទារុណកម្ម ការចាប់ខ្លួនការឃុំខ្លួនតាមអំពើចិត្ត និងការបង្កើតច្បាប់និងស្ថាប័នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។ ព័ត៌មានដែលកត់ត្រាទៅក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះត្រូវបានប្រមូលមកពីអត្ថបទព័ត៌មានទាំងជាភាសាខ្មែរ និងអង់គ្លេស ពីគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានរបស់ ម.ស.ម.ក ព្រមទាំងវិចារណកថា និងការវិភាគផ្សេងៗដែលបានចេញផ្សាយដោយអង្គការសង្គមស៊ីវិល ដែលធ្វើការលើបញ្ហាទាំងនេះ។

ការរៀបរាប់ដោយសង្ខេបនៅក្នុងនេះគឺមានអមដោយ តំណភ្ជាប់ទៅនឹងអត្ថបទសារព័ត៌មានដែលរាយការណ៍អំពីព្រឹត្តិការណ៍ឬការងាររបស់អង្គការសង្គមស៊ីវិលដែលធ្វើការយ៉ាងសកម្មនៅក្នុងវិស័យនេះ។ សូមរំលឹកថាករណីដែលបានកត់ត្រាក្នុងកាលប្បវត្តិសិទ្ធិមនុស្សនេះគឺសុទ្ធសឹងតែជាករណីដែលមានការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយឬអង្គការសង្គមស៊ីវិលដោយសាវាមានលក្ខណៈលេចធ្លោ។

ដូច្នេះកាលប្បវត្តិសិទ្ធិមនុស្សនេះគឺគ្រាន់តែជាតំណាងនៃចំណែកតូចមួយនៃចំនួនការរំលោភសិទ្ធិមនុស្សជាក់ស្តែងដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។

ច្រោះកាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

កាលប្បវត្តិស្តីពីការរំលោភសិទ្ធិមនុស្ស

  • Phnom Penh

    Phnom Penh

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    " នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចតម្កល់សាលក្រមកំបាំងមុខរបស់ខ្លួនចំពោះលោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា។ កាលពីខែឧសភា ឆ្នាំ២០២៤ តុលាការបានកាត់ទោសកំបាំងមុខលើលោក ម៉ម រិទ្ធី ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ និងពិន័យជាប្រាក់ចំនួនពីរលានរៀលពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទធ្វើឱ្យបាត់បង់ជំនឿលើសេចក្ដីសម្រេចរបស់តុលាការ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ។ លោក ម៉ម រិទ្ធី ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងនៅមណ្ឌលអប់រំកែប្រែទី១ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃប្រកាសសាលក្រម។ បទចោទលើលោក ម៉ម រិទ្ធី ត្រូវបានធ្វើឡើងបន្ទាប់ពីលោកបានធ្វើការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ដោយរិះគន់ទៅលើសេចក្ដីសម្រេចរបស់តុលាការក្នុងការឃុំខ្លួនបុគ្គលិកមួយរូបរបស់ក្រុមហ៊ុនកាស៊ីណូជីនប៉ី២ ក្នុងខេត្តព្រះសីហនុ៕ "

    khmer.voanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូង​រាជធានីភ្នំពេញបាន​ជូន​ដំណឹង​អំពី​ការ​បិទបញ្ចប់​ការស៊ើបសួរ​នៅក្នុង​សំណុំរឿង​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំងជាតិ លោក រ៉ុង ឈុន ដែល​នៅ​ក្រៅ​ឃុំ ពីបទ «មិន​រាងចាល​ក្នុង​បទមជ្ឈិម​បន្ទាប់​ពី​ការផ្ដន្ទាទោស​បទមជ្ឈិម លើ​បទញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខសង្គម» ក្នុង​ឆ្នាំ២០២៤។ នេះ​បើតាម​លិខិត​ជូនដំណឹង​របស់​តុលាការ​ចុះ​ថ្ងៃ​ទី១៩ ខែវិច្ឆិកា តែ​លោក រ៉ុង ឈុន ទើប​ទទួល​បាន​ពី​មន្រ្តី​នគរបាល​យុត្តិធម៌​នៅ​ព្រឹក​ថ្ងៃទី២ ខែ​ធ្នូ។

    rfa

  • ស្ទឹងត្រែង

    ស្ទឹងត្រែង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មជនបរិស្ថាន និងអ្នកការពារធនធានធម្មជាតិ ៦នាក់ ត្រូវបានឃាត់ខ្លួននៅភូមិស្រែសាម ឃុំតាឡាត់ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅពេលដែលពួកគេចុះប្រមូលទិន្នន័យអំពីបទល្មើសធនធានធម្មជាតិ។ អ្នកដែលត្រូវឃាត់ខ្លួននោះរួមមាន លោក អ៊ូច ឡេង លោក តាត ឧត្តម លោក ហេង ស្រស់ លោក អូត ឡាទីន លោក មេន ម៉ាត់ និងមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត។ អ្នកទាំង៦ ត្រូវបានបញ្ជូនទៅឃុំខ្លួនអធិការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងបន្តសាកសួរដោយអាជ្ញាធរ។ អង្គការសង្គមស៊ីវិលបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាសុវត្ថិភាព និងសុខុមាលភាពរបស់បុគ្គលដែលត្រូវបានឃាត់ខ្លួន។

    apnews | rfa

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    តុលាការរាជធានីភ្នំពេញបានចោទប្រកាន់និង ឃុំខ្លួនមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនលោក ប៉ាង ប៊ុនស៊ន និងលោក ប្រាក់ ឈន ពាក់ព័ន្ធករណីដែលចោទប្រកាន់ថាញុះញង់ឱ្យមានការរើសអើង ជំទាស់នឹងគម្រោងអភីវឌ្ឍតំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម។ ពួកគេត្រូវបានចោទដោយយោងមាត្រា ៤៩៤ ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ "ញ៉ុះញ៉ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបង្កឱ្យមានភាពវឹកវរក្នុងសង្គម"។

    rfa

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការផ្តន្ទាទោសលើអ្នកការពារសិទ្ធិមនុស្ស

    សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរឱ្យជាប់ពន្ធនាគារចំនួន៤ឆ្នាំ ការផ្តន្ទាទោសនេះ ពាក់ព័ន្ធករណីចោទប្រកាន់ថា លោកជាអ្នកនៅពីក្រោយញុះញង់ឱ្យអ្នកភូមិប្រឆាំងនឹងអាជ្ញាធរក្នុងជម្លោះដីធ្លី។

    khmertimeskh | ucanews | cambojanews

  • កំពត

    កំពត

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    នគរបាលបានសាកសួរព្រះសង្ឃមួយអង្គ និងអ្នកភូមិចំនួន៩នាក់​ និងឱ្យចុះកិច្ចសន្យារួចអនុញ្ញាតិ្ត ឱ្យត្រលប់ទៅទីលំនៅវិញ បន្ទាប់ពីព្រះសង្ឃ និងអ្នកភូមិចែកចាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនៅខេត្តកំពត។ ក្រុមអង្គការសង្គមស៊ីវិលបានកត់សម្គាល់ថា លំហនៃសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំមានភាពរួមតូច។ នៅថ្ងៃពុធ អ្នកភូមិប្រមាណដប់នាក់ និងព្រះសង្ឃមួយអង្គបានប្រមូលផ្ដុំគ្នានៅសួនសាធារណៈ ដើម្បីប្រារព្ធពិធីខួបទី៣៣នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅខេត្តកំពត។

    cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កាលពីថ្ងៃពុធ ប្រព័ន្ធផ្សព្វផ្សាយជិតស្និទ្ធនឹងរដ្ឋាភិបាលបានបង្ហោះវីដេអូអ្នកសារព័ត៌មានជាប់ឃុំលោក ម៉ិច ដារ៉ា ធ្វើការសុំទោសចំពោះការបង្ហោះនៅលើបណ្ដាញសង្គមរបស់លោក និងស្នើសុំការលើកលែងទោស បន្ទាប់ពីអ្នកសារព័ត៌មានទទួល ជ័យលាភីរូបនេះត្រូវបាននាំទៅសាកសួរនៅតុលាការរយៈពេល៥ម៉ោង។ ប្រព័ន្ធផ្សព្វផ្សាយហ្វេ្រសញូស៍ បានបង្ហោះ វីដេអូរយៈពេលមួយនាទី និងលិខិតសរសេរផ្ទាល់ដៃចំនួនពីរសន្លឹក។​

    rfa | cambojanews | reuters | theguardian | bbc

  • កណ្តាល

    កណ្តាល

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អយ្យការនៃសាលាដំបូងខេត្តកណ្ដាលកោះហៅមន្ត្រីគណបក្សជំទាស់៩នាក់រួមមានលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន និងលោក សុខ ហាច​ សមាជិកព្រឹទ្ធសភាគណបក្សឆន្ទះខ្មែរត្រូវបានសាកសួរពីបទរំលោភសេចក្ដីទុកចិត្ត។ ការចោទប្រកាន់នេះជាប់ទាក់ទងនឹងការមិនយល់ស្របគ្នានៃលំដាប់បញ្ជីលេខរៀងបេក្ខជនអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក ខា ដែនណា បានបញ្ជាក់ថា ព្រះរាជអាជ្ញារង លោកស្រី វ៉ា សក្តា បានកោះហៅពួកគេមកសាកសួរ ប៉ុន្ដែសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។

    cambojanews

  • កោះកុង

    កោះកុង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អ្នកសារព័ត៌មានម្ចាស់ពានរង្វាន់ដែលតែង តែរាយការណ៌ពីការជួញដូរមនុស្សនៅក្នុងឧស្សហកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតត្រូវបានចាប់ខ្លួនកាលថ្ងៃចន្ទ។ លោកម៉ិច ដារ៉ា ឈ្នះពានរង្វាន់អ្នកកាសែតឆ្នើម ដែលក្លាហានក្នុងការស៊ើបអង្កេតការកេងប្រវ័ញ្ច និងឆបោកតាមប្រព័ន្ធអនឡាញនៅប្រទេសកម្ពុជាកាល ពីឆ្នាំមុន។ ពានរង្វាន់នេះជាការទទួលស្គាល់ការខិតខំប្រឹងប្រែងប្រឆាំងការជួញដូរមនុស្សដែលផ្ដល់ឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខេន។

    nytimes | cambojanews | hrw | theconversation | theguardian | english.cambodiadaily

  • ស្ទឹងត្រែង

    ស្ទឹងត្រែង

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    អ្នករាយការណ៍ព័ត៌មានម្នាក់ដែលលាតត្រដាងពីការបាត់បង់ព្រៃឈើនៅកម្ពុជាត្រូវបានចោទប្រកាន់ពីកាប់បំផ្លាញព្រៃឈើ។ លោក អ៊ុក ម៉ៅ ត្រូវបានចោទប្រកាន់ពីការកាប់ឈើខុសច្បាប់នៅក្នុងខេត្តស្ទឹងត្រែងភាគឦសាន។ លោក ម៉ៅ ត្រូវបានទទួលស្គាល់នៅក្នុងសហគមន៌ថា លោកបានដើរតួនាទីសំខាន់ក្នុងការលាតត្រដាងពីការរំលោភដីធ្លីប្រព្រឹត្តិដោយក្រុមហ៊ុនរុករករ៉ែ លីន វត្តី ដែលក្រុមហ៊ុននេះមានទំនាក់ទំនងជាមួយឥស្សរជនជាន់ខ្ពស់នៅក្នុងជួរយោធាកម្ពុជា។

    english.cambodiadaily | news.mongabay

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ (សហជីពណាហ្គាវើលដ៍) ដែលមានសេរីភាពឡើងវិញកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីអនុវត្តទោសពន្ធនាគាររយៈពេលពីរឆ្នាំពីបទញុះញង់ ពាក់ព័ន្ធនឹងការធ្វើកូដកម្មអហិង្សារបស់សមាជិកសហជីព ណាហ្គាវើលដ៍។ ទោះបីជាយ៉ាងនេះក៏ដោយ ស៊ីថរ មិនគួរត្រូវបានជាប់ពន្ធនាគារតាំងពីដំបូង។ បន្ទាប់ពីការឃុំខ្លួនខុសច្បាប់នេះ ស៊ីថាប្តេជ្ញាបន្តការតស៊ូមតិសំរាប់សិទ្ធិការងារជាមួយមិត្តរួមការងារបន្តទៀត។

    newsroomcambodia | cambodiadaily

  • មណ្ឌលគិរី

    មណ្ឌលគិរី

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    បុរសជនជាតិដើមភាគតិចពូនងម្នាក់ ត្រូវបាននគរបាលខេត្តមណ្ឌលគីរីកោះហៅសាកសួរ បន្ទាប់ពីបុរសរូបនោះបញ្ចេញបទចម្រៀងរៀបរាប់ពីទុក្ខវេទនានៃជម្លោះដីធ្លីរបស់ជនជាតិដើមភាគតិចផ្សារភ្ជាប់ជាមួយទិវាជនជាតិដើមភាគតិចពិភពលោក។ ខណៈពេលដែលជនជាតិភាគតិចបានបញ្ជាក់ពីការរឹតត្បិតសិទ្ធិរបស់ពួកគេក្នុងការច្រៀងចម្រៀងនៅទិវាជនជាតិភាគតិចអន្តរជាតិ។​ អាជ្ញាធរស្នើថា ព័ត៌មាននៅក្នុងចម្រៀងមិនច្បាស់លាស់ ជៀសវាងបង្កជា “បញ្ហា” នៅលើបណ្ដាញសង្គម ដោយឡែកសមាគមជនជាតិដើមភាគតិច និងក្រុមសិទ្ធិមនុស្សលើកឡើងថា ការសាកសួរនេះជាការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ជនជាតិ ភាគតិច។

    cambojanews

  • សៀមរាប

    សៀមរាប

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    " សមាជិកក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀនម្នាក់នៅខេត្តសៀមរាបត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ការចាប់ខ្លួននេះ គណបក្សបានលើកឡើងថាសមាជិក និងសកម្មជនរបស់ពួកគេត្រូវបានចាប់ខ្លួនកើនឡើងដល់១០នាក់ហើយ ពាក់ព័ន្ធនឹងការប្រឆាំងតំបន់អភិវឌ្ឍន៌ត្រីកោណកម្ពុជា ឡាវ និងវៀតណាម។ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរមួយចំនួន និងសិក្ខាកាមដែលចូលរួមវេទិការបស់អង្គការកម្មវិធីអភិវឌ្ឍន៌ធនធានយុវជនបន្តឃាត់ខ្លួននៅប៉ុស្ដ៍នគរបាលដើម្បីសាកសួរ ខណៈដែរម្ដាយរបស់អ្នកនាង សាក់ កន្និការ អំពាវនាវរកកូនស្រីដែលបាត់ខ្លួន។"

    cambojanews

  • បន្ទាយមានជ័យ

    បន្ទាយមានជ័យ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    ប្អូនប្រុសរបស់សកម្មជនខ្មែររស់នៅក្រៅប្រទេសដ៏លេចធ្លោម្នាក់ ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសថៃ អំឡុងពេលដែលគាត់ព្យាយាមចាកចេញពីប្រទេសកម្ពុជា ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានសប្តាហ៌បន្ទាប់ពីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភាគំរាមកំហែងជាសាធារណៈទៅលើក្រុមគ្រួសាររបស់សកម្មជនរូបនោះ។ លោក ហៃ វណ្ណា សកម្មជននយោបាយដែលរស់នៅប្រទេសជប៉ុន បានប្រាប់វិទ្យុអាស៊ីសេរីថា លោក ហៃ វណ្ណនិត ដែលជាប្អូនប្រុសរបស់ខ្លួន ត្រូវបានឃុំខ្លួនកាលពីថ្ងៃ១៦ ខែសីហា នៅក្រុងប៉ោយប៉ែត ភាគពាយ័ព្យប្រទេសកម្ពុជា។

    rfa | cambojanews

  • ទូទាំងប្រទេស

    ទូទាំងប្រទេស

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    អាជ្ញាធរចាប់ខ្លួនមនុស្ស៣០នាក់ ស្របពេលមានការព្រមានធ្វើបាតុកម្មប្រឆាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍សេដ្ឋកិច្ចកម្ពុជា វៀតណាម និងឡាវ។ អាជ្ញាធរបានចាប់ខ្លួនមនុស្ស៣០នាក់នៅទូទាំងប្រទេសកម្ពុជានៅចុងសប្តាហ៌ បន្ទាប់ពីការដាក់ពង្រាយកងកម្លាំងតាមបណ្ដាក្រុងធំៗមួយចំនួនក្នុងគោលបំណងបញ្ឈប់គម្រោងតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍សេដ្ឋកិច្ចជាមួយកម្ពុជា វៀតណាម និងឡាវ។​

    rfa

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    តុលាការកំពូលតម្កល់សាលក្រមបទញុះញង់របស់ លោក ថាច់ ស៊ីថា អនុប្រធានគណបក្សភ្លើងទៀន។ តុលាការកំពូលបានតម្កល់សេចក្ដីសម្រេចរបស់តុលាការជាន់ទាបប្រឆាំងនឹងអតីតអនុប្រធានគណបក្សភ្លើងទៀន ដែលបានផ្តន្ទាទោសជាប់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល (១០០០ដុល្លារអាមេរិក) ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងការរើសអើង។ នៅខែកុម្ភៈ សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្ដល់សាលាក្រមរបស់សាលាដំបូងរាជធានីភ្នំពេញប្រឆាំងលោក ថាច់ ស៊ីថា ដែលបានប្រព្រឹត្តិបទល្មើសនៅក្នុងក្រមព្រហ្មទណ្ឌកម្ពុជាមាត្រា ៤៩៤ ៤៩៥ និងមាត្រា៤៩៦។

    cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការរឹតត្បិតលើសេរីភាពខាងការបញ្ចេញមតិ ការជួបប្រជុំ ឬការបង្កើតសមាគម

    ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​ថ្មី​ត្រូវ​បាន​អនុវត្ត​យ៉ាង​ឆាប់​រហ័ស​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​កំណត់​។ ក្រសួងព័ត៌មានហាក់ដូចជាប្រញាប់ប្រញាល់ដាក់ឱ្យប្រើប្រាស់ធម្មនុញ្ញសម្រាប់វិជ្ជាជីវៈអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារនេះ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់សម្រាប់ការបញ្ចូលមតិយោបល់ពីសមាគមសារព័ត៌មាននានា ដោយមានការផ្ដល់យោបល់មួយចំនួនប៉ុណ្ណោះ។

    cambojanews | cambojanews

  • មណ្ឌលគិរី

    មណ្ឌលគិរី

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    សហគមន៍ជនជាតិដើមពូនងបានតវ៉ានឹងការកាប់បំផ្លាញដើមកៅស៊ូដោយមន្ត្រីបរិស្ថាន។ ជនជាតិដើមភាគតិចប្រមាណ២០០ នាក់បានតវ៉ា​និងទាមទារឱ្យអាជ្ញាធរពន្លឿនការចេញប័ណ្ណកម្មសិទ្ធិសហគមន៍ បន្ទាប់ពីមន្ត្រីអនុរក្សបរិស្ថានបានបំផ្លាញដំណាំកៅស៊ូនៅក្នុងដីចំការរបស់ពួកគាត់។ មន្ត្រី​អនុរក្ស នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើន​នាក់​បាន​បំផ្លាញ​ដើម​កៅស៊ូ​ជាង ៥០០ ដើម នៅ​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បញ្ជាក់​ថា សហគមន៍​ដាំ​ដុះនៅលើ​ដី​របស់រដ្ឋ​ក្នុង​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ស្រែ​ពកណាំ​លៀ។

    cambojanews

  • សៀមរាប

    សៀមរាប

    សិទ្ធិដីធ្លី និងការបណ្តេញចេញដោយបង្ខំ

    ប្រជាពលរដ្ឋតំបន់រុនតាឯកនិងរលួសចំនួន៥នាក់ ត្រូវបានសាកសួរដោយតុលាការជុំវិញពាក្យប្តឹងរបស់អាជ្ញាធរជាតិអប្សរា។ យោងតាមដីកាដោះដែលចេញដោយព្រះរាជអាជ្ញារងលោក លោក ង៉ិល សុវណ្ណារិទ្ធ អ្នកភូមិត្រូវសាកសួរបំភ្លឺពីដំណើររឿងប្រឆាំងនឹងការអនុវត្តការងារសាធារណៈ បង្ខាំងមនុស្សដោយខុសច្បាប់ គំរាមកំហែងជេរប្រមាថដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ និងប៉ុនប៉ងឃាតកម្មដែលប្រព្រឹត្តិនៅភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

    cambojanews

  • រាជធានីភ្នំពេញ

    រាជធានីភ្នំពេញ

    ការយាយីលើរាងកាយ ឬតាមផ្លូវតុលាការ ឬការគំរាមលើអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស ឬសមាជិកគណបក្សជំទាស់

    សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យប្រធានគណបក្សភ្លើងទៀនលោក ទាវ វណ្ណុលបញ្ឈប់ផ្ទេរទ្រព្យសម្បត្តិរបស់ខ្លួនទៅភាគីទី៣ បន្ទាប់ពីចាញ់បណ្តឹងបរិហាកេរ្តិ៍ដែលប្តឹងដោយរាជរដ្ឋាភិបាល។ ការសម្រេចធ្វើឡើង១សប្តាហ៍ក្រោយពីរកឃើញថាលោក វណ្ណុល មានទោសក្រោមបទចោទបរិហាកេរ្តិ៍ និងបង្គាប់ឱ្យបង់ប្រាក់សំណងជំងឺចិត្តចំនួន១,៥លានដុល្លារអាមេរិក ទៅរដ្ឋាភិបាល។

    cambojanews