ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង
ទីកន្លែង | កំពង់ឆ្នាំង |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១១-ឧសភា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១១-ឧសភា-២០២១ |
ចំនួនអ្នកសារព័ត៌មានរងការយាយី ឬចោទថារងការយាយី | ១ |
សង្ខេប | នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ លោក កែវ រតនា អ្នកសារព័ត៌មាន និងចាងហ្វាងទូរទស្សន៍ TN ឬព័ត៌មានអនឡាញទាន់ហេតុការណ៍ TN ត្រូវបានយាយី ខណៈកំពុងរាយការណ៍អំពីជម្លោះដីធ្លីមួយកន្លែងនៅខេត្តកំពង់ឆ្នាំង។ លោក រតនា បានរាយការណ៍ការប្រមូលផ្តុំរបស់អ្នកភូមិក្នុងការតវ៉ាប្រឆាំងនឹងការសម្រេចរបស់សាលាដំបូងខេត្តកំពង់ឆ្នាំងដែលសម្រេចឱ្យម្ចាស់ដីជាអ្នកឈ្នះ។ គាត់បាននិយាយថាអង្គរក្សរបស់ម្ចាស់ដីដែលទំនងជាជួយអន្តរាគមន៍ជំនួស បានតតាំងជាមួយលោក រតនា ហើយបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនគាត់។ អាជ្ញាធរមិនបានចាប់ខ្លួនគាត់ទេ ដោយសារតែមានអ្នកភូមិជាច្រើននាក់នៅជុំវិញពួកគាត់។ |
ឯកសារយោង | ខេមបូចា |