កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
អាជ្ញាធរថៃចាប់សកម្មជនសង្គម និងសកម្មជនគណបក្សសង្គ្រោះជាតិបញ្ជូនទៅឱ្យអាជ្ញាធររបបលោក ហ៊ុន សែន
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ វិច្ឆិកាថា លោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាវិញ។
អានបន្ត -
អតិថិជនក្រុមហ៊ុន GFX តវ៉ាស្នើសុំដោះស្រាយក្រៅប្រព័ន្ធតុលាការលើប្រាក់បាត់បង់ជាង៤លានដុល្លារ
បើតាមញត្តិរបស់ពួកគេជាជនរងគ្រោះចំនួន២៨៤នាក់ បានឲ្យដឹងថា ទំហំទឹកប្រាក់វិនិយោគសរុបដែលពួកគេបាត់បង់ មានប្រមាណ ៤,២ លានដុល្លារអាមេរិក។ ពួកគេ គឺជាជនរងគ្រោះ ដែលមិនទាន់ព្រមទទួលយកសំណង៣០% ដែលក្រុមហ៊ុនផ្តល់ឲ្យកាលពីកន្លងទៅ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើអតិថិជនប៉ុន្មាននាក់ហើយដែលបានយល់ព្រមទទួលយកប្រាក់៣០% នោះរួចហើយ។
អានបន្ត -
សាលាឧទ្ធរណ៍កាត់តម្រឹមទោសលោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគារត្រឹមជាង១០ខែ
ចៅក្រមសាលាឧទ្ធរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានកាត់តម្រឹមទោសសកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ែន ច័ន្ទសង្គ្រាម ដាក់ពន្ធនាគាររយៈពេល១០ខែ២០ថ្ងៃ ខណៈទោសដែលនៅសល់ត្រូវព្យួរទាំងអស់។ ចៅក្រមសាលាឧទ្ធរណ៍បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដី លោក ប៉ែន ច័ន្ទសង្គ្រាម នៅថ្ងៃពុធនេះ បន្ទាប់ពីមេធាវីបានប្ដឹងឧទ្ធរណ៍ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
អានបន្ត -
សហគមន៍ព្រៃឈើ នៅខេត្តព្រះវិហារចោទប្រកាន់ជំទប់ទី២ ឃុំស្រយ៉ង់ ថា លួចលក់ដីព្រៃរាប់រយហិកតា
ប្រជាសហគមន៍នៅខេត្តព្រះវិហារចោទប្រកាន់ជំទប់ទី២ ឃុំស្រយ៉ង់ លោក ឌី បូ ថា ឃុបឃិតជាមួយក្រុមឈ្មួញលក់ដីព្រៃអភិរក្សអស់រាប់រយហិកតារ។ ប៉ុន្តែអាជ្ញាធរឃុំរូបនេះ បានច្រានចោលការចោទប្រកាន់នេះ។
អានបន្ត -
ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត រងការចោទថាបានប្រើឈ្មោះខ្មោចដើម្បីកិបកេងលុយបេសកកម្មប្រឆាំងកូវីដ-១៩
បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានចោទប្រកាន់ប្រធានមន្ទីរពេទ្យនេះ ថាបានប្រព្រឹត្តអំពើពុករលួយ តាមរយៈការបង្កើតបញ្ជីឈ្មោះខ្មោច ដើម្បីទទួលបានលុយពីប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ តាមរយៈសារសំឡេងបែកធ្លាយរបស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែល វីអូឌី ទទួលបាននៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត លោក ឱក ទីនណា បានប្រើឈ្មោះបុគ្គលិកសុខាភិបាលចំនួន១១នាក់ដែលមិនមានភារកិច្ចចូលរួមបម្រើការងារ ឬហៅថាជាឈ្មោះខ្មោច ដាក់បន្លំចូលទៅក្នុងបញ្ជីសម្រាប់បេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
អានបន្ត -
សកម្មជនបរិស្ថាន សង្គម និងនយោបាយចំនួន ១១ នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចដោះលែងជាបន្តបន្ទាប់
ភ្នំពេញៈ សកម្មជនបរិស្ថាន-សង្គម និងនយោបាយចំនួន ១១ នាក់ ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចដោះលែងជាបន្តបន្ទាប់ ក្នុងនោះ ៧ នាក់ បានដោះលែងកាលពីថ្ងៃទី ២៦ ខែតុលា កន្លងទៅនេះ និង ៤ នាក់ទៀត នឹងត្រូវដោះលែងនៅថ្ងៃទី ១០ និងទី ១២ ខែវិច្ឆិកានេះ។ នេះបើតាមលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញថ្លែងនៅថ្ងៃទី ៩ ខែវិច្ឆិកា។ លោក ប្លង់ សុផល បានថ្លែងថាសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជាបន្តបន្ទាប់ និងបានប្រកាសសាលក្រមកាលពីថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងជនជាប់ចោទមួយចំនួនដែលជាសកម្មជនយុវជន សកម្មជនបរិស្ថាន-សង្គម និងនយោបាយ និងបានប្រកាសសាលក្រមកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ចំពោះករណីសំណុំរឿងព្រហ្មទណ្ឌដែលមានជនជាប់ចោទឈ្មោះ កាក់ សុវណ្ណច្ឆ័យ។
អានបន្ត -
ក្រោមសម្ពាធនៃការរិះគន់ តុលាការក្រុងភ្នំពេញដោះលែងសកម្មជនខ្លះឲ្យមានសេរីភាព
ភ្នំពេញ — សកម្មជនសង្គមនិងនយោបាយយ៉ាងតិច៦នាក់ ត្រូវបានដោះលែងជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ដែលនាំឲ្យអ្នកឃ្លាំមើលសិទ្ធិមនុស្សមើលឃើញថា ជាការសម្រាលមួយផ្នែកនៃស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា។
អានបន្ត -
លោក ហ៊ុន សែន ជំរុញឲ្យខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការនិងឈរលើគោលការណ៍«សុចរិតភាព»
ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ព្យាយាមដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយផ្អែកលើគោលការណ៍«សុចរិតភាព»។ លោក ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់៖ «ខិតខំដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ ឬកើតមាន ដោយធ្វើការខិតខំសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការ។ អាហ្នឹងដោះឆាប់ចេញ។ ហើយតែចូលដល់តុលាការ វាមានឈ្នះ មានចាញ់»។
អានបន្ត -
សហជីព និងម្ដាយរបស់កម្មករសេវាកម្មកម្សាន្តម្នាក់ ស្នើឱ្យតុលាការខេត្តកណ្ដាលដោះលែងកូនរបស់គាត់ដែលល្មើសបម្រាមកូវីដ១៩
សហជីព និងម្ដាយរបស់ស្រ្តីជាកម្មករសេវាកម្មកម្សាន្តម្នាក់ដែលកំពុងជាប់ពន្ធនាគារ បានជំរុញឱ្យសាលាដំបូងខេត្តកណ្តាលដោះលែងកូនស្រីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយសារមានបញ្ហាជីវភាពកាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីកូនរបស់គាត់ត្រូវបានឃុំខ្លួន កាលពីចុងខែសីហា ឆ្នាំ២០២១ ជុំវិញករណីល្មើសបម្រាមគោចររបស់រាជរដ្ឋាភិបាល។
អានបន្ត -
ដីភ្នំដោះក្រមុំ២ហិកតានៅខេត្តមណ្ឌលគិរី ត្រូវជនខិលខូចទន្ទ្រានយក
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី អះអាងថា ដីភ្នំដោះក្រមុំ ២ហិកតាទៀតត្រូវបានជនខិលខូចលួយកាប់ឆ្ការទន្ទ្រានយក ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដកហូតទុកជាសម្បត្តិរដ្ឋ និងបានបញ្ជាឱ្យទប់ស្កាត់កាប់ទន្ទ្រានយកជាកម្មសិទ្ធិក៏ដោយ។
អានបន្ត -
លោក ហ៊ុន សែន ជំរុញឲ្យរកដំណោះស្រាយចំពោះទំនាស់ដីធ្លីកាលពីថ្ងៃចន្ទ ព្រមទាំងព្រមានអ្នកវិភាគលើការអត្ថាធិប្បាយអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ខណៈលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យរកដំណោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ អំឡុងពេលថ្លែងសុន្ទរកថាកាលពី ថ្ងៃចន្ទនេះនៅក្រសួងរៀបចំដែនដី ក្រុមប្រជាពលរដ្ឋប្រមាណ១០០ គ្រួសារ បានប្រមូលផ្តុំគ្នានៅខាងក្រៅដោយសង្ឃឹមថានឹងអង្វរ មេដឹកនាំកំពូលរបស់ប្រទេសនេះឲ្យជួយដោះស្រាយជម្លោះរបស់ពួកគាត់។
អានបន្ត -
ម្ដាយក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ខកចិត្តដែលមន្ត្រីពន្ធនាគារមិនទាន់ដោះលែងកូនគាត់តាមការកំណត់
លោកស្រី ព្រំ ចាន់ថា ម្ដាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខពន្ធនាគារ នៅព្រឹកថ្ងៃចន្ទនេះថា កាលពីថ្ងៃទី៥ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានប្រកាសដោះលែងកូនរបស់គាត់នៅថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីបានជាប់ឃុំក្នុងពន្ធនាគាររយៈពេល៤ខែ១៥ថ្ងៃ ក្នុងចំណោមទោស៨ខែ ប៉ុន្តែត្រូវស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល២ឆ្នាំ។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ដែលមិនព្រមទទួលយកសំណងពីរដ្ឋាភិបាលនាំគ្នាតវ៉ាមុខសាលាខេត្តកោះកុង
ប្រជាពលរដ្ឋប្រមាណ៧០នាក់ តំណាងឲ្យពលរដ្ឋជាងមួយរយគ្រួសារក្នុងឃុំចំនួនបីនៃស្រុកគីរីសាគរ នាំគ្នាដាក់ញត្តិនៅសាលាខេត្តកោះកុង ស្នើសុំអាជ្ញាធរផ្ដល់ដំណោះស្រាយសារជាថ្មី ក្រោយពីពួកគាត់មិនព្រមទទួលយកគោលនយោបាយរដ្ឋាភិបាលដីធ្លី កាលពីពេលកន្លងទៅ។ សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរខេត្តនិងក្រសួងដែនដី នឹងពិនិត្យមើលសំណើរបស់ពលរដ្ឋ ដោយយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ដើម្បីឈានទៅដល់ការដោះស្រាយបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ដោយជោគជ័យ និងទទួលយកបានពីប្រជាពលរដ្ឋ។
អានបន្ត -
អតីតសមាជិករដ្ឋសភានៃអតីតគណបក្សប្រឆាំង ៣ រូប និងសកម្មជនម្នាក់ត្រូវបានតុលាការបង្គាប់ឱ្យចាប់ខ្លួននិងដាក់ពន្ធនាគារ ២ ឆ្នាំ ខណៈបក្ខពួកដែលកំពុងជាប់ឃុំត្រូវអនុវត្តទោសពី ១៤-១៥ ខែ
ភ្នំពេញៈ អតីតសមាជិករដ្ឋសភានៃអតីតគណបក្សប្រឆាំងដែលកំពុងគេចខ្លួននៅក្រៅប្រទេស ៣ នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសម្នាក់ៗ ២ ឆ្នាំ និងបង្គាប់ឱ្យចាប់ខ្លួន ព្រមទាំងពិន័យ ៤ លានរៀល ដោយជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។ នេះបើយោងតាម លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
អានបន្ត -
ការទាមទារសុំដោះលែងលោក រ៉ុង ឈុន នាំឲ្យក្រុមយុវជន និងមន្រ្តីអតីតបក្សប្រឆាំង១៤នាក់ ត្រូវជាប់ទោសពី២០ខែ ដល់២ឆ្នាំ
ក្រុមយុវជនវ័យក្មេង និងអតីតមន្រ្តីគណកប្សសង្គ្រោះជាតិ ដែលសរុបទាំងអស់មាន១៤នាក់ ត្រូវបានតុលាការភ្នំពេញ ប្រកាសសាលក្រមក្នុងថ្ងៃតែមួយ គឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ស្តីពីសេចក្តីសម្រេចផ្តន្ទាទោសលើពួកគេ ដោយក្នុងនោះ មាន១០នាក់ ត្រូវជាប់ពន្ធនាគារ២០ខែ និង ៤នាក់ ត្រូវជាប់ពន្ធនាគារ២ឆ្នាំ។
អានបន្ត -
តុលាការខេត្តកោះកុង កោះហៅសកម្មជនដីធ្លីម្នាក់ទើបសម្រាលកូនឱ្យចូលសវនាការតាមបណ្ដឹងឧកញ៉ា
តុលាការខេត្តកោះកុង បានកោះហៅសកម្មជនដីធ្លីម្នាក់ដែលទើបនឹងសម្រាលកូនឱ្យចូលសវនាការនៅសប្ដាហ៍ក្រោយ ទៅតាមបណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ ពាក់ព័ន្ធរឿងបរិហារកេរ្តិ៍។ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ប្រធានក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ (Heng Huy Development Co., Ltd) និងជាមន្ត្រីនគរបាលខេត្តកោះកុង លោក ហេង ហ៊ុយ បានប្ដឹងអ្នកស្រី អិប តឹង ទៅអធិការនគរបាលស្រុកស្រែអំបិល ក្រោយពីស្ត្រីរូបនេះផ្សព្វផ្សាយតាមបណ្ដាញសង្គមថា លោក ហេង ហ៊ុយ បានរំលោភយកដីធ្លី និងប្ដឹងពួកគាត់ទៅតុលាការទៀត។
អានបន្ត -
អ្នកនាំពាក្យបដិសេធរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ អំពីសេរីភាពសារព័ត៌មាននៅកម្ពុជា
លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា។
អានបន្ត -
តុលាការផ្តន្ទាទោសសកម្មជនយុវជននិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិសរុប១៤នាក់ពីបទញុះញង់
សកម្មជនចំនួន១៤នាក់ដែលត្រូវបានចាប់ខ្លួន និងរត់គេចខ្លួនកាលពីឆ្នាំមុនពីបទរៀបចំការតវ៉ាគាំទ្រលោក រ៉ុង ឈុន មេដឹកនាំសហជីពដែលជាប់ពន្ធនាគារត្រូវបានផ្តន្ទាទោសកាលពីថ្ងៃអង្គារពីបទញុះញង់។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចលើកលែងការចោទប្រកាន់លើលោក ហុង លីម អតីតតំណាងរាស្រ្តរដ្ឋវិទ័ររៀ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែលោកចៅក្រម ទិត សុទ្ធី បូរ៉ាឆាត បានរកឃើញជនជាប់ចោទផ្សេងទៀតមានពិរុទ្ធភាព ហើយបានពិន័យនិងផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី ២០ខែទៅ២ឆ្នាំ។
អានបន្ត -
តុលាការនឹងដោះលែងសកម្មជនសង្គមនិងអតីតសមាជិកបក្សប្រឆាំង១០នាក់ចាប់ពីខែក្រោយ
តុលាការក្រុងភ្នំពេញ នឹងដោះលែងសកម្មជនសង្គម និងសមាជិកអតីតបក្សប្រឆាំង សរុប១០នាក់ ចាប់ពីខែក្រោយនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានចាត់ទុកការកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារកន្លងមកថា ជាសារនៃការគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី។ តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែតុលានេះ បានសម្រេចផ្ដន្ទាទោសសកម្មជនសង្គម សកម្មជននយោបាយ និងយុវជន ដែលកំពុងជាប់ឃុំ ឱ្យជាប់ពន្ធនាគារចំនួន២០ខែ និងពិន័យជាប្រាក់ម្នាក់ៗចំនួន២លានរៀល (២ ០០០ ០០០ រៀល) ពីបទ «ញុះញង់» តាមបញ្ញត្តិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
អានបន្ត -
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ចោទអាជ្ញាធរគប់គិតគ្នាលក់ដីរដ្ឋនិងព្រៃសហគមន៍ឱ្យអ្នកមានអំណាច
https://www.vodkhmer.news/2021/10/26/indigenous-people-in-mondulkiri-accuse-authorities-of-conspiring-to-sell-state-land-and-community-forests/
អានបន្ត