ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយបាត់ដំបង

ទីកន្លែង បាត់ដំបង
កាលបរិច្ឆេទនៃហេតុការណ៍ ២-កុម្ភៈ-២០២៣
ការវិវត្តន៍ចុងក្រោយបង្អស់ ២-កុម្ភៈ-២០២៣
ចំនួន​អ្នក​សារព័ត៌មាន​រង​ការ​វាយដំ​
សង្ខេប

នៅថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០២៣ ជនមិនស្គាល់អត្តសញ្ញាណចំនួន២នាក់កាន់​ដាវជាប់​នឹ​ង​ដៃ​បានថាធ្វើការវាយដំអ្នកសារព័ត៌មានដំណឹងក្នុងស្រុក លោក ឈុំ សូត្រា នៅផ្ទះរបស់គាត់នៅក្នុងសង្កាត់ ទួលតាឯក ក្រុងបាត់ដំបងបណ្ដាល​ឱ្យរបួស។ ប្រហែលជាពីរសប្ដាហ៍មុនពេលកើតហេតុ គាត់សុំឱ្យនគរបាលប្រចាំតំបន់ឱ្យកំចាត់សកម្មភាពជួញដូរគ្រឿងញៀននៅស្ថានីយ៍រថភ្លើងមួយនៅក្នុងតំបន់នោះ។ លោក ឈុំ សូត្រា បានដាក់ពាក្យបណ្ដឹងទៅនគរបាលខេត្តនៅថ្ងៃបន្ទាប់។

ឯកសារយោង កោះសន្តិភាព