កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
គណបក្សប្រជាជនកម្ពុជាអះអាងថាភាពស្របច្បាប់នៃការបោះឆ្នោតមិនអាស្រ័យលើការរការទទួលស្គាល់បស់លោកខាងលិចទេ
គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកាន់អំណាចបានអះអាងថា ភាពស្របច្បាប់នៃការបោះឆ្នោតស្ថិតនៅក្នុងដៃប្រជាជនកម្ពុជា និងមិនពឹងផ្អែកលើការទទួលស្គាល់ពីប្រទេសលោកខាងលិច ចំពេលដែលកំពុងរៀបចំការបោះឆ្នោតថ្នាក់ក្រោមជាតិនៅខែមិថុនា និងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។
អានបន្ត -
សមាគមធាងត្នោត៖ សហគមន៍ចំនួន១១ នៅភ្នំពេញ ត្រូវបានបណ្ដេញចេញ ក្នុងអំឡុងកូវីដ-១៩
ភ្នំពេញ៖ អង្គការសមាគមធាងត្នោត បានរកឃើញថា សហគមន៍ចំនួន១១ ក្នុងរាជធានីភ្នំពេញ ត្រូវបានបណ្ដេញចេញពីលំនៅឋាន នាអំឡុងពេលកូវីដ-១៩។ ជាមួយគ្នា សមាគមធាងត្នោត ស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន។
អានបន្ត -
មេធាវីការពារក្ដីលោក កឹម សុខា ប្រឆាំងការដាក់ភស្តុតាងបន្ថែមរបស់តំណាងអយ្យការ
សវនាការជំនុំជម្រះក្ដីលោក កឹម សុខា នៅថ្ងៃទី១៦ ខែមីនានេះ មានភាពចម្រូងចម្រាស់ រវាងតំណាងអយ្យការ និងមេធាវីការពារក្ដីលោក កឹម សុខា។ តំណាងអយ្យការបានបដិសេធការដាក់ភស្តុតាងមួយចំនួនរបស់មេធាវីលោក កឹម សុខា ចំណែកមេធាវីក៏ប្រឆាំងទៅនឹងការដាក់ភស្តុតាងបន្ថែមរបស់តំណាងអយ្យការវិញដែរ។ មន្ត្រីសិទ្ធិមនុស្សដែលឃ្លាំមើលតុលាការលើកឡើងថា ការដាក់បន្ថែមភស្តុតាងរបស់តំណាងអយ្យការពេលនេះ ជាការបញ្ជាក់ថា តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោក កឹម សុខា។
អានបន្ត -
ការិយាល័យសិទ្ធិមនុស្ស អ.ស.ប ជំរុញឱ្យរដ្ឋាភិបាលធានាបទដ្ឋានរស់នៅសមរម្យសម្រាប់ពលរដ្ឋ អំឡុងវិបត្តិជំងឺកូវីដ-១៩
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាលើកឡើងពីកង្វល់ទាក់ទងទៅនឹងបញ្ហាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ ស្ថាប័នដដែលនេះសង្កត់ធ្ងន់ថា គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលត្រូវតែដើរទន្ទឹមគ្នានឹងបទដ្ឋានសិទ្ធិមនុស្ស។
អានបន្ត -
អាជ្ញាធររារាំងអ្នកភូមិមិនឱ្យទៅដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ដើម្បីរកដំណោះស្រាយដីធ្លី
អាជ្ញាធរខេត្តព្រះវិហារ បានរារាំងអ្នកភូមិមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន មិនឱ្យទៅដាក់ញត្តិនៅសាលាខេត្ត ដើម្បីសុំអន្តរាគមន៍ពីអភិបាលខេត្តជួយដោះស្រាយវិវាទដីធ្លី ខណៈជម្លោះនោះអូសបន្លាយជិត១០ឆ្នាំមកហើយ។
អានបន្ត -
សង្គមស៊ីវិល ៖ការដោះលែងសហជីពណាហ្គាវើលដ៍ជារឿងល្អ តែគួរទម្លាក់បទចោទថែមទៀត
ភ្នំពេញ៖ សង្គមស៊ីវិល សាទរចំពោះការដោះលែងមេដឹកនាំសហជីពទាំង៨រូប ឱ្យក្រៅឃុំបណ្ដោះអាសន្នជារឿងមួយល្អ ។ ប៉ុន្តែពួកគេស្នើឲ្យមានការទម្លាក់បទចោទទាំងស្រុង លើ់សហជីពទាំងនោះ ដើម្បីមានភាពស្មើគ្នាក្នុងការចរចាទំនាស់នេះ។
អានបន្ត -
ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំក្រើនរំលឹកអាជ្ញាធរឲ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ណែនាំឲ្យបើកកិច្ចប្រជុំក្រើនរំលឹកដល់អាជ្ញាធររាជធានី ខេត្តទូទាំងប្រទេសដើម្បីបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែខិតជិតមកដល់។
អានបន្ត -
មន្ត្រីចាត់ទុកការវាយតម្លៃពីសេរីភាពសារព័ត៌មានរបស់ CCIM ថា មានចេតនាបំភ័ន្តការពិត
ភ្នំពេញៈ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានចាត់ទុករបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២១ បានធ្លាក់ចុះកាន់តែអាក្រក់បើប្រៀបធៀបនឹងឆ្នាំ ២០២០ នោះ ថា គឺមានចេតនាបំភាន់ការពិតដល់សាធារណៈមតិជាតិ និងអន្តរជាតិ អំពីការប្រកបវិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជាការបំពេញតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន។
អានបន្ត -
រឿងក្ដីលោកបណ្ឌិត កែម ឡី ដែលតុលាការបំបែកជា២សំណុំរឿងមិនមានភាពជឿនលឿន
តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយជុំវិញដំណើរការក្ដីរឿងឃាតកម្មលើលោកបណ្ឌិត កែម ឡី ក្រោយតុលាការសម្រេចបំបែកសំណុំរឿងជា២ករណី ខណៈក្រុមអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា អ្វីដែលតុលាការញែកសំណុំរឿងនេះទៅជា២បន្ថែមទៀតនោះ គ្រាន់តែធ្វើឡើងដើម្បីឱ្យភាគីពាក់ព័ន្ធមានភាពស្ងប់ចិត្តប៉ុណ្ណោះ។
អានបន្ត -
លោក ស ខេង ប្រាប់អ្នកជំនាញUNថាលោកបានជំរុញឱ្យដោះស្រាយវិវាទណាហ្គាវើលដ៍ហើយ
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់ទៅអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា លោកកំពុងជំរុញឱ្យភាគីពាក់ព័ន្ធប្រកាន់យកការចរចា ដើម្បីឈានទៅរកដំណោះស្រាយវិវាទក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈថ្នាក់ដឹកនាំសហជីពក្រុមហ៊ុននេះ ៨នាក់ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយដែរ។
អានបន្ត -
គណបក្សភ្លើងទៀនដាក់សំណើសុំជួបលោក ស ខេង ក្រោយមន្រ្តីមូលដ្ឋានទទួលរងការគំរាមកំហែង
គណបក្សភ្លើងទៀនដាក់សំណើសុំជួបជាមួយរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង ដើម្បីជជែកពិភាក្សាអំពីស្ថានភាពនយោបាយ ពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងស្នើឱ្យអាជ្ញាធរបញ្ឈប់ការគំរាមកំហែងសកម្មជនបក្សនេះ មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ សំណើនេះ ធ្វើឡើងបន្ទាប់ពីសកម្មជន និងបេក្ខជនឃុំសង្កាត់របស់គណបក្សនេះជាច្រើននាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ និងការធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាព។ មន្រ្តីសង្គមស៊ីវិលយល់ថា ជំនួបរវាងភាគីពាក់ព័ន្ធទាំងនោះ គឺជាមធ្យោបាយល្អប្រសើរមួយនៅក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីធានាដល់ការបោះឆ្នោតខាងមុខឱ្យប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
អានបន្ត -
របាយការណ៍ធាងត្នោត៖ រដ្ឋាភិបាលនៅតែបន្តបណ្ដេញសហគមន៍ចេញពីលំនៅឋាន អំឡុងរីករាលដាលកូវីដ-១៩
របាយការណ៍ថ្មីមួយបង្ហាញថា រដ្ឋាភិបាលនៅមិនទាន់បានឆ្លើយតបទៅនឹងសំណើរបស់សហគមន៍ ដែលស្នើសុំឱ្យបញ្ឈប់នូវការបណ្ដេញពួកគាត់ចេញពីលំនៅឋាននោះទេ ខណៈការបណ្ដេញចេញដោយបង្ខំនៅតែកើតមាន បើទោះជាស្ថិតក្នុងពេលរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។
អានបន្ត -
ចាប់ខ្លួនមនុស្ស១០នាក់ករណីរំលោភយកដីនៅខេត្តព្រះសីហនុ
មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ ចាប់ខ្លួនមនុស្ស ១០នាក់ ជុំវិញការរំលោភយកដីនៅស្រុកកំពង់សីលា។ របាយការណ៍បានឲ្យដឹងថា មនុស្សជិត ៣០០ នាក់បានជាប់ពាក់ព័ន្ធនឹងការទន្ទ្រានយកដីក្នុងខេត្ត។
អានបន្ត -
អាជ្ញាធររារាំងពលរដ្ឋ ២០០នាក់ មិនឲ្យដាក់ញត្តិនៅសាលាខេត្តព្រះវិហារ ទាមទារដីធ្លីពីក្រុមហ៊ុនចិន
ពលរដ្ឋរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារនៅរសៀលថ្ងៃទី១៥ មីនា បានបង្ខំចិត្តវិលត្រឡប់មកផ្ទះវិញហើយ ក្រោយពីអាជ្ញាធរខេត្តនេះ បានបង្អាក់ដំណើរ មិនឱ្យពួកគាត់យកញត្តិទៅដាក់ នៅសាលាខេត្តនេះ ដើម្បីទាមទារដំណោះស្រាយវិវាទដីធ្លី ជាមួយក្រុមហ៊ុនចិន ហេង ហ្វូ (Hengfu)។ មន្ត្រីសង្គមស៊ីវិល ចាត់ទុកទង្វើរបស់អាជ្ញាធរនេះថា ជាការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ស្វែងរកយុត្តិធម៌។
អានបន្ត -
មេធាវីកញ្ញា សេង ធារី ជំរុញឲ្យតុលាការបង្ហាញភ័ស្តុតាងផ្សេងក្រៅពីការយកចេញតែពីហ្វេសប៊ុក
ការចោទប្រកាន់បទល្មើស «ញុះញង់ និងរួមគំនិតក្បត់» នៃសំណុំរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី មានការដេញដោលក្នុងបន្ទប់តុលាការយ៉ាងស្វិតស្វាញដោយនគរបាលយុត្តិធម៌ និងតំណាងអយ្យការព្យាយាមសួរដាក់បន្ទុកលើជនជាប់ចោទ ប៉ុន្តែមេធាវីការពារក្ដីព្យាយាមសួរដោះបន្ទុក។ ការដេញដោលនេះ នៅពេលតុលាការក្រុងភ្នំពេញបន្តសាកសួរសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ និងកញ្ញា សេង ធារី នៅព្រឹកថ្ងៃទី១៥ ខែមីនា។
អានបន្ត -
បេក្ខភាពមេឃុំចៅសង្កាត់បក្សកម្ពុជានិយមត្រូវបានផ្ដល់សុពលភាព ក្រោយមានភាពចម្រូងចម្រាស
គណៈកម្មាឃុំសង្កាត់រៀបចំការបោះឆ្នោត ប្រចាំខេត្តព្រៃវែង បានផ្ដល់សុពលភាពចំពោះបេក្ខភាពមេឃុំ-ចៅសង្កាត់ដែលឈរឈ្មោះឱ្យ «គណបក្សកម្ពុជានិយម» រួចហើយ បន្ទាប់ពីមានភាពចម្រូងចម្រាសរឿងឈរឈ្មោះជាបេក្ខភាពមេឃុំចៅ-សង្កាត់កន្លងមក។
អានបន្ត -
ជនជាតិវៀតណាមនៅលើផ្ទះបណ្ដែតទឹកដែលបណ្តេញចេញពីភ្នំពេញអាចរស់នៅរយៈពេលបីឆ្នាំបន្តទៀត
ជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្តែតទឹកត្រូវបានបណ្តេញចេញពីភូមិសាស្រ្តរាជធានីភ្នំពេញទៅរស់នៅរវាងព្រំប្រទល់ខេត្តកណ្តាល និងរាជធានីភ្នំពេញត្រូវបានអនុញ្ញាតឱ្យបន្តរស់នៅរយៈពេលបីឆ្នាំទៀត បើតាមការលើកឡើងរបស់អាជ្ញាធររាជធានីភ្នំពេញ ខណៈពួកគេបានត្អូញត្អែរថា ពួកគេកំពុងតែប្រឈមនឹងបញ្ហាលំបាកផ្សេងៗក្នុងការរស់នៅ។
អានបន្ត -
បុគ្គលិកនិងអតីតបុគ្គលិកអាដហុក៥រូបនឹងចូលសវនាការលើសំណុំរឿងសូកប៉ាន់សាក្សីនៅចុងខែនេះ
បុគ្គលិក និងអតីតបុគ្គលិកសមាគមអាដហុកចំនួន៥នាក់ ប្រកាសពីការចូលរួមសវនាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ទៅតាមដីកាកោះ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្នុងសំណុំរឿងសូកប៉ាន់សាក្សី។
អានបន្ត -
អ្នកឃ្លាំមើល៖ការផ្តិតមេដៃសុំនៅក្រៅឃុំរបស់តំណាងសហជីពអាចស្ថិតក្រោមសម្ពាធណាមួយ
ក្រុមមន្ត្រីសិទ្ធិមនុស្សបានស្វាគមន៍ការដោះលែងឲ្យនៅក្រៅឃុំរបស់តំណាងសហជីពដែលចេញមុខតវ៉ានៅក្រុមហ៊ុនណាហ្គាវើលដ៍កាលពីយប់មិញនេះ។ ប៉ុន្តែពួកគេហាក់មានមន្ទិលថា ការផ្តិតមេដៃសុំនៅក្រៅឃុំរបស់សកម្មជនទាំងនោះ អាចធ្វើឡើងដោយសារតែមានសម្ពាធណាមួយ។ ប្រតិកម្មយ៉ាងដូច្នេះ គឺបន្ទាប់ពីតំណាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៨រូប ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ខណៈសមាជិក៣រូបទៀត នៅបន្តឃុំខ្លួនពាក់ព័ន្ធនឹងវិធានច្បាប់កូវីដ១៩។
អានបន្ត -
គណបក្សភ្លើងទៀនចោទអាជ្ញាធររឿងចាប់បេក្ខជនរបស់ខ្លួន២នាក់ថាជាការគំរាមផ្នែកនយោបាយ
គណបក្សភ្លើងទៀន ចាត់ទុកអាជ្ញាធរចាប់ខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សមួយនេះជាបន្តបន្ទាប់នៅខេត្តពោធិ៍សាត់ ជាការគំរាមកំហែងផ្នែកនយោបាយ មិនមែនរឿងក្លែងបន្លំឯកសារដូចអាជ្ញាធរចោទប្រកាន់នោះទេ។
អានបន្ត