កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.002
-
ពលរដ្ឋរងគ្រោះដីធ្លីជាង ១០០គ្រួសារនៅខេត្តក្រចេះ ប្រមូលផ្ដុំនៅមុខតុលាការ ដើម្បីគាំទ្រតំណាងរបស់ខ្លួន
ពលរដ្ឋមានវិវាទដីធ្លី ជាមួយក្រុមហ៊ុនវៀតណាម ជាង ១០០គ្រួសារ នៅស្រុកសំបូរ ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តក្រចេះ ដើម្បីគាំទ្រតំណាងរបស់ខ្លួន ដែលចូលឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ។ មន្ត្រីសង្គមស៊ីវិល យល់ឃើញថា អាជ្ញាធរមិនគួរអូសបន្លាយដោះស្រាយបញ្ហារហូតដល់មានការប្ដឹងផ្ដល់គ្នាដល់តុលាការនោះឡើយ។
អានបន្ត -
អ្នករាយការណ៍ពិសេសសហប្រជាជាតិស្នើសុំកម្ពុជាបញ្ចប់ការបង្ក្រាបសំឡេងប្រឆាំង
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្នើឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំងនិងរៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវក្នុងខណៈពេលដែលលំហរសេរីភាពនៃការបញ្ជេញមតិកាន់តែរួមតូច។
អានបន្ត -
តំណាងកម្ពុជាសម្តែងការសោកស្តាយ ខណៈតំណាង UN ស្នើឲ្យកម្ពុជាបញ្ឈប់បង្ក្រាបសំឡេងរិះគន់
តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស៊្វីសបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយបានសម្តែងការសោកស្ដាយចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសស្ដីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា។ អ្នករាយការណ៍ពិសេសដែលបានលើកឡើងនៅក្នុងសម័យប្រជុំលើកទី៥៧នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃចន្ទ ទី៧ តុលា ដែលទទូចឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការបង្ក្រាបទៅលើសំឡេងអ្នករិះគន់ ឬសំឡេងរបស់គណបក្សប្រឆាំងនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ចូលរួមសវនាការនៅតុលាការកំពូលលើបណ្ដឹងសារទុក្ខរបស់ពួកគេ
ពលរដ្ឋខេត្តត្បូងឃ្មុំ៤នាក់ត្រូវបានតុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខរបស់ពួកគេដោយសារសាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំផ្តន្ទាទោសឱ្យពួកគេជាប់ទោស២ឆ្នាំ ប៉ុន្ដែទោសនោះព្យួរ ហើយពួកគេទាមទារឱ្យតុលាការទម្លាក់បទចោទលើពួកគេ ខណៈសង្គមស៊ីវិលថា តុលាការគួរទម្លាក់បទចោទលើពលរដ្ឋទាំងនោះ។យោងតាមពលរដ្ឋដែលបានចូលឆ្លើយនៅតុលាការកំពូលនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ពួកគេមិនពេញចិត្ដនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ខេត្ដត្បូងឃ្មុំដែលបានផ្ដន្ទាទោសពួកគេ៤នាក់ឱ្យជាប់ទោសម្នាក់ៗ២ឆ្នាំ ប៉ុន្ដែត្រូវព្យួរ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដោយចោទពីបទ«ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្ដមានបុគ្គលច្រើនរូបដែលធ្វើសកម្មភាពក្នុងឋានៈជាសហចារី»។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមនៅដើមខែវិច្ឆិកាខាងមុខនេះ
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន គ្រោងដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ដោយដាក់ឈ្មោះថា អង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដែលពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា ពីព្រោះខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម គឺជាខ្មែរតែមួយ។ លោក ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ តុលា នេះថា អ្នកស្រី ប៊ុន រ៉ានី ដែលជាភរិយារបស់លោក បានគិតគូរពីការដង្ហែអង្គកឋិនទានទៅកាន់ទឹកដីកម្ពុជាក្រោមជាច្រើនឆ្នាំណាស់មកហើយ បន្ទាប់ពីលោកបានដង្ហែអង្គកឋិនទានទៅកាន់វត្តអារាមជាច្រើនក្នុងទឹកដីខ្មែរកណ្តាលនាពេលកន្លងមក។
អានបន្ត -
អភិបាលស្រុកល្វាឯម កន សុខកាយ អស់តំណែងក្រោយចាញ់បោកឧកញ៉ា លី សាម៉េត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ចប់មុខតំណែងលោក កន សុខកាយ ពីតួនាទីអភិបាលស្រុកល្វាឯម ក្នុងខេត្តកណ្ដាល ក្រោយពេលចាញ់បោកឧកញ៉ា លី សាម៉េត ក្នុងទឹកប្រាក់៣០ម៉ឺនដុល្លារដើម្បីបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការបញ្ចប់តំណែងលោក កន សុខកាយ ធ្វើឡើងដោយសារ «សាមីខ្លួនបានប្រព្រឹត្តខុសក្រមសីលធម៌និងវិជ្ជាជីវៈធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្ដីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា»។
អានបន្ត -
លោក ស៊ុន ចាន់ថុល បង្ហាញអត្ថប្រយោជន៍ព្រែកជីកហ្វូណន ដល់វិនិយោគិនអាមេរិក ហើយសង្កត់ធ្ងន់ថា “សេរីភាពនៃការបញ្ចេញមតិមានភាពល្អប្រសើរ”
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោក ស៊ុន ចាន់ថុល បានប្រាប់ពីសក្តានុពលដល់វិនិយោគិនអាមេរិកថា ព្រែកជីកហ្វូណនតេជោ ដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ១,៧ ពាន់លានដុល្លារ អាចផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា។ លោកក៏បានលើកឡើងផងដែរថា សេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសមានភាពប្រសើរឡើង ផ្ទុយពីការយល់ឃើញរបស់ក្រុមអង្គការសង្គមស៊ីវិល។ ខណៈពេលលោកកំពុងចូលរួមវេទិកាភាពជាអ្នកដឹកនាំអាស៊ាន ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (CSIS) នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា ព្រែកជីកនេះ នឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាននៅក្នុងប្រទេសកម្ពុជា ឬប្រទេសវៀតណាមឡើយ។
អានបន្ត -
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញដោយបង្ខំ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីដីធ្លី និងលំនៅឋានដោយបង្ខំ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសលាកបត្រព័ត៌មានស្ដីពីការបណ្ដេញចេញដោយបង្ខំនៅកម្ពុជា ផ្សាភ្ជាប់ទៅនឹងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ឆ្នាំ២០២៤។ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា រកឃើញថា ប្រជាពលរដ្ឋជាង ២ម៉ឺន២ពាន់គ្រួសារ (២២.១០៨) ត្រូវបានបណ្ដេញចេញ ឬប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ ចាប់តាំងពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយផ្អែកលើអត្ថបទសារព័ត៌មានចំនួន ៣៦៨ អត្ថបទ ទាក់ទងនឹងការបណ្ដេញចេញដោយបង្ខំចំនួន ៤០ករណី។
អានបន្ត -
ជនជាតិដើមភាគតិច ៤ ភូមិនៅខេត្តមណ្ឌលគិរីតវ៉ាទាមទារដីព្រៃកប់សព ដែលឈ្មួញរំលោភយក
ជនជាតិដើមភាគតិចព្នងចំនួន ៤ភូមិ នៅខេត្តមណ្ឌលគិរី បានលើកគ្នាតវ៉ា ៤ថ្ងៃជាប់គ្នា នៅដើមខែតុលានេះ ដើម្បីទាមទារដីព្រៃកប់សពដែលជាតំបន់គោរពបូជារបស់សហគមន៍ ត្រូវបានក្រុមឈ្មួញឃុបឃិតជាមួយអាជ្ញាធរខិលខូច ធ្វើប្លង់រឹង (ប្លង់កម្មសិទ្ធិ) រំលោភយកដោយស្ងាត់ៗ។ ជនជាតិដើមភាគតិចព្នងជាង ៤រយគ្រួសារ រស់នៅក្នុងភូមិពូលុ ភូមិឡាំមេះ ភូមិពូចា និងភូមិពូទិល ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា កំពុងតស៊ូមតិទាមទារដីព្រៃកប់សព ដែលពួកគាត់ចាត់ទុកថា ជាទ្រព្យសម្បត្តិរួមរបស់អ្នកភូមិ សម្រាប់អភិរក្សតជំនាន់ និងជាកន្លែងរំលឹកដឹងគុណ ព្រលឹងដូនតា។
អានបន្ត -
តុលាការខេត្តរតនគិរីសម្រេចឱ្យលោក មាជ សុវណ្ណារ៉ា បង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ចរាល់ពីរខែម្តង
តុលាការខេត្តរតនគិរី ចេញដីកាសម្រេចដាក់ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចាប់ពីពេលនេះតទៅ និងត្រូវបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀងរាល់ ២ខែម្តងជាកំហិត។លោក មាជ សុវណ្ណារ៉ា អះអាងថា តុលាការបានហាមឃាត់លោកមិនឲ្យធ្វើសកម្មភាពនានា ដូចជា អំពើញុះញង់ឲ្យមានការរើសអើង ឬប្រព្រឹត្តឲ្យមានការរើសអើងតាមគ្រប់រូបភាព និងមធ្យោបាយណាដែលអំពើប្រព្រឹត្តទាំងនោះបណ្តាលឲ្យប៉ះពាល់ដល់របៀបរៀបរយសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខឡើយ។
អានបន្ត -
អ្នកឃ្លាំមើលសង្គមសោកស្ដាយដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហា តែបែរជាបង្ក្រាបទៅលើអ្នករិះគន់
បញ្ហាធំៗមួយចំនួននៅប្រទេសកម្ពុជារួមមានបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ វិបត្តិសេដ្ឋកិច្ច ភ្ញៀវទេសចរធ្លាក់ចុះ និងបញ្ហាធនធានធម្មជាតិជាដើមនៅតែកើតឡើងក្នុងឆ្នាំ២០២៤ នេះ។ អ្នកឃ្លាំមើលសង្គមសោកស្ដាយដែលរដ្ឋាភិបាលមិនដោះស្រាយបញ្ហា ប៉ុន្តែបែរជាបង្ក្រាបទៅលើអ្នករិះគន់ទៅវិញ។
អានបន្ត -
សហគមន៍អន្តរជាតិព្រួយបារម្ភ និងថ្កោលទោសកម្ពុជាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សដើរថយក្រោយ
សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសបានបង្ហាញក្តីកង្វល់នៅថ្ងៃទី០៧ ខែតុលាចំពោះស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបានថ្កោលទោសរដ្ឋាភិបាលកម្ពុជាដែលបានប្រើប្រព័ន្ធតុលាការដើម្បីបំបិទសំឡេងអ្នកនយោបាយ សកម្មជនការពារបរិស្ថាន និងអ្នកសារព័ត៌មានឯករាជ្យ។ ក្តីកង្វល់ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាពីសំណាក់ក្រុមប្រទេសលោកខាងលិចនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។
អានបន្ត -
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀន
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលដំឡើងប្រាក់ខែដល់គ្រូបង្រៀនឱ្យបាន ៣លានរៀលក្នុងមួយខែ ដើម្បីឱ្យជីវភាពគ្រូបង្រៀនប្រសើរឡើង និងធ្វើឱ្យការបង្រៀនមានប្រសិទ្ធភាព។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅព្រឹកថ្ងៃទី៧ តុលា បានដាក់ញត្តិទៅកាន់រដ្ឋសភាខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទាមទារដំឡើងប្រាក់ខែគ្រូបង្រៀនឱ្យបាន ១ភាគ៤ នៃប្រាក់ខែតំណាងរាស្ត្រ ឬប្រមាណ ៧រយដុល្លារអាមេរិកក្នុងមួយខែទើបអាចឱ្យគ្រូបង្រៀនមានជីវភាពសមរម្យ។
អានបន្ត -
ក្រុមអ្នកតស៊ូមតិថាការចាប់ខ្លួនលោក ម៉ិច ដារ៉ា បង្ហាញពីការធ្លាក់ចុះសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែធ្ងន់ធ្ងរ
ក្រុមអ្នកតស៊ូមតិកម្ពុជា ដែលហៅកាត់ថា CAT ចាត់ទុកការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា ជាទង្វើបំពានច្បាប់ជាតិ និងច្បាប់អន្តរជាតិ និងជាសកម្មភាពថ្មីមួយទៀតនៃការបង្ក្រាបសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។ ក្រុមអ្នកតស៊ូមតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៧ តុលា នេះថា ការចាប់ខ្លួនអ្នកសារព័ត៌មានឯករាជ្យ លោក ម៉ិច ដារ៉ា គឺជាសកម្មភាពថ្មីមួយទៀតនៃការបង្ក្រាបសេរីភាពសារព័ត៌មាននៅកម្ពុជារបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ។
អានបន្ត -
ក្បាលម៉ាស៊ីនគណបក្សឆន្ទះខ្មែរ ក្នុងរចនាសម្ព័ន្ធបេក្ខជនក្រុមប្រឹក្សាខេត្ត១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន៥រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្ស និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី កំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់ លើសកម្មភាពនយោបាយ។ ជាពិសេសការធ្វើនយោបាយខ្វះការពិចារណាតែងប្រឆាំងនឹងប្រយោជន៍ជាតិ។ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងរចនាសម្ព័ន្ធគណបក្សឆន្ទះខ្មែរ បេក្ខជនក្រុមប្រឹក្សាខេត្ត គណបក្សឆន្ទះខ្មែរ ០១រូប និងបេក្ខជនក្រុមប្រឹក្សាក្រុងច្បាមន គណបក្សឆន្ទះខ្មែរ០៥រូប សរុបរួម០៦រូប ក្នុងខេត្តកំពង់ស្ពឺ ប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៉ី ដែលធ្លាប់រួមរស់ និងធ្វើសកម្មភាពនយោបាយបម្រើអស់ជាច្រើនឆ្នាំមកហើយ។
អានបន្ត -
មន្ត្រីបរិស្ថានមួយចំនួននៅខេត្តស្ទឹងត្រែងរងការចោទថា ចាប់ពលរដ្ឋជំរិតទារលុយជាថ្នូរនឹងការដោះលែង
ពលរដ្ឋរស់នៅខេត្តស្ទឹងត្រែងចោទមន្ត្រីបរិស្ថានមួយចំនួនដែលប្រចាំការក្នុងស្រុកថាឡាបរិវ៉ាត់ថា ប្រព្រឹត្តអំពើពុករលួយដោយបានជំរិតទារប្រាក់ពីពលរដ្ឋជាច្រើនលានរៀល ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។ ចាប់តាំងពីឆ្នាំ២០២៣ រហូតមកទល់នេះ ពលរដ្ឋអះអាងថា យ៉ាងហោចណាស់មានអ្នកភូមិ ៥នាក់ហើយ ដែលឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានខេត្តស្ទឹងត្រែង ប្រឌិតសំណុំរឿងមិនពិត ដើម្បីឃាត់ខ្លួនពលរដ្ឋស្លូតត្រង់ជំរិតទារលុយ ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាព។
អានបន្ត -
APHR ជំរុញឱ្យកម្ពុជាដោះលែងពលករខ្មែរ នួន តឿន និងអ្នកកាសែត លោក ម៉ិច ដារ៉ា
ក្រុមសមាជិកអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងពលករខ្មែរ កញ្ញា នួន តឿន និងអ្នកកាសែតឯករាជ្យ លោក ម៉ិច ដារ៉ា។ APHR ថាខ្លួនមានការរំខានចិត្តជាខ្លាំងដោយសារករណីចាប់បញ្ជូនកញ្ញា នួន តឿន ដោយបង្ខំពីប្រទេសម៉ាឡេស៊ី (Malaysia) មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ។
អានបន្ត -
បក្សកម្ពុជានិយមសម្រេចចូលរួមក្នុង«សម្ពន្ធភាពឆ្ពោះទៅអនាគត»ជាមួយបក្ស៤ផ្សេងទៀត
គណបក្សកម្ពុជានិយម បានប្រកាសគាំទ្រ និងសម្រេចចូលរួមក្នុង «សម្ពន្ធភាពឆ្ពោះទៅអនាគត» ជាមួយគណបក្សនយោបាយចំនួន៤ផ្សេងទៀត ដែលនឹងរូបរួមគ្នាជាសំឡេងអ្នកប្រជាធិបតេយ្យសេរីតែមួយក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនាពេលខាងមុខ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា គណបក្សកម្ពុជានិយម គាំទ្រក្នុងការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យ និងគណបក្សដែលមាននិន្នាការ ប្រជាធិបតេយ្យសេរី គោលការណ៍អហិង្សា គោរព លើកស្ទួយសិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១។ជាមួយគ្នាការសម្រេចចិត្តចូលរួមខាងលើ ធ្វើឡើងក្នុងគោលបំណង កសាងសង្គមស៊ីវិល័យជឿនលឿនថ្លៃថ្នូរ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម សង្គមស្អាតស្អំ ជាពិសេស ការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ព្រមទាំងភាពសុខដុមរមនា សម្រាប់ប្រជាពលរដ្ឋ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរជាចម្បងទី១។
អានបន្ត -
តុលាការខេត្តរតនគិរីកំហិតសេរីភាពរបស់ លោក មាជ សុវណ្ណារ៉ា
ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា នៅព្រឹកថ្ងៃចន្ទ បានចូលទៅតុលាការខេត្តរតនគិរី ដើម្បីតតាំងនឹងការចោទប្រកាន់រូបលោកថា«ញុះញង់ឱ្យមានការរើសអើង»នៅក្នុងករណីមួយដែលមានរយៈពេលជាង១ឆ្នាំមកហើយ។ ក្រោយសវនាការលោកបានផ្តល់បទសម្ភាសន៍ជាមួយវីអូអេ ដោយបញ្ជាក់ថា តុលាការមិនឃាត់ខ្លួនលោកទេ ប៉ុន្តែដាក់លក្ខខណ្ឌមួយចំនួនលើរូបលោក។
អានបន្ត -
អ្នកសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសអំពាវនាវឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងលោក ម៉ិច ដារ៉ា ឱ្យមានសេរីភាព
នកសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេសអំពាវនាវឱ្យរដ្ឋាភិបាល និងតុលាការទម្លាក់ចោលបទប្រកាន់និងដោះលែងលោក ម៉ិច ដារ៉ា ឱ្យមានសេរីភាព វិញ ដើម្បីលោកបានបន្តអាជីពជាអ្នកសារព័ត៌មានជួយដល់សង្គម។ ពួកគាត់ចាត់ទុកលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មាន ដែលហ៊ានរាយការណ៍ព័ត៌មានរសើប ជាពិសេស ទាក់ទងនឹងការជួញដូរមនុស្ស និងការឆបោកតាមអនឡាញនៅកម្ពុជា។
អានបន្ត