កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
របាយការណ៍មួយថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជានៅតែទន់ខ្សោយ
អង្គការតម្លាភាពកម្ពុជា (TI) និងអង្គការសម្ព័ន្ធសង្គមស៊ីវិល (UNCAC) បានចេញផ្សាយរបាយការណ៍មួយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកាថា ការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា នៅតែទន់ខ្សោយ។
អានបន្ត -
គណៈកម្មការរបស់ពលរដ្ឋមួយត្រូវបង្កើតឡើងដើម្បីស៊ើបអង្កេតការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
សហគមន៍ខ្មែរនៅក្រៅប្រទេសបានបង្កើតគណៈកម្មការស៊ើបអង្កេតមួយដើម្បីចងក្រងសកម្មភាពរំលោភច្បាប់និងសិទ្ធិមនុស្សនានានៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។
អានបន្ត -
ចំណាត់ការស្ថាប័នរដ្ឋមិនសូវមានប្រសិទ្ធិភាព ជាមូលហេតុចម្បងនាំឱ្យបន្លែខ្មែរពិបាករកទីផ្សារ
ស្រុកស្អាង ខេត្តកណ្តាលៈ កម្ពុជានាំចូលផលិតផលកសិកម្មជាច្រើនប្រភេទពីបរទេសសូម្បីតែបន្លែជាច្រើនមុខដែលពលរដ្ឋខ្លួនឯងផលិតបានក៏ដោយ។អ្នកដាំបន្លែនៅកម្ពុជាប្រឈមបញ្ហាធំបំផុតគឺបន្លែដាំបានប៉ន្តែគ្មានទីផ្សារឬលក់បានថោកខាតដើមខាតចុង។
អានបន្ត -
កញ្ញា ភួន កែវរស្មី៖ «ការផ្តល់ពានអ្នកការពារឈានមុខដល់យើង បង្ហាញថាសកម្មភាពរបស់យើងមិនខុសច្បាប់ទេ»
ក្រុមយុវជនសកម្មជនមាតាធម្មជាតិ0ចំនួន៦រូប ត្រូវបានអង្គការ Frontline Award ផ្តល់ជ័យលាភីពានរង្វាន់អ្នកការពារឈានមុខ(Frontline Award) ដែលកម្មវិធីប្រគល់ពានរង្វាន់នេះ ប្រព្រឹត្តទៅកាលពីថ្ងៃពុធម្សិលមិញ នៅទីក្រុង Dublin ប្រទេសអៀកឡង់ ត្រូវនឹងពេលយប់នៅកម្ពុជា។ ជាមួយគ្នានេះ ស្ថាប័ន និងបុគ្គល ដែលទទួលបានពានរង្វាន់ដូចគ្នានេះចំនួន៥ទៀត គឺមានមកពីប៉ាឡេស្ទីន សេរ៉ាឡេអូន បេឡារ៉ុស ព័រទុយហ្គាល់ និងប្រេស៊ីល។ កញ្ញា ភួន កែវរស្មី យុវតីម្នាក់ ក្នុងចំណោមយុវជន៦នាក់ នៃសកម្មជនមាតាធម្មជាតិ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា ពានរង្វាន់នេះគឺជាកិត្តិយសមួយដ៏ធំធេង ដែលបង្ហាញពីការលើកទឹកចិត្តដោយអន្តរជាតិ និងមានការគាំទ្រដោយពលរដ្ឋខ្មែរ លើសកម្មភាពការពារបរិស្ថានរបស់ពួកគេ បើទោះណាជារដ្ឋាភិបាលមិនទទួលស្គាល់ក៏ដោយ។
អានបន្ត -
កម្មករជិត៥០០នាក់ផ្ទុះការតវ៉ាទាមទារឱ្យក្រុមហ៊ុនផ្ដល់ប្រាក់អត្ថប្រយោជន៍និងបញ្ឈប់ការរើសអើងសហជីព
កម្មករ-កម្មការិនីជិត៥០០នាក់បម្រើការងារនៅរោងចក្រកាត់ដេរ «ស៊ីនហាវស៊ុន» នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានផ្ទុះការតវ៉ានៅថ្ងៃពុធម្សិលមិញនេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនផ្ដល់អត្ថប្រយោជន៍ការងារមួយចំនួន និងស្នើឱ្យបញ្ឈប់ការរើសអើងលើសហជីព។
អានបន្ត -
HRW៖ សហភាពអឺរ៉ុបគួរតែស្តីបន្ទោសឲ្យខ្លាំងក្លា ករណីដែលកម្ពុជាមិនអើពើពីបញ្ហាសិទ្ធិមនុស្ស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពាវនាវដល់សហភាពអឺរ៉ុប និងរដ្ឋសមាជិកនៃតំបន់នេះ ធ្វើការស្តីបន្ទោសឲ្យខ្លាំងក្លាទៅលើរដ្ឋាភិបាលកម្ពុជា ចំពោះអ្វីដែលអង្គការនេះលើកឡើងថា កម្ពុជាមិនព្រមអើពើដោះស្រាយបញ្ហាសិទ្ធិមនុស្ស ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ។ ការអំពាវនាវបែបនេះ កាលពីម្សិលមិញ គឺធ្វើឡើងតែនៅ១ថ្ងៃប៉ុណ្ណោះ មុនពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ឬ (ASEM) លើកទី១៣ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែវិច្ឆិកានេះ។
អានបន្ត -
អង្គការលីកាដូ៖ ពលរដ្ឋ១៦០នាក់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០ដោយសារការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត
ភ្នំពេញ — របាយការណ៍ថ្មីមួយរបស់អង្គការសិទ្ធិមនុស្សលីកាដូឲ្យដឹងថាប្រជាពលរដ្ឋប្រមាណ១៦០នាក់ត្រូវបានចាប់ខ្លួនដោយសារការបញ្ចេញមតិរបស់ពួកគេលើប្រព័ន្ធអនឡាញដែលអង្គការនេះចាត់ទុកថាជាការបៀតបៀនមួយដែលគួរត្រូវបានបញ្ឈប់។
អានបន្ត -
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបបានចាប់ផ្ដើម ខណៈអង្គការសិទ្ធិមនុស្សអំពាវនាវឱ្យអឺរ៉ុបដាក់សម្ពាធលើកម្ពុជា
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឬ (ASEM13) បានចាប់ផ្ដើមហើយនៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។
អានបន្ត -
ការិយាល័យ UNHCR ស្វះស្វែងរកការបកស្រាយពីថៃអំពីការបញ្ជូនជនភៀសខ្លួនខ្មែរជាលើកទីបី
ភ្នំពេញ — ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR (United Nations High Commissioner for Refugees) ឲ្យដឹងថា ខ្លួនកំពុងស្វះស្វែងរកការបកស្រាយពីភាគីថៃ ក្នុងការបញ្ជូនជនភៀសខ្លួនខ្មែរមកប្រទេសកម្ពុជាជាបន្តបន្ទាប់ បើទោះពួកគេត្រូវបានទទួលស្គាល់ឋានៈជាជនភៀសខ្លួនរួចហើយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃចន្ទ។
អានបន្ត -
អង្គការជិត៧០ទាមទារឱ្យរដ្ឋាភិបាលកែទម្រង់ច្បាប់និងប្រព័ន្ធដែលបណ្ដាលឱ្យមានការរឹតត្បិតសិទ្ធិពលរដ្ឋ
អង្គការសង្គមស៊ីវិលចំនួន៦៦ស្ថាប័នបានអំពាវនាវឱ្យរដ្ឋាភិបាលធ្វើកំណែទម្រង់ច្បាប់និងប្រព័ន្ធដែលបណ្ដាលឱ្យមានការធ្វើទុក្ខបុកម្នេញ បំបិទសិទ្ធិសេរីភាព និងរឹតត្បិតការចូលរួមនយោបាយរបស់ពលរដ្ឋនៅកម្ពុជា។
អានបន្ត -
ជនសង្ស័យដែលសម្លាប់សកម្មជនអតីតបក្សប្រឆាំងត្រូវបានចាប់ខ្លួន តែមនុស្សមួយចំនួនដាក់ការមន្ទិល
ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការដែលប្រឈមនឹងការជាប់ទោសជាង១០ឆ្នាំ ក្រោមការចោទប្រកាន់ថា ជាអ្នកកាប់សម្លាប់ លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ការវែកមុខជនសង្ស័យនេះគឺបានធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយឃាតកម្មកើតឡើង តែមនុស្សមួយចំនួនដាក់ការមន្ទិលថា ជនសង្ស័យ អាចជា «ឃាតករសិប្បនិមិត្ត»។
អានបន្ត -
ពលរដ្ឋតវ៉ានៅមុខសាលាខេត្តកោះកុង ខណៈតុលាការកោះហៅតំណាងពួកគេ៩នាក់ចូលបំភ្លឺនៅថ្ងៃនេះ
ពលរដ្ឋរាប់រយនាក់មកពី៧សហគមន៍ក្នុងស្រុកចំនួន៣នៃខេត្តកោះកុង បានប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាខេត្តកោះកុង នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឱ្យមានដំណោះស្រាយរឿងវិវាទដីធ្លី ខណៈតុលាការក៏បានកោះហៅតំណាងពលរដ្ឋ៩នាក់ឱ្យចូលបំភ្លឺនៅថ្ងៃនេះ។
អានបន្ត -
សកម្មជនសិទ្ធិមនុស្សបង្ហាញមន្ទិលចំពោះការចាប់ខ្លួនជនសង្ស័យក្នុងឃាតកម្មសម្លាប់សកម្មជនគណបក្សជំទាស់
ភ្នំពេញ — អាជ្ញាធរមានសមត្ថកិច្ចក្នុងទីក្រុងភ្នំពេញបានចាប់ខ្លួនជនដៃដល់ដែលសង្ស័យថា សម្លាប់សកម្មជនគណបក្សជំទាស់មួយរូប នៅក្នុងខណ្ឌជ្រោយចង្វារ កាលពីពេលថ្មីៗនេះ ក៏ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីអត្តសញ្ញាណរបស់ជនសង្ស័យនៅឡើយ។
អានបន្ត -
ជនសង្ស័យដែលសម្លាប់សកម្មជនអតីតបក្សប្រឆាំងត្រូវបានចាប់ខ្លួន តែមនុស្សមួយចំនួនដាក់ការមន្ទិល
ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួនបញ្ជូនទៅកាន់តុលាការដែលប្រឈមនឹងការជាប់ទោសជាង១០ឆ្នាំ ក្រោមការចោទប្រកាន់ថា ជាអ្នកកាប់សម្លាប់ លោក ស៊ិន ខុន ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ។ ការវែកមុខជនសង្ស័យនេះគឺបានធ្វើឡើងតែប៉ុន្មានថ្ងៃ ក្រោយឃាតកម្មកើតឡើង តែមនុស្សមួយចំនួនដាក់ការមន្ទិលថា ជនសង្ស័យ អាចជា «ឃាតករសិប្បនិមិត្ត»។
អានបន្ត -
ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង
ប្រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ បាននាំគ្នាទៅកាន់សាលាខេត្ត ដើម្បីសួរនាំញត្តិរបស់ពួកគេ ដែលបានដាក់ទៅអាជ្ញាធរ កាលពីពេលកន្លងទៅ និងដាក់ញត្តិថ្មីបន្ថែមជុំវិញបញ្ហាដីធ្លី។ ជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួនជាង១ពាន់ហិចតា ដែលប្រជាពលរដ្ឋជាង៧០០គ្រួសារ បានស្នើសុំពីរដ្ឋាភិបាល ដើម្បីយកមកកាន់កាប់អាស្រ័យផលក្រោមរូបភាពដីសម្បទានសង្គមកិច្ច។ លោកស្រី ផាវ ញ៉ើង តំណាងប្រជាពលរដ្ឋសហគមន៍១៧៥ បានថ្លែងប្រាប់វិទ្យុបារាំង RFI ក្រោយជំនួបជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថា ជំនួបជាមួយអភិបាលខេត្តកោះកុងពេញមួយព្រឹកនេះ មិនមានលទ្ធផលអ្វីជាវិជ្ជមានទេ។ ក៏ប៉ុន្តែលោកស្រីទទួលស្គាល់ថាអភិបាលខេត្តកោះកុងជាស្ត្រីរូបនេះ មានសុឆន្ទៈជជែកគ្នាច្រើនជាងអភិបាលខេត្តមុនៗ។
អានបន្ត -
ក្រុមសហគមន៍មានជម្លោះដីធ្លី នាំគ្នាស្វែងរកដំណោះស្រាយពីអាជ្ញាធរខត្តកោះកុង
ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ ដែលមកពីសហគមន៍មានជម្លោះដីធ្លីចំនួន ៧សហគមន៍ ប្រមូលផ្ដុំគ្នាមុខសាលាខេត្តកោះកុង នៅថ្ងៃទី២៤ ខែវិច្ឆិកា ដើម្បីស្នើសុំឲ្យអាជ្ញាធរពន្លឿនដំណោះស្រាយវិវាទដីធ្លីជូនពួកគាត់។ ក្រុមតំណាងពលរដ្ឋហាក់មានក្ដីសង្ឃឹមតិចតួច ក្រោយពីពួកគាត់ចូលជួបពិភាក្សាជាមួយអភិបាលខេត្ត ដែលបានសន្យាថា នឹងពិនិត្យមើលសំណើពលរដ្ឋ ដើម្បីបញ្ជូនទៅថ្នាក់ជាតិសម្រេចបន្ត។
អានបន្ត -
សកម្មជនចលនាមាតាធម្មជាតិ ទទួលបានពានរង្វាន់សកម្មជនជួរមុខពីអន្តរជាតិ
សកម្មជនចលនាមាតាធម្មជាតិកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ទទួលបានពានរង្វាន់ពីអង្គការអន្តរជាតិ Frontline Defenders ចំពោះភាពក្លាហាន និងការហ៊ានប្រថុយប្រថានគ្រោះថ្នាក់ ដើម្បីការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ពួកគាត់ ថាពានរង្វាន់នេះ លើកទឹកចិត្តពួកគាត់និងយុវជនដទៃ ឲ្យបន្តសកម្មភាពឈឺឆ្អាលរឿងបរិស្ថាន និងធនធានធម្មជាតិ កាន់តែខ្លាំងក្លាថែមទៀត។
អានបន្ត -
សាច់ញាតិជនរងគ្រោះដែលអតីតមន្ត្រីនគរបាលខេត្តព្រះសីហនុរំលោភ នៅតែទទូចរកយុត្តិធម៌
ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយការរំលោភសេពសន្ថវៈពីសំណាក់អតីតមន្ត្រីនគរបាលនៅខេត្តព្រះសីហនុ នៅតែទទូចរកយុត្តិធម៌ពិត ខណៈពួកគេស្វែងរកកិច្ចអន្តរាគមន៍ជាង១០ឆ្នាំមកហើយ ទោះបីជាសំណុំរឿងនេះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់កាត់សេចក្ដីឱ្យគ្រួសារពួកគេឈ្នះក៏ដោយ ប៉ុន្តែជនប្រព្រឹត្តនៅតែមានសេរីភាពនៅឡើយ។
អានបន្ត -
ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង
រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ បាននាំគ្នាទៅកាន់សាលាខេត្ត ដើម្បីសួរនាំញត្តិរបស់ពួកគេ ដែលបានដាក់ទៅអាជ្ញាធរ កាលពីពេលកន្លងទៅ និងដាក់ញត្តិថ្មីបន្ថែមជុំវិញបញ្ហាដីធ្លី។ ជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួនជាង១ពាន់ហិចតា ដែលប្រជាពលរដ្ឋជាង៧០០គ្រួសារ បានស្នើសុំពីរដ្ឋាភិបាល ដើម្បីយកមកកាន់កាប់អាស្រ័យផលក្រោមរូបភាពដីសម្បទានសង្គមកិច្ច។ លោកស្រី ផាវ ញ៉ើង តំណាងប្រជាពលរដ្ឋសហគមន៍១៧៥ បានថ្លែងប្រាប់វិទ្យុបារាំង RFI ក្រោយជំនួបជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថា ជំនួបជាមួយអភិបាលខេត្តកោះកុងពេញមួយព្រឹកនេះ មិនមានលទ្ធផលអ្វីជាវិជ្ជមានទេ។ ក៏ប៉ុន្តែលោកស្រីទទួលស្គាល់ថាអភិបាលខេត្តកោះកុងជាស្ត្រីរូបនេះ មានសុឆន្ទៈជជែកគ្នាច្រើនជាងអភិបាលខេត្តមុនៗ។
អានបន្ត -
ក្រុមសង្គមស៊ីវិលរិះគន់ការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ
ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មកកម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជនភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
អានបន្ត