កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
អាជ្ញាធរថៃចាប់ខ្លួនអតីតសកម្មជនបក្សប្រឆាំងម្នាក់ទៀតបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជា
អតីតសកម្មជនគណបក្សប្រឆាំងម្នាក់ទៀត ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនខ្លួនមកឱ្យអាជ្ញាធរកម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកានេះ បន្ទាប់ពីអតីតសកម្មជនបក្សប្រឆាំងរូបនេះ បានភៀសខ្លួនទៅរស់នៅប្រទេសថៃ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
អានបន្ត -
អ្នកជំនាញនិងអ្នកកាសែត ប្រតិកម្មនឹងការថ្លែងរបស់អភិបាលខេត្តកំពតអំពីការរឹតត្បិតសេរីភាព
ភ្នំពេញ — ការថ្លែងកាលពីពេលថ្មីៗនេះរបស់អភិបាលខេត្តកំពត ដែលជាអតីតអភិបាលខេត្តពោធិ៍សាត់ដ៏ល្បីឈ្មោះមួយរូប បានរងការរិះគន់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកជំនាញក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។
អានបន្ត -
ពលរដ្ឋមួយចំនួននៅសង្កាត់ព្រែកប្រាចោទក្រុមហ៊ុនមួយថាបានបូមខ្សាច់លុបបឹងធ្វើឱ្យទឹកលិចផ្ទះពួកគាត់
ប្រជាពលរដ្ឋមួយចំនួន រស់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចោទក្រុមហ៊ុនមួយថាបានបូមខ្សាច់លុបបឹង ធ្វើឱ្យទឹកហៀរចេញជន់លិចភូមិឋាន និងផ្ទះសម្បែងរបស់ពួកគេ។
អានបន្ត -
អ្នកឃ្លាំមើលថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះពេលអវត្តមានបក្សប្រឆាំង
អ្នកឃ្លាំមើលសង្គមនិងសិទ្ធិមនុស្សនៅកម្ពុជាបានកត់សម្គាល់ថា ស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ បានធ្លាក់ចុះខ្លាំងនៅពេលអវត្តមានអតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើល បានធ្វើឡើងស្របពេលខួប៤ឆ្នាំគត់នៃការរំលាយគណបក្សសង្គ្រោះជាតិ ដោយតុលាការកំពូលកម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
អានបន្ត -
HRW ទទួចឲ្យដោះលែងអ្នកទោសនយោបាយខ្មែរដែលនៅសល់ជាង៦០នាក់ទៀត
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)ទទួចឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកទោសនយោបាយដែលនៅសល់ជាង៦០នាក់ទៀត ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ ការទទួចបែបនេះធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាទើបបានដោះលែង សកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានសរុប២៦នាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១២ ខែវិច្ឆិកាថ្មីៗនេះ។
អានបន្ត -
មន្ត្រីបដិសេធការចោទប្រកាន់របស់អតីតអ្នកជាប់ឃុំ ពីស្ថានភាពនៅក្នុងពន្ធនាគារកម្ពុជា
ភ្នំពេញៈ បន្ទាប់ពីមានការរិះគន់និងចោទប្រកាន់របស់អតីតអ្នកជាប់ឃុំជាសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្ស សង្គម និងបរិស្ថាន តាមបណ្តាញសារព័ត៌មាន មន្ត្រីនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃបានបដិសេធដោយបានបញ្ជាក់ថា ពន្ធនាគារ គឺជាទីកន្លែងឃុំឃាំងមនុស្សឱ្យកែប្រែជាពលរដ្ឋល្អ មិនមែនជាទីកន្លែងរស់នៅសុខស្រួលមានអាហារឆ្ងាញ់ៗ ដូចនៅខាងក្រៅឡើយ។
អានបន្ត -
តំណាងពលរដ្ឋជាង ១០ គ្រួសារ តវ៉ារកដំណោះស្រាយដីពីការសាងសង់ផ្លូវ ៣០ ម៉ែត្រ
ភ្នំពេញៈ ប្រជាពលរដ្ឋប្រមាណ ៣០ នាក់បានប្រមូលផ្ដុំគ្នានៅមុខសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ទាមទាររកដំណោះស្រាយដីធ្លីពីគម្រោងសាងសង់ផ្លូវឈ្មោះសម្ដេច ហ៊ុន នាង ដែលតភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ (ផ្លូវសម្ដេចតេជោ ហ៊ុន សែន) មកផ្លូវ ៣៧១ ដែលបានប៉ះពាល់ទៅលើខ្នងផ្ទះរបស់ពួកគេជាង ១០ គ្រួសារ ដោយមិនទាន់មានសំណងច្បាស់លាស់។ គ្រួសារទាំងនោះ ស្ថិតនៅក្នុងប្រជាសហគមន៍ព្រែកតាគង់ ១ ភូមិព្រែកតាគង់ ១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យបានដាក់ញត្តិទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទាមទារស្នើសុំដំណោះស្រាយដីធ្លី ដោយពួកគេបាត់ឈ្មោះពីបញ្ជីចុះឈ្មោះដីធ្លីជាប្រព័ន្ធ។
អានបន្ត -
តុលាការសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជន១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា» (Video inside)
(ភ្នំពេញ)៖ បន្ទាប់ពីសវនាការមុនអង្គសេចក្តីអស់ពេញមួយព្រឹករួចមក ចៅក្រមប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបដិសេធការស្នើសុំនៅក្រៅឃុំ របស់ជនជាប់ចោទ១៤នាក់ ដែលចូលរួមក្នុងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល «៩វិច្ឆិកា»របស់ទណ្ឌិត សម រង្ស៉ី។
អានបន្ត -
តុលាការបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំង១៤រូប
ចៅក្រមតុលាការក្រុងភ្នំពេញ នៅព្រឹកមិញនេះ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនអតីតគណបក្សប្រឆាំងចំនួន១៤រូប ដោយលើកហេតុផលថា រក្សាជនជាប់ចោទនៅក្នុងឃុំដើម្បីងាយស្រួលក្នុងការចូលរួមអង្គសវនាការ។
អានបន្ត -
ក្រសួងព័ត៌មានស្វែងរកវិធានទប់ស្កាត់ការយាយីលើអ្នកកាសែត
ក្រសួងព័ត៌មាន ស្វែងរកវិធានទប់ស្កាត់ការយាយីលើអ្នកកាសែត ដោយហេតុថា ដើម្បីលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា តបតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្រោយពីកត់សម្គាល់ថា ថ្មីៗនេះមានអ្នករាយការណ៍ព័ត៌មាន២រូបត្រូវបានឃាត់ខ្លួនទាំងបំពាន។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សស្នើដោះលែងសកម្មជននៅតាមខេត្តដូចសកម្មជននៅភ្នំពេញដែរ
អង្គការសង្គមស៊ីវិលចំនួន៨៥ កាលពីម្សិលមិញ បានសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែង តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិទាំងអស់ដែលកំពុងជាប់ឃុំនៅតាមខេត្តមួយចំនួន។ ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា សកម្មជននៅតាមបណ្តាខេត្តទាំងនោះ គួរតែត្រូវបានដោះលែងដូចសកម្មជននៅភ្នំពេញដែរ ដោយសំអាងថាអ្នកទាំងត្រូវបានឃុំខ្លួនដោយសារតែសកម្មភាពការពារដីធ្លី និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា សំណុំរឿងនីមួយៗមិនដូចគ្នាទេ។ តែលោកថាអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមដែលកាន់សំណុំរឿងនីមួយៗ។
អានបន្ត -
រយៈពេល១១ខែ៖ ខេមបូចារកឃើញករណីយាយីអ្នកកាសែតមានចំនួន៤០ករណី
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅថា ខេមបូចា បានរកឃើញថានៅរយៈពេល១១ខែនៅឆ្នាំ២០២១នេះ មានករណីយាយីអ្នកកាសែតចំនួន៤០ករណី បានកើតមានក្នុងប្រទេសកម្ពុជា។ ចំនួននេះមានការកើនឡើង៥ករណី បើធៀបនឹងទៅរបាយការណ៍កាលពីឆ្នាំ២០២០របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។
អានបន្ត -
សង្គមស៊ីវិលជាង៨០ទាមទារឲ្យទម្លាក់បទចោទ និងដោះលែង លោក ឆន ផល្លា រួមទាំងសកម្មជនដទៃទៀត
ភ្នំពេញ៖ សង្គមស៊ីវិលចំនួន៨៥ ស្នើឲ្យតុលាការទម្លាក់បទចោទនិងដោះលែង លោក ឆន ផល្លា និងសកម្មជនព្រៃឈើដទៃទៀត ឲ្យមានសេរីភាពនិងឥតលក្ខខ័ណ្ឌ ដើម្បីឲ្យពួកគេបន្តរួមចំណែកការងារសង្គមបន្ត។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមរបស់សង្គមស៊ីវិល ចុះថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០២១។
អានបន្ត -
លោក ណុប វី៖ ដើម្បីធានានូវការអនុវត្តន៍ប្រកបដោយសុខដុម ភាគីពាក់ព័ន្ធត្រូវមានការយល់ដឹងនូវការអនុវត្តន៍វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន»
ក្រសួងព័ត៌មាន និងអ្នកពាក់ព័ន្ធនឹងវិស័យសារព័ត៌មានជាច្រើនទៀត ក្រោមការគាំទ្រពីអង្គការ UNESCO នៅថ្ងៃអង្គារនេះ បានបើកការជជែកគ្នាតាមរយៈសិក្ខាសាលាមួយស្តីពី «ការអនុវត្តន៍វិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់នៃប្រទេសកម្ពុជា»។ លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa) បានចាត់ទុកសិក្ខាសាលាជុំវិញប្រធានបទនេះថា មានសារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន និងមន្ត្រីអាជ្ញាធរ រួមនឹងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីឲ្យទាំងអស់គ្នាបានយល់ដឹង ហើយគោរពនូវការអនុវត្តន៍តួនាទីរៀងៗខ្លួនដោយភាពសុខដុម និងយោគយល់គ្នា។
អានបន្ត -
សហគមន៍មានជម្លោះដីធ្លីនៅតំបន់វាលយន្តហោះថ្មីក្នុងខេត្តកណ្ដាល ស្នើសុំដំណោះស្រាយពីក្រសួងដែនដី
ក្រុមតំណាងពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងសាងសង់វាលយន្តហោះភ្នំពេញអន្តរជាតិថ្មី នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍និងដំណោះស្រាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ឃាវសែ។ អង្គការសង្គមស៊ីវិលរំពឹងថា ក្រសួងដែនដីនឹងដោះស្រាយបញ្ចប់ជម្លោះនេះ ដោយធ្វើការសម្របសម្រួលភាគីទាំងពីរ ទាក់ទងនឹងការកំណត់តម្លៃដីសមរម្យណាមួយ។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងព្រលានយន្តហោះនៅខេត្តកណ្ដាលរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្
ពលរដ្ឋជាង២០នាក់ តំណាង៦៦គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាទៅដាក់ញត្តិនៅភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកិច្ចអន្តរាគមន៍ជួយដោះស្រាយរឿងដីធ្លី ក្រោយអាជ្ញាធរចុះវាស់ដីផ្ទះនិងដីស្រែចម្ការរបស់ពួកគេ។
អានបន្ត -
មន្ត្រីក្រសួងយុត្តិធម៌មិនយល់ស្របការស្នើសុំឱ្យដោះលែងសកម្មជនដីធ្លី និងព្រៃឈើ
ភ្នំពេញៈ ក្រុមអង្គការសង្គមស៊ីវិល សមាគម បណ្តាញសម្ព័ន្ធសហជីព សហគមន៍មូលដ្ឋានទាំងជនជាតិដើមភាគតិច និងមិនមែនជនជាតិភាគតិចជិត ៩០ ស្ថាប័ន បានស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជាដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដែលត្រូវបានចាប់ និងឃុំខ្លួនកន្លងមក។ ប៉ុន្តែមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងថា ក្នុងប្រទេសប្រជាធិបតេយ្យ មិនដែលមានការស្នើឱ្យមានការដោះលែង និងទម្លាក់ចោលបទចោទប្រកាន់ទៅដល់អ្នកដែលបានប្រព្រឹត្តខុសនោះទេ។ តំណាងស្ថាប័នចំនួន ៨៥ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី ១៥ វិច្ឆិកា ដោយទទូចសូមឱ្យមានការទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែងតំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិទាំងអស់ ដោយឥតលក្ខខណ្ឌ។
អានបន្ត -
មន្ត្រីសិទ្ធិមនុស្សស្នើដោះលែងសកម្មជននៅតាមខេត្តដូចសកម្មជននៅភ្នំពេញដែរ
អង្គការសង្គមស៊ីវិលចំនួន៨៥ កាលពីម្សិលមិញ បានសេចក្ដីថ្លែងការណ៍រួម ស្នើឲ្យទម្លាក់ចោលរាល់ការចោទប្រកាន់ និងដោះលែង តំណាងសហគមន៍ដីធ្លី សកម្មជនការពារព្រៃឈើ ធនធានធម្មជាតិទាំងអស់ដែលកំពុងជាប់ឃុំនៅតាមខេត្តមួយចំនួន។ ក្រុមអ្នកការពារសិទ្ធិមនុស្សលើកឡើងថា សកម្មជននៅតាមបណ្តាខេត្តទាំងនោះ គួរតែត្រូវបានដោះលែងដូចសកម្មជននៅភ្នំពេញដែរ ដោយសំអាងថាអ្នកទាំងត្រូវបានឃុំខ្លួនដោយសារតែសកម្មភាពការពារដីធ្លី និងបរិស្ថាន។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងថា សំណុំរឿងនីមួយៗមិនដូចគ្នាទេ។ តែលោកថាអាស្រ័យលើឆន្ទានុសិទ្ធិរបស់ចៅក្រមដែលកាន់សំណុំរឿងនីមួយៗ។
អានបន្ត -
ក្រុមសហជីពស្វះស្វែងជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីដោះស្រាយវិវាទក្នុងវិស័យទេសចរណ៍
នំពេញ — សហជីពមួយចំនួនដែលធ្វើការការពារប្រយោជន៍កម្មករនិយោជិតក្នុងវិស័យទេសចរណ៍កំពុងស្វែងរកជួបរដ្ឋមន្ត្រីក្រសួងការងារដើម្បីពិគ្រោះយោបល់រកច្រកដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការព្យួរការងារការទូទាត់ប្រាក់អតីតភាពការងារនិងជម្លោះការងារមួយចំនួនដែលមិនទាន់ដោះស្រាយរួចរាល់នៅឡើយក្នុងវិស័យទេសចរណ៍។
អានបន្ត -
រដ្ឋមន្ត្រីព័ត៌មាន៖ ក្នុងសារព័ត៌មាន ឯករាជ្យសំដៅដល់សេរីភាពនៃការគិតក្នុងខួរក្បាល
រដ្ឋមន្រ្តីព័ត៌មាន លោក ខៀវ កាញារីទ្ធ អះអាងថា ពាក្យឯករាជ្យក្នុងសារព័ត៌មាន សំដៅដល់សេរីភាពក្នុងការគិត មិនមែនជាការប្រឆាំងដាច់ខាត ឬការគាំទ្រដាច់ខាតឡើយ។ ថ្លែងក្នុងសិក្ខាសាលាស្ដីពីការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មានក្នុងក្របខណ្ឌច្បាប់នៅកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋមន្រ្តីរូបនេះក៏អះអាងថា សារព័ត៌មានដើរតួនាទីសំខាន់ក្នុងសង្គមប្រជាធិបតេយ្យ។
អានបន្ត