ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយបាត់ដំបង

ទីកន្លែង បាត់ដំបង
កាលបរិច្ឆេទនៃហេតុការណ៍ ២៣-ធ្នូ-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ២៣-ធ្នូ-២០២២
ចំនួន​អ្នកសារព័ត៌មាន​ត្រូវ​បាន​កាត់ទោស

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើផ្ដន្ទាទោសនៅថ្ងៃ-ខែ-ឆ្នាំណា?

២៣-ធ្នូ-២០២២

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើបទចោទអ្វី?

សង្ខេប

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ តុលាការខេត្តបាត់ដំបងបានកាត់ទោសលោក សែម ឌីយ៉ា អ្នកសារព័ត៌មាន បាត់ដំបងប៉ុស្តិ៍ និងអ្នកលក់ពោតពីនាក់ ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ប៉ុន្តែព្យួរទោសដែលនៅសល់។ អ្នកទាំងបីធ្លាប់បានផ្សាយបន្តផ្ទាល់អំពីការប្រមូលផ្តុំមនុស្សរាប់រយនាក់ដែលតវ៉ាប្រឆាំងនឹងការចាប់រថយន្តថៃដឹកពោតពីសំណាក់អាជ្ញាធរមូលដ្ឋានកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ ពួកគេត្រូវបានគេចោទប្រកាន់ពីបទញុះញង់អ្នកបើកបរឱ្យទៅយករថយន្តដឹកទំនិញពីនគរបាលដោយបង្ខំ។ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបានឱ្យដឹងថា លោក ឌីយ៉ា គ្រាន់តែយកព័ត៌មានពីហេតុការណ៍នេះក្នុងនាមជាអ្នកកាសែតប៉ុណ្ណោះ។

ឯកសារយោង ខេមបូចា