ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកោះកុង

ទីកន្លែង កោះកុង
កាលបរិច្ឆេទនៃហេតុការណ៍ ២៦-កញ្ញា-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ២៦-កញ្ញា-២០២១
ចំនួន​អ្នក​សារព័ត៌មាន​រងការ​ចោទ​ប្រកាន់

1

ប្រសិនបើត្រូវបានចោទប្រកាន់ តើបទចោទអ្វី?

សង្ខេប

នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការផ្លូវច្បាប់លើលោក យួន ឈីវ អ្នកផ្សព្វផ្សាយ និងជាអ្នកសារព័ត៌មានអនឡាញ នៃគេហទំព័រ Koh Kong Hot News។ ការចាត់វិធានការនេះកើតឡើងបន្ទាប់ពីលោក យួន ឈីវ បានបង្ហោះសារក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៩ និង១៩ ខែកញ្ញា ដោយរិះគន់អាជ្ញាធរដែលបានបណ្តេញពលរដ្ឋ និងបំផ្លាញដំណាំ (រួមទាំងដំណាំរបស់លោកផងដែរ) ក្នុងជម្លោះដីធ្លីនៅឧទ្យានធម្មជាតិបទុមសាគរ។ អាជ្ញាធរខេត្តបាននិយាយថាការបង្ហោះសាររបស់លោក យួន ឈីវ ជាព័ត៌មានក្លែងក្លាយ និងមិនពិត និងមានបំណងបរិហារកេរ្តិ៍ដល់អភិបាលរងខេត្តកោះកុង។ នៅថ្ងៃទី២៨ ខែកញ្ញា លោក សុខ ផុន អធិការគរបាលស្រុកបទុសាគរ បាននិយាយថា លោក ឈីវ បានចូលខ្លួនឆ្លើយបំភ្លឺនៅបុស្តិ៍នគរបាល ដែលលោក ឈីវ ត្រូវបានបង្ខំឱ្យសរសេរលិខិតសុំទោសទៅលោកអភិបាលរងខេត្ត។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តកោះកុងបានចោទប្រកាន់ និងផ្តន្ទាទោសលោក ឈីវ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ (មាត្រា៤៩៤ និង៤៩៥) ដោយសម្រេចដាក់ពន្ធនាគាររយៈពេលមួយឆ្នាំ និងពិន័យជាប្រាក់ចំនួន២លានរៀល។ លោក ឈីវ កំពុងអនុវត្តទោសរបស់ខ្លួននៅក្នុងពន្ធនាគារ។ នៅថ្ងៃផ្តន្ទាទោសនោះ ប្រភពបានឱ្យដឹងថាលោកអភិបាលរងខេត្តក៏បានដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ប្រឆាំងនឹងលោក ឈីវ ផងដែរ។

ឯកសារយោង ខេមបូចា | វីអូឌី | វីអូឌី | VOA | ខេមបូចា | VOA