ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល

ទីកន្លែង កណ្តាល
កាលបរិច្ឆេទនៃហេតុការណ៍ ១២-កក្កដា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ១២-កក្កដា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​យាយី ឬ​ចោទ​ថា​រងការ​យាយី
សង្ខេប

លោក ឡស់ សេង អ្នកផ្សាយព័ត៌មាននៃសារព័ត៌មាន Los Seng News និងជាម្ចាស់ទូរទស្សន៍អនឡាញ LSN TV 24 និយាយថាគាត់ទទួលរងសម្ពាធពីអាជ្ញាធរឱ្យបញ្ឈប់ការផ្សាយអំពីវិវាទដីធ្លីដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាល។ លោក ឡស់ សេង និយាយថាលោករងការព្រមានឱ្យបញ្ឈប់ការរាយការណ៍របស់ខ្លួន ហើយថាសំណុំរឿងប្រឆាំងនឹងគាត់ត្រូវបានដាក់ទៅតុលាការរួចរាល់ហើយ។ អាជ្ញាធរនិយាយថាពួកគេមិនសប្បាយចិត្តចំពោះការរាយការណ៍របស់លោក សេង ហើយលោកត្រូវបានប្រាប់ឱ្យដកខ្លួនចេញពីការរាយការណ៍ព័ត៌មាន។ លោក សេង និយាយថាប្រភពព័ត៌មានបានប្រាប់គាត់ថា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ឱ្យអាជ្ញាធរស្រុករារាំងលោកក្នុងការរាយការណ៍អំពីករណីនេះ។ លោក សេង បានទូរស័ព្ទទៅលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីសុំជំនួយ ប៉ុន្តែលោក កាញារីទ្ធ មានប្រសាសន៍ថាអភិបាលខេត្តកណ្តាលបានប្តឹងទៅក្រសួងព័ត៌មានអំពីលោករួចហើយ ហើយថាសុំណុំរឿងប្រឆាំងនឹងលោកកំពុងដាក់ទៅតុលាការ។

ឯកសារយោង វីអូឌី