កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
បក្សនយោបាយដាក់ចេញកម្មវិធីនយោបាយ ស្វែងរកការគាំទ្រពីពលរដ្ឋក្នុងការបោះឆ្នោតឃុំ-សង្កាត់
ភ្នំពេញៈ គណបក្សនយោបាយនានាបានប្រកាសដាក់ចេញកម្មវិធីគោលនយោបាយសំខាន់ៗ ដើម្បីទទួលបានការគាំទ្រ និងផ្តល់សេចក្តីទុកចិត្តពីប្រជាពលរដ្ឋ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។
អានបន្ត -
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលដំណោះស្រាយនៅឡើយបន្ទាប់ពីប្រជុំពេញមួយថ្ងៃជាមួយសាលាក្រុងនិងតំណាងក្រុមហ៊ុន
បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ទទួលដំណោះស្រាយនៅឡើយ បន្ទាប់ពីតំណាងបុគ្គលិកបានចូលរួមប្រជុំជាមួយសាលាក្រុង ក្រសួងការងារ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃអង្គារនៅសាលាក្រុង ដោយសារក្រុមហ៊ុនមិនព្រមទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ។ ថ្ងៃពុធនេះ តំណាងភាគីទាំងអស់បានជួបប្រជុំគ្នាបន្តទៀតនៅក្រសួងការងារវិញម្តង។
អានបន្ត -
រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាស គ្មានការទទួលខុសត្រូវ បន្ទាប់ពីចប់ការអប់រំផ្សព្វផ្សាយ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យចំពោះអ្នកដែលចោលសំរាមផ្ដេសផ្ដាសគ្មានការទទួលខុសត្រូវ ក្រោយពីបញ្ចប់ការអប់រំផ្សព្វផ្សាយអនុក្រឹស្ដីពីការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជន ដើម្បីកែប្រែទម្លាប់របស់ប្រជាពលរដ្ឋមួយចំនួន។
អានបន្ត -
ក្រុមអ្នកឃ្លាំមើល៖ ការចាប់ខ្លួនសមាជិកបក្សភ្លើងទៀនធ្វើឡើងដើម្បីបំភ័យក្រុមបក្សប្រឆាំង
អ្នកឃ្លាំមើល លើកឡើងថាការឃុំខ្លួនសមាជិកគណបក្សភ្លើងទៀននៅខេត្តឧត្តរមានជ័យកាលពីសប្តាហ៍មុន ធ្វើឡើងដើម្បីផ្ញើសារទៅកាន់អ្នកនយោបាយបក្សប្រឆាំងដែលនឹងចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។
អានបន្ត -
ក្រសួងយុត្តិធម៌បើកវគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋាន ពីការដោះស្រាយវិវាទក្នុងគ្រួសារ
កំពង់ឆ្នាំង/ត្បូងឃ្មុំៈ ក្រសួងយុត្តិធម៌បានបើកវគ្គបណ្តុះបណ្តាលដល់អាជ្ញាធរមូលដ្ឋាននៅខេត្តត្បូងឃ្មុំ និងកំពង់ឆ្នាំង ដើម្បីបំពាក់បំប៉នជំនាញក្នុងការដោះស្រាយវិវាទក្នុងគ្រួសារ ដែលជាផ្នែកមួយនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងសងខាង និងចំណេញពេលវេលា។
អានបន្ត -
អង្គការសិទ្ធិមនុស្សអាមេរិក រិះគន់ការរឹតត្បិតសេរីភាពអំឡុងពេលកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍
ភ្នំពេញ — អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារនេះ បានរិះគន់ការរឹតត្បិតសេរីភាពនៃការប្រមូលផ្តុំ និងសេរីភាពសារព័ត៌មាន អំឡុងពេលកូដកម្មរបស់បុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld)។
អានបន្ត -
សហគមន៍ព្រៃឡង់បន្តរកឃើញបទល្មើសព្រៃឈើ៥២ករណីក្នុងរយៈពេល៤ថ្ងៃ
បណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ បានចុះល្បាតនិងឃ្លាំមើលបទល្មើសព្រៃឈើក្នុងចំណុចចំនួន៩នៅក្នុងទីតាំងព្រៃឡង់ និងប្រទះឃើញបទល្មើសចំនួន៥២ករណី។
អានបន្ត -
វិវាទការងារអូសបន្លាយនៅក្រុមហ៊ុនណាហ្គាវើលត្រូវដោះស្រាយបែបណា?
ការតវ៉ារបស់បុគ្គលិកដែលត្រូវបានក្រុមហ៊ុនណាហ្គាវើលបញ្ឈប់ពីការងារ គឺកាន់តែមានភាពប្រឈម ខណៈស្ត្រីមានផ្ទៃពោះក៏ចេញមុខតវ៉ានៅក្រោមកម្តៅថ្ងៃ ហើយថែមទាំងមានការប្រឈមមុខដាក់គ្នាជាមួយសមត្ថកិច្ចទៀតផង។ ក្រសួងការងារ អំពាវនាវឲ្យបុគ្គលិកទាំងនោះផ្អាកតវ៉ា ដោយវិលចូលតុចរចាសារជាថ្មី។ សម្រាប់អ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិការងារ យល់ថា ក្រុមហ៊ុនគួរតែប្រើថវិកាដែលចំណេញកន្លងមកទប់ទល់ ជាជាងបញ្ឈប់បុគ្គលិកក្រោមហេតុផលកូវីដ១៩។
អានបន្ត -
កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ បន្តកូដកម្មដល់ថ្ងៃទី៣
ភ្នំពេញ — កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) ប្រមាណ១៥០០នាក់ បានបន្តកូដកម្មលើកទីបីនៅថ្ងៃចន្ទនេះ ដើម្បីទាមទារការទូទាត់សំណងចំពោះការបញ្ឈប់ពីការងារដោយគ្មានសំណងសមរម្យ និងការវិលត្រឡប់ចូលបំពេញការងារវិញ។ នេះ បើតាមការបញ្ជាក់ពីសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
អានបន្ត -
ក្រសួងព័ត៌មានរកឃើញព័ត៌មានមិនពិត ញុះញង់ និងជេរប្រមាថថ្នាក់ដឹកនាំ ១ ៩៣៨ ករណី
ភ្នំពេញៈ គណៈកម្មការតាមដានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មានបានស្រង់ប្រភពដែលផ្សព្វផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងជេរប្រមាថថ្នាក់ដឹកនាំសរុបចំនួន ១ ៩៣៨ ករណី ក្នុងឆ្នាំ ២០២១ ដែលករណីនេះ មានការកើនឡើងបន្តិចបន្តួច បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។
អានបន្ត -
អាជ្ញាធរតរារាំងបុគ្គលិកណាហ្គាវើលដ៍ជាង១ពាន់នាក់ ខណៈពួកគេតវ៉ាឱ្យក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ
អាជ្ញាធររារាំងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង ១៣០០នាក់ មិនឱ្យជួបជុំនិងប្រមូលផ្តុំគ្នានៅមុខក្រុមហ៊ុន ដើម្បីធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនល្បែងមួយនេះឈប់រើសអើងសហជីព និងទទួលយកបុគ្គលិក ៣៦៥នាក់ ឱ្យចូលធ្វើការងារឡើងវិញ។
អានបន្ត -
បុគ្គលិក Naga World ជាង១៣០០នាក់ធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនទទួលយកបុគ្គលិក៣៦៥នាក់ចូលធ្វើការវិញ
បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) ជាង ១៣០០ នាក់ បានធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍នៅសៅរ៍នេះ ដើម្បីទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីព និងទទួលយកបុគ្គលិក ៣៦៥ នាក់ឱ្យចូលធ្វើការងារឡើងវិញ។
អានបន្ត -
ក្រសួងការងារអំពាវនាវឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលវិលចូលតុចរចាសារជាថ្មី
ក្រសួងការងារនៅថ្ងៃអាទិត្យនេះ អំពាវនាវឲ្យបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដែលធ្វើការតវ៉ា២ថ្ងៃមកនេះ វិលចូលតុចរចាសារជាថ្មី ដោយអះអាថា ក្រសួងធានាមិនឲ្យបាត់បង់ផលប្រយោជន៍ណាមួយរបស់បុគ្គលិកនោះឡើយ។ ការអំពាវនាវយ៉ាងដូច្នេះរបស់ភាគីសម្របសម្រួល គឺ នៅគ្រាដែលការតវ៉ាកាន់តែមានភាពប្រឈម ខណៈស្ត្រីមានផ្ទៃពោះក៏ចេញមុខតវ៉ានៅក្រោមកម្តៅថ្ងៃ។
អានបន្ត -
សង្គមស៊ីវិល៖ រដ្ឋត្រូវអនុវត្តច្បាប់លើប្រធានតុលាការមណ្ឌលគិរីករណីយកឈ្មោះមន្ត្រីជាន់ខ្ពស់ម្នាក់ទៅគៀបសង្កត់ពលរដ្ឋ
មន្ត្រីសង្គមស៊ីវិលមួយចំនួនអំពាវនាវទៅស្ថាប័នពាក់ព័ន្ធជាពិសេសក្រសួងយុត្តិធម៌ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឱ្យស្រាវជ្រាវនិងចាត់វិធានការច្បាប់លើប្រធានតុលាការខេត្តមណ្ឌលគិរី ដែលមានការផ្សព្វផ្សាយថាបានយកឈ្មោះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ទៅប្រើប្រាស់ កៀបសង្កត់ និងបង្ខំម្ចាស់ដីដែលមានវិវាទឱ្យចែកដីដល់បក្ខពួករបស់ខ្លួនជាថ្នូរបញ្ចប់រឿង។
អានបន្ត -
ចាងហ្វាងព័ត៌មានថាអត្ថបទគាត់មិនញុះញង់ឱ្យមានចលាចលទេ
លោកចាងហ្វាងសារព័ត៌មានជាតិខ្មែរ បានប្រាប់តុលាការកំពូលនៅថ្ងៃនេះថា លោកបានសរសេរអត្ថបទក្រោមឈ្មោះអ្នកសារព័ត៌មាន ហើយបានបង្ហោះក្នុងបណ្តាញសង្គម ប៉ុន្តែមិនមានចេតនាចង់ប្រឆាំងនឹងរដ្ឋាភិបាល មេដឹកនាំ បង្កើតអស្ថិរភាព និង អសន្តិសុខក្នុងប្រទេសនោះទេ។
អានបន្ត -
សាលាក្រុង សុំឲ្យកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ ផ្អាកកូដកម្ម រង់ចាំការដោះស្រាយជម្លោះ
ភ្នំពេញ — តំណាងសហជីពកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) បានថ្លែងនៅថ្ងៃសុក្រនេះថា សាលារាជធានីភ្នំពេញ មិនចង់ឃើញការធ្វើកូដកម្មរបស់កម្មករនិយោជិត និងស្នើឲ្យកម្មករនិយោជិត ផ្តល់ឱកាសឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានការជជែកគ្នាជាមួយភាគីក្រុមហ៊ុនដើម្បីឈានទៅបញ្ចប់ជម្លោះពាក់ព័ន្ធនឹងការបញ្ឈប់ការងារកម្មករនិយោជិតដោយបង្ខំ។
អានបន្ត -
ចាងហ្វាងកាសែតជាតិខែ្មរ ស្នើសុំតុលាការកំពូលដោះលែង ខណៈលោកអនុវត្តក្នុងពន្ធនាគារសល់១១ថ្ងៃទៀតផុត
ចាងហ្វាងកាសែតជាតិខែ្មរម្នាក់ ស្នើទៅតុលាការកំពូលដោះលែងខ្លួនឱ្យមានសេរីភាព ខណៈទោសដែលខ្លួនអនុវត្តក្នុងពន្ធនាគារនៅសល់តែ១១ថ្ងៃទៀតផុតតាមការកំណត់របស់តុលាការ។
អានបន្ត -
អ្នកបម្រើការក្នុងសេវាកម្សាន្ត ស្វះស្វែងឲ្យមានការទទួលស្គាល់ការងាររកស៊ីផ្លូវភេទ ជាការងារសុចរិត
ភ្នំពេញ — ក្រុមអ្នកបម្រើការសេវាកម្សាន្ត និងអង្គការសង្គមស៊ីវិល ស្នើសុំឲ្យរដ្ឋាភិបាលនិងពលរដ្ឋទទួលស្គាល់ភាពស្របច្បាប់នៃការងាររបស់ពួកគេ ដោយមិនមានការរើសអើង និងការប្រើប្រាស់អំពើហិង្សាគ្រប់ទម្រង់។ ចំណែករដ្ឋាភិបាលបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់នៃសុខភាព និងការសិក្សារបស់ស្ត្រី និងកុមារី។
អានបន្ត -
សន្និសីទសហគមន៍មានការស្នើឱ្យពិនិត្យ និងដោះស្រាយបញ្ហានានា
ភ្នំពេញៈ ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងស្ថាប័នក្រៅរដ្ឋាភិបាលប្រមាណ ១ ពាន់នាក់ បានចូលរួមសន្និសីទសហគមន៍ថ្នាក់ជាតិ ២ ថ្ងៃកន្លងមកនេះ បានស្នើទៅដល់រាជរដ្ឋាភិបាលកម្ពុជាធ្វើការពិនិត្យ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ និងផ្តល់លម្ហដល់ការសម្តែងមតិ ដូចជាការទាមទារពីបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិធនធានធម្មជាតិ។ សន្និសីទសហគមន៍ថ្នាក់ជាតិបានធ្វើកាលពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ ២០២១ តាមប្រព័ន្ធអនឡាញក្រោមប្រធានបទ «ការពារកូវីដ ១៩ ការពារសិទ្ធិដីធ្លី និង ធនធានធម្មជាតិ»។
អានបន្ត -
សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា កំពុងសិក្សាដើម្បីប្រមូលធាតុចូល
នំពេញៈ សេចក្ដីព្រាងច្បាប់ស្ដីពីសាសនានៅកម្ពុជា បាននិងកំពុងសិក្សា ដើម្បីប្រមូលធាតុចូលដែលសេចក្ដីព្រាងនេះគ្រោងនឹងបញ្ចប់មុនពេលបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ ក្នុងនោះមានមាត្រាមួយរឹតបន្តឹងចំពោះព្រះសង្ឃក្នុងព្រះពុទ្ធសានា ដែលមានចេតនាចូលរួមធ្វើបាតុកម្ម កូដកម្ម កុបកម្ម ដើម្បីប្រឆាំងជាមួយគណបក្សនយោបាយណាមួយ។
អានបន្ត