កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
តុលាការពាណិជ្ជកម្ម និងតុលាការការងារ អាចនឹងត្រូវដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២២
ប្រហែលជានៅចុងឆ្នាំ២០២២ ទើបតុលាការពាណិជ្ជកម្ម និងតុលាការការងារ អាចនឹងត្រូវដាក់ឲ្យដំណើរការ។ នេះបើតាមលោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ហើយក៏ជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ។
អានបន្ត -
គណបក្សភ្លើងទៀនសម្តែងការខកចិត្តទៅនឹងការដឹកនាំរបស់ប្រធាន គ.ជ.ប ថ្មី ដែលសម្រេចលុបបញ្ជីបេក្ខជនឈរឈ្មោះឃុំ-សង្កាត់
គណបក្សភ្លើងទៀន នៅថ្ងៃចន្ទនេះ បានរៀបចំសន្និសីទព័ត៌មានស្តីពី«ករណីលុបបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន» ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើង បានសម្តែងការខកចិត្តទៅនឹងការសម្រេចនេះ ហើយកាន់តែខកចិត្តទៅនឹងការដឹកនាំរបស់ប្រធាន គ.ជ.ប ដែលគណបក្សក្រៅរដ្ឋាភិបាលមួយនេះ រំពឹងថាមានការដឹកនាំបែបថ្មី។
អានបន្ត -
គណបក្សភ្លើងទៀន ខកចិត្តការដែលគ.ជ.បលុបបញ្ជីបេក្ខភាពឈរឈ្មោះមេឃុំចៅសង្កាត់របស់ខ្លួន
គណបក្សភ្លើងទៀន ប្រតិកម្មជាថ្មីទៀត ចំពោះបញ្ជីបេក្ខជនឈរជាមេឃុំចៅសង្កាត់របស់ខ្លួន ដែលត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) សម្រេចលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ខាងមុខនេះ។
អានបន្ត -
សកម្មជនគណបក្សភ្លើងទៀនខេត្តស្ទឹងត្រែងចោទមន្ត្រីបក្សកាន់អំណាចថា គំរាមពួកគេឱ្យដកឈ្មោះចេញពីបញ្ជីបេក្ខជន
សកម្មជនគណបក្សភ្លើងទៀន នៅខេត្តស្ទឹងត្រែងចោទប្រកាន់ មន្ត្រីគណបក្សកាន់អំណាចថា គំរាមពួកគេឱ្យដកឈ្មោះចេញពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំស្រែក្រសាំង ស្រុកសៀមបូក។
អានបន្ត -
កូដករណាហ្គាវើលដ៍ធ្លាក់ខ្លួនឈឺនិងអស់កម្លាំងដោយសារអាជ្ញាធរបង្ក្រាបឥតឈប់ឈរ
ក្រុមកូដករបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ជាច្រើននាក់កំពុងប្រឈមបញ្ហាសុខភាពដោយសាររងការប្រើអំពើហិង្សាពីសំណាក់អាជ្ញាធរក្រុងភ្នំពេញជាច្រើនថ្ងៃជាប់ៗគ្នាកន្លងមកនេះ។ ពួកគាត់ខកចិត្តចំពោះអាជ្ញាធរដែលមិនបានដើរតួនាទីបម្រើរាស្ត្រក្នុងការរកដំណោះស្រាយឱ្យបានត្រឹមត្រូវដើម្បីបញ្ចប់វិវាទការងាររ៉ាំរ៉ៃមួយនេះ។
អានបន្ត -
អាជ្ញាធរចាប់ខ្លួនសមាជិកបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយម្នាក់បញ្ជូនទៅឃុំខ្លួន
សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូន អ្នកស្រី យក់ នាង សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយម្នាក់ទៅឃុំខ្លួននៅពន្ធនាគារព្រៃសបណ្ដោះអាសន្ន ពីបទ «ញុះញង់ និងរួមគំនិតក្បត់»។ លោកស្រី យក់ នាង ត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អំឡុងពេលដែលលោកស្រី និង ស្ត្រី ៣ នាក់ផ្សេងទៀតជួបជុំគ្នាកន្លែងលក់ទឹកអំពៅមួយកន្លែង ក្នុងបុរីពិភពថ្មីចម្ការដូង ខណ្ឌដង្កោ។
អានបន្ត -
មន្ត្រីឆ្លើយតបទៅអ្នករាយការណ៍ពិសេស UN ថា «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស»
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លើកឡើងថា «កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស» ខណៈអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបង្កការព្រួយបារម្ភជាពិសេសក្នុងអំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាន់តែខិតជិតចូលមកដល់។
អានបន្ត -
ស្ត្រីថ្ងៃសុក្រស្នើទូតម៉ាឡេស៊ីជាថ្មីឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាដោះលែងស្វាមីពួកគេ
ក្រុមស្ត្រីថ្ងៃសុក្រ ស្នើស្ថានទូតម៉ាឡេស៊ីជាថ្មី ឱ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជា ដោះលែងស្វាមីពួកគេ និងអ្នកទោសមនសិការផ្សេងទៀត ដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿង«ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងដំណើរវិលត្រឡប់របស់លោក សម រង្ស៊ី។
អានបន្ត -
អាជ្ញាធរក្រុងហៅការតវ៉ារបស់អតីតបុគ្គលិក និងបុគ្គលិកណាហ្គាវើលដ៍ថាជាបាតុកម្មខុសច្បាប់
រដ្ឋបាលរាធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា បានជូនដំណឹងមិនអនុញ្ញាតឲ្យបុគ្គលិក និងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ប្រមូលផ្តុំគ្នាតវ៉ាតាមដងផ្លូវសាធារណៈ និងទីសាធារណៈបន្តទៀតទេ។ ជាការប្រមូលផ្តុំ ដែលអាជ្ញាធរក្រុងចាត់ទុកថាជាបាតុកម្មខុសច្បាប់។ តំណាងសហជីពណាហ្គាវើលដ៍បញ្ជាក់ជាថ្មីថានេះគឺជាវិវាទការងារ ហើយកម្មករនិយោជិតសុំប្រើសិទ្ធិធ្វើកូដកម្មដោយសន្តិវិធី។
អានបន្ត -
អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយស្ត្រីរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ
អាជ្ញាធរឃុំមានតួនាទីយ៉ាងសំខាន់ក្នុងការជួយអន្តរាគមន៍ទៅដល់ជនរងគ្រោះដោយ អំពើហិង្សាក្នុងគ្រួសារនិងអប់រំផ្លូវច្បាប់ទៅដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយសារតែស្រី្តជាជនរងគ្រោះភាគច្រើននៅពុំទាន់យល់ដឹងអំពីផ្លូវច្បាប់នៅឡើយ ដែលជាហេតុធ្វើឲ្យជនរងគ្រោះបន្តរួមរស់ជាមួយប្តីក្នុងស្ថានភាពហិង្សា។
អានបន្ត -
មេធាវីជំទាស់នឹងការសួរលោក កឹម សុខា ពីការផ្តើមបង្កើតបក្សសង្គ្រោះជាតិ និងអង្គហេតុមុនបោះឆ្នោត ព្រោះជាសំណួរដដែល
ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៣០ ខែមីនា បានបន្តសវនាការលើសំណុំរឿងលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដោយបានសួរដេញដោលលើការចាប់ផ្តើមបង្កើតគណបក្សសង្គ្រោះជាតិ និងអង្គហេតុនៅមុនការបោះឆ្នោត ប៉ុន្តែសហមេធាវីរបស់លោក កឹម សុខា បានជំទាស់ចំពោះអង្គហេតុទាំងអស់នេះ ព្រោះត្រូវបានសួរដេញដោលរួចម្តងមកហើយ កាលពីសវនាការលើកមុន។
អានបន្ត -
រដ្ឋបាលរាជធានីសោកស្តាយដែលអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ បន្តប្រមូលផ្តុំធ្វើបាតុកម្ម ខណៈការចរចានៅខ្វែងគំនិតគ្នា
ភ្នំពេញៈ មន្ត្រីនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលនៅបន្តប្រមូលផ្តុំធ្វើបាតុកម្មនៅតាមទីសាធារណៈ ខណៈការចរចាតាមរយៈការសម្របសម្រួលពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈភាគីទាំង ២ នៅបន្តខ្វែងគំនិតគ្នា។
អានបន្ត -
អ្នករាយការណ៍ UN មើលឃើញថា លម្ហនយោយបាយនៅកម្ពុជា រួមតូច និងដើរថយក្រោយ
អ្នកនាំពាក្យរដ្ឋាភិបាល តបថា អ្វី ដែលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ និយាយពីកម្ពុជា ប្រៀបដូចជាគាត់ និយាយតាមតែមេរៀនក្នុងសៀវភៅប៉ុណ្ណោះ។
អានបន្ត -
ក្រសួងបរិស្ថានទទួលញត្តិពីអង្គការ-សហគមន៍ ស្នើសុំឱ្យបើកលម្ហក្នុងការចុះល្បាតព្រៃ
ភ្នំពេញៈ ក្រសួងបរិស្ថានបានទទួលញត្តិរបស់អង្គការសង្គម-ស៊ីវិល និងសហគមន៍ ជាង ២០ ស្ថាប័ន ដែលស្នើសុំឱ្យបើកលម្ហសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ និងសូមឱ្យបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងរឹតបន្ដឹងការអនុវត្តច្បាប់។
អានបន្ត -
អនុសញ្ញាលេខ៨៧៖ សហជីពថារដ្ឋាភិបាលមិនគោរព តែរដ្ឋាភិបាលថាគោរព និងធានា
ក្រុមសហជីព ដែលមាននិន្នាការផ្សេងពីរដ្ឋាភិបាល បានថ្លែងថាពួកគេមានបញ្ហាប្រឈមជាច្រើនទាក់ទងទៅនឹងការគោរពអនុសញ្ញាអន្តរជាតិខាងការងារលេខ៨៧ ដែលប្រទេសកម្ពុជាបានផ្តល់សច្ចាប័នកាលពីឆ្នាំ១៩៩៩មក។ ការបញ្ជាក់បែបនេះធ្វើឡើង ខណៈដែលក្រុមសហជីពឯករាជ្យ បានជួបប្រជុំជាមួយគណៈប្រតិភូអង្គការអន្តរជាតិខាងការងារ(ILO) កាលពីថ្ងៃចន្ទ។ ក៏ប៉ុន្តែតំណាងរដ្ឋាភិបាលបានប្រាប់គណៈប្រតិភូ ILO ដែរថាសិទ្ធិ និងសេរីភាពរបស់អង្គការវិជ្ជាជីវៈត្រូវបានធានា។
អានបន្ត -
ប្រជាសហគមន៍មួយនៅកំពង់ស្ពឺលែងហ៊ានចុះល្បាតព្រៃ ក្រោយទាហានបាញ់គំរាម និងរងហិង្សា
ប្រជាសហគមន៍មួយនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ អះអាងថា ពួកគេលែងហ៊ានចុះល្បាតព្រៃឈើនៅព្រៃសហគមន៍ឧត្តមស្រែខ្ពស់ ក្រោយ ទាហានបាញ់គំរាម និងរងហិង្សាជាបន្តបន្ទាប់។
អានបន្ត -
អាជ្ញាធរខេត្តសៀមរាប មិនទទួលញត្តិក្រុមយុវជន ដែលស្នើឱ្យឈប់បង្ហូរទឹកស្អុយចូលស្ទឹងសៀមរាប
អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែមីនា មិនទទួលយកញត្តិរបស់ក្រុមយុវជនជិត ៥០នាក់ ដែលផ្តិតមេដៃ ស្នើឱ្យអាជ្ញាធរកែលម្អសោភ័ណ្ឌភាពបរិស្ថាន តាមដងស្ទឹងសៀមរាប ដែលគេបង្ហូរទឹកស្អុយចូលស្ទឹង ក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះទេ។ ក្រុមយុវជនដែលស្រលាញ់បរិស្ថានខកចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរខេត្តសៀមរាបមិនទទួកយកញត្តិរបស់ពួកគេដើម្បីចាត់វិធានការតាមការស្នើសុំ។
អានបន្ត -
គ.ជ.ប សម្រេចលុបបញ្ជីឈ្មោះបេក្ខជនបក្សឆន្ទៈខ្មែរ និងបក្សភ្លើងទៀននៅសង្កាត់ចំនួន៣ក្នុងខេត្តកំពង់ចាមនិងភ្នំពេញ
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបឈ្មោះបេក្ខជនមកពីគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនចំនួន ១៣រូប ចេញពីបញ្ជីឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយរកឃើញភាពមិនប្រក្រតីក្នុងដំណើរការដាក់បេក្ខជនឈរឈ្មោះ ខណៈបេក្ខជនឈរឈ្មោះរបស់គណបក្សភ្លើងទៀន ៤រូបទៀត រក្សាទុកនៅដដែល។
អានបន្ត -
អង្គការលីកាដូព្រួយបារម្ភចំពោះការបើកឱ្យមានការស្មុំកូនឡើងវិញ
អង្គការសិទ្ធិមនុស្សលីកាដូ បានសំដែងការព្រួយបារម្ភចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានបើកឱ្យមានដំណើរការស្មុំកូនអន្តរប្រទេសឡើងវិញ។
អានបន្ត -
សង្គមស៊ីវិលនិងសហគមន៍ដាក់ញត្តិនៅក្រសួងបរិស្ថាន ស្នើបើកលំហរសិទ្ធិសេរីភាពក្នុងការចុះល្បាតព្រៃឡើងវិញ
អង្គការសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន នៅថ្ងៃព្រឹកថ្ងៃអង្គារនេះ បានទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យបើកលំហរសិទ្ធិសេរីភាពសហគមន៍ រួមទាំងអង្គការសង្គមស៊ីវិល ក្នុងការចុះល្បាតព្រៃនៅតាមតំបន់ការពារធម្មជាតិ និងតំបន់ផ្សេងៗឡើងវិញ។
អានបន្ត