កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
តុលាការខេត្តកោះកុងនឹងបន្តសួរពលរដ្ឋតាមបណ្ដឹងចោទប្រកាន់របស់ឧកញ៉ា ហេង ហ៊ុយ
សាលាដំបូងខេត្តកោះកុង នឹងបន្តសួរដេញដោលតំណាងអ្នកមានជម្លោះដីធ្លីចំនួន១០រូប តាមបណ្ដឹងចោទប្រកាន់របស់ប្រធានក្រុមហ៊ុន ឧកញ៉ា ហេង ហ៊ុយ នៅខែក្រោយ ជុំវិញបទចោទ «បរិហារកេរ្តិ៍ និងញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អានបន្ត -
មន្ត្រីយុត្តិធម៌ និងអ្នករាយការណ៍ពិសេស ពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញៈ មន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ និងអ្នករាយការណ៍ពិសេស ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជួបពិភាក្សាគ្នាពីស្ថានភាពសិទ្ធិមនុស្ស និងការធ្វើទំនើបកម្មច្បាប់នៅកម្ពុជា ស្របតាមស្តង់ដាសិទ្ធិមនុស្សអន្តរជាតិ និងលម្ហប្រជាធិបតេយ្យ សេរីភាព និងនយោបាយនៅកម្ពុជា ខណៈកម្ពុជាអះអាងថា លម្ហប្រជាធិបតេយ្យ និងសេរីភាពនៅកម្ពុជាគ្មានការរឹតត្បិត ឬរួមតូចនោះទេ។
អានបន្ត -
លោក គង់ ម៉ាស់ មិនសង្ឃឹមបានយុត្តិធម៌បើតុលាការនៅតែជាតុលាការបម្រើនយោបាយ
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ លោក គង់ ម៉ាស់ មិនរំពឹងថា តុលាការនឹងផ្ដល់យុត្តិធម៌ ឬដោះលែងរូបលោកឱ្យមានសេរីភាពឡើងវិញក្នុងពេលឆាប់ៗ នេះឡើយ ល្គឹកណាតុលាការនៅតែជាតុលាការ ដែលបម្រើនយោបាយឱ្យគណបក្សកាន់អំណាច។
អានបន្ត -
គ.ជ.ប លុបឈ្មោះបេក្ខជនក្រុមប្រឹក្សារបស់គណបក្សភ្លើងទៀនទាំងអស់ពីសង្កាត់មួយក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃអង្គារ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលុបឈ្មោះបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាសង្កាត់របស់គណបក្សភ្លើងទៀនចំនួន ១៨នាក់ចេញពីបញ្ជីអ្នកឈរឈ្មោះបោះឆ្នោត នៅសង្កាត់មួយក្នុងរាជធានីភ្នំពេញ និងបានផ្ដល់ព័ត៌មានតិចតួចប៉ុណ្ណោះទាក់ទងនឹងរឿងនេះ។
អានបន្ត -
លោក ហ៊ុន សែន បញ្ជាកងទ័ពនិងនគរបាលប្រើឧទ្ធម្ភាគចក្របង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឱ្យកងទ័ពនិងកងកម្លាំងនគរបាលចូលរួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅលើបឹងទន្លេសាប។
អានបន្ត -
UPDATED៖ តុលាការបដិសេធសំណើលោក កឹម សុខា ដែលស្នើទៅចូលរួមប្រជុំកម្រិតពិភពលោកនៅអាល្លឺម៉ង់
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់ប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ដែលស្នើសុំទៅចូលរួមកិច្ចប្រជុំកម្រិតពិភពលោក ដែលរៀបចំឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ នៅដំណាច់ខែមីនាខាងមុខនេះ។
អានបន្ត -
លោក ស ខេង បារម្ភថាការបន្តជួលដីឱ្យវៀតណាមបង្កជាទំនាស់ដីធ្លីស្មុគស្មាញនៅតាមព្រំដែន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ណែនាំទៅអាជ្ញាធរតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ប្រាប់ពលរដ្ឋខ្មែរឱ្យឈប់ជួលដីទៅពលរដ្ឋវៀតណាមអាស្រ័យផលបន្តទៀត ដោយលោកបារម្ភថានឹងអាចបង្កជាទំនាស់ដីធ្លីដែលមានភាពស្មុគស្មាញនៅតាមព្រំដែន។
អានបន្ត -
ជំនួបចរចារកដំណោះស្រាយរវាងកូដករនិងនិយោជកណាហ្គាមិនទាន់មានលទ្ធផល
ជំនួបចរចារកដំណោះស្រាយរវាងកូដករនិងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ នៅពុំទាន់មានលទ្ធផលជាវិជ្ជមាននៅឡើយ ខណៈនិយោជកបដិសេធពិចារណាលើជម្រើសដោះដូររវាងកម្មករដែលចង់លាឈប់ពីការងារជាមួយកម្មករដែលទាមទារចូលធ្វើការវិញ។
អានបន្ត -
រដ្ឋបាលខេត្តកោះកុងដាក់ឱសានវាទបញ្ឈប់ការដោះស្រាយវិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនយូញៀន
កោះកុងៈ រដ្ឋបាលខេត្តកោះកុងបានដាក់ឱសានវាទនៅត្រឹមថ្ងៃទី ៣០ មីនាក្នុងការបញ្ឈប់ការសម្របសម្រួលដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងវិនិយោគរបស់ក្រុមហ៊ុនយូញៀន។ ប៉ុន្តែ ប្រជាពលរដ្ឋដែលនៅសល់មិនទាន់ទទួលយកដំណោះស្រាយស្នើសុំឱ្យរដ្ឋបាលខេត្ត និងថ្នាក់ដឹកនាំពិចារណាឡើងវិញចំពោះការផ្តល់សំណងគោលនយោបាយដែលមិនសមរម្យនេះ។
អានបន្ត -
ឃុំខ្លួនមនុស្ស ៦ នាក់ និង ៦ នាក់ទៀតដាក់ក្រោមការត្រួតពិនិត្យរបស់តុលាការ ពាក់ព័ន្ធការទន្ទ្រានដីរដ្ឋ
ព្រះសីហនុៈ សាលាដំបូងខេត្ដព្រះសីហនុ នៅថ្ងៃទី ១៩ មីនា បានចេញដីកាឃុំខ្លួនមេខ្យល់ចំនួន ៦ នាក់ និង ៦ នាក់ទៀតដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្រោយពីពួកគេដឹកនាំពលរដ្ឋជិត ៣០០ នាក់ ទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ស្ថិតនៅចំណុចគីឡូ ១៥ ភូមិចាំ ឃុំកំពង់សីលា ស្រុកកំពង់សីលា កាលពី ថ្ងៃទី ១៣ ខែមីនា។
អានបន្ត -
អ្នកភូមិស្រែគរចោទក្រុមហ៊ុន ភូ ម៉ាឌី ថា រំលោភយកដីព្រៃសហគមន៍ ៥០ហិកតារ
ពលរដ្ឋដែលជំទាស់មិនទទួលសំណង ពីក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោមពីរ រស់នៅឃុំស្រែគរ អំពាវនាវសុំឲ្យអាជ្ញាធរខេត្តស្ទឹងត្រែង ចុះស៊ើបអង្កេត និងទប់ស្កាត់សកម្មភាពកាយក្រវាត់ព្រំដី រំលោភយកដីព្រៃសហគមន៍ភូមិស្រែគចាស់ប្រមាណជាង ៥០ហិកតារ ពីសំណាក់ក្រុមហ៊ុន ភូ ម៉ាឌី (Phou Mady Investment CO,LD)។ អ្នកភូមិចាត់ទុកព្រៃសហគមន៍នេះ ជាកេរធម្មជាតិដ៏មានតម្លៃ ដែលពួកគាត់ចង់ឱ្យអាជ្ញាធរជួយថែទាំឱ្យបានល្អ ដើម្បីប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋ។
អានបន្ត -
មេធាវី កញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងថា តុលាការនៅតែគ្មានភស្តុតាងរឹងមាំចោទប្រកាន់កូនក្ដី
តុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែមីនា បន្តសវនាការសួរដេញដោលដាក់បន្ទុកអ្នកច្បាប់ និងជាសកម្មជនតស៊ូមតិកញ្ញា សេង ធារី និងសកម្មជនគណបក្សប្រឆាំង ដែលកំពុងជាប់ឃុំចំនួន៣នាក់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះសមត្ថកិច្ច និងតំណាងអយ្យការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
អានបន្ត -
តុលាការខេត្តបាត់ដំបងកោះហៅអ្នកកាសែតម្នាក់ឱ្យចូលបំភ្លឺរឿងបរិហារកេរ្តិ៍ ក្រោយផ្សាយរឿងដឹកឈើ
សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅអ្នកកាសែតម្នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ក្រោយអ្នកកាសែតរូបនោះបានផ្សាយផ្ទាល់ពីសកម្មភាពដឹកជញ្ជូនឈើដែលអះអាងថា ជារបស់ឈ្មួញម្នាក់ក្នុងខេត្តនេះ។
អានបន្ត -
គជបលុបបេក្ខជន ២០ រូបពីបញ្ជីបក្សភ្លើងទៀន ព្រោះមិនចេះអក្សរខ្មែរ ខ្លះគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត
ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សម្រេចលុបឈ្មោះ បេក្ខជនចំនួន ២០ រូប ចេញពីបញ្ជីបេក្ខជនដំបូង នៃគណបក្សភ្លើងទៀន ដោយសារពួកគេមិនចេះអាន និងសរសេរអក្សរខ្មែរ មិនបានបំពេញប្រវត្តិរូប និងសេចក្តីប្រកាសយល់ព្រមឈរឈ្មោះជាបេក្ខជនផ្ទាល់ដៃ ហើយមួយចំនួនមិនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅឃុំសង្កាត់ ដែលខ្លួនបានដាក់ពាក្យឈរឈ្មោះជាបេក្ខជន។ នេះបើតាមលិខិតជូនដំណឹងរបស់ គ.ជ.ប.នៅថ្ងៃទី ១៨ ខែមីនា។
អានបន្ត -
នាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យកម្ពុជារៀបចំការបោះឆ្នោតមួយដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះ
ប្រទេសជប៉ុនជំរុញកម្ពុជាឱ្យរៀបចំការបោះឆ្នោតមួយ ដែលឆ្លុះបញ្ចាំងពីសំឡេងចម្រុះរបស់ប្រជាជនកម្ពុជា។ ការជំរុញនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ (Kishida Fumio)។
អានបន្ត -
ជប៉ុនចង់ឃើញកម្ពុជាលើកកម្ពស់ប្រជាធិបតេយ្យនិងនីតិរដ្ឋ
មេដឹកនាំជប៉ុនបង្ហាញចេតនាចង់ឃើញកម្ពុជាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ខណៈការបោះឆ្នោតជិតចូលមកដល់ ប៉ុន្តែគណបក្សប្រឆាំងដែលធ្លាប់ទទួលបានសំឡេងឆ្នោតគាំទ្រប្រហាក់ប្រហែលបក្សកាន់អំណាចដែរនោះ ត្រូវបានបន្តរារាំងឱ្យនៅក្រៅឆាកនយោបាយក្រោមហេតុផលអនុវត្តច្បាប់។
អានបន្ត -
លោក ជិន ម៉ាលីន៖ អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស មិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជា
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោកជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅថ្ងៃនេះ លោក ជិន ម៉ាលីន បានជួបពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយនឹងអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក វីទីត មុនថាប៊ន ដោយជជែកអំពីបញ្ហាសិទ្ធិមនុស្ស លំហប្រជាធិបតេយ្យ និងការអនុវត្តច្បាប់នៅកម្ពុជា មួយរយៈចុងក្រោយ។ លោក ជិន ម៉ាលីន បានបញ្ជាក់ថា កិច្ចពិភាក្សាមានការស្វែងយល់ពីគ្នាទៅវិញទៅមក។ បញ្ហាខ្វែងគំនិតគ្នាមួយចំនួនវិញ លោក ជិន ម៉ាលីន បានសើ្នអ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស ថាមិនគួរមើលរូបភាពតែមួយជ្រុង រួចវិនិច្ឆ័យបញ្ហាសិទ្ធិមនុស្ស និងលំហប្រជាធិបតេយ្យនៅកម្ពុជាឡើយ។
អានបន្ត -
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមចូលរួមការបោះឆ្នោត
សមាគមខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាចូលរួមការបោះឆ្នោតឃុំសង្កាត់ ដើម្បីជ្រើសរើសតំណាងគណបក្សនយោបាយណាដែលគិតគូរពីផលប្រយោជន៍របស់ពួកគេ។
អានបន្ត -
លោក ថាច់ សេដ្ឋា៖ សាររបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ជាការគំរាមកំហែងគណបក្សភ្លើងទៀន
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនារាត្រីនេះគឺ លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀននៅថ្ងៃសុក្រម្សិលមិញ បានជួបពិភាក្សាជាមួយក្រសួងមហាផ្ទៃ អំពីកង្វល់មួយចំនួនទាក់ទងនឹងបរិយាកាសនយោបាយ។ តែជាមួយគ្នានេះ ភាគីក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា សមត្ថកិច្ចកំពុងប្រមូលភស្តុតាងមួយចំនួន ដែលសង្ស័យថាគណបក្សភ្លើងទៀនបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ លោក ថាច់ សេដ្ឋា បានឆ្លើយតបថា សាររបស់អ្នកនាំពាក្យពេលនេះ ជាការគំរាមកំហែងដល់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់បក្សភ្លើងទៀន ខណៈដែលការបោះឆ្នោតខិតជិតមកដល់។
អានបន្ត -
អាជ្ញាធរថៃចាប់បញ្ជូនពលករកម្ពុជាជាង ២០០ នាក់ ដែលឆ្លងដែនខុសច្បាប់មកកម្ពុជា
បាត់ដំបងៈ អាជ្ញាធរថៃចាប់បញ្ជូនពលករចំណាកស្រុកកម្ពុជាចំនួន ២២៨ នាក់ ក្នុងនោះកុមារ ៤២ នាក់ ដែលឆ្លងដែនខុសច្បាប់មកកាន់កម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៅថ្ងៃទី ១៨ ខែមីនា។ នេះបើយោងតាមហ្វេសប៊ុកទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក។
អានបន្ត