កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
លោក នេត្រ ភត្ត្រា៖បំណងចុងក្រោយរបស់ជនរងគ្រោះពីរបបខ្មែរក្រហមចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម
ជនរងគ្រោះនៃរបបក្រហមមួយចំនួនបានបង្ហាញខ្លួន នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយសាលាក្ដីខ្មែរក្រហមរយៈពេលបីថ្ងៃពីថ្ងៃទី៣ដល់ថ្ងៃទី៥ឧសភា។ ជាសិក្ខាសាលាធ្វើឡើងដើម្បីចង់ស្ដាប់បំណងប្រាថ្នារបស់ជនរងគ្រោះនៃរបបខ្មែរក្រហម មុននឹងដំណើរការរបស់អង្គជំនុំជម្រះវិសាមញ្ញនៃតុលាការកម្ពុជាត្រូវបានបិទបញ្ចប់។ បើតាមលោក នេត្រ ភត្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបំណងប្រាថ្នាចុងក្រោយរបស់ជនរងគ្រោះចង់ឲ្យខ្មែរជំនាន់ក្រោយចង់ចាំភាពឈឺចាប់នៃសង្គ្រាម និងភាពឈឺចាប់ដែលបន្សល់ទុកក្រោយសង្គ្រាម។
អានបន្ត -
CCHR រកឃើញថា សមត្ថកិច្ចធ្វើទារុណកម្មស្ត្រីបង្ខំឲ្យសារភាពក្នុងដំណាក់កាលស៊ើបអង្កេតរបស់មន្រ្តីនគរបាលយុត្តិធម៌
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានរកឃើញថា ស្ដ្រីចំនួន៦៥%កំពុងជាប់ឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារ ក្នុងនោះ មួយចំនួនមិនទទួលបានការជំនុំជម្រះដោយស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ។
អានបន្ត -
ការចរចាសំណុំរឿងក្រុមហ៊ុនណាហ្គាវើលដ៍បន្តជាប់គាំង
ភ្នំពេញ — តំណាងកម្មករនិយោជិត និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានចូលរួមក្នុងការជជែកពិភាក្សាដោះស្រាយវិវាទការងារលើកទី៩ កាលពីថ្ងៃពុធ ប៉ុន្តែការចរចាមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
អានបន្ត -
មុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក អ្នករិះគន់ចង់ឃើញកិច្ចពិភាក្សាស៊ីជម្រៅ មិនមែនគ្រាន់តែថតរូប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចរំពឹងថា នឹងមានហ្វូងក្រុមបាតុករដែលមាននិន្នាការជំទាស់ ចេញធ្វើបាតុកម្ម ប្រឆាំងនឹងលោកនៅខាងក្រៅសេតវិមានក្នុងពេលកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកដែលចាប់ផ្តើមនៅសប្តាហ៍ខាងមុខ នៅពេលអ្នករិះគន់បារម្ភថា ការសន្ទនានៅខាងក្នុងកិច្ចប្រជុំនឹងផ្តោតលើភូមិសាស្ត្រនយោបាយលើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ការណ៍នេះនឹងផ្តល់ឱ្យកម្ពុជាសម្រេចបានសេចក្តីប្រាថ្នាយ៉ាងខ្លាំងអំពីភាពស្របច្បាប់ជាអន្តរជាតិ បើទោះបីជារដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីការបង្រ្កាបទៅលើក្រុមជំទាស់ក្នុងប្រទេសក៏ដោយ។
អានបន្ត -
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនស្នើឱ្យក្រសួងយុត្តិធម៌ពិនិត្យក្តីក្តាំចោទប្រកាន់សកម្មជនបក្សប្រឆាំង
ភ្នំពេញ — អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងថា ការលើកឡើងរបស់មន្ត្រីក្រសួងយុត្តិធម៌ដែលថាតុលាការឯករាជ្យ គឺជាចេតនាដែលមិនចង់ផ្តល់យុត្តិធម៌ដល់មន្ត្រីគណបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ និងរងការចោទប្រកាន់។
អានបន្ត -
សវនាការលើសំណុំរឿងលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយ ដោយសារមេធាវីដើមបណ្តឹងមានធុរៈ
ភ្នំពេញៈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ បានសម្រេចលើកពេលសវនាការលើសំណុំរឿងរបស់លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវធ្វើនៅថ្ងៃទី ៤ ឧសភា ទៅថ្ងៃទី ១១ ខែឧសភា វិញ តាមការស្នើសុំរបស់លោក ចេង ប៉េងហាប់ មេធាវីតំណាងដោយអាណត្តិឱ្យដើមបណ្តឹងរដ្ឋប្បវេណី ដោយសារលោកមានធុរៈជាចាំបាច់។ នេះបើតាមចំណារលើលិខិតស្នើសុំចុះថ្ងៃទី ៣ ឧសភា ឆ្នាំ ២០២២។
អានបន្ត -
លោក ហ៊ុន សែន មិនអាចប្រើប្រាស់អ្នកគាំទ្រពេលប្រជុំនៅអាមេរិកបិទបាំងទង្វើរបស់ខ្លួនឡើយ"
ពលរដ្ឋពីរក្រុមនឹងជួបជុំគ្នានៅរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ក្នុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមកចូលរួមកិច្ច កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២ ថ្ងៃទី១៣ ឧសភានេះ។ ពលរដ្ឋទាំងពីរក្រុមនេះគឺក្រុមម្ខាងនឹងធ្វើបាតុកម្មប្រឆាំងនឹងលោកហ៊ុន សែន ដែលដឹកនាំប្រទេសបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្ស។ រីឯក្រុមមួយទៀត ជាក្រុមស្វាគមន៍លោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូលពិសេសនេះ។
អានបន្ត -
អគ្គនាយកដ្ឋានពន្ធដារបង្គាប់ម្ចាស់ក្រុមហ៊ុនបុរី និងផ្ទះល្វែងចំនួនពីរឱ្យចូលមកដោះស្រាយបញ្ហាបំណុលពន្ធ
ភ្នំពេញ — អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្គាប់ឲ្យម្ចាស់ក្រុមហ៊ុនបុរី និងផ្ទះល្វែងចំនួន២ក្នុងរាជធានីភ្នំពេញចូលខ្លួនមកទូទាត់បំណុលពន្ធ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ និងចុះហត្ថលេខាដោយអគ្គនាយកពន្ធដារ លោក គង់ វិបុល។
អានបន្ត -
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចេញសេក្តីប្រកាសព័ត៌មានពិធីបើកសិក្ខាសាលាទាក់ទងនឹងជនរងគ្រោះ ដែលនៅសេសសល់ពីរបបខ្មែរក្រហម
(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ចេញសេក្តីប្រកាសព័ត៌មានធីបើកសិក្ខាសាលាស្តីពី «ជនរងគ្រោះ និងការផ្សព្វផ្សាយរបាយការណ៍ប្រឹក្សាស្តីពី «សកម្មភាពនានា ពាក់ព័ន្ធនឹងជនរងគ្រោះរបស់ អ.វ.ត.ក នៅក្នុងអំឡុងដំណាក់កាលដែលនៅសេសសល់» ពីរបបខ្មែរក្រហម ប៉ុល ពត។
អានបន្ត -
មន្ត្រីសហជីពណាហ្គាវើលដ៏ថា ជំនួបចរចាវិវាទការងារគ្មានដំណោះស្រាយ ព្រោះតែក្រសួងការងារលម្អៀងទៅក្រុមហ៊ុន
ជំនួបចរចាដោះស្រាយវិវាទការងាររវាងតំណាងកម្មករសហជីពណាហ្គាវើលដ៏ (Naga world) តំណាងក្រុមហ៊ុន និងក្រសួងការងារ នៅរសៀលថ្ងៃទី៤ ខែឧសភា មិនទទួលបានដំណោះស្រាយនោះទេ។ ក្រសួងការងារកំណត់ពេលជួបគ្នាសារជាថ្មីទៀត នៅថ្ងៃទី១១ ខែឧសភា សប្ដាហ៍ក្រោយ។
អានបន្ត -
អត្ថបទទស្សនៈ៖ តើការតវ៉ាហាក់មិនសមស្របសម្រាប់ស្ត្រីនៅកម្ពុជាឬយ៉ាងណា?
មាតិកាអត្ថបទ ឆ្អឹងខ្នងដ៏សំខាន់ តួនាទីរបស់ស្ត្រីប្រឆាំងនឹងឥទ្ធិពលទាំងឡាយ ការតស៊ូមិនរាថយ គិតចាប់តាំងពីខែធ្នូ ឆ្នាំមុន អតីតបុគ្គលិកណាហ្គាវើលដ៍ (NagaWorld) បានចាប់ផ្ដើមសកម្មភាពនៃការតវ៉ាជាញឹកញាប់ដើម្បីទាមទារឱ្យកម្មករប្រមាណ ២០០នាក់ ចូលធ្វើការវិញ រួមទាំងថ្នាក់ដឹកនាំសហជីពផងដែរ។
អានបន្ត -
គណបក្សកាន់អំណាចរិះគន់គណបក្សភ្លើងទៀនដែលសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានរិះគន់គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំមួយ ដែលបានសុំអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ដើម្បីបញ្ឈប់ការយាយីផ្លូវច្បាប់ដែលកំពុងបន្តកើតមានលើសកម្មជន និងមន្ត្រីមូលដ្ឋានរបស់ខ្លួន។
អានបន្ត -
អ្នកនាំពាក្យបក្សកាន់អំណាច៖ ការផ្តល់ប្រាក់ដល់ប្រជាជនមុនការបោះឆ្នោតមិនមែនជាការទិញទឹកចិត្តឡើយ
ភ្នំពេញ — អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងការពារថាការផ្តល់ប្រាក់ដល់ប្រជាជន នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាខែក្រោយ គឺជារឿងផ្ទៃក្នុងរបស់គណបក្សកាន់អំណាច ហើយមិនមែនជាការទិញទឹកចិត្តឡើយ។
អានបន្ត -
វិភាគ៖ បើអ្នកសារព័ត៌មានរងការយាយី តើបញ្ហាអ្វីខ្លះនឹងបន្តកើតឡើងក្នុងសង្គម?
អ្នកសារព័ត៌មានត្រូវបានគេឱ្យតម្លៃថា ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងបានរួមចំណែកកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីជំរុញដំណើរការលទ្ធិប្រជាធិបតេយ្យ តបតាមរដ្ឋធម្មនុញ្ញ។
អានបន្ត -
អង្គការអ្នកកាសែតគ្មានព្រំដែន ចាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំនេះនៅតែអាក្រក់ដដែល
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានកម្ពុជាឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនៅលើពិភពលោក។
អានបន្ត -
តុលាការកំពូលសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិម្នាក់ជាប់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ«រួមគំនិតក្បត់»
តុលាការកំពូលតម្កល់សាលដីកាសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ដោយសម្រេចឱ្យសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ ដដែល ក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ជុំវិញការបង្ហោះសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ក្នុងព្រឹត្តិការណ៍៩ វិច្ឆិកា លើបណ្ដាញសង្គមហ្វេសប៊ុក។
អានបន្ត -
លោក ហ៊ុន ម៉ាណែត ថានឹងពិនិត្យមើលរបាយការណ៍ស្ដីពីសេរីភាពបញ្ចេញមតិនៅកម្ពុជាដើម្បីកែលម្អបន្ថែមទៀត
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អះអាងថា រដ្ឋាភិបាលមិនបានច្រានចោលនូវរាល់របាយការណ៍ដែលរកឃើញពីការធ្លាក់ចុះនូវសេរីភាពសារព័ត៌មាន ឬសេរីភាពបញ្ចេញមតិនៅកម្ពុជាឡើយ ប៉ុន្តែរដ្ឋាភិបាលនឹងពិនិត្យមើលរបាយការណ៍ទាំងនោះ ដើម្បីកែលម្អឱ្យកាន់តែប្រសើរថែមទៀត។
អានបន្ត -
សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលលុបបំបាត់ការធ្វើទុក្ខបុកម្នេញតាមប្រព័ន្ធឌីជីថលលើអ្នកកាសែត 03 ឧសភា 2022 ហាន ណូយ
អ្នកកាសែតនិងក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងអំពីការដាក់សម្ពាធតាមប្រព័ន្ធឌីជីថលរបស់អាជ្ញាធរទៅលើអ្នកសារព័ត៌មានតាមរយៈការបង្កើតបទបញ្ញតិ្តផ្សេងៗ និងបានទទូចឱ្យរដ្ឋាភិបាលផ្តល់នូវសេរីភាពពេញលេញដល់អ្នកសារព័ត៌មានវិជ្ជាជីវៈដែលកំពុងធ្វើការដើម្បីការពារប្រយោជន៍ប្រជាពលរដ្ឋនិងសង្គមជាតិ។
អានបន្ត -
លោក មាស សុភ័ណ្ឌ៖ សេរីភាពសារព័ត៌មាននៅកម្ពុជាត្រូវបានការពារយ៉ាងគត់ម៉ត់ដោយច្បាប់
រដ្ឋាភិបាល និងអង្គការសមាគមក្រៅរដ្ឋាភិបាលនានាក៏ដូចពិភពលោកដែរ នៅថ្ងៃទី០៣ ខែឧសភានេះ បានរៀបចំប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី២៩ ក្រោមប្រធានបទ«សារព័ត៌មានក្នុងសម្ពាធឌីជីថល»។ នៅក្នុងការប្រារព្ធពិធីរួមគ្នានេះ អង្គការសារព័ត៌មានមួយចំនួននៅតែមានការត្អូញត្អែរពីការកើនឡើងនៃការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មានអំឡុងពេលនៃការវិវត្តនៃសម័យឌីជីថលនេះ។ ក៏ប៉ុន្តែ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានច្រានចោលការលើកឡើងរបស់អង្គការសមាគមសារព័ត៌មាន ព្រមទាំងបញ្ជាក់ថាសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាត្រូវបានការពារដោយច្បាប់ស្តីពីរបបសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។
អានបន្ត -
មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ កឹម សុខា បញ្ជាក់ថាសវនាការនឹងបន្តដូចរាល់ដង
សហមេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ បញ្ជាក់ថា សវនាការក្នុងសំណុំរឿង «សន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស » គឺនៅដំណើរការដូចសព្វមួយដង បើទោះជាសវនាការជុំទី៣៨ កន្លងទៅនេះ ភាគីក្នុងរឿងក្ដីមានភាពប្រទាំងប្រទើសគ្នាអំពីកាលបរិច្ឆេទ នៃសវនាការថ្ងៃបន្ទាប់ក្ដី។
អានបន្ត