ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកំពង់ឆ្នាំង

ទីកន្លែង កំពង់ឆ្នាំង
កាលបរិច្ឆេទនៃហេតុការណ៍ ២២-ធ្នូ-២០២០
ការវិវត្តន៍ចុងក្រោយបង្អស់ ២២-ធ្នូ-២០២០
ចំនួន​អ្នកសារព័ត៌មាន​ត្រូវ​បាន​កាត់ទោស

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើផ្ដន្ទាទោសនៅថ្ងៃ-ខែ-ឆ្នាំណា?

២២-ធ្នូ-២០២០

ប្រសិនបើត្រូវបានផ្ដន្ទាទោស តើបទចោទអ្វី?

បទញុះញង់ (មាត្រា ៤៩៤ និង៤៩៥)

សង្ខេប

នៅថ្ងៃទី២២ ខែធ្នូ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចផ្ដន្ទាទោសលោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគាររយៈពេល ២០ខែ និងពិន័យជាប្រាក់ ២០លានរៀល ពីបទញុះញង់។ លោក សុខ ឧត្តម ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ឆ្នាំ ២០២០ បន្ទាប់ពីលោករាយការណ៍អំពីជម្លោះដីធ្លីពាក់ព័ន្ធនឹងមន្ត្រីយោធាក្នុងខេត្តកំពង់ឆ្នាំង។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា 495)។

ឯកសារយោង វីអូឌី | ខេមបូចា | RFA