កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ច្បាប់បង្កើនសមាជិកក្រុមប្រឹក្សាកំពុងពិនិត្
គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានចាប់ផ្តើមពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុក។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថាបើបក្សប្រជាជនឈ្នះឆ្នោតទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។
អានបន្ត -
https://www.khmertimeskh.com/501060727/%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%84%E1%9E%98%E1%9E%A0%E1%9E%95%E1%9E%91%E1%9E%93%E1%9E%99%E1%9E%99%E1%9E%90/
ក្រសួងមហាផ្ទៃបាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីស្វែងរកលោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ (CNHP) ដែលមិនទាន់ទទួលបានសុពលភាព បន្ទាប់ពីដីកាចាប់ខ្លួនត្រូវបានចេញដោយសាលាដំបូងរាជធានីភ្នំពេញកាលពីដើមខែនេះ។
អានបន្ត -
ពលរដ្ឋជាង៣០០នាក់ប្រមូលផ្ដុំមុខតុលាការខេត្តកោះកុង ខណៈតំណាងពួកគេចូលបំភ្លឺនៅថ្ងៃនេះ
ពលរដ្ឋជាង៣០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកបទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាទៅប្រមូលផ្ដុំនៅមុខសាលាដំបូងខេត្ត នៅថ្ងៃពុធនេះ ខណៈតំណាងពួកគេចូលសវនាការពាក់ព័ន្ធជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ។
អានបន្ត -
លោក សៀម ភ្លុក ប្រកាសថានឹងចូលខ្លួនឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ប្រកាសថា លោកនឹងចូលខ្លួនទៅឆ្លើយបំភ្លឺតាមការកោះហៅរបស់តុលាការ ដោយមិនមានចេតនាចង់គេចវេះនោះឡើយ។
អានបន្ត -
បក្សយោបាយមួយចំនួនត្រៀមឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ និងតូច
ខណៈពេលដែលគណបក្សបយោបាយមួយគ្រោងធ្វើយុទ្ធនាការទ្រង់ទ្រាយធំសម្រាប់ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខ គណបក្សនយោបាយខ្លះសម្រេចចិត្តធ្វើយុទ្ឋនាការតាមក្រុមតូចៗទៅកាន់មូលដ្ឋានដើម្បីស្វែងរកការគាំទ្របេក្ខជនរបស់ពួកគេ។
អានបន្ត -
ពេលចូលឆ្នាំខ្មែរអ្នកកាប់ឈើតូចៗរួចពីការចាប់ខ្លួន
ក្រសួងបរិស្ថានថា ទោះបីការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំត្រូវបានទប់ស្កាត់ក៏ដោយ ការកាប់ឈើខ្នាតតូចនៅតែជាបញ្ហា។ ដើម្បីបន្តការងារទប់ស្កាត់បទល្មើសព្រៃឈើប្រភេទនេះ មន្ត្រីក្រសួងត្រូវបន្តសហការជាមួយសមត្ថកិច្ច និងភាគីពាក់ព័ន្ធ។
អានបន្ត -
សហគមន៍នេសាទខេត្តបាត់ដំបង ស្នើឱ្យអាជ្ញាធរអនុវត្តច្បាប់លើអ្នកបំផ្លាញព្រៃលិចទឹករាប់ពាន់ហិកតាក្នុងតំបន់បឹងទន្លេសាប
មន្ត្រីសង្គមស៊ីវិល និងប្រជាសហគមន៍នេសាទខេត្តបាត់ដំបង បន្តអំពាវនាវឱ្យអាជ្ញាធរខេត្តនេះ អនុវត្តច្បាប់លើអ្នកដែលពាក់ព័ន្ធកាប់បំផ្លិចបំផ្លាញព្រៃលិចទឹកអស់រាប់ពាន់ហិកតាក្នុងតំបន់បឹងទន្លេសាប។ ពួកគេសង្កេតឃើញថា កន្លងទៅ អាជ្ញាធរដកហូតដីព្រៃលិចទឹក ដែលក្រុមឈ្មួញលបកាប់ទន្ទ្រានអស់រាប់ពាន់ហិកតាឋិតក្នុងឃុំចំនួន ៣ ក្នុងស្រុកឯកភ្នំ ប៉ុន្តែពុំទាន់ឃើញចាប់ខ្លួនមេខ្លោង និង អ្នកពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់នៅឡើយទេ មកទល់ពេលនេះ។
អានបន្ត -
សកម្មជនបរិស្ថានរកឃើញឈើមូលធំៗ ជាង ៥ពាន់ដើម ត្រូវគេកាប់នៅដែនជម្រកសត្វ ព្រៃព្រះរកា ខេត្តព្រះវិហារ
សកម្មជនការពារព្រៃឈើរកឃើញដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រប្រមាណជាង ៥ពាន់ដើមត្រូវគេកាប់ផ្ដួល ដើម្បីធ្វើអាជីវកម្ម ឋិតក្នុងដែនជម្រកសត្វ ព្រៃព្រះរកា ក្នុងខេត្តព្រះវិហារ នៅរយៈពេលជាង ៣ខែចុងក្រោយនេះ។ ការលើកឡើងនេះ ក្រោយពីពួកគេបានចុះស្រាវជ្រាវពីឧក្រិដ្ឋកម្មព្រៃឈើនៅតំបន់នោះអស់ជាច្រើនសប្ដាហ៍ ចាប់តាំងពីចុងឆ្នាំ២០២១ រហូតដល់ខែមីនា ឆ្នាំ២០២២។
អានបន្ត -
លោក ហ៊ុន សែន ថ្លែងថាបើបក្សប្រជាជនឈ្នះឆ្នោតទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតបានដឹកនាំប្រទេសកម្ពុជាបន្តទៀត ពលរដ្ឋគ្រប់រូបអាចរួមរស់នៅជាមួយគ្នាបានដោយសុខសាន្ត ខណៈថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយបានព្យាយាមចរចាបញ្ចប់ជម្លោះនយោបាយ និងបានវិលចូលមករស់នៅកម្ពុជាវិញ តែត្រូវបានបក្សកាន់អំណាចបដិសេធ។
អានបន្ត -
មន្ត្រី៖ យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងត្រូវដាក់ឱ្យប្រើនៅក្នុងឆ្នាំនេះ
ភ្នំពេញៈ ក្រុមការងារក្រសួងយុត្ដិធម៌ដែលរៀបចំ «យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈសន្ធានកម្មសហគមន៍» កំពុងបន្តធ្វើការផ្សព្វផ្សាយឯកសារទស្សនទាននៃយន្តការនេះទៅដល់ភាគីពាក់ព័ន្ធ ខណៈក្រុមការងារគ្រោងបញ្ចប់គោលនយោបាយថ្នាក់ជាតិនេះ ហើយអនុម័ត និងប្រកាសឱ្យប្រើប្រាស់ក្នុងឆ្នាំនេះតែម្ដង។ នេះបើតាមលោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសដែលរៀបចំគោលនយោបាយនេះ។
អានបន្ត -
សំណុំរឿងណាហ្គាវើលដ៍៖ក្រុមហ៊ុននិងតំណាងកម្មករគ្រោងជួបគ្នាថ្មីបន្ទាប់ពីជំនួបមុនៗគ្មានការវិវត្តន៍ទៅមុខ
តាមគម្រោងភាគីក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងកូដករគ្រោងជួបគ្នាជាថ្មីទៀតនៅថ្ងៃទី២២មេសាខាងមុននេះ។ ជំនួបគ្រោងធ្វើនៅបីថ្ងៃខាងមុខទៀតជាជំនួបលើកទី៨ ដែលតំណាងកូដករសង្ឃឹម នឹងទទួលបានដំណោះស្រាយដើម្បីឈានទៅបញ្ចប់រឿងឲ្យបានឆាប់ ខណៈសំណុំរឿងនេះត្រូវបានចាត់ទុកថា ជាវិវាទរ៉ាំរៃ។
អានបន្ត -
អាជ្ញាធរភ្នំពេញកៀងកូដករណាហ្គាវើល៍ឱ្យឡើងឡាន រួចដឹកទៅចោលនៅតំបន់ជាយក្រុងភ្នំពេញ
អាជ្ញាធរក្រុងភ្នំពេញបានដាក់កម្លាំងពង្រាយកាន់តែច្រើនជាងមុន និងប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចំនួន ១០៦នាក់ ដែលហ៊ានចេញមុខទាមទារដំណោះស្រាយដោយសន្តិវិធី នៅថ្ងៃទី១៩ខែមេសា។
អានបន្ត -
បេក្ខជនក្រុមប្រឹក្សាឃុំម្នាក់ទៀតរបស់បក្សភ្លើងទៀនត្រូវបានចាប់ខ្លួន
បេក្ខជនក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួនក្រោមការចោទប្រកាន់ថា ប្រើឧបករណ៍ឆក់ត្រីខុសច្បាប់ ខណៈដែលសកម្មជនរូបនេះបូមស្រះត្រីរបស់ខ្លួន។ ប៉ុន្តែសម្រាប់គណបក្សភ្លើងទៀន ចាត់ទុកការចាប់ខ្លួននេះថាជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
ជនមិនស្គាល់មុខប៉ងសម្លាប់ដោយជិះម៉ូតូបុកផ្តួលយុវជនបរិស្ថានម្នាក់នៅភ្នំពេញឱ្យរងរបួសធ្ងន់
ជនមិនស្គាល់មុខម្នាក់បានជិះម៉ូតូបុកពេញទំហឹងលើយុវតីបរិស្ថានកញ្ញា សូ មេត្តា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ជនរងគ្រោះចាត់ទុកករណីបុកផ្តួលម៉ូតូនេះ គឺចេតនាប៉ុនប៉ងសម្លាប់ ដើម្បីគំរាមកំហែង បំបាក់ស្មារតីរបស់កញ្ញាដែលបន្តការងារសង្គម។ សមត្ថកិច្ចជំរុញឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងទៅសមត្ថិកិច្ចក្នុងមូលដ្ឋាន និងផ្តល់ព័ត៌មានពាក់ព័ន្ធ។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលយល់ថា សមត្ថកិច្ចមានតួនាទីស្រាវជ្រាវ និងស៊ើបអង្កេតស្វែងរកការពិតដោយតម្លាភាព និងយុត្តិធម៌ជូនដល់ជនរងគ្រោះ។
អានបន្ត -
មេធាវីថាការចាប់ខ្លួនសកម្មជនបក្សភ្លើងទៀនខេត្តពោធិ៍សាត់បញ្ជូនទៅតុលាការជាការគំរាមផ្នែកនយោបាយ
មេធាវីការពារក្ដីឱ្យសកម្មជនគណបក្សភ្លើងទៀន និងកូនប្រុសដែលជាអនីតិជន ចាត់ទុកការចាប់ខ្លួនកូនក្ដីបញ្ជូនទៅតុលាការ ដោយចោទប្រកាន់ថា បានប្រើឧបករណ៍ឆក់ត្រីខុសច្បាប់កាលពីចុងសប្ដាហ៍មុន គឺជាការគំរាមកំហែងផ្នែកនយោបាយច្រើនជាងការអនុវត្តច្បាប់។
អានបន្ត -
តុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលស្នើសុំលិខិតឆ្លងដែនដើម្បីយកមកប្រើប្រាស់ ស្របពេលតុលាការមិនបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យ និងក្នុងកម្រិតនីតិវិធីជាបន្តទៀតនោះឡើយ។
អានបន្ត -
មន្ត្រីជាន់ខ្ពស់ HRW ចោទសួរពីបញ្ហាសិទ្ធិមនុស្សចំពោះកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក
មន្ត្រីជាន់ខ្ពស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch កាលពីថ្ងៃទី១៨ ខែមេសា បានចោទសួរពីប្រធានបទពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដែលមិនឃើញដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក។ ជាកិច្ចប្រជុំពិសេស ដែលរដ្ឋបាលលោក ចូ បៃដិន អញ្ជើញមេដឹកនាំអាស៊ានទៅចូលរួមប្រជុំនៅវ៉ាស៊ីនតោន នាពាក់កណ្តាលខែឧសភាខាងមុខនេះ។
អានបន្ត -
សង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានយោបាយនិងសិទ្ធិមនុស្សឱ្យបានមុនកិច្ចប្រជុំកំពូលអាស៊ានអាមេរិកក្នុងខែឧសភា
ភ្នំពេញ — ក្រុមសង្គមស៊ីវិលនៅកម្ពុជាជំរុញឱ្យរដ្ឋាភិបាលបើកលម្ហសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងនយោបាយឱ្យល្អប្រសើរ មុនពេលចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងធ្វើឡើងនៅលើទឹកដី អាមេរិក នាខែឧសភាខាងមុខនេះ ដើម្បីកុំឱ្យរងសម្ពាធណា មួយ និងដើម្បីបង្ហាញឆន្ទៈក្នុងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យពិតប្រាកដ។
អានបន្ត -
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក គេចខ្លួនទៅកន្លែងមានសុវត្ថិភាព
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានគេចខ្លួនទៅនៅកន្លែងមានសុវត្ថិភាពហើយ កាលពីពេលថ្មីៗ នេះ។
អានបន្ត