កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
លោក ជា សុផារ៉ា ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ដកហូតដីក្នុងតំបន់បឹងទន្លេសាបនិងបញ្ជូនជនល្មើសទៅតុលាការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់អាជ្ញាធរខេត្តពោធិ៍សាត់ ត្រូវចេញលិខិតបដិសេធលើឯកសារទិញលក់ដីនៅក្នុងតំបន់បឹងទន្លេសាបទាំងអស់ ដោយដកហូតដីខុសច្បាប់ទាំងនោះជូនរដ្ឋវិញ និងកសាងសំណុំរឿងបញ្ជូនជនល្មើសទៅតុលាការចាត់វិធានការច្បាប់។
អានបន្ត -
Q&A ជាមួយលោកប៉ា ចាន់រឿន អំពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
លោកប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បាននិយាយថាប្រជាធិបតេយ្យគឺជាប្រព័ន្ធ ឬក៏របបនយោបាយដែលផ្តល់សិទ្ធិអំណាចឱ្យប្រជាពលរដ្ឋជាធំមានអំណាចក្នុងដៃដើម្បីជ្រើសរើសតំណាងរបស់ខ្លួន ហើយលទ្ធិប្រជាធិបតេយ្យនេះក៏បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូររបបនយោបាយសេដ្ឋកិច្ចផែនការមកជាសេដ្ឋកិច្ចទីផ្សារសេរី បើកឱកាសឱ្យប្រទេសអាចរកស៊ីជួញដូរជាមួយប្រទេសផ្សេងៗផងដែរ។
អានបន្ត -
សកម្មជនបក្សប្រឆាំងនៅម៉ាឡេស៊ីបារម្ភពីសុវត្ថិភាពក្រោយពួកគេទទួលរងការគំរាមកំហែង
សកម្មជនបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី ព្រួយបារម្ភពីសុវត្ថិភាព ក្រោយពួកគេទទួលរងការគំរាមកំហែងជាបន្តបន្ទាប់ពីសំណាក់មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន។ ពួកគេយល់ថា ទង្វើបែបនេះ គឺជាសញ្ញាគ្រោះថ្នាក់បន្ថែមទៀតដល់ជនភៀសខ្លួននយោបាយដែលកំពុងតស៊ូនៅក្រៅប្រទេស ដើម្បីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចចាត់ទុកអ្នកគាំទ្រសកម្មភាពគណបក្សសង្គ្រោះជាតិ គឺជាសកម្មភាពខុសច្បាប់ដែលរដ្ឋាភិបាលត្រូវចាត់វិធានការតាមដែលអាចធ្វើទៅបាន ហើយមិនខ្វល់ពួកគេទទួលឋានៈជាជនភៀសខ្លួនឡើយ។
អានបន្ត -
ក្រុមការងារអន្តរក្រសួង ទុកពេលឱ្យកសិករនៅពោធិ៍សាត់ប្រមូលផលស្រូវ និងប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ
ភ្នំពេញ៖ ក្រោយចុះពិនិត្យទីតាំងដីដែលត្រូវបានទន្រ្ទានក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ធ្នូនេះ ក្រុមការងារអន្តរក្រសួង សម្រេចទុកពេលឱ្យកសិករប្រមូលផលដំណាំស្រូវ និងត្រូវប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ។ ក្រៅពីទុកពេលឱ្យប្រជាកសិករប្រមូលផល ក្រុមការងារអន្តរក្រសួង ក៏ណែនាំដល់អាជ្ញាធរឃុំ ស្រុក នៃខេត្តពោធិ៍សាត់ បញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងបញ្ជាឱ្យជនល្មើសរំលោភដីព្រៃលិចទឹក ត្រូវដាំដើមឈើឡើងវិញ។
អានបន្ត -
ក្រុមសិទ្ធិមនុស្ស រិះគន់ចំណាត់ការនាយករដ្ឋមន្រ្តី«សារភាពរួចខ្លួន» រឿងទន្រ្ទានដីបឹងទន្លេសាប
ភ្នំពេញ — ចេញមុខសារភាព រួចផុតពីការវាយខ្នោះ។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងករណីទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដែលលោកបានបញ្ជាកាលចុងសប្តាហ៍មុន ឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចុះស្រាវជ្រាវ ដកហូតដី និងចាប់ខ្លួនអ្នកទន្រ្ទានដីអភិរក្សនៅគ្រប់ខេត្តជាប់បឹងទន្លេសាប។
អានបន្ត -
បទយកការណ៍៖ ជនជាតិដើមភាគតិចខ្លះចាប់ផ្ដើមរើខ្លួនពីការរៀបការនៅវ័យក្មេង
មានដើមកំណើតជាជនជាតិដើមភាគតិចព្រៅ អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២A1 ជាបណ្ដុំសិស្សពូកែនៅវិទ្យាល័យសម្ដេចឳសម្ដេចម៉ែ នាខេត្តរតនគិរី កញ្ញា ពុន ស៊ីថា សុខចិត្តបែកពីឳពុកម្ដាយ មកស្នាក់នៅអន្តេវាសិកដ្ឋាន(ក្នុងសាលា) ដើម្បីបន្តការសិក្សា ដើម្បីស្វែងរកជំនាញសម្រាប់អនាគត។
អានបន្ត -
ព្រះសង្ឃខ្មែរមួយអង្គត្រូវបានអាជ្ញាធរថៃដោះលែង និងកំពុងស្នាក់នៅកន្លែងមានសុវត្ថិភាពហើយ
ព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានអាជ្ញាធរថៃចាប់ផ្សឹកកាលពីយប់ថ្ងៃទី១ ខែធ្នូ ត្រូវបានអាជ្ញាធរថៃដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នវិញហើយ ហើយបច្ចុប្បន្នកំពុងស្នាក់នៅទីកន្លែងមួយដែលមានសុវត្ថិភាពនិងត្រៀមចេញទៅកាន់ប្រទេសទីបី។
អានបន្ត -
លោក ហ៊ុន សែន ប្រកាសគាំទ្រកូនប្រុសច្បងស្នងតំណែងនាយករដ្ឋមន្ត្រី
មេដឹកនាំបក្សកាន់អំណាច ប្រកាសជាផ្លូវការគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ស្នងតំណែងរបស់លោកទៅថ្ងៃអនាគត និងបានច្រានចោលការចោទពីការគំរាមកំហែងដើម្បីបំបែកក្បាលម៉ាស៊ីនដឹកនាំរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ។
អានបន្ត -
សកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ត្រូវអាជ្ញាធរថៃចាប់ផ្សឹកព្រះកាយត្រៀមបញ្ជូនមកកម្ពុជា
អតីតសកម្មជនព្រះសង្ឃព្រៃឡង់មួយអង្គ ព្រះនាម បូរ បេត ត្រូវបានអាជ្ញាធរថៃចាប់ព្រះកាយផ្សឹក កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ បន្ទាប់ពីព្រះអង្គភៀសព្រះកាយពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃកាលពីឆ្នាំមុន។
អានបន្ត -
សម្តេចតេជោ ប្រកាសឲ្យឈប់និយាយរឿងកំពង់ផែរាម និងឈប់ឲ្យទៅទស្សនកិច្ចទីនេះទៀត
ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីឈប់ឲ្យនិយាយរឿងកំពង់ផែរាម ជាពិសេសឈប់ឲ្យទៅធ្វើទស្សនកិច្ចនៅទីនោះតទៅទៀត ព្រោះកំពង់ផែនេះ មិនមែនជាកន្លែងចោរលួច ចោរប្លន់នោះទេ ។
អានបន្ត -
មជ្ឈមណ្ឌលចេញរបាយការណ៍ពីការរស់នៅ និងការគ្រប់គ្រងដីព្រៃរបស់ប្រជាសហគមន៍
Content image - Phnom Penh Post ការបង្ហាញពីដំណើរការ និងការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើរបស់ស្ត្រីនៅសហគមន៍ខ្សាច់លាវក្នុងខេត្តក្រចះរបស់ម្ចាស់ជំនួយរបស់គំរោងភាពជាដៃគូសំរាប់វិស័យព្រៃឈើ នឹងជលផលនៅកម្ពុជាដំណាក់កាលទី ៣។ រូបថត RECOFTC ភ្នំពេញៈ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព្រៃឈើប្រចាំតំបន់ (RECOFTC) នៅពេលថ្មីៗនេះបានចេញរបាយការណ៍ពិសេសមួយដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងការគ្រប់គ្រងដីព្រៃរបស់ប្រជាសហគមន៍ព្រៃឈើនៅកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ដែលគេរំពឹងថានឹងក្លាយជាឯកសារយោងសម្រាប់ដាក់បញ្ចូលក្នុងគោលនយោបាយយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
អានបន្ត -
គ្រួសារ និងសកម្មជនបក្សប្រឆាំងស្នើសុំតុលាការទម្លាក់បទចោទ និងដោះលែងអ្នកជាប់ឃុំនៅថ្ងៃសវនាការសប្តាហ៍ក្រោយ
ក្រុមគ្រួសារ និងសកម្មជនបក្សប្រឆាំង ស្នើសុំឲ្យតុលាការក្រុងភ្នំពេញ ទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំនយោបាយ នៅថ្ងៃសវនាការទ្រង់ទ្រាយធំនៅសប្តាហ៍ក្រោយនេះ។ មន្ត្រីសិទ្ធិមនុស្សយល់ថា សកម្មជនបក្សប្រឆាំងទាំងអស់ នឹងរួចផុតពីការចោទប្រកាន់ ប្រសិនបើស្ថានភាពនយោបាយធូរស្រាលឡើងវិញ។
អានបន្ត -
អង្គការនិងសម្ព័ន្ធសហជីពថាការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធសហជីពពីសំណាក់ក្រុមហ៊ុន ណាហ្គាវើលដ៍ ជារឿងខុសច្បាប់
អង្គការ សមាគម និងសម្ព័ន្ធសហជីពជាង២០ បង្ហាញការសោកស្ដាយចំពោះក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលមានចេតនាក្នុងការប៉ុនប៉ងរំលាយរចនាសម្ព័ន្ធថ្នាក់ដឹកនាំសហជីព និងកាត់បន្ថយបុគ្គលិកជាប្រព័ន្ធជាង១ ៣០០នាក់ ដោយពួកគេបានចាត់ទុកការប៉ុនប៉ងបែបនេះថាជាការរំលោភច្បាប់ជាតិនិងអន្តរជាតិទាំងស្រុង ពិសេសអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩។
អានបន្ត -
សកម្មជនសហគមន៍ឡពាងម្នាក់ ត្រូវបានចោទប្រកាន់ពីបទហិង្សា ខណៈគ្រួសារថា ជារឿងអយុត្តិធម៌
ភ្នំពេញ — គ្រួសាររបស់សកម្មជនដីធ្លីសហគមន៍ឡពាងក្នុងខេត្តកំពង់ឆ្នាំងអះអាងថា ការចាប់ខ្លួនស្វាមីរបស់អ្នកស្រីដាក់ពន្ធនាគារពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សា ជារឿងអយុត្តិធម៌ និងជាផែនការគិតទុកជាមុន។ ភរិយារបស់សកម្មជនរូបនោះ បានស្នើឲ្យតុលាការស៊ើបអង្កេតឲ្យបានច្បាស់ ដើម្បីផ្តល់យុត្តិធម៌ដល់ស្វាមីរបស់អ្នកស្រី។
អានបន្ត -
ករណីទន្រ្ទានព្រៃលិចទឹក៖ មន្ត្រីជាន់ខ្ពស់ចាប់ផ្តើមចុះពិនិត្យ ក្រោយទទួលបញ្ជាពីលោកនាយករដ្ឋមន្ត្រី
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកព្រមានពីករណីមន្ត្រីក្រោមឱវាទមួយចំនួន ដែលបានទន្ទ្រានយកដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប។ ភ្លាមៗ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន បានចុះទៅអង្កេតដោយផ្ទាល់ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ដែលគេរកឃើញថារងការទន្រ្ទានធ្ងន់ធ្ងរ ដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញា។
អានបន្ត -
គណបក្សបេះដូងជាតិដាក់ពាក្យបណ្តឹងទៅតុលាការកំពូលជុំវិញការបដិសេធមិនផ្តល់សុពលភាពរបស់ក្រសួងមហាផ្ទៃ
ចំពេលមានវិវាទផ្លូវច្បាប់ជាមួយក្រសួងមហាផ្ទៃជុំវិញការសម្រេចមិនផ្តល់សុពលភាពដល់គណបក្សបេះដូងជាតិ (CNHP) កាលពីថ្ងៃសុក្រនេះ គណបក្សបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការកំពូលដើម្បីដកសេចក្តីសម្រេចរបស់ក្រសួងវិញ។
អានបន្ត -
សម្ដេចក្រឡាហោម ស ខេង៖ ពលរដ្ឋអាចប្ដឹងទៅការិយាល័យប្រជាពលរដ្ឋ នៅពេលមិនពេញចិត្តចំពោះការផ្ដល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ (Video inside)
(កណ្ដាល)៖ ការិយាល័យច្រកចេញចូលតែមួយ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ ដាក់ឲ្យដំណើរការនៅស្ទើរទូទាំងប្រទេស ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការិយាល័យនេះ ជាកន្លែងប្រមូលផ្ដុំនូវសេវារដ្ឋបាលជាច្រើន ដែលសុទ្ធតែជាតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការរស់នៅប្រចាំថ្ងៃ ដើម្បីបង្កលក្ខណៈឲ្យមានភាពឆាប់រហ័ស និងមិនតម្រូវឲ្យប្រជាពលរដ្ឋរត់ទៅច្រើនកន្លែង។
អានបន្ត -
បទយកការណ៍៖ ពលរដ្ឋរស់នៅក្រោមការគំរាមកំហែងពីការរុះរើដោយសន្តិសុខក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងខេត្តកោះកុង
រាល់ពេលដែលអ្នកស្រុកត្រូវចាកចេញពីភូមិតានី អ្នកស្រុកម្នាក់ទៀតចាំបាច់ត្រូវតែមកចាំនៅទីតាំង ដើម្បីមើលថែរក្សាការពារដីនិងផ្ទះសម្បែងនៅក្នុងភូមិ។ បើពុំដូច្នេះទេ សន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចិន «ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group)» នៅទីនោះដែលប្រដាប់ដោយឧបករណ៍នានាមួយចំនួន ពេលខ្លះមានទាំងកាំភ្លើងផងដែរនោះ នឹងមករុះរើផ្ទះរបស់ ពួកគេជាក់ជាមិនខាន។
អានបន្ត -
ពលរដ្ឋនិងសង្គមស៊ីវិលរិះគន់ថា ជនជាតិចិននៅក្រុងប៉ោយប៉ែតបង្កហានិភ័យកាន់តែខ្លាំងដល់ម្ចាស់ស្រុក ដោយសារសមត្ថកិច្ចអនុវត្តច្បាប់ធូររលុង
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល ព្រួយបារម្ភអំពីជនជាតិចិនបង្កហានិភ័យកាន់តែខ្លាំងដល់ពលរដ្ឋម្ចាស់ស្រុក ដោយសារអាជ្ញាធរអនុវត្តច្បាប់ធូររលុង។ ប្រតិកម្មនេះធ្វើឡើងក្រោយពីជនជាតិចិនបានបង្កជម្លោះជាមួយជនជាតិថៃ បណ្ដាលឱ្យផ្ទុះអាវុធនៅក្នុងហាងផឹកស៊ីមួយនៅក្រុងប៉ោយប៉ែតកាលពីថ្មីៗនេះ ហើយអាជ្ញាធរមិនបានចាប់ជនជាតិបរទេសទាំងនោះទេ បែរចាប់ពលរដ្ឋខ្មែរចំនួន ១១ នាក់ទៅវិញ។
អានបន្ត -
ក្រុមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការសម្លាប់យ៉ាងព្រៃផ្សៃលើសកម្មជនគណបក្សប្រឆាំង
ក្រុមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការសម្លាប់ សកម្មជនគណបក្សសង្គ្រោះជាតិ លោក ស៊ិន ខុន រួមទាំងសកម្មភាពវាយប្រហារលើសមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សដទៃទៀត។ ពួកគេចាត់ទុកការយាយីឥតស្រាកស្រាន្ត និងការសម្លាប់សកម្មជនទាំងនោះ គឺជាការរំលោភបំពានលើមូលដ្ឋានលទ្ធិប្រជាធិបតេយ្យ ដែលអាចប៉ះពាល់ផលដល់សន្តិភាព និងស្ថិរភាពប្រទេសនិងតំបន់។
អានបន្ត