ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល

ទីកន្លែង កណ្តាល
កាលបរិច្ឆេទនៃហេតុការណ៍ ២៦-ឧសភា-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ២៦-ឧសភា-២០២២
ចំនួន​អ្នក​សារព័ត៌មាន​រងការ​ចោទ​ប្រកាន់

1

ប្រសិនបើត្រូវបានចោទប្រកាន់ តើបទចោទអ្វី?

សង្ខេប

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ លោក ថៃ ប៊ុនរិទ្ធិ ផលិតករទូរទស្សន៍ TCN ត្រូវបានសាលាដំបូងខេត្តកណ្តាលចោទប្រកាន់ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ (មាត្រា៤៩៤, ៤៩៥ និង៣០៥ នៃក្រមព្រហ្មទណ្ឌ) បន្ទាប់ពីលោកបានធ្វើការផ្សាយផ្ទាល់តាមទំព័រសង្គមហ្វេសប៊ុក TCN TV កាលពីថ្ងៃទី២៤ ខែឧសភា ដោយលោកបាននិយាយថាអាជ្ញាធរបានទទូលសំណូក ជាថ្នូរនឹងការបិទភ្នែកចំពោះល្បែងស៊ីសងខុសច្បាប់។ លោក ប៊ុនរិទ្ធិ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថាការលើកឡើងរបស់លោក ប៊ុនរិទ្ធ មិនមែនជាការពិតនោះទេ។

ឯកសារយោង ខ្មែរថាម