កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ក្រុមមន្ត្រីសិទ្ធិមនុស្សអាដហុកសោកស្ដាយដែលសាលាឧទ្ធរណ៍ លើកពេលសវនាការពួកគេ
មន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក(Adhoc) សោកស្ដាយដែលសាលាឧទ្ធរណ៍លើកពេលសវនាការលើពួកគេ ខណៈពួកគេរង់ចាំសវនាការនេះជិត៥ឆ្នាំមកហើយ។ តុលាការសម្រេចលើកពេលសវនាការដោយសារ មេធាវីអគ្គលេខារងនៃ គ.ជ.ប លោក នី ចរិយា និងជាអតីតមន្ត្រីអាដហុកផងនោះ ជាប់ពាក់ព័ន្ធជំងឺកូវីដ១៩។
អានបន្ត -
បក្សកាន់អំណាចព្រមានលោក កឹម សុខា ដើរហួសបន្ទាត់ក្រហមតុលាការ ពេលចុះជួបអ្នកគាំទ្រ
អ្នកនាំពាក្យគណបក្សកាន់អំណាចព្រមានមេបក្សប្រឆាំង លោក កឹម សុខា ថាមិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលដើរហួសបន្ទាត់ក្រហមរបស់តុលាការនោះទេ។ ការព្រមាននេះធ្វើឡើង ខណៈលោក កឹម សុខា កំពុងមមាញឹក ជួបអ្នកគាំទ្ររាប់សិបតាមបណ្ដាខេត្តនានា។
អានបន្ត -
សង្គមស៊ីវិលស្នើអាជ្ញាធរបញ្ឈប់ការបង្ក្រាបទៅលើកូដករណាហ្គា និងចាត់វិធានការដោះស្រាយវិវាទនេះ
សង្គមស៊ីវិលនិងសហគមន៍ជាង៧០ ស្នើរដ្ឋាភិបាលបញ្ឈប់ការឃាត់ខ្លួននិងការប្រើប្រាស់ហិង្សាទៅលើសមាជិកសហជីពនិងកូដករណាហ្គាវើលដ៍ ព្រមទាំងចាត់វិធានការច្បាស់លាស់ដោះស្រាយវិវាទការងារនេះ ដែលរួមមានទាំងការធានាឱ្យក្រុមហ៊ុនចូលរួមចរចាដោយភាពស្មោះត្រង់ ដើម្បីបញ្ចៀសនូវការរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។
អានបន្ត -
ឧទ្ធរណ៍រាជធានីភ្នំពេញលើកពេលសវនាការសំណុំរឿងអតីតមន្ត្រីនិងមន្ត្រីសិទ្ធិមនុស្សអាដហុក៥រូប
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ លើកពេលសវនាការលើបណ្ដឹងសាទុក្ខក្នុងសំណុំរឿងអតីតមន្ត្រី និងមន្ត្រីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកចំនួន៥រូប ដោយសារមេធាវីមួយរូបជាប់ធ្វើចត្តាឡីស័ក ក្រោយមានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង។
អានបន្ត -
គណបក្សកែទម្រង់កម្ពុជានឹងធ្វើសមាជនៅចុងខែមករាខាងមុខ
គណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ប៉ុល ហំម នឹងធ្វើសមាជនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ខាងមុខនេះ បើគ្មានការប្រែប្រួលទេនោះ។
អានបន្ត -
អាជ្ញាធរខេត្តជាប់បឹងទន្លេសាបចាប់ផ្តើមចុះបង្ក្រាបបទល្មើសនេសាទ ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រី
អាជ្ញាធរខេត្តជាប់បឹងទន្លេសាបបានចាប់ផ្តើមធ្វើយុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទ ក្រោយមានបទបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អានបន្ត -
អាជ្ញាធរខេត្តព្រះវិហារហាមពលរដ្ឋមិនឱ្យចូលក្នុងដីជម្លោះជាមួយក្រុមហ៊ុនចិន
អាជ្ញាធរខេត្តព្រះវិហារ បានហាមប្រជាពលរដ្ឋមិនឱ្យចូលក្នុងដីជម្លោះជាមួយក្រុមហ៊ុនចិន «ហេងហ៊្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry)» ខណៈពលរដ្ឋថា ក្រុមហ៊ុនមួយនេះបានរំលោភយកដីធ្លីរបស់ពួកគេ ក្រោយទទួលបានសម្បទានពីរដ្ឋាភិបាល។
អានបន្ត -
អាជ្ញាធរខេត្តមួយចំនួនគំរាមកំហែងសកម្មជនបក្សភ្លើងទៀនមិនឱ្យឈរឈ្មោះអង្កេតការបោះឆ្នោតឃុំសង្កាត់
សកម្មជនគណបក្សភ្លើងទៀនចោទប្រកាន់អាជ្ញាធរមូលដ្ឋាននៅខេត្តមួយចំនួនថា បានគំរាមកំហែងនិងបំភិតបំភ័យសកម្មជនបក្សនេះមិនឱ្យឈរឈ្មោះជាបេក្ខជនអង្កេតការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខ។ មន្ត្រីជំនាញឃ្លាំមើលការបោះឆ្នោតចាត់ទុកបញ្ហានេះ ថាជាការគំរាមកំហែងបិទសេរីភាពខាងនយោបាយរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
អានបន្ត -
អាជ្ញាធរក្រុងនិងមន្ត្រីសិទ្ធិមនុស្ស ខ្វែងគំនិតគ្នាជាថ្មីទៀតរឿងហិង្សាលើកូដករណាហ្គាវើលដ៍
ភ្នំពេញ — សាលារាជធានីភ្នំពេញកាលពីថ្ងៃពុធ បានថ្លែងការពារវិធានការរដ្ឋបាលក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈក្នុងទីក្រុង និងបានច្រានចោលការផ្សព្វផ្សាយ«ព័ត៌មានមិនពិតមួយចំនួន» ដែលថា អាជ្ញាធរមានសមត្ថកិច្ចរាជធានីបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក ឬបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍។
អានបន្ត -
អ្នកឃ្លាំមើលចាត់ទុកករណីអញ្ជើញលោក កឹម សុខា ចូលរួមកិច្ចប្រជុំ G7 ថាកំពុងពន្លឿនសេរីភាពនយោបាយរបស់លោក
អ្នកឃ្លាំមើលមួយចំនួនចាត់ទុកករណីដែលប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោក (G7/G20) អញ្ជើញលោក កឹម សុខា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់ពិភពលោកនៅចុងខែនេះ ថាជាការជំរុញសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា តាមរយៈភាសាការទូត ក្រោយពីមេបក្សប្រឆាំងរូបនេះ បាត់ឱកាសធ្វើនយោបាយជាង៤ឆ្នាំមកហើយ។
អានបន្ត -
លោក សៀម ប្លុក ស្ថាបនិកគណបក្សបេះដូងជាតិសម្រេចចូលរួមជាមួយគណបក្សភ្លើងទៀន
លោក សៀម ប្លុក ស្ថាបនិកគណបក្សបេះដូងជាតិ (CNHP) បានចូលរួមជាមួយគណបក្សភ្លើងទៀន (CP) ហើយបានអំពាវនាវឲ្យបណ្តាលសមាជិកឲ្យធ្វើដូច្នេះផងដែរ នៅមុនការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា។
អានបន្ត -
គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបក្សភ្លើងទៀនចំនួន២ឃុំនៅខេត្តកំពង់ចាម ដោយសារមានភាពមិនប្រក្រតី
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបចោលបញ្ជីឈ្មោះបេក្ខជនទាំងអស់នៃគណបក្សភ្លើងទៀននៅឃុំ-សង្កាត់ចំនួន២ ក្នុងចំណោម៥ឃុំ-សង្កាត់ នៃខេត្តកំពង់ចាម ដោយសាររកឃើញមានភាពមិនប្រក្រតីនៃដំណើរការចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
អានបន្ត -
អាជ្ញាធរបន្តប្រើអំពើហិង្សាលើកូដករណាហ្គាវើលដ៍ឱ្យឡើងរថយន្តរួចដឹកទម្លាក់នៅតំបន់ដាច់ស្រយាល
ក្រុមកម្លាំងអាជ្ញាធរបន្តប្រើអំពើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ (Naga World) ១៣៦នាក់ ដែលចេញតវ៉ាដោយសន្តិវិធីទាមទារឱ្យថៅកែក្រុមហ៊ុនគោរពសិទ្ធិសហជីពនៅកន្លែងការងារ។ អាជ្ញាធរបានព្យាយាមរារាំងក្រុមកូដករ និងបិទផ្លូវគ្រប់ច្រកមិនឱ្យពួកគាត់ធ្វើកូដកម្មនៅក្បែរអគារក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ឡើយ។
អានបន្ត -
គ.ជ.ប សម្រេចឱ្យអគ្គលេខាធិការដ្ឋានប្រើប្រាស់ឯកសារដើម្បីផ្សព្វផ្សាយក្នុងថ្ងៃបោះឆ្នោត
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចឱ្យអគ្គលេខាធិការដ្ឋានរបស់ស្ថាប័នមួយនេះ អនុវត្តលើឯកសារផ្លូវច្បាប់មួយចំនួន សម្រាប់ប្រើប្រាស់ផ្សព្វផ្សាយដែលបម្រើឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥ នាងពេលខាងមុខនេះ។
អានបន្ត -
គ.ជ.ប លុបបញ្ជីបេក្ខជនឈរឈ្មោះបក្សភ្លើងទៀនចំនួន២ឃុំនៅខេត្តកំពង់ចាម ដោយសារមានភាពមិនប្រក្រតី
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចលុបចោលបញ្ជីឈ្មោះបេក្ខជនទាំងអស់នៃគណបក្សភ្លើងទៀននៅឃុំ-សង្កាត់ចំនួន២ ក្នុងចំណោម៥ឃុំ-សង្កាត់ នៃខេត្តកំពង់ចាម ដោយសាររកឃើញមានភាពមិនប្រក្រតីនៃដំណើរការចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
អានបន្ត -
ស្ថាបនិកគណបក្សបេះដូងជាតិ ប្រកាសឱ្យស្ថាបនិក និងសមាជិកគណបក្សនេះ ចូលរួមជាមួយគណបក្សភ្លើងទៀន
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អំពាវនាវដល់ស្ថាបនិក និងសមាជិកគណបក្សនេះ ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្រោយដែលគណបក្សនេះត្រូវក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជី និងត្រូវលុបចោលពីបញ្ជីគណបក្សនយោបាយបាយ។
អានបន្ត -
ក្រសួងស្នើកាកបាទក្រហមអន្តរជាតិជួយស្ត្រីជំងឺផ្លូវចិត្តក្នុងពន្ធនាគារ
រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានជំរុញឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ជួយដោះស្រាយបញ្ហាផ្លូវចិត្ត និងការស្តារនីតិសម្បទារបស់អ្នកទោសស្ត្រី។
អានបន្ត -
អាជ្ញាធរថាកូដករណាហ្គាប្រើអំពើហិង្សានិងជេរប្រមាថលើសមត្ថកិច្ច
អាជ្ញាធររាជធានីភ្នំពេញ ចោទក្រុមកូដករណាហ្គាវើលដ៍ថាបានប្រើអំពើហិង្សានិងជេរប្រមាទមកលើសមត្ថកិច្ច ខណៈវិវាទការងាររវាងកូដករនិងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍មិនទាន់រកដំណោះស្រាយបាននៅឡើយ។
អានបន្ត -
តំណាងសហជីពចូលរួមប្រជុំបន្តទៀតជាមួយក្រុមហ៊ុនណាហ្គាវើលដ៍នៅថ្ងៃពុធនេះ ខណៈកូដករកំពុងរងចាំដំណោះស្រាយ
បន្ទាប់ពីការចរចាជាមួយតំណាងក្រុមហ៊ុនណាហ្គាវើលដ៍កាលពីថ្ងៃចន្ទមិនទាន់ទទួលបានលទ្ធផលជោគជ័យ តំណាងសហជីពនៅតែចូលតុចរចានៅរសៀលថ្ងៃពុធបន្តទៀត ដើម្បីស្នើឱ្យក្រុមហ៊ុនទទួលយកបុគ្គលិកឱ្យចូលធ្វើការវិញ ទើបឈានដល់ការពិភាក្សានៅចំណុចបន្តបន្ទាប់ដែលមានចែងក្នុងសេចក្ដីបង្គាប់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
អានបន្ត -
តុលាការច្រានចោលសំណើរបស់លោក កឹម សុខា សុំទៅប្រជុំនៅប្រទេសអាល្លឺម៉ង់
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានច្រានចោលសំណើរបស់លោក កឹម សុខា ដែលស្នើសុំទៅចូលរួមកិច្ចប្រជុំនៅប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី២៨-២៩ ខែមីនា ខាងមុខនេះ ដោយឱ្យចូលរួមតាម Online វិញ។
អានបន្ត