កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.011
-
ពលរដ្ឋមានជម្លោះដីធ្លីជាមួយ ឧកញ៉ា លី យ៉ុង ផាត់ ប្រមូលផ្ដុំគ្នានៅមុខតុលាការខែត្រកោះកុងទាមទារដំណោះស្រាយ
ក្រុមពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃ ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ បាននាំគ្នាទៅតវ៉ានៅខាងមុខសាលាខែត្រកោះកុង ក្នុងពេលតំណាងរបស់ពួកបីនាក់ ចូលទៅបំភ្លឺនៅក្នុងតុលាការកាលពីព្រឹកថ្ងៃទី១៤ មីនា។
អានបន្ត -
គ.ជ.ប ទទួលបានបណ្ដឹង២ករណីប្រឆាំងគណបក្សភ្លើងទៀនអំពីសមាសភាពមេឃុំចៅសង្កាត់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ខ្លួនទទួលបានបណ្ដឹង២ករណីប្រឆាំងគណបក្សភ្លើងទៀន អំពីសមាសភាពមេឃុំចៅសង្កាត់ដែលមិនគ្រប់លក្ខន្តិកៈកំណត់ដោយច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ហើយត្រូវបានប្រជាពលរដ្ឋប្ដឹងជំទាស់។
អានបន្ត -
ពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ តវ៉ាមុខតុលាការខេត្តកោះកុង ខណៈតំណាង៣នាក់ចូលបំភ្លឺ
ពលរដ្ឋជាច្រើននាក់ ដែលអះអាងថា កំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់ឧកញ៉ា លី យ៉ុងផាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង ប្រមូលផ្ដុំតវ៉ាមុខសាលាដំបូងខេត្តនៅថ្ងៃនេះ ខណៈតំណាង៣នាក់របស់ពួកគេចូលបំភ្លឺចំពោះមុខតុលាការ។
អានបន្ត -
មន្ត្រីថា សមត្ថកិច្ចមិនបានបង្ខំឱ្យអ្នកសារព័ត៌មានលុបរូបភាពនៅកន្លែងកូដកម្មរបស់កូដករណាហ្គា
មន្ត្រីក្រសួងព័ត៌មាន ទាត់ចោលការចោទប្រកាន់ដែលថា សមត្ថកិច្ចបង្ខំឱ្យអ្នកសារព័ត៌មានលុបរូបភាព ខណៈពួកគេថតរូបពីសកម្មភាពនៃការតវ៉ារបស់កូដករក្រុមហ៊ុនណាហ្គាវើលដ៍។
អានបន្ត -
សាលាឧទ្ធរណ៍សម្រេចតម្កល់សំណុំរឿងកូនសកម្មជនបក្សប្រឆាំងទុកជាបានការ
សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចតម្កល់សាលក្រមសាសាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសកុមារ កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៨ខែ និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេល២ឆ្នាំ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
អានបន្ត -
CHRC បង្ហាញលទ្ធផលការពាររបាយការណ៍ជាតិនៅគណៈកម្មាធិការសិទ្ធិមនុស្ស UN
ភ្នំពេញៈ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានបង្ហាញលទ្ធផលនៃការការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយបន្ទាប់ពីបានចូលរួមពិនិត្យរបាយការណ៍ជាមួយភាគីពាក់ព័ន្ធអស់រយៈពេល ៣ ថ្ងៃ នៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
អានបន្ត -
ទាហានរារាំងអ្នកភូមិមិនឲ្យចូលក្នុងដីមានជម្លោះក្នុងខេត្តកណ្តាល បន្ទាប់ពីពួកគេបដិសេធសំណង
វិវាទដីធ្លីនៅខេត្តកណ្តាល ដែលបានប្រែក្លាយជាអំពើហិង្សាកាលពីឆ្នាំមុន នៅតែស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីប្រជាពលរដ្ឋរាប់សិបគ្រួសារបានបដិសេធសំណងពីក្រសួងការពារជាតិ ហើយទាហានបានបោះជំរុំនៅកន្លែងជម្លោះ ដើម្បីរារាំងពួកគេមិនឱ្យចូល។
អានបន្ត -
ថ្នាក់ដឹកនាំសហជីពណាហ្គាវើលដ៍៨នាក់ត្រូវបានដោះលែង ខណៈ៣នាក់ទៀតបន្តជាប់ឃុំនៅឡើយ
មន្ត្រីសង្គមស៊ីវិលដែលតាមដានករណីវិវាទក្រុមហ៊ុនណាហ្គាវើលដ៍បានឱ្យដឹងថា ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនល្បែងមួយនេះចំនួន ៨នាក់ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្នហើយនៅយប់ថ្ងៃចន្ទនេះ។
អានបន្ត -
គណបក្សភ្លើងទៀននៅស្រុកក្រឡាញ់ ចោទមេឃុំបក្សកាន់អំណាចថារារាំងការលើកផ្លាក
តំណាងគណបក្សភ្លើងទៀនប្រចាំខេត្តសៀមរាប ចោទមេឃុំក្រឡាញ់ មកពីគណបក្សប្រជាជនកម្ពុជា ថាបានបិទសិទ្ធិសេរីភាពគណបក្សក្រៅរដ្ឋាភិបាលមួយនេះ មិនឱ្យលើកផ្លាកគណបក្សក្បែរផ្លូវសាធារណៈ។
អានបន្ត -
អាជ្ញាធរដោះលែងកូដករណាហ្គាជិត២០០នាក់ បន្ទាប់ពីចាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ
អាជ្ញាធរបានដោះលែងបុគ្គលិកណាហ្គាវើលដ៍ជិត២០០នាក់ឱ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពីចាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័ក ខណ្ឌព្រែកព្នៅ ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីទៀត កាលពីម្សិលមិញ។
អានបន្ត -
អ្នកច្បាប់ថា ប្រព័ន្ធយុត្តិធម៌កម្ពុជានៅខ្សោយ ទើបធ្វើឲ្យអ្នកវិនិយោគពឹងអ្នកមានអំណាចជួយអន្តរាគមន៍រឿងក្តីនៅតុលាការ
អ្នកច្បាប់និងមន្រ្តីសង្គមស៊ីវិល ថាប្រព័ន្ធយុត្តិធម៌កម្ពុជានៅមានភាពទន់ខ្សោយ និងមិនទាន់ជាទីទុកចិត្ត ទើបធ្វើឲ្យអ្នកវិនិយោគពឹងអ្នកមានអំណាច ឲ្យជួយអន្តរាគមន៍ ពេលមានវិវាទពាណិជ្ជកម្ម ដែលឡើងដល់តុលាការ។ ពួកគាត់យល់ថា ស្ថានភាពបែបនេះ មិនអំណោយផលល្អសម្រាប់ការទាក់ទាញវិនិយោគិននោះទេ។ ដូច្នេះ ពួកគាត់ស្នើឲ្យកម្ពុជា បង្កើតតុលាការពាណិជ្ជកម្មឯករាជ្យមួយ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
អានបន្ត -
ពលរដ្ឋប៉ះពាល់ពីគម្រោងផ្លូវដែកជំរុញអាជ្ញាធរខណ្ឌឫស្សីកែវពន្លឿនការដោះស្រាយដីធ្លីជូនពួកគេ
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្ថិតក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានជំរុញទៅអាជ្ញាធរខណ្ឌនេះជាថ្មីទៀត ឱ្យពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លីជូនពួកគេ។ អ្នកភូមិប្រហែល២០នាក់ រស់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ បានប្រមូលផ្ដុំនៅសាលាខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ដើម្បីជំរុញទៅអាជ្ញាធរខណ្ឌពន្លឿនការផ្លាស់ប្ដូរលំនៅឋានរបស់ពួកគេពីទីតាំងចាស់ទៅកាន់ប្រឡាយអូរវែង ដែលស្ថិតនៅខាងក្រោយ «វត្តទូលអស់លោក» ឱ្យបានឆាប់ ក្រោយដីតំបន់នោះត្រូវបានផ្សព្វផ្សាយលក់។
អានបន្ត -
ក្រសួងការងារ អំពាវនាវឲ្យបុគ្គលិកណាហ្គាវើលដ៍បញ្ឈប់ការតវ៉ា ហើយសន្យាដោះស្រាយបញ្ចប់វិវាទនេះ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បន្តស្នើឲ្យបុគ្គលិកណាហ្គាវើលដ៍ បញ្ឈប់ការតវ៉ា ដែលនាំឲ្យប៉ះពាល់ប្រយោជន៍របស់ពួកគេ ហើយក្រសួងនឹងបន្តសហការដោះស្រាយរាល់កង្វល់របស់ក្រុមអ្នកតវ៉ា។
អានបន្ត -
លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ស្នើអង្គការតម្លាភាព ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារភ្ជាប់រឿងនយោបាយ
(ភ្នំពេញ)៖ លោកស្រី កែវ មុំ ស្ថាបនិកក្រុមហ៊ុនលីលី ហ្វូតមិនដាស្រ្តី ខូអិលធីឌី និងជាប្រធានសមាគមសហគ្រិនកម្ពុជា (CWEA) បានស្នើទៅអង្គការតម្លាភាពកម្ពុជា ដកវីដេអូសម្ភាសលោកស្រីចេញពីកម្មវិធី «ស្រ្តីដែលមានឥទ្ធិពលនៅប្រទេសកម្ពុជាឆ្នាំ២០២១» ដោយសារការសម្ភាសនេះ បានភ្ជាប់ទៅនឹងរឿងនយោបាយ ខុសពីឆន្ទៈនៃការសម្ភាស។ នេះបើយោងតាមសេចក្តីស្នើសុំកែតម្រូវរបស់លោកស្រី កែវ មុំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
អានបន្ត -
អាជីវករ និងអ្នកនេសាទខេត្តកែបបារម្ភពីផលប៉ះពាល់របររកស៊ី ព្រមទាំងធនធានធម្មជាតិដោយសារការចាក់ដីចូលសមុទ្រ
ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ និងប្រជានេសាទនៅខេត្តកែបបានសម្ដែងក្ដីបារម្ភរបស់ពួកគេចំពោះការអភិវឌ្ឍឆ្នេរខ្សាច់ថ្មីក្រោមគម្រោងរបស់រដ្ឋ ដោយការចាក់ដីចូលសមុទ្រប្រមាណជិត៣គីឡូម៉ែត្រ នឹងបង្កជាផលប៉ះពាល់ដល់របររកស៊ីរបស់ពួកគេ និងធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិ ដែលបណ្តលាឱ្យពួកគេប្រឈមនឹងបាត់បង់ប្រភពចំណូលសម្រាប់ចិញ្ចឹមគ្រួសារ។
អានបន្ត -
អ្នកជំនាញអន្តរជាតិរិះគន់វិធានផាត់ «បក្សប្រឆាំងដ៏ធំ» ពីសង្វៀននយោបាយ
អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់ចំណាត់ការរដ្ឋាភិបាលកម្ពុជាទៅលើយន្តការបន្តបិទខ្ទប់ដៃគូប្រកួតដែលមានសក្ដានុពល ឱ្យបន្តនៅក្រៅសង្វៀនប្រកួតនយោបាយ ខណៈការបោះឆ្នោតជិតមកដល់ ប៉ុន្តែ«គណបក្សប្រឆាំងដ៏ធំ»នៅតែត្រូវបានរារាំងមិនឱ្យឈរឈ្មោះបោះឆ្នោត បើទោះបីការប្រព្រឹត្តរបស់ពួកគេស្របនឹងច្បាប់អន្តរជាតិក្ដី។
អានបន្ត -
អ្នកសារព័ត៌មានឯករាជ្យបន្តជួបការប្រឈមក្នុងការបំពេញការងាររបស់ខ្លួន
អង្គការសារព័ត៌មានរកឃើញថា អ្នកសារព័ត៌មានឯករាជ្យកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការបំពេញការងាររបស់ខ្លួនដើម្បីផ្ដល់ដំណឹងពិតជូនមហាជន។ ទោះយ៉ាងណាមន្ត្រីរដ្ឋាភិបាល ថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។
អានបន្ត -
UPDATED៖ CCIM ថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២១ កាន់តែអាក្រក់បើប្រៀបធៀបនឹងឆ្នាំ២០២០
ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២១ កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកកាសែតចំនួនជិត១០០នាក់បានរងការធ្វើទុក្ខបុកម្នេញ។
អានបន្ត -
បេក្ខជនគណបក្សកម្ពុជានិយមខេត្តព្រៃវែងរងការគំរាម ស្នើសុំដកឈ្មោះចេញពីបញ្ជីបោះឆ្នោត
ប្រធានគណបក្សកម្ពុជានិយមប្រចាំខេត្តព្រៃវែង ចោទប្រកាន់ថា មានបេក្ខជនដែលឈរឈ្មោះឱ្យគណបក្សក្រៅរដ្ឋាភិបាលមួយនេះមួយចំនួនសម្រេចចិត្តបោះបង់ការឈរឈ្មោះជាមេឃុំចៅ-សង្កាត់ ក្រោយមានការគំរាមកំហែងនិងធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ នៅអំឡុងពេលនៃការដាក់បញ្ជីបេក្ខភាព ដើម្បីត្រៀមចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ។
អានបន្ត -
សង្គមស៊ីវិលជាង៣០ អំពាវនាវឱ្យរដ្ឋាភិបាលលុបបំបាត់អំពើទាសភាពនៅកម្ពុជា
អង្គការសង្គមស៊ីវិលបានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញពីការកើតឡើងយ៉ាងច្រើននៃការជួញដូរមនុស្សចូលមកកម្ពុជា ដែលធ្វើឱ្យមានការប្រើកម្លាំងពលកម្មដោយបង្ខំ អំពើទាសភាព និងទារុណកម្មនៅតាមបរិវេណអគារនានា នៅក្នុងប្រទេសកម្ពុជា។
អានបន្ត