ករណីលម្អិតនៃការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសៀមរាប

ទីកន្លែង សៀមរាប
កាលបរិច្ឆេទនៃហេតុការណ៍ ២៤-កុម្ភៈ-២០២១
ការវិវត្តន៍ចុងក្រោយបង្អស់ ២៥-កុម្ភៈ-២០២១
ចំនួន​អ្នក​សារព័ត៌មាន​ត្រូវ​បាន​ចាប់​ខ្លួន​
សង្ខេប

លោក Shen Kaidong និពន្ធនាយកនៃសារព័ត៌មានអនឡាញជាភាសាចិន 'Angkor Today' ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈ នៅខេត្តសៀមរាប ដោយសារចុះផ្សាយអត្ថបទមួយមានចំណងជើងថា "កម្ពុជាលក់វ៉ាក់សាំងកូវីដ-១៩ ដែលបរិច្ចាគដោយប្រទេសចិន"។ លោកត្រូវបាននិរទេសទៅប្រទេសចិនកាលពីថ្ងៃទី២៥ ខែកុម្ភៈ និងហាមចូលប្រទេសកម្ពុជាវិញ។ អាជ្ញាប័ណ្ណសារព័ត៌មាន Angkor Today ត្រូវបានដកហូត។ អ្នកនាំពាក្យស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា អត្ថបទដែលចុះផ្សាយនោះមិនពិត និងប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ។ លោក អ៊ឹង គង្គា ម្ចាស់សារព័ត៌មាន Angkor Today នឹងត្រូវដោះស្រាយជាមួយនឹងក្រសួងព័ត៌មាន។

ឯកសារយោង ខេមបូចា | ខ្មែរថាម | ខេមបូចា