កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋនៅខេត្តក្រចេះខកចិត្តដែលអាជ្ញាធរមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ ខេមបូឌា (Kamdhenu Ventures Cambodia Limited) (KVCL) នៅខេត្តក្រចេះ ខកចិត្តដែលមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ មិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់ទាំងស្រុង ដោយអាជ្ញាធរកាត់ឆ្វៀលដីជូនពលរដ្ឋតែ ១១គ្រួសារ ក្នុងចំណោម២៥០គ្រួសារ។ ការលើកឡើងនេះ ធ្វើឡើងក្រោយពេលមន្ទីរកសិកម្មខេត្តក្រចេះ បានកោះហៅពលរដ្ឋទៅដោះស្រាយបញ្ហាដីធ្លី នៅសាលាឃុំកោះខ្ញែរ នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនវៀតណាម នៅខេត្តក្រចេះប្រមាណជិត ១០០គ្រួសារ បានប្រមូលម្ដុំគ្នា ជាថ្មីនៅឯសាលាឃុំកោះខ្ញែរស្រុកសំបូរ ដើម្បីទាមទារឱ្យអាជ្ញាធរឃុំលើកយកបញ្ហាដីធ្លីរបស់ពួកគាត់ទៅដោះស្រាយជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អានបន្ត -
តើការស្នើរបស់សភាអឺរ៉ុបឲ្យសើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA) ឆ្លុះបញ្ចាំងយ៉ាងដូចម្តេច?
នៅថ្ងៃព្រហស្បតិ៍ទី២៨វិច្ឆិកា សភាអឺរ៉ុបបានស្នើទៅកាន់គណៈកម្មាការអឺរ៉ុបឱ្យសើរើឡើងវិញ ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (EBA)ដែលផ្តល់ជូនកម្ពុជា។ សំណើនេះធ្វើឡើង ដោយសារសភាអឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ដំណោះស្រាយស្តីពីបញ្ហារំលោភសិទ្ធិមនុស្ស លំហសង្គមស៊ីវិល។ ប៉ុន្តែ មន្ត្រីកម្ពុជាអះអាងថា រដ្ឋាភិបាលកម្ពុជាបានស្តារស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ។ អ្នកជំនាញបង្ហាញក្តីបារម្ភពីសំណើឲ្យសើរើប្រព័ន្ធអនុគ្រោះពន្ធEBA ដែលអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា។
អានបន្ត -
សកម្មជនកម្ពុជា៦នាក់ដែលបញ្ជូនពីប្រទេសថៃ ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ
កម្ពុជាបានចោទប្រកាន់សកម្មជននយោបាយប្រាំមួយនាក់ពីបទក្បត់ជាតិ ក្រោយពីបញ្ជូនពួកគេពីប្រទេសថៃ ជាចំណាត់ការដែលសាច់ញាតិ និងអ្នកតស៊ូមតិសិទ្ធិមនុស្សលើកឡើងថា ជាការកាត់ទោសឆ្លងព្រំដែន។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ប្រជាពលរដ្ឋខ្មែរសរុបចំនួន៧នាក់ រួមទាំងចៅប្រុសអាយុ៧ឆ្នាំរបស់សកម្មជនម្នាក់ ដែលត្រូវបានដោះលែងដើម្បីឲ្យសមាជិកគ្រួសារ។ ពួកគេត្រូវបានបញ្ជូនមកបន្ទាប់ពីបានភៀសខ្លួនទៅប្រទេសជិតខាងក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ។
អានបន្ត -
ការរួមថយលំហសិទ្ធិមនុស្ស៖ សភាអឺរ៉ុបបោះឆ្នោតឱ្យគេសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជា
គណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុបត្រូវតែសើរើឡើងវិញ នយោបាយផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ជាមួយកម្ពុជា។ នេះជាសេចក្តីសម្រេចថ្មីមួយរបស់សភាអឺរ៉ុបដែលត្រូវបានអនុម័តនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមមូលហេតុថា រដ្ឋាភិបាលកម្ពុជា មិនអើពើដោះស្រាយ និងបង្ការការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះ សភាអឺរ៉ុបក៏បានស្នើឱ្យសហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួនដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា រហូតទាល់តែមានការដោះលែងអ្នកទោសនយោបាយខ្មែរទាំងអស់។ បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRfiនៅថ្ងៃសុក្រទី២៩វិច្ឆិកានេះ ក្រសួងការងារ និងគណៈកម្មាការសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកការសម្រេចរបស់សភាអឺរ៉ុបនេះជាការដើររំលងនីតិរដ្ឋនៃសង្គមលទ្ធិប្រជាធិតេយ្យ និងមិនឆ្លុះបញ្ជាំងពីទិដ្ឋភាពសិទ្ធិមនុស្សជាក់ស្តែងនៅកម្ពុជា។
អានបន្ត -
ឧកញ៉ាម្នាក់អំពាវនាវឱ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការជាបន្ទាន់លើជនជាតិសិង្ហបុរីសញ្ជាតិខ្មែរម្នាក់កំពុងលាងលុយ
ឧកញ៉ាវ័យក្មេងមួយរូបក្នុងចំណោមឧកញ៉ាជាង ១ពាន់នាក់នៅកម្ពុជា បានចេញមុខជាលើកដំបូងអំពាវនាវឲ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការជាបន្ទាន់ទៅលើជនជាតិសិង្ហបុរីសញ្ជាតិខ្មែរ ដែលលោកចាត់ទុកថាកំពុងប្រើប្រាស់ប្រទេសកម្ពុជាជាមូលដ្ឋានប្រតិបត្តិការកាស៊ីណូអនឡាញ លាងលុយ និងបោកប្រាស់ពលរដ្ឋស្លូតត្រង់រាប់លាននាក់។
អានបន្ត -
វៀតណាមរងការថ្កោលទោសបន្ទាប់ពីកាត់ទោសពលរដ្ឋខ្មែរក្រោម ៩នាក់
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោស តុលាការវៀតណាមដែលកាត់ទោសព្រះសង្ឃ៥អង្គ និងសកម្មជនសិទ្ធិមនុស្ស៤នាក់ កាលពីថ្ងៃទី២៦វិច្ឆិកា ឱ្យម្នាក់ទោសម្នាក់ៗពី២ឆ្នាំ ដល់៦ឆ្នាំនោះ ថា ជាការធ្វើទុក្ខបុកម្នេញ និងរើសអើងជាតិសាសន៍។ ពួកគេទាមទារឱ្យរដ្ឋាភិបាលវៀតណាមដោះលែងវិញជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ សហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងអង្គការសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឱ្យសហគមន៍អន្តរជាតិ ថ្កោលទោសរដ្ឋាភិបាលវៀតណាម ជាសាធារណៈ ចំពោះការធ្វើទុក្ខបុកម្នេញ ព្រះសង្ឃ និងសកម្មជនការពារសិទ្ធិមនុស្សខ្មែរកម្ពុជា។
អានបន្ត -
យុទ្ធនាការ ១៦ថ្ងែ បំពាក់បូពណ៌ស ក្រោមប្រធានបទ រួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក
រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំយុទ្ធនាការ ១៦ថ្ងែ បំពាក់បូពណ៌សក្រោមប្រធានបទ “រួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានឱ្យដឹងថា អំពើហិង្សានៅក្នុងគ្រួសារ និងការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រីកំពុងតែកើតមានស្ទើររាល់ថ្ងៃ និងគ្រប់ទីកន្លែង ហើយអំពើហិង្សាទាំងនេះកើតឡើងមានគ្រប់រូបភាពកាន់តែអាក្រក់ទៅៗ ដែលស្ត្រី និងកុមារី នៅតែបន្តជាកម្មវត្ថុ នៃអំពើហិង្សាលើរូបរាងកាយផ្លូវចិត្ត ផ្លូវភេទនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
អានបន្ត -
ពលរដ្ឋរិះគន់រដ្ឋាភិបាលដែលបិទបញ្ចប់ការកែប្រែដីតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ទាំងអយុត្តិធម៌
ប្រជាពលរដ្ឋនៅជុំវិញបឹងទន្លេសាបលើកឡើងថា ការប្រកាសបិទបញ្ចប់ការកែប្រែដីតំបន់២ មកជាតំបន់៣ នៃតំបន់បឹងទន្លេសាបរបស់រដ្ឋាភិបាល បានបន្សល់ភាពឈឺចាប់ និងភាពអយុត្តិធម៌សម្រាប់ពួកគាត់ ដោយសារអាជ្ញាធរថ្នាក់ខេត្ត មិនបានកាត់ឆ្វៀលដីឱ្យពលរដ្ឋតាមបញ្ជាថ្នាក់ដឹកនាំ។ ពួកគាត់ថា ប្រសិនបើរដ្ឋាភិបាល បិទបញ្ចប់ការកាត់ឆ្វៀលដី ទាំងដែលបញ្ហានៅរាយប៉ាយបែបនេះ ពួកគាត់នឹងលើកគ្នាតវ៉ានៅតាមមូលដ្ឋានបន្តទៀត។ ខណៈប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ដីបង្កបង្កើនផល នៅតំបន់២ និងតំបន់៣ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ លោក ហ៊ុន ម៉ាណែត បានប្រកាសបិទបញ្ចប់ការកែប្រែដីពីតំបន់៣ មកតំបន់២ នៅជុំវិញបឹងទន្លេសាបទាំងស្រុង។
អានបន្ត -
អ្នកវិភាគថា រដ្ឋាភិបាលគួរតែកាត់បន្ថយមន្ត្រីនយោបាយ និងបន្ថែមមន្ត្រីបច្ចេកទេស
អ្នកវិភាគលើកឡើងថា ដើម្បីពង្រឹងរចនាសម្ព័ន្ធតាមក្រសួងស្ថាប័ននានា រដ្ឋាភិបាលគួរតែកាត់បន្ថយចំនួនមន្ត្រីនយោបាយ ក្នុងជួររដ្ឋាភិបាល និងបន្ថែមមកវិញ នូវមន្ត្រីបច្ចេកទេស នៅតាមមូលដ្ឋាន។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានប្រកាសមិនផ្ដល់គោលការណ៍ជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី សម្រាប់ឆ្នាំ២០២៤-២០២៥។ អ្នកឃ្លាំមើលសង្គម និងនយោបាយ សង្កេតឃើញថា រដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយគ្រួសារត្រកូល «ហ៊ុន» ជារដ្ឋាភិបាលក្បាលធំសំពីងសំពោង ដែលមានសមាជិកគណៈរដ្ឋមន្ត្រី រាប់ពាន់នាក់ និងជាបន្ទុកធ្ងន់មួយ នៃការបង់ពន្ធរបស់រាស្ត្រ ខណៈមន្ត្រីមួយចំនួន មានតែតំណែង តែពុំដែលបានបម្រើពលរដ្ឋ។
អានបន្ត -
CCHR រកឃើញថាអ្នកហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលនៅតែត្រូវបានកំណត់ជាមុខសញ្ញាក្នុងការបំភិតបំភ័យ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អះអាងថា ការបំភិតបំភ័យ ការគំរាមកំហែងពីសំណាក់រដ្ឋាភិបាល និងការយាយីតាមប្រព័ន្ធតុលាការ គឺជាវិធានការដែលត្រូវប្រើប្រាស់សម្រាប់កំណត់មុខសញ្ញាអ្នកហ៊ានបញ្ចេញមតិ ឬអ្នកហ៊ានរិះគន់រដ្ឋាភិបាល។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា សិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅតែបន្តវាយប្រហារនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ចុងខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ។
អានបន្ត -
ជនភៀសខ្លួននយោបាយខ្មែរ ៦នាក់ដែលថៃចាប់បញ្ជូនមកកម្ពុជា ត្រូវបានឃុំខ្លួនពីបទក្បត់ជាតិ
អគ្គនាយកដ្ឋានពន្ធនាគារកម្ពុជា បានឲ្យដឹងថា ជនភៀសខ្លួនទាំង ៦នាក់ដែលសមត្ថកិច្ចថៃ បានបញ្ជូនខ្លួនមកដាក់ទោសនៅកម្ពុជា កំពុងឃុំខ្លួននៅក្នុងពន្ធនាគារខុសៗគ្នាក្រោមបទចោទ «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការដាក់គុកពី ៧ឆ្នាំទៅ ៣០ឆ្នាំ។ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានបញ្ជាក់នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះថា ជនភៀសខ្លួនកម្ពុជាទាំង ៦នាក់ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារខុសៗគ្នានៅពេលមកដល់ទឹកដីកម្ពុជាភ្លាម កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ពីបទចោទប្រកាន់ក្នុងបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមនឹងការដេកគុកពី ៧ឆ្នាំទៅ ៣០ឆ្នាំ។
អានបន្ត -
សាលាដំបូងរាជធានីភ្នំពេញបើកសវនាការមេដឹកនាំសហជីព លោក ម៉ម រិទ្ធី
នៅរសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំសហជីព គឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា ត្រូវបាននាំខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបើកសវនាការអង្គសេចក្ដីលើករណីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ។ មេដឹកនាំសហជីព មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានខ្លះ បានចូលរួមស្ដាប់ និងតាមដានសវនាការអង្គសេចក្ដីករណី លោក ម៉ម រិទ្ធី ។
អានបន្ត -
អ្នកវិភាគថា កំណើនអ្នកវិនិយោគចិនធ្វើឱ្យរដ្ឋាភិបាលកាន់តែរឹតត្បិតលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជា
ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ស្ថានទូតចិនប្រចាំកម្ពុជាអះអាងថា ក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះ អ្នកវិនិយោគបរទេសដែលចូលមករកស៊ីនៅកម្ពុជា គឺចិនមានចំនួនច្រើនជាងគេបំផុត។ ប៉ុន្តែអ្នកឃ្លាំមើលបញ្ហាសង្គម យល់ថាវត្តមានរបស់អ្នកវិនិយោគចិន នៅកម្ពុជាកាន់តែច្រើនមិនមែនជាមោទនភាពទេ គឺនឹងធ្វើឱ្យសង្គមកម្ពុជាប្រឈមបញ្ហាជាច្រើន ដូចជាការបាត់បង់ធនធានធម្មជាតិ ការរឹតត្បិតសេរីភាព លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សទៅវិញ។
អានបន្ត -
ពលរដ្ឋខ្មែរក្រោមស្នើដល់ព្រះមហាក្សត្រឲ្យលើកយកបញ្ហាខ្មែរក្រោមទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម
ពលរដ្ឋខ្មែរក្រោមស្នើដល់ព្រះមហាក្សត្រ ឲ្យលើកយកបញ្ហា ដែលរដ្ឋាភិបាលវៀតណាមរំលោភសិទ្ធិសេរីភាព និងកាត់ទោសព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ឲ្យជាប់ពន្ធនាគារ ទៅជជែកជាមួយរដ្ឋាភិបាលវៀតណាម។ ការស្នើសុំនេះ ធ្វើឡើងស្របពេលព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់កំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា។
អានបន្ត -
សមាគមមនុស្សចាស់នៅកម្ពុជាស្វែងរកការគាំពារសង្គម និងសន្តិសុខហិរញ្ញវត្ថុ
តំណាងសមាគមមនុស្សចាស់ចំនួន២៤៧ មកពីតាមបណ្តាលខេត្ត និងក្រុង ដែលតំណាងឱ្យមនុស្សចាស់ជាង ៣០ ០០០នាក់ បានប្រមូលផ្គុំគ្នានៅវេទិកាមនុស្សចាស់ថ្នាក់ជាតិលើកទី៤ ដើម្បីជំរុញឱ្យរដ្ឋាភិបាលកែលម្អការគាំពារសង្គម បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុ និងដោះស្រាយតម្រូវការសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នៅក្នុងវេទិកានេះ លោក ឈន សាមេត អនុប្រធានបណ្តាញមនុស្សវ័យចាស់កម្ពុជាបានលើកឡើងពីតម្រូវការអាទិភាពចំនូន១០ ដែលមនុស្សចាស់ត្រូវការ ហើយលោកសង្ឃឹមថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្សេងទៀតនឹងគ្រាំទ្រក្នុងតម្រូវការ។ ក្នុងសំណើទាំង១០ ពួកគេរួមបញ្ចូលទាំងការថែទាំសុខភាពដោយឥតគិតថ្លៃ ការផ្តល់បណ្ណសមធម៌ និងលំនៅឋានសមរម្យសម្រាប់មនុស្សចាស់ទូទៅ។
អានបន្ត -
តុលាការវៀតណាមកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ
តុលាការវៀតណាម កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានកាត់ទោសព្រះសង្ឃ ៥អង្គ និងសកម្មជនខ្មែរក្រោម ៤នាក់ ឱ្យជាប់ពន្ធនាគារចាប់ពី ២ឆ្នាំ ដល់ ៦ឆ្នាំ ដោយចោទប្រកាន់ពីបទ «កេងចំណេញលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» និងបទ «ការចាប់ខ្លួនឃាត់ខ្លួន ឬឃុំខ្លួនមនុស្សដោយខុសច្បាប់» តាមក្រមព្រហ្មទណ្ឌវៀតណាម។
អានបន្ត -
អតីតនាយករដ្ឋមន្ត្រីកម្ពុជាប្រាប់មិត្តវៀតណាមថាការដកខ្លួនពី CLV មិនបង្កការប៉ះពាល់អ្វីទេ
ប្រធានព្រឹទ្ធសភាប្រទេសកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ជាថ្មីទៅរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) ថាការដកខ្លួនចេញពីកិច្ចព្រមព្រៀងគម្រោង CLV-DTA មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ ពីព្រោះប្រទេសទាំងបីប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេស។
អានបន្ត -
ពលរដ្ឋថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈដែលល្បែងអនឡាញខុសច្បាប់នៅតែបន្តកើតមាន
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលបរាជ័យក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ខណៈល្បែងអនឡាញ (Online Game) ខុសច្បាប់មួយចំនួននៅតែបន្តកើតមានច្រើន ជាពិសេសតាមសហគមន៍មូលដ្ឋាន និងតាមបណ្ដាញសង្គមនានា ដែលករណីនេះបានធ្វើឱ្យពលរដ្ឋខ្លះផុងខ្លួន ជំពាក់បំណុលគេ ប្រើអំពើហិង្សាក្នុងគ្រួសារ និងធ្វើអត្តឃាតជាដើម។ ល្បែងអនឡាញកំពុងធ្វើឱ្យពលរដ្ឋខ្លះធ្លាក់ក្នុងបំណុល និងជួបវិបត្តិគ្រួសារ រហូតអ្នកខ្លះហ៊ានធ្វើអត្តឃាតដើម្បីបញ្ចប់បញ្ហា។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារកឃើញថា សេរីភាពសារព័ត៌មាននៅតែបន្តរងការវាយប្រហារ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR បានរកឃើញថា សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជា នៅតែបន្តរងការវាយប្រហារ ខណៈការប្រើប្រព័ន្ធតុលាការ គឺផ្នែកមួយ ដែលបានបំភិតបំភ័យ និងរឹតត្បិតសេរីភាពជាមូលដ្ឋានទាំងនោះ។
អានបន្ត -
ពលរដ្ឋមួយចំនួនចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ
ពលរដ្ឋមួយចំនួនទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក ចាប់ផ្តើមធ្វើយុទ្ធនាការទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការអន្តរជាតិ។ ការទាមទារនេះ ដោយសារពួកគាត់ មិនជឿទុកចិត្តទៅលើយន្តការដោះស្រាយទ្វេភាគី រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ។ បញ្ហាបូរណភាពទឹកដីជាមួយប្រទេសថៃ កំពុងក្លាយជាក្តីកង្វល់ធំមួយទៀតរបស់ពលរដ្ឋខ្មែរទាំងក្នុងស្រុកនិងនៅក្រៅស្រុក បន្ទាប់ពីបញ្ហាបូរណភាពទឹកដីជាមួយប្រទេសវៀតណាម ហាក់ស្ងប់ស្ងាត់ទៅវិញ។ នៅពេលនេះ ពលរដ្ឋខ្មែរមួយចំនួនចាប់ផ្តើមកំណត់ថ្ងៃធ្វើបាតុកម្ម និងចាប់ផ្តើមបង្ហោះសារលើបណ្ដាញសង្គមដើម្បីទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ប្តឹងរឿងកោះគជ់ទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។
អានបន្ត