ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយកណ្តាល

ទីកន្លែង កណ្តាល
កាលបរិច្ឆេទនៃហេតុការណ៍ ២៨-មករា-២០២៣
ការវិវត្តន៍ចុងក្រោយបង្អស់ ២៨-មករា-២០២៣
ចំនួន​អ្នកសារព័ត៌មាន​ជាប់​ឃុំ
សង្ខេប

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មន្ត្រីអន្តោប្រវេសន៍នៅស្រុកលើកដែក ខេត្តកណ្ដាលបានឃុំខ្លួនលោក ញឹម ស៊នស៊ីដា សមាគមអ្នកសារព័ត៌មានយុវជនសម្រាប់សន្ដិភាព ជាច្រើនម៉ោងបន្ទាប់ពីគាត់បានថតរូបអ្នករត់ពន្ធបារី និងបានរាយការណ៍ពីសា្ថនភាពនេះទៅកាន់អាជ្ញាធរ។ ទូរសព្ទរបស់គាត់បានដកហូត ហើយលោកត្រូវបាននាំខ្លួនទៅប៉ុស្តិ៍នគរបាល និងសួរនាំពីមូលហេតុមិនមានលិខិតបេសសកម្ម និងមិនប្រាប់អាជ្ញាធរពីការថតរូបភាព។ លោក ស៊នស៊ីដា ត្រូវបានដោះលែងវិញបន្ទាប់ពីបានផ្ដិតមេដៃយល់ព្រមមិនធ្វើឱ្យបែកធ្លាយរូបភាពតាមបណ្ដាញផ្សព្វផ្សាយណាមួយ។

ឯកសារយោង វីអូឌី | ផ្សេងៗ