កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ជនជាតិអាមេរិកនៅកម្ពុជានិយាយថា និទណ្ឌភាព ការបះបោរបំផ្លាញមុខមាត់សហរដ្ឋអាមេរិក
ជនជាតិអាមេរិកាំងដែលរស់នៅក្នុងប្រទេសកម្ពុជាបាននិយាយកាលពីថ្ងៃពុធថា និទណ្ឌភាព និងការបះបោរបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់សហរដ្ឋអាមេរិក ហើយសហរដ្ឋអាមេរិកត្រូវបានបែកបាក់មិនអាចជួសជុលបាន។
អានបន្ត -
លោក កឹម សុខា បដិសេធមិនឆ្លើយសំណួរដដែលៗរបស់ព្រះរាជអាជ្ញា
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា លោកនឹងបដិសេធមិនឆ្លើយសំណួរនោះទេ ប្រសិនបើព្រះរាជអាជ្ញាបន្តសួរសំណួរដដែល។
អានបន្ត -
អឺរ៉ុបប្តេជ្ញាលើកកម្ពស់ និងចូលរួមលើកស្ទួយវិស័យឧស្សាហកម្ម និងកសិកម្មនៅកម្ពុជា
ភ្នំពេញៈ សហភាពអឺរ៉ុបសន្យានឹងជួយសម្រួលការធ្វើពាណិជ្ជកម្ម និងការចូលរួមខ្សែច្រវាក់តម្លៃតំបន់សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម អាទិភាពរបស់កម្ពុជា។
អានបន្ត -
គ.ជ.ប៖ មិនទាន់ដល់ពេលចាប់ផ្ដើមធ្វើយុទ្ធនាការទេ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានព្រមានគណបក្សនយោបាយថា ពួកគេមិនអាចចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់បាននៅឡើយទេ។
អានបន្ត -
សាលាឧទ្ធរណ៍ នឹងបើកសវនាការរឿងក្តីមេបក្សបេះដូងជាតិ ដែលត្រូវបានលុបចេញពីបញ្ជី នាថ្ងៃទី ១៨ ឧសភា
ភ្នំពេញៈ សាលាឧទ្ធរណ៍ភ្នំពេញបានកោះហៅលោក ជូង ជូងី មេធាវីការពារសិទ្ធិជនជាប់ចោទ លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិឱ្យចូលសវនាការនៅថ្ងៃទី ១៨ ខែឧសភា ដើម្បីសួរដេញដោលលើបណ្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួនកូនក្តីលោកជាបណ្តោះអាសន្នលេខ ២៤ (រ) ដពស ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមលិខិតរបស់លោក អ៊ឹម សុផាន ព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ភ្នំពេញ។
អានបន្ត -
គណបក្សប្រជាជនច្រានចោលលទ្ធភាពនៃ «វប្បធម៌សន្ទនា»ជាមួយអតីតមេដឹកនាំបក្សប្រឆាំង
គណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាចបានបដិសេធលទ្ធភាពនៃដំណើរការឡើងវិញនូវ«វប្បធម៌សន្ទនា »ជាមួយនឹងគណបក្សសង្គ្រោះជាតិ (CNRP) ដែលត្រូវបានរំលាយ។ ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិកាលពីពេលថ្មីៗនេះ។
អានបន្ត -
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជារកដំណោះស្រាយករណីលោក កឹម សុខា
តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ជំរុញរដ្ឋាភិបាលកម្ពុជាបើកលំហនយោបាយ និងផ្តល់ដំណោះស្រាយលើសំណុំរឿងប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក កឹម សុខា ខណៈការបោះឆ្នោតជិតចូលមកដល់ ដោយថាខ្លួននឹងពិចារណាផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ឱ្យកម្ពុជាវិញ ប្រសិនស្ថានភាពនយោបាយ និងប្រជាធិបតេយ្យប្រសើរឡើងវិញ។
អានបន្ត -
ឯកអគ្គរដ្ឋទូតអាមេរិក ចង់ឱ្យកម្ពុជាទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក
ភ្នំពេញៈ ស្របពេលនឹងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក W. Patrick Murphy បានធ្វើការឆ្លុះបញ្ចាំងពីទំនាក់ទំនង និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយលោកលើកឡើងថា សហរដ្ឋអាមេរិកចង់ឱ្យកម្ពុជាទទួលបានជោគជ័យក្នុងនាមជាប្រធានកិច្ចប្រជុំអាស៊ានឆ្នាំនេះ ព្រោះជោគជ័យនេះគឺជាជោគជ័យសម្រាប់ប្រទេសអាស៊ានទាំងអស់ និងជាជោគជ័យសម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋ អាមេរិក ផងដែរ។
អានបន្ត -
លោក ហ៊ុន សែន ថាលោក កឹម សុខា ជាអ្នកនយោបាយឆ្លាត តែហៅលោក សម រង្ស៊ី ជាមនុស្សល្ងង់
នៅចំពោះមុខពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលមកស្វាគមន៍លោកនាយករដ្ឋមន្ត្រី នៅសហរដ្ឋអាមេរិក លោក ហ៊ុន សែន បានលើកសរសើរលោក កឹម សុខា ថាអ្នកនយោបាយឆ្លាតវៃ បន្ទាប់ពីប្រធានអតីតបក្សប្រឆាំងរូបនេះបានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារលោកដែលលោក ហ៊ុន ណេង ទទួលមរភាព។ ប៉ុន្តែជាមួយគ្នានេះ លោក ហ៊ុន សែន បានហៅលោក សម រង្ស៊ី ជាមនុស្សល្ងង់ ដែលមិនឆក់ឱកាសយកនេះដើម្បីសម្របសម្រួលនយោបាយបានវិលចូលស្រុកវិញ។
អានបន្ត -
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការគប់ស្បែកជើងពេលកំពុងជួបអ្នកគាំទ្រ
បុរសពលរដ្ឋខ្មែរអាមេរិកាំងម្នាក់បានយកស្បែកជើងគប់សំដៅទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងចំណោមហ្វូងអ្នកគាំទ្ររបស់លោក នៅឯរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
អានបន្ត -
គជប គ្រោងធ្វើតេស្ដទឹកថ្នាំជ្រលក់ដៃអ្នកបោះឆ្នោតលុបមិនជ្រះនៅថ្ងៃស្អែក
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងធ្វើតេស្តទឹកខ្មៅលុបមិនជ្រះនៅចំពោះមុខភាគីពាក់ព័ន្ធនៅថ្ងៃទី ១៣ ខែឧសភា ស្អែកនេះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនាឆ្នាំនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ។
អានបន្ត -
គ.ជ.ប ក្រើនរម្លឹកបក្សនយោបាយកុំឱ្យឃោសនាបោះឆ្នោតមុនថ្ងៃកំណត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រើនរម្លឹកដល់គណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវចៀសវាងធ្វើការឃោសនាបោះឆ្នោតមុនការកំណត់ដែលមានចែងក្នុងច្បាប់។
អានបន្ត -
CPP rules out ‘Culture of Dialogue’ with ex-CNRP leaders
The ruling Cambodian People’s Party (CPP) has denied the possibility of re-activating the “Culture of Dialogue” with the dissolved opposition Cambodia National Rescue Party (CNRP). The speculation follows a meeting between Prime Minister Hun Sen and the CNRP’s former leader Kem Sokha recently.
អានបន្ត -
វិភាគ៖ តើសម្ពាធអឺរ៉ុបមានឥទ្ធិពលដល់ការស្ដារប្រជាធិបតេយ្យនៅកម្ពុជាទេ?
ភាពចម្រូងចម្រាសនៃវិធានការបិទខ្ទប់គណបក្សប្រឆាំងដែលមានសក្ដានុពលចេញពីឆាកនយោបាយ ស្របគ្នានឹងផែនការផ្ទេរអំណាច ត្រូវបានគេមើលឃើញថា ជាដើមហេតុចម្បងមួយយាយីដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
អានបន្ត -
គណបក្សនយោបាយខ្វែងគំនិតគ្នាលើការជូនដំណឹងពាក់ព័ន្ធការឃោសនាបោះឆ្នោតឃុំសង្កាត់
ភ្នំពេញ — គណបក្សនយោបាយដែលបានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ បានប្រតិកម្មផ្ទុយគ្នាលើការកំណត់ពេលនៃការជូនដំណឹងដើម្បីបានចេញទៅឃោសនាកៀរគរសំឡេងគាំទ្រអ្នកបោះឆ្នោតតាមឃុំសង្កាត់ ដោយគណបក្សខ្លះទាមទារឱ្យគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ឬហៅកាត់ថា(គឃ.សប) បន្ថែមពេលវេលាសម្រាប់ការជូនដំណឹងដល់គណបក្សដែលបច្ចុប្បន្នមានតែ៣ថ្ងៃ ខណៈបក្សមួយចំនួនមិនបង្ហាញការជំទាស់។ ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវបានគ្រោងធ្វើនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានគណបក្សនយោបាយយ៉ាងហោចណាស់១៧គណបក្សចូលរួម។
អានបន្ត -
លោក កឹម សុខា បដិសេធឆ្លើយសំនួរព្រះរាជអាជ្ញាដដែលៗ
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា លោកនឹងបដិសេធមិនឆ្លើយនោះទេ ប្រសិនបើព្រះរាជអាជ្ញាបន្តសួរសំណួរដដែល។
អានបន្ត -
លោក ហ៊ុន សែន ស្នើឲ្យធ្វើការលើការខ្វែងគំនិតគ្នា ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-អាមេរិក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យកម្ពុជា និងអាមេរិក ធ្វើការលើការខ្វែងគំនិតគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ ក្នុងជំនួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Tammy Duckworth នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅព្រឹកថ្ងៃទី១១ ខែឧសភា (ម៉ោងនៅវ៉ាស៊ីនតោន) នៅខាងក្រៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក លោក ហ៊ុន សែន មានប្រសាសន៍ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៧២ ឆ្នាំកន្លងមក។ ប៉ុន្តែមានបញ្ហាមួយចំនួនដែលរារាំងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរបស់ពួកគេ រួមមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជានៅពេលត្រូវបានកាត់ទោស លក្ខខណ្ឌនៃការផ្តល់ទិដ្ឋាការអ្នកការទូតជាដើម នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្រោយបញ្ចប់កិច្ចប្រជុំ។
-
លោក ហ៊ុន សែន បញ្ជាក់ថារដ្ឋាភិបាលមិនបានចោទអាមេរិកមានជាប់ពាក់ព័ន្ធរឿងក្ដី កឹម សុខា
លោកនាយករដ្ឋមន្រ្តី បានថ្លែងការពារពីភាពឯករាជ្យនៃប្រព័ន្ធតុលាការក្នុងរឿងក្ដីលោក កឹម សុខា ដោយបញ្ជាក់ពីភាពស្អាតស្អំរបស់រដ្ឋាភិបាលថាមិនបានចោទសហរដ្ឋអាមេរិកមានជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌនេះទេ។
អានបន្ត -
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បង្ហាញក្តីបារម្ភពីវត្តមានទ័ពចិននៅកំពង់ផែរាមជាថ្មី តែលោក ហ៊ុន សែន បដិសេធ
លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអំឡុងជំនួបជាមួយប្រមុខការទូតកម្ពុជា បានបង្ហាញក្តីកង្វល់ខ្លួនជាថ្មី ចំពោះវត្តមានកងទ័ពចិននិងការអភិវឌ្ឍនៃតំបន់កំពង់ផែរាម ដែលជះឥទ្ធិពលដល់បញ្ហាសន្តិសុខក្នុងតំបន់។ តែបញ្ហាវត្តមានទ័ពចិននៅតំបន់កំពង់ផែរាម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធការចោទប្រកាន់ជាថ្មី។
អានបន្ត -
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បង្ហាញក្តីបារម្ភពីវត្តមានទ័ពចិននៅកំពង់ផែរាមជាថ្មី តែលោក ហ៊ុន សែន បដិសេធ
លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងអំឡុងជំនួបជាមួយប្រមុខការទូតកម្ពុជា បានបង្ហាញក្តីកង្វល់ខ្លួនជាថ្មី ចំពោះវត្តមានកងទ័ពចិននិងការអភិវឌ្ឍនៃតំបន់កំពង់ផែរាម ដែលជះឥទ្ធិពលដល់បញ្ហាសន្តិសុខក្នុងតំបន់។ តែបញ្ហាវត្តមានទ័ពចិននៅតំបន់កំពង់ផែរាម ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធការចោទប្រកាន់ជាថ្មី។
អានបន្ត