ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសៀមរាប
ទីកន្លែង | សៀមរាប |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ២៤-មេសា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ២៤-មេសា-២០២១ |
ចំនួនអ្នកសារព័ត៌មានត្រូវបានកាត់ទោស |
១ |
ប្រសិនបើត្រូវបានផ្ដន្ទាទោស តើផ្ដន្ទាទោសនៅថ្ងៃ-ខែ-ឆ្នាំណា? | - |
ប្រសិនបើត្រូវបានផ្ដន្ទាទោស តើបទចោទអ្វី? | |
សង្ខេប | កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក លឹម ហួរ និពន្ធនាយកនៃសារព័ត៌មាន BOKO News និងសារព័ត៌មាន ខ្មែរ៧ (Khmer7 News) ត្រូវបានសាលាដំបូងខេត្តសៀមរាបកោះហៅសួរចម្លើយដោយសារតែការបង្ហោះសារលើហ្វេសប៊ុកដែលសរសេរថា "លោកឧកញ៉ា លី យ៉ុងផាត់ បានទទួលមរណភាពហើយ"។ នៅថ្ងៃទី២៣ ខែមេសា តុលាការបានចាត់ការតាមបណ្តឹងមេធាវីរបស់លោក លី យ៉ុងផាត់។ នៅថ្ងៃទី២៤ ខែមេសា លោក លឹម ហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងព័ត៌មាន តាមមាត្រា៤២៥ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។ |
ឯកសារយោង | RFA | Fresh News |