ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង
ទីកន្លែង | កំពង់ឆ្នាំង |
---|---|
កាលបរិច្ឆេទនៃហេតុការណ៍ | ១៨-មករា-២០២៣ |
ការវិវត្តន៍ចុងក្រោយបង្អស់ | ១៨-មករា-២០២៣ |
ចំនួនអ្នកសារព័ត៌មានរងការបង្ខិតបង្ខំឱ្យចុះហត្ថលេខាសន្យាថានឹងបញ្ឈប់សកម្មភាពរាយការណ៍ព័ត៌មាន | ១ |
សង្ខេប | កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ នគរបាលខេត្តបានចាប់ខ្លួនលោក ស្ងួន ញឿន អ្នកសារព័ត៌មានពលរដ្ឋ និងសកម្មជនដីធ្លីមួយរូប បន្ទាប់ពីលោកបានថតរូបការជួបជុំដោយសន្តិវិធីរបស់សមាជិកសហគមន៍ឡពាងជាង ៥០នាក់ នៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង។ ពួកគេកំពុងគាំទ្រតំណាងសហគមន៍ពីរនាក់ដែលចូលខ្លួនមកតុលាការពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី។ នគរបាលបានដកហូតទូរស័ព្ទរបស់លោក ញឿន បញ្ជាឱ្យគាត់លុបរូបថតនោះ ហើយបានសាកសួរគាត់អស់រយៈពេលជាង ២ ម៉ោង។ គាត់ត្រូវបានដោះលែងបន្ទាប់ពីយល់ព្រមចុះហត្ថលេខាលើការសន្យាមួយថាឈប់រាយការណ៍អំពីការជួបជុំនោះ។ |
ឯកសារយោង | ព័ន៏មានពលរដ្ឋ |