ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល
ទីកន្លែង | កណ្តាល |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ៤-កញ្ញា-២០២១ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ៤-កញ្ញា-២០២១ |
ចំនួនអ្នកសារព័ត៌មានរងការយាយី ឬចោទថារងការយាយី | ១ |
សង្ខេប | នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ អ្នករាយការណ៍ព័ត៌មានម្នាក់នៃសារព័ត៌មានសំឡេងប្រជាធិបតេយ្យ (វីអូឌី) បានរងការយាយីពីអាជ្ញាធរ ខណៈពេលដែលគាត់កំពុងយកព័ត៌មានពីជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ នេះជាអ្នកសារព័ត៌មាន វីអូឌី ទីពីរហើយដែលបានរងការគំរាមកំហែងពេលចុះយកព័ត៌មានពីជម្លោះដីធ្លីមួយនេះ។ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មាន វីអូឌី បាននិយាយថា ខណៈពេលដែលលោកកំពុងសម្ភាសន៍អ្នកភូមិនៅទីតាំងដីដែលមានជម្លោះ អាជ្ញាធរក្នុងសម្លៀកបំពាក់ស៊ីវិលបានថតរូប និងម៉ូតូរបស់លោក។ ខណៈពេលដែលលោកជិះម៉ូតូត្រឡប់ទៅភ្នំពេញវិញ លោកខឺយ កត់សម្គាល់ថាមានមនុស្សចំនួនពីរនាក់បានតាមរូបលោក ហើយបន្ទាប់មកមាននគរបាលស្លៀកពាក់ឯកសណ្ឋានចំនួន៥នាក់ បានព្យាយាមលោកឱ្យឈប់ម៉ូតូ។ លោក ខឺយ បានបន្តជិះម៉ូតូទៅឆ្ងាយ។ បន្ទាប់មកនគរបាលបានស្រែកទៅគាត់ឱ្យឈប់និយាយគ្នាសិន ហើយនៅពេលលោកខឺយបដិសេធមិនព្រមឈប់ នគរបាលបានហៅគាត់ថាជា «ចោរ»។ បច្ចុប្បន្ននេះលោក ខឺយ បារម្ភពីសុវត្ថិភាពរបស់ខ្លួន។ |
ឯកសារយោង | ខេមបូចា | វីអូអេ | RFI |