ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង

ទីកន្លែង កំពង់ឆ្នាំង
កាលបរិច្ឆេទនៃហេតុការណ៍ ១១-ឧសភា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១១-ឧសភា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​យាយី ឬ​ចោទ​ថា​រងការ​យាយី
សង្ខេប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក ឃុត សុគន្ធ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងប្រជាធិបតេយ្យត្រូវបានដកហូតសម្ភារៈដោយអាជ្ញាធរ ខណៈលោកកំពុងរាយការណ៍អំពីជម្លោះដីធ្លីមួយកន្លែងស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ សាក្សីម្នាក់ដែលបានឃើញហេតុការណ៍នោះនិយាយថា អាជ្ញាធរបានដកយកទូរស័ព្ទរបស់គាត់ និងបានលុបរូបភាពចេញមុនពេលប្រគល់ជូនគាត់វិញ។ គាត់ត្រូវបានសួរនាំ និងប្រាប់កុំឱ្យថតរូបបន្ថែមទៀតនៅកន្លែងតវ៉ា។ លោក ឃុត សុគន្ធ និយាយដែរថាសៀវភៅកត់ត្រា និងម៉ាស៊ីនថតសំឡេងរបស់លោកត្រូវបានរឹបអូសយកផងដែរ។ សុន្ទរកថារបស់អភិបាលរងខេត្តពោធិ៍សាត់ដែលលោកថតត្រូវបានលុប ហើយកំណត់ត្រាត្រូវបានហែកចោល។ សម្ភារៈរបស់គាត់ត្រូវបានប្រគល់ជូនគាត់វិញបន្ទាប់ពីជំនួបរវាងអាជ្ញាធរ និងអ្នកតវ៉ាត្រូវបានបញ្ចប់។ លោក ចេង ឡាយ អភិបាលរងខេត្តពោធិ៍សាត់បាននិយាយថាអាជ្ញាធរគ្រាន់តែរឹបអូសឧបករណ៍របស់គាត់ដើម្បីប្រាកដថាព័ត៌មានរបស់គាត់មានភាពច្បាស់លាស់ ព្រោះការរាយការណ៍ព័ត៌មានអំពីបញ្ហាដីធ្លីអាចបង្កជាបញ្ហាបាន។ សហការីម្នាក់របស់លោក ឃុត សុគន្ធ ដែលបានសម្ភាសន៍លោក ចេង ឡាយ បានប្រាប់គាត់ថា លោកអភិបាលរងបាននិយាយក្រៅផ្លូវការថា ព័ត៌មានរបស់គាត់បានបង្កការញុះញង់អ្នកភូមិដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរ។ ក្រោយពីបានឮដូច្នេះ លោក ឃុត សុគន្ធ និយាយថាពេលនេះគាត់មានការភ័យខ្លាចក្នុងការរាយការណ៍អំពីជម្លោះដីធ្លីនៅតំបន់នោះ ហើយថាលោកបារម្ភពីសុវត្ថិភាព និងសន្តិសុខរបស់គាត់។

ឯកសារយោង វីអូឌី | វីអូឌី