ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយភ្នំពេញ

ទីកន្លែង ភ្នំពេញ
កាលបរិច្ឆេទនៃហេតុការណ៍ ២៣-ធ្នូ-២០២២
ការវិវត្តន៍ចុងក្រោយបង្អស់ ១៦-មករា-២០២៣
ចំនួន​អាជ្ញាប័ណ្ឌ​ផ្សព្វផ្សាយ​ត្រូវ​បាន​លុប​ចោល
សង្ខេប

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ គេហទំព័រសារព័ត៌មាន Khmer Cover TV (KCTV) បានចេញផ្សាយអត្ថបទ និងវីដេអូឃ្លីបមួយបង្ហាញពីកម្មករនៅក្រុមហ៊ុនកាឡាក់ស៊ី ណាវ៉ាត់ត្រា ចាក់ខ្សាច់លុបបឹងនៅស្រុកល្វាឯម ខេត្តកណ្តាល។ អត្ថបទព័ត៌មាននេះបានសរសេរថា ក្រុមហ៊ុនកំពុងសាងសង់ផ្លូវបេតុងមួយខ្សែដើម្បីភ្ជាប់ជាមួយគម្រោងអភិវឌ្ឍន៍ និងបានអះអាងថាការសាងសង់នេះបានបំផ្លាញស្ពានសាធារណៈនៅលើដីរបស់រដ្ឋ។ ក្រុមហ៊ុនបានឆ្លើយតបជាមួយនឹងលិខិតគំរាមប្តឹងស្ថាប័នសារព័ត៌មានពីបទបរិហារកេរ្តិ៍ និងទាមទារឱ្យដកអត្ថបទ និងវីដេអូឃ្លីបនោះចេញ។ សារព័ត៌មាន KCTV បានបដិសេធដោយលើកឡើងថាព័ត៌មាននោះផ្អែកលើការពិត ហើយថាខ្លួនមានសិទ្ធិក្នុងការផ្សព្វផ្សាយ។ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្រសួងព័ត៌មានបានដកហូតអាជ្ញាប័ណ្ណសារព័ត៌មានរបស់ KCTV ដោយចោទប្រកាន់ថាស្ថាប័ននេះមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងចំនួនពីរលើក និង “បានរំលោភលើវិជ្ជាជីវៈធ្ងន់ធ្ងរ” ប៉ុន្តែក្រសួងមិនបានបញ្ជាក់បន្ថែមចំពោះការរំលោភបំពានទាំងនេះទេ។

ឯកសារយោង ខេមបូចា | ខ្មែរថាម