កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.002


  • គម្រោងស្តារស្ទឹងព្រែកត្នោត៖ ពលរដ្ឋរងគ្រោះទទូចឲ្យ​ក្រុមហ៊ុនផ្តល់សំណងសមរម្យ
    អានបន្ត

    គម្រោងស្តារស្ទឹងព្រែកត្នោត៖ ពលរដ្ឋរងគ្រោះទទូចឲ្យ​ក្រុមហ៊ុនផ្តល់សំណងសមរម្យ

    គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ក្នុង​រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុង​តម្លៃទឹកប្រាក់សរុប ១១៦,២៧ លានដុល្លាអាមេរិក។តែប្រជាពលរដ្ឋ​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​ស្ដារ​ស្ទឹង​ព្រែកត្នោត នៅឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទទូច​ឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ​ជួយ​រក​ដំណោះស្រាយ​ជា​ដី​លំនៅឋាន និង​សំណង​ជា​ប្រាក់ ក្នុង​​តម្លៃ​សមរម្យ ដើម្បី​ឲ្យ​ពួកគេ​មាន​ដី និង​អាច​សាងសង់​ផ្ទះ​សម្បែង​រស់​នៅ​បន្ត​ទៀត។

    អានបន្ត
  • បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ
    អានបន្ត

    បក្សជំនាន់ថ្មីស្នើឲ្យរដ្ឋាភិបាលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនាឱកាសបុណ្យភ្ជុំបិណ្ឌ

    គណបក្សជំនាន់ថ្មី បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត សម្របសម្រួលដោះលែងសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាកន្លងទៅ។ គណបក្សជំនាន់ថ្មីស្នើឡើងយ៉ាងដូច្នេះ ពីព្រោះ គណបក្សចង់ឃើញសកម្មជនទាំងនោះត្រឡប់មកមានសេរីភាពវិញ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

    អានបន្ត
  • សកម្មជន​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ទំនាក់ទំនង​កម្ពុជា និង​ស៊ុយអែត​ឡើងវិញ
    អានបន្ត

    សកម្មជន​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្ដារ​ទំនាក់ទំនង​កម្ពុជា និង​ស៊ុយអែត​ឡើងវិញ

    ការ​សម្រេច​ផ្ដាច់​ជំនួយ​ទាំងស្រុង​ពី​កម្ពុជា​របស់​រដ្ឋាភិបាល​ស៊ុយអែត (Sweden) ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន ដែល​ធ្លាប់​ទទួល​បាន​ជំនួយ ដើម្បី​ដំណើរការ​គម្រោង​ការពារ​សិទ្ធិមនុស្ស និង​ពង្រឹង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ក្នុង​នោះ​ផល​ប៉ះពាល់​ក៏​ធ្លាក់​ទៅ​លើ​ការងារ​ជួយ​ដល់​យុវជន ស្ត្រី និង​កុមារ​ដែរ។ ករណី​នេះ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​រឿង​នេះ និង​អាច​ដោះស្រាយ​បញ្ហា​នេះ ព្រមទាំង​ចាត់​វិធានការ​បន្ត​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ស៊ុយអែត​ឡើងវិញ។

    អានបន្ត
  • សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ព្រមទទួលសំណង ក្រោយមានវិវាទផ្លូវច្បាប់ និងការពន្យារពេលដោះស្រាយ
    អានបន្ត

    សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ព្រមទទួលសំណង ក្រោយមានវិវាទផ្លូវច្បាប់ និងការពន្យារពេលដោះស្រាយ

    បន្ទាប់ពីបានស៊ូទ្រាំ ជាមួយនឹងការតវ៉ាអស់រយៈពេលជាច្រើនខែ និងការចរចាជាមួយគ្នាជាច្រើនលើកច្រើនសារនោះ សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានទទួលយកប្រាក់បំណាច់អតីតភាពការងារពីក្រុមហ៊ុនរថយន្តក្រុង។ ទោះជាយ៉ាងណា ពួកគេបានលើកឡើងថា ក្រុមហ៊ុនមិនបានផ្តល់ប្រាក់សំណងពេញលេញទៅតាមច្បាប់ការងារនោះទេ ។

    អានបន្ត
  • បទសម្ភាសន៍៖ អ្នក​ជំនាញ​ស្នើឲ្យ​ពិនិត្យ​មើល​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»​ឡើងវិញ
    អានបន្ត

    បទសម្ភាសន៍៖ អ្នក​ជំនាញ​ស្នើឲ្យ​ពិនិត្យ​មើល​«ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន»​ឡើងវិញ

    «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»ត្រូវបានប្រកាសឲ្យប្រើប្រាស់ដោយក្រសួងព័ត៌មាន កាលពីដើមខែសីហា ឆ្នាំ ២០២៤ អ្នករិះគន់មួយចំនួនបានលើកឡើងថា មិនមានការពិភាក្សាផ្តល់យោបល់ទូលំទូលាយឡើយលើធម្មនុញ្ញនេះឡើយ។ នៅក្នុងបទសម្ភាសន៍ជាមួយលោក ស៊ុន ណារិន នៃវីអូអេ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមខេមបូចា ស្នើឲ្យមានការពិនិត្យមើលធម្មនុញ្ញនេះឡើងវិញ ហើយធានាថាមានការចូលរួមមតិយោបល់យ៉ាងទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធ៕

    អានបន្ត
  • បទយកការណ៍៖កម្មករថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារបន្ថែមឆ្នាំ២០២៥មិនអាចជួយឱ្យជីវភាពពួកគេប្រ​សើរ
    អានបន្ត

    បទយកការណ៍៖កម្មករថាការដំឡើងប្រាក់ឈ្នួល៤ដុល្លារបន្ថែមឆ្នាំ២០២៥មិនអាចជួយឱ្យជីវភាពពួកគេប្រ​សើរ

    សំឡេងឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួល២០៦ដុល្លារអាមេរិកដែលលើកឡើងដោយនិយោជក បាននាំ​​មុខគេ​​ដែ​លបញ្ហានេះ បានជំរុញឱ្យកម្មករនិយោជិតនឹង​ទទួលបានការដំឡើងប្រាក់ឈ្នួលផ្លូវការចំនួន២ដុល្លារប​ន្ថែ​​​​​មទៀត ពីភាគីនិ​យោ​​ជកនៅឆ្នាំ២០២៥ ហើយ​ការដំឡើងនេះ បើធៀបនឹងតួលេខកាលពីឆ្នាំ២០២៤ គឺ​​មា​ន​ធំដូ​​​ច​​គ្នា​​។ តាមរយៈការបោះឆ្នោត ដែលមានតំណាងសរុបចំនួន ៥១រូប ក្នុងនោះតំណាងមកពីសហជីព១៧រូប តំ​ណា​​​ងនិយោជក១៧នាក់ និងតំណាងមកពីក្រសួងការងារ១៧រូប។ ការបោះឆ្នោតនេះ ធ្វើឡើងតាមរយៈកិ​​ច្ច​​ប្រជុំ​​ចុងក្រោយ កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។

    អានបន្ត
  • អ្នក​ឃ្លាំ​មើល​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និយាយ​ភូត​កុហក​ពិភព​លោក​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ
    អានបន្ត

    អ្នក​ឃ្លាំ​មើល​ថា​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ និយាយ​ភូត​កុហក​ពិភព​លោក​ថា​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ

    រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក សុខ ចិន្តាសោភា ប្រាប់​ពិភព​​លោក​ថា កម្ពុជា​គាំទ្រ​លើ​គោលការណ៍​​មិន​ទុក​នរណា​ម្នាក់​ចោល​​​​ ហើយ​កម្ពុជា​គឺ​ជា​ប្រទេស​ប្រកាន់​យក​​ការ​គោរព​សិទ្ធិមនុស្ស​ និង​មាន​នីតិរដ្ឋ។ ទោះ​ជា​យ៉ាង​ណា​​ អ្នក​ឃ្លាំ​មើល​សង្គម​ថា ការ​លើក​ឡើង​របស់​ លោក សុខ ចិន្តាសោភា​ គឺ​ជា​ការ​អួត​អាង​ខុស​​ពី​ការ​ពិត។

    អានបន្ត
  • អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់
    អានបន្ត

    អ្នកកាសែតបរិស្ថានម្នាក់នៅស្ទឹងត្រែង បានរងបទចោទពីការកាប់បំផ្លាញព្រៃឈើ និងញុះញង់

    យោងតាមការចុះផ្សាយពីសារព័ត៌មានអន្ដរជាតិ Mongabay នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ អ្នកកាសែតនៅខេត្តស្ទឹងត្រែងម្នាក់ឈ្មោះ​ អ៊ុក ម៉ៅ ដែលតែងចុះផ្សាយពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ភ្នំជម្រកសត្វ ត្រូវបានតុលាការខេត្តចោទប្រកាន់ពីបទ កាប់រានព្រៃឈើដោយខុសច្បាប់ និងបទញុះញង់។ Mongabay បញ្ជាក់ថាការសម្រេចចោទប្រកាន់បែបនេះ ធ្វើឡើងក្រោយពេលអ្នកកាសែត អ៊ុក ម៉ៅ មិនរាងចាលក្នុងការចុះផ្សាយពីក្រុមហ៊ុនរុករករ៉ែមួយ ដែលមានទំនាក់ទំនងនឹងឥស្សរជនជាន់ខ្ពស់ផ្នែកយោធានៅកម្ពុជា។

    អានបន្ត
  • សេចក្តី​រាយការណ៍៖ ទណ្ឌកម្ម​អាមេរិក​លើ​ឧកញ៉ា លី យ៉ុងផាត់ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ហ៊ុន
    អានបន្ត

    សេចក្តី​រាយការណ៍៖ ទណ្ឌកម្ម​អាមេរិក​លើ​ឧកញ៉ា លី យ៉ុងផាត់ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ហ៊ុន

    អ្នក​ឃ្លាំមើល​ការ​វិវឌ្ឍ​សង្គម​កម្ពុជា និង​អ្នកវិភាគ​នយោបាយ អះអាង​ថា ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លើ​ឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​សមាជិក​ព្រឹទ្ធសភា​របស់​បក្ស​ប្រជាជន​កម្ពុជា នឹង​បង្ក​ផលវិបាក​ជាច្រើន​ដល់​ការ​រកស៊ី​របស់​លោក​នៅ​បរទេស។ ពួកគេ​និយាយ​ថា ទណ្ឌកម្ម​របស់​អាមេរិក​មក​លើ​លោក លី យ៉ុងផាត់ ក៏​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ត្រកូល​ហ៊ុន​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជាច្រើន ដូចជា ក្រសួង​ការបរទេស ព្រឹទ្ធសភា រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា សមាគម​ឧកញ៉ា​កម្ពុជា ជាដើម ទទូច​ឱ្យ​អាមេរិក​ពិចារណា​ឡើងវិញ និង​លុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​នេះ។

    អានបន្ត
  • លោកនាយករដ្ឋមន្រ្តីស្នើ​ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើ​ការ​ផ្តន្ទា​​ទោស​៥ឆ្នាំលើអ្នកបើកបរឡានទាំង​ស្រវឹងបណ្តាលឱ្យ​មនុស្ស​៤នាក់​​ស្លាប់
    អានបន្ត

    លោកនាយករដ្ឋមន្រ្តីស្នើ​ឱ្យក្រសួងយុត្តិធម៌ពិនិត្យឡើងវិញលើ​ការ​ផ្តន្ទា​​ទោស​៥ឆ្នាំលើអ្នកបើកបរឡានទាំង​ស្រវឹងបណ្តាលឱ្យ​មនុស្ស​៤នាក់​​ស្លាប់

    នៅ​ថ្ងៃទី២៦ ខែកញ្ញានេះ​ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ស្នើ​ឱ្យក្រ​សួង​យុត្តិធម៌ពិនិត្យមើល​ឡើងវិញលើករណីអ្នកបើកបរទាំង​ស្រវឹង​ ដែលត្រូវបានផ្ដន្ទាទោសឱ្យ​ជាប់​ពន្ធនាគាររយៈពេល​៥ឆ្នាំ និងពិន័យជាប្រាក់៥ពាន់ដុល្លារ បន្ទា​ប់​ពីបង្កគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​​​ឱ្យ​មនុស្ស៤នាក់ស្លាប់​កាលពីខែមករា ឆ្នាំ​២០​២៤។ ការណែនាំ​​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រមផ្តន្ទា​ទោស​​លោក នាង សំអូន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា បន្ទាប់​ពី​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បណ្ដាល​ឲ្យ​មនុស្សស្លាប់​នៅខណ្ឌឫស្សីកែវ ​និង​បណ្តាល​ឱ្យ​មនុស្ស​៤​នាក់ទៀត​​រង​របួស​ផង​ដែរ។ លើ​សពីនេះទៅទៀត​​ ឈ្មោះ​ សំ អូន ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​បើកបរ​រយៈ​ពេល៥ ឆ្នាំ​បន្ទាប់​ពី​អនុ​វត្ត​ទោស​ចប់​​។

    អានបន្ត
  • សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ
    អានបន្ត

    សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនឯករាជ្យប្រារព្ធទិវាគ្រូបង្រៀននៅទីលានប្រជាធិបតេយ្យ

    រដ្ឋបាលរាជធានីភ្នំពេញបានបដិសេធនៅថ្ងៃទី២៧ កញ្ញានេះមិនឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅទីលានប្រជាធិបតេយ្យដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ តុលា ខាងមុខ។ ការបដិសេធយ៉ាងដូចនេះត្រូវបានសាលាក្រុងភ្នំពេញពន្យល់ហេតុផលថា ទីលានប្រជាធិបតេយ្យជាទីតាំងសម្រាប់តែការធ្វើបាតុកម្មដោយសន្តិវិធី ឬជាកន្លែងបញ្ចេញមតិជាសាធារណៈប៉ុណ្ណោះ។

    អានបន្ត
  • ពលការិនី​ខ្មែរ​ម្នាក់​នៅ​ជប៉ុន​អះអាង​ថា​មន្ត្រី​បក្ស​ប្រជាជន​គំរាម​សម្លាប់​និង​រំលោភ ដោយសារ​រិះគន់​រដ្ឋាភិបាល
    អានបន្ត

    ពលការិនី​ខ្មែរ​ម្នាក់​នៅ​ជប៉ុន​អះអាង​ថា​មន្ត្រី​បក្ស​ប្រជាជន​គំរាម​សម្លាប់​និង​រំលោភ ដោយសារ​រិះគន់​រដ្ឋាភិបាល

    ស្ត្រី​ខ្មែរ​ម្នាក់​ដែល​កំពុង​រស់នៅ​ប្រទេស​ជប៉ុន ទម្លាយ​ទាំង​សោកសៅ​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​គំរាម​សម្លាប់ និង​រំលោភ​នាង​ជា​បន្តបន្ទាប់ ព្រមទាំង​បណ្ដាក់​គ្នា​តាមដាន​ម្តាយ​របស់​នាង​ដែល​កំពុង​រស់នៅ​ក្នុង​ស្រុក ដោយសារតែ​នាង​ចេញ​មុខ​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។ ប្រធាន​បណ្ដាញ​យុវជន​សកល​ប្រចាំ​ប្រទេស​ជប៉ុន ឈ្មោះ វ៉ាន់ លក្ខិណា លើក​ឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ទាំង​ទឹកភ្នែក​កាលពី​រាត្រី​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ខ្លួន​មាន​ម្តាយ​មេម៉ាយ និង​កូន​អាយុ ៨​ឆ្នាំ​ម្នាក់​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ម្តាយ​របស់​នាង​តែង​រង​នូវ​ការ​តាមដាន​ពី​អាជ្ញាធរ​មូលដ្ឋាន​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ផ្ទះ​របស់​នាង​ក៏​តែង​រង​នូវ​ការ​គប់​ដុំ​ថ្ម​ស្ទើរ​រាល់​យប់​ពី​ជន​មិន​ស្គាល់​មុខ​ផង​ដែរ។

    អានបន្ត
  • អ្នក​ឃ្លាំមើល​ថ្កោលទោស​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លើ​ទឹកដី​ថៃ
    អានបន្ត

    អ្នក​ឃ្លាំមើល​ថ្កោលទោស​លោក ហ៊ុន សែន ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លើ​ទឹកដី​ថៃ

    ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ថ្កោលទោស​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដាច់អហង្ការ ជុំវិញ​ការ​ចេញ​បញ្ជា​ឱ្យ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ដោយ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ កាលពី​ពេល​ថ្មីៗ​នេះ។ លោក ម៉ែន ណាត ចាត់ទុក​បទបញ្ជា​របស់​លោក ហ៊ុន សែន ជា​ទង្វើ​របស់​ជន​ផ្ដាច់ការ​ដែល​ស្រដៀង​គ្នា​នឹង​ការ​ដឹកនាំ​នៅ​ប្រទេស​កុម្មុយនីស្ត​កូរ៉េខាងជើង ហើយ​ក៏​ជា​ទង្វើ​តាម​ចង​អាឃាត​ដ៏​ព្រៃផ្សៃ​លើ​សកម្មជន​បក្ស​ក្រៅ​រដ្ឋាភិបាល ដែល​ជា​ទង្វើ​គួរ​ឱ្យ​ស្អប់ខ្ពើម​ដែរ។

    អានបន្ត
  • បក្សកាន់អំណាច បដិសេធសំឡេងសម្ដេច ហ៊ុន សែន បញ្ជាចាប់ខ្លួនលោក ផន ផាន់ណា
    អានបន្ត

    បក្សកាន់អំណាច បដិសេធសំឡេងសម្ដេច ហ៊ុន សែន បញ្ជាចាប់ខ្លួនលោក ផន ផាន់ណា

    គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បដិសេធសារសំឡេងសម្ដេច ហ៊ុន សែន ដែលបានចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសារសំឡេងនេះ បានបញ្ជាឱ្យចាប់ខ្លួនលោក ផន ផាន់ណា សកម្មជនបក្សប្រឆាំង ថាជាការក្លែងបន្លំដោយក្រុមប្រឆាំង។ ប៉ុន្តែសកម្មជនបក្សប្រឆាំង ដែលត្រូវចាប់ខ្លួននេះ អះអាងថា ក្រោយពីបែកធ្លាយសារសំឡេងនេះ លោកត្រូវបានជនមិនស្គាល់អត្តសញ្ញាណមកសួរនាំដល់កន្លែងស្នាក់នៅ ខណៈដែលលោកចាត់ទុកសារសំឡេងដែលបែកធ្លាយនេះ ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខផ្ទាល់ខ្លួន។

    អានបន្ត
  • ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍
    អានបន្ត

    ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

    ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាង ៥​ម៉ឺន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជុំវិញ​ការ​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ដោះលែង​អ្នកទោស​នយោបាយ ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង។

    អានបន្ត
  • អ្នក​តស៊ូ​មតិ​ចាត់ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង CLV គឺជា​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ
    អានបន្ត

    អ្នក​តស៊ូ​មតិ​ចាត់ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង CLV គឺជា​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ

    ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ពី​បទ​រួម​គំនិត​ក្បត់ គឺជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT បាន​ចេញ​សេចក្តី​វិភាគ​ជុំវិញ​វិធានការ​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ការ​ចាប់​ឃុំ​ខ្លួន​អ្នក​មាន​មតិ​ផ្ទុយ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន គឺជា​ទង្វើ​ផ្ទុយ​នឹង​នីតិវិធី​ក្រមព្រហ្មទណ្ឌ ហើយ​ក៏​ជា​ទង្វើ​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។

    អានបន្ត
  • អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត
    អានបន្ត

    អ្នកសារព័ត៌មាន៖ ការស្វែងរកប្រភពអត្ថាធិប្បាយលើបញ្ហារសើបកំពុងប្រឈម ខណៈលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យកាន់​តែរងការរឹតត្បិត

    ទស្សនៈ៖ អ្នកសារព័ត៌មាន មកពី​ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជាអះអាងថា ពួកគេកំពុងប្រឈម​ឧបសគ្គក្នុងការស្នើសុំសម្ភាស ឬសុំមតិយោបល់ពីប្រភពអ្នកវិភាគឯករាជ្យ និងអ្នកអត្ថាធិប្បាយសង្គមលើប្រធានបទបែបរិះគន់ ឬបញ្ហារសើប ដោយសារពួកគេបារម្ភពីការបញ្ចេញមតិនៅលើប្រព័ន្ធផ្សព្វផ្សាយ។ បញ្ហានេះបាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់លំហូរនៃព័ត៌មាន ដែលអាចទុកចិត្តបានសម្រាប់សាធារណជនក្នុងការទទួលបានព័ត៌មានពីគ្រប់ភាគី និងគ្រប់ជ្រុងជ្រោយ។

    អានបន្ត
  • សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​ខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃ​តាមសារ​សំឡេង​លោកហ៊ុន សែន ដែល​មន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត
    អានបន្ត

    សកម្មជន​បក្ស​ប្រឆាំង​ព្រួយ​បារម្ភ​​ខ្លាំង ក្រោយមានការបញ្ជាចាប់ខ្លួននៅទឹកដីថៃ​តាមសារ​សំឡេង​លោកហ៊ុន សែន ដែល​មន្ត្រីរដ្ឋាភិបាលថាមិនមែនសំឡេងពិត

    ភ្នំពេញ — លោក ​ផន ផាន់ណា ​និង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ដែល​បាន​ភៀស​ខ្លួន​ទៅ​នៅ​ក្នុង​ប្រទេស​ថៃ ​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួកគេ ​ក្រោយ​មាន​ការ​បែក​ធ្លាយ​សារ​សំឡេង​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី ​និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា ​គឺ​លោក ​ហ៊ុន សែន ​តាម​បណ្តាញ​សង្គម​ ដែល​បាន​បញ្ជា​ឱ្យ​សមត្ថ​កិច្ច​កម្ពុជា ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ​តាម​កម្ចាត់​សកម្ម​ជន​បក្ស​ប្រឆាំង​ក្នុង​ទឹក​ដី​ថៃ ​ឱ្យ​ទាល់​តែ​បាន​ ដើម្បី​កាត់​ផ្តាច់​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។​ ពាក់ព័ន្ធនឹងសារសំឡេងនេះ មន្ត្រីជាន់ខ្ពស់​ម្នាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា មិនមែនជា​សំឡេង​ពិត​របស់​លោក ហ៊ុន សែន នោះទេ។

    អានបន្ត
  • ទូត​អង់គ្លេស​បង្ហាញ​កង្វល់​អំពី​សិទ្ធិនយោបាយ​នៅ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​លោក​ ស សុខា
    អានបន្ត

    ទូត​អង់គ្លេស​បង្ហាញ​កង្វល់​អំពី​សិទ្ធិនយោបាយ​នៅ​កម្ពុជា​ក្នុង​ជំនួប​ជាមួយ​លោក​ ស សុខា

    ភ្នំពេញ — ឯក​អគ្គ​រាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​លោក ​Dominic Williams ​បាន​លើក​ឡើង​អំពី​កង្វល់​របស់​លោក​ចំពោះ​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ ស សុខា ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាលពី​ថ្ងៃ​អង្គារ។​ ក្នុង​ចំណោម​ប្រទេស​នៅ​ប្លុកសេរី​ អង់គេ្លស​ជាដៃ​គូ​ពាណិជ្ជ​កម្ម​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា ​ហើយ​បាន​បន្ត​តាមដាន​យ៉ាង​ដិត​លើ​ស្ថានភាព​នៃ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​មើល​ឃើញ​ថា​ មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ។​

    អានបន្ត
  • ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​
    អានបន្ត

    ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

    បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។ ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយក​ធ្វើកម្មសិទ្ធិ​នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo