កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះ គ្រោងស្នើកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តីហ៊ុនសែន
ប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក្នុងខេត្តកណ្តាល គ្រោងស្នើឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីដោយផ្ទាល់ ក្រោយប្រជាពលរដ្ឋមិនទាន់បានទទួលដំណោះស្រាយសមស្របពីអាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន OCIC។ ការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងស្របដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅថ្ងៃទី០៩ ធ្នូស្អែកនេះ នឹងចុះពិនិត្យដំណើរការសាងសង់នៃគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី។
អានបន្ត -
តុលាការខេត្តកោះកុង សម្រេចបន្តសវនាការសំណុំរឿងសកម្មជនដីធ្លីពីរនាក់ទៅដើមឆ្នាំក្រោយ ក្រោយពលរដ្ឋជិត៧០០នាក់តវ៉ា
សាលាដំបូងខេត្តកោះកុង បានសម្រេចបន្តសវនាការកាត់ក្ដីសំណុំរឿងសកម្មជនដីធ្លីពីរនាក់ គឺលោកស្រី ផាវ ញ៉ឺង និងលោកស្រី សេង លីន ទៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខជាបន្តទៀត ក្រោយបើកសវនាការអស់រយៈពេលជិត ៣ម៉ោង កាលពីថ្ងៃទី៨ ខែធ្នូ។
អានបន្ត -
ពលរដ្ឋមានវិវាទដីធ្លីប្រមូលផ្ដុំមុខសាលាដំបូងខេត្តកោះកុង ខណៈតំណាង២នាក់ចូលសវនាការនៅថ្ងៃនេះ
ពលរដ្ឋរាប់រយនាក់មកពី៧សហគមន៍ក្នុងស្រុកចំនួន២នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ខណៈតុលាការកោះហៅតំណាងពលរដ្ឋ២នាក់ឱ្យចូលបំភ្លឺ។
អានបន្ត -
តុលាការបើកសវនាការកាត់ទោសថ្នាក់ដឹកនាំនិងអតីតមន្ត្រីបក្សប្រឆាំង៤២នាក់នៅព្រឹកនេះ
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ កំពុងបើកសវនាការកាត់ទោសថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងសកម្មជនអតីតគណបក្សប្រឆាំងសរុប៤២នាក់ ពីបទ «ក្បត់ជាតិ» និង «រួមគំនិតក្បត់»។
អានបន្ត -
តុលាការ ជម្រះក្តីសកម្មជនប្រឆាំង៤៤នាក់ ក្នុងបទរួមគំនិតក្បត់ជាតិ
តុលាការភ្នំពេញ បានបើកសវនាការជម្រះក្តីទ្រង់ទ្រាយធំលើអ្នកមាននិន្នាការប្រឆាំង៤៤នាក់ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក អំ សំអាត មន្រ្តីការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ថា ក្នុងចំណោម៤៤នាក់នោះ ភាគច្រើន ត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់ (ជាតិ) និងបទញុះញង់បង្កឲ្យមានអសន្តិសុខសង្គម។
អានបន្ត -
បក្សនានា បាននិងកំពុងត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២
ភ្នំពេញៈ គណបក្សនយោបាយនានានៅកម្ពុជាបាននិងកំពុងត្រៀមខ្លួន និងប្រកាន់ជំហរដាក់បេក្ខជនឈរឈ្មោះ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ បើទោះបីគណបក្សខ្លះមិនមានជំនឿទៅលើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គជប ក៏ដោយ។
អានបន្ត -
កញ្ញា សេង ធារី ចោទតុលាការក្រុងភ្នំពេញថាជា«តុលាការល្ខោននយោបាយ
នៅព្រឹកមិញ កញ្ញា សេង ធារី អ្នកច្បាប់និងអ្នកធ្វើការខាងការពារសិទ្ធិមនុស្ស បានពោលពាក្យចោទប្រកាន់ តុលាការការក្រុងភ្នំពេញ ថា ជា«តុលាការល្ខោននយោបាយ»! នៅពេលដែលកញ្ញាធ្វើដំណើរ ចូលខ្លួនទៅបំភ្លឺនៅតុលាការ។ តុលាការក្រុង បានចោទប្រកាន់រូបនាង ក្នុងបទល្មើស«រួមគំនិតក្បត់» និង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាមួយ សកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត ជុំវិញគម្រោងធ្វើដំណើរចូលស្រុកខ្មែរ របស់លោក សម រង្ស៊ី នៅថ្ងៃទី៩វិច្ឆិកា២០១៩។
អានបន្ត -
តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ ច្រានចោលការបារម្ភរបស់មន្ត្រីសិទ្ធិមនុស្ស UN ករណីឃាតកម្មលើសកម្មជននៃអតីតបក្សប្រឆាំង
ភ្នំពេញៈ តំណាងកម្ពុជាប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស ច្រានចោលការលើកឡើងរបស់មន្ត្រីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) អំពីការព្រួយបារម្ភពីភាពមិនស៊ីចង្វាក់គ្នាទៅលើភ័ស្តុតាងដែលផ្តល់ដោយអាជ្ញាធរកម្ពុជា ពាក់ព័ន្ធនឹងករណីឃាតកម្មលើសកម្មជនអតីតគណបក្សប្រឆាំង ១ រូប កាលពីខែវិច្ចិកា ហើយដែលមន្ត្រីសិទ្ធិមនុស្សរូបនេះ អំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។
អានបន្ត -
កម្ពុជាមិនបារម្ភចំពោះគម្រោងដាក់ទណ្ឌកម្មរបស់អាមេរិកលើប្រទេសដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស
រដ្ឋាភិបាលកម្ពុជា បង្ហាញជំហរអព្យាក្រឹត្យនិងរក្សាទំនាក់ទំនងដោយសន្តិវិធីជាមួយបណ្ដាប្រទេសទាំងនៅក្នុងតំបន់និងពិភពលោក ខណៈសហរដ្ឋអាមេរិកបានប្រកាសអំពីការដាក់ទណ្ឌកម្មរបស់ខ្លួនប្រឆាំងមន្រ្តីឬថ្នាក់ដឹកនាំដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងធ្វើឱ្យប្រជាធិបតេយ្យត្រូវដើរថយក្រោយ។
អានបន្ត -
អាជ្ញាធរឲ្យសង្គមស៊ីវិលកំណត់មនុស្សចំនួន ២០០ នាក់ចូលរួមទិវាសិទ្ធិមនុស្ស ១០ ធ្នូ នៅទីលានប្រជាធិបតេយ្យ
អាជ្ញាធររាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមអង្គការ សង្គមស៊ីវិលជាងសាមសិប (៣១) ស្ថាប័នប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ ខែធ្នូ នៅទីលានប្រជាធិបតេយ្យសម្រាប់ឆ្នាំនេះ។ ប៉ុន្តែអាជ្ញាធរបានកំណត់ឲ្យមានមនុស្សចូលរួមត្រឹមពីររយ (២០០) នាក់ប៉ុណ្ណោះ។ ក្រុមមន្ត្រីសង្គមស៊ីវិលលើកឡើងថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សំខាន់បំផុត ដើម្បីទាមទារឲ្យរដ្ឋាភិបាលលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
អានបន្ត -
ក្រុមអ្នកធ្វើការងារសង្គម ជួបជុំគ្នាហូបអាហារសាមគ្គី និងប្ដេជ្ញាបន្តសកម្មភាពដោយគ្មានការភ័យខ្លាច
សកម្មជនសង្គមច្រើនក្រុម នឹងរួបរួមគ្នាជាក្រុមធំតែមួយ ដើម្បីធ្វើសកម្មភាពរួមគ្នាជាទ្រង់ទ្រាយធំ និងដោយគ្មានការភ័យខ្លាច។ ការតាំងចិត្តនេះធ្វើឡើងក្នុងកម្មវិធីជួបជុំគ្នាហូបអាហារសាមគ្គីនៅថ្ងៃទី៦ ខែធ្នូ។ សង្គមស៊ីវិល ថាការរួបរួមគ្នាជាក្រុមធំនេះ នឹងជួយឲ្យការតវ៉ារបស់ពួកគាត់មានប្រសិទ្ធភាពល្អ។
អានបន្ត -
អភិបាលខេត្តកំពង់ធំ ណែនាំពលរដ្ឋរក្សាបណ្ណកម្មសិទ្ធិដីធ្លី ក្នុងការធានាសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី
(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងណែនាំពលរដ្ឋរក្សាបណ្ណកម្មសិទ្ធិដីធ្លី ក្នុងការធានាសិទ្ធិធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។
អានបន្ត -
លោក គួច ចំរើន ឱ្យមន្ត្រីស្រាវជ្រាវសាវតារ អ្នកកាន់កាប់ដីខុសច្បាប់
ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពស្រុកត្រូវបន្តស្រាវជ្រាវសាវតារអ្នកកាន់កាប់ដីខុសច្បាប់ និងកាយព្រំការពារដីសម្បទានសង្គមកិច្ចឱ្យបានច្បាស់លាស់ និងត្រូវបង្កើតក្រុមការងារចុះ ស្រាវជ្រាវ រុករកដីអតីតយុទ្ធជន ដែលមានការពាក់ព័ន្ធជាមួយអង្គការវ៉ាយអេដផងដែរ។ ការណែនាំនេះធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុកាលពីថ្ងៃទី ៣ ខែធ្នូ។
អានបន្ត -
ខ្មែរ | ព័ត៌មានថ្មីៗ | សិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិលផ្សព្វផ្សាយបញ្ហាសិទ្ធិសេរីភាព ១០ថ្ងៃ ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ
ក្រុមអង្គការសង្គមស៊ីវិលរួមគ្នាផ្សព្វផ្សាយបញ្ហាសិទ្ធិសេរីភាពរយៈពេល១០ថ្ងៃដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ ធ្នូ ខាងមុខនេះ។ ពួកគេស្នើឱ្យរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពពលរដ្ឋ ក៏ដូចជាផ្ដល់ឱកាសដល់យុវជនក្នុងការចូលរួមចំណែកជួយសង្គមជាតិទៅតាមគោលការណ៍ប្រជាធិបតេយ្យ។
អានបន្ត -
ពលរដ្ឋជាច្រើនគ្រួសារព្រមានតវ៉ាមុខសាលាឃុំអំពៅព្រៃរាល់ថ្ងៃ បើគ្មានដំណោះស្រាយរឿងដីធ្លី
ពលរដ្ឋជាច្រើនគ្រួសារ រស់នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រមានតវ៉ាមុខសាលាឃុំរាល់ថ្ងៃ ប្រសិនបើនៅតែពុំមានដំណោះស្រាយរឿងសំណងផលប៉ះពាល់ដីធ្លី ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC។
អានបន្ត -
បទល្មើសព្រៃឈើបន្តកើតឡើងឥតថមថយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ
ប្រជាសហគមន៍ និងសមកម្មជនបរិស្ថាន រកឃើញបទល្មើសព្រៃឈើបន្តកើតឡើងឥតថមថយឡើយក្នុងព្រៃសហគមន៍មួយចំនួននៅខេត្តក្រចេះ ដែលកំពុងរងការបាត់បង់គម្របព្រៃឈើគួរឱ្យបារម្ភ។
អានបន្ត -
មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយថាកំពុងស៊ើបអង្កេតអ្នកទន្ទា្រនដីព្រៃលិចទឹកខេត្តកំពង់ឆ្នាំងនិងកំពង់ធំ
មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយACU អះអាងថា ស្ថាប័នខ្លួនកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ដែលមន្ត្រី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានកាប់ទន្ទ្រានយកដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង និងកំពង់ធំនាពេលកន្លងមក។
អានបន្ត -
Q&A បញ្ហាប្រឈមរបស់សកម្មជនបរិស្ថានអង្គការមាតាធម្មជាតិ
យ៉ាងហោចណាស់សកម្មជនអង្គការមាតាធម្មជាតិចំនួន៥រូប កាលពីខែឧសភា ឆ្នាំ២០២១ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចន្លោះពី១៨ខែ ទៅ២០ខែ និងពិន័យជាប្រាក់ចំនួន៤លាន ពីបទញុះញង់ និងសមគំនិតទាក់ទងនឹងរឿងបរិស្ថាន។
អានបន្ត -
ភាពទាល់ច្រកជុំវិញការបញ្ឈប់បុគ្គលិកណាហ្គាវើលដ៍ បន្ទាប់ពីមេដឹកនាំសហជីពជួបមន្ត្រីក្រសួងការងារ
កិច្ចប្រជុំរវាងក្រសួងការងារនិងសហជីពតំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍បានបោះជំហានទៅមុខបន្តិចបន្តួចកាលពីថ្ងៃសុក្រ ហើយបានបញ្ចប់ទៅវិញ ដោយបុគ្គលិកកាស៊ីណូដែលត្រូវបានបញ្ឈប់ពីការងារបានប្តេជ្ញាថា នឹងបន្តធ្វើការតវ៉ាទ្រង់ទ្រាយធំនៅក្នុងខែនេះបើមិនមានដំណោះស្រាយ។
អានបន្ត -
ក្រសួងរៀបចំដែនដី ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតស្នើសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប
ពោធិ៍សាត់ៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅថ្ងៃទី ៥ ខែធ្នូ បានចេញវិធានការ ឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់ លើលិខិតស្នើសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដី ក្នុងដែនព្រៃលិចទឹកបឹងទន្លេសាប ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចហើយកាលពីមុន។
អានបន្ត