កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
រដ្ឋាភិបាល និងសង្គមស៊ីវិលពិភាក្សារកដំណោះស្រាយបញ្ចប់អំពើហិង្សាលើកុមារ
ភ្នំពេញៈ រដ្ឋាភិបាល និងសង្គមស៊ីវិលរួមគ្នាពិភាក្សាអំពីគោលនយោបាយថ្នាក់ជាតិស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ ខណៈការប្ដេជ្ញាចិត្តលុបបំបាត់បញ្ហានេះត្រូវបានប្រកាសដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
អានបន្ត -
គ្រូបង្រៀនម្នាក់បន្តរត់គេចខ្លួន ក្រោយសាលាឧទ្ធរណ៍ខេត្តបាត់ដំបងរក្សាបទចោទញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុក
ភ្នំពេញ — គ្រូបង្រៀនម្នាក់នៅខេត្តប៉ៃលិនបានបន្តរត់គេចខ្លួនបន្ទាប់ពីបណ្តឹងសាទុក្ខរបស់លោកក្នុងសំណុំរឿងចោទប្រកាន់ញុះញង់តាមបណ្តាញសង្គមហ្វេសប៊ុកត្រូវបានសាលាឧទ្ធរណ៍ខេត្តបាត់ដំបងច្រានចោលកាលពីខែកញ្ញា។ តុលាការខេត្តប៉ៃលិនបានកាត់ទោសលោក យួង សូដា ដោយកំបាំងមុខឲ្យជាប់ពន្ធនាគារមួយឆ្នាំពីបទញុះញង់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយតាមបណ្តាញសង្គមហ្វេសប៊ុកអំពីសំណង់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាម ដែលត្រូវបានសាងសង់មួយដែរនៅក្នុងខេត្តប៉ៃលិនកាលពីពេលកន្លងទៅ។
អានបន្ត -
មន្ត្រីសង្គមស៊ីវិល និងសហគមន៍ ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញចេញពលរដ្ឋដោយបង្ខំ
ក្រុមអង្គការសង្គមស៊ីវិល ៤ស្ថាប័ន និងសហគមន៍ដីធ្លីស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការបណ្ដេញចេញដោយបង្ខំលើពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច និងងាយរងគ្រោះ ដោយការរីករាលដាលជំងឺកូវីដ១៩។ ពួកគេថ្លែងបែបនេះក្នុងទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៦ ក្រោមប្រធានបទការអភិវឌ្ឍទីក្រុងប្រកបដោយបរិយាប័ន្ន និងចិរភាព ដែលប្រារព្ធឡើងតាមប្រព័ន្ធអនឡាញវីដេអូ ហ្សួម (Zoom) នៅព្រឹកថ្ងៃទី២០ តុលា។
អានបន្ត -
សង្គមស៊ីវិលគាំទ្ររបាយការណ៍របស់ UN ស្តីពីបញ្ហាដីធ្លី និងបរិស្ថាន និងសុំឲ្យរដ្ឋាភិបាលដោះស្រាយ
សង្គមស៊ីវិលដែលឃ្លាំមើលបញ្ហាសិទ្ធិដីធ្លី និងសកម្មជនបរិស្ថានគាំទ្រ របាយការណ៍របស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិដែលបង្ហាញពីមូលហេតុនាំឲ្យកើតនូវវិបត្តិដីធ្លី និងផលប៉ះពាល់បរិស្ថាននៅកម្ពុជា។ ពួកគាត់ចង់ឲ្យរដ្ឋាភិបាល យករបាយការណ៍នេះ ទៅសិក្សាផ្ទៀងផ្ទាត់រកការពិត និងមានវិធានការដោះស្រាយប្រកបដោយតម្លាភាព និងផ្ដល់ប្រយោជន៍ដល់សង្គមជាតិ ជាជាងប្រកែកដោះសា ហើយចោទប្រកាន់ដល់អ្នករិះគន់បញ្ហានេះ។
អានបន្ត -
ខេមបូចា ថាអ្នកសារព័ត៌មានជិត១០នាក់រងការយាយីនិងជាប់ពន្ធនាគារអំឡុងពេលពួកគេរាយការណ៍រឿងវិវាទដីធ្លី
របាយការណ៍សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានរកឃើញថា មានអ្នកសារព័ត៌មានជិត១០នាក់បានរងនូវការយាយីនិងជាប់ពន្ធនាគារ ដោយសារតែរាយការណ៍ពាក់ព័ន្ធរឿងជម្លោះដីធ្លី ក្នុងរយៈពេល៣ខែចុងក្រោយនេះ ក្រោយពីក្រសួងព័ត៌មានបានចេញសេចក្ដីជូនដំណឹងមួយដោយបើកផ្លូវឱ្យអាជ្ញាធរអាចចោទប្រកាន់ទៅលើអ្នកសារព័ត៌មាន ដែលអាជ្ញាធរថាបានរំខានដល់ការងាររបស់ពួកគេ។
អានបន្ត -
យុវជនបរិស្ថាន ស្នើសាលាឧទ្ធរណ៍ទម្លាក់បទចោទពាក់ព័ន្ធនឹងបទញុះញង់
សកម្មជនបរិស្ថាន៣រូប ទាមទារទៅសាលាឧទ្ធរណ៍ទម្លាក់បទចោទប្រកាន់ ដោយថា អ្វីដែលពួកគេបានធ្វើកន្លងទៅ ជាការចូលរួមការពារបរិស្ថាន និងមិនបានធ្វើអ្វីខុសដូចដែលសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់នោះទេ។
អានបន្ត -
តំណាងស្ត្រីថ្ងៃសុក្រលោកស្រី ព្រំ ចាន់ថា សោកសង្រេងផ្ទួនៗ ការដែលតុលាការមិនដោះលែង កូនប្រុសឱ្យទាន់ដង្ហើមយាយ
តំណាងស្ត្រីថ្ងៃសុក្រលោកស្រី ព្រំ ចាន់ថា ទទួលរងគ្រោះ និងសោកសង្រេងផ្ទួនៗ នៅពេលដែលតុលាការមិនដោះលែងកូនប្រុសឱ្យមកទាន់ដង្ហើមជីដូនជាលើកចុងក្រោយ ដែលបានស្លាប់នៅថ្ងៃអង្គារនេះ ខណៈកូនប្រុសជាអនីតិជន ដែលមានជំងឺអូទីហ្សឹមពីកំណើតកំពុងជាប់ពន្ធនាគារ។ មន្ត្រីសង្គមស៊ីវិលយល់អាជ្ញាធរពន្ធនាគារគួរយោគយល់ និងជួយសម្រួលឱ្យអ្នកជាប់ឃុំបានជួបមុខសាច់ញាតិរបស់ខ្លួន ដើម្បីបង្ហាញពីទឹកចិត្តកតញ្ញូចំពោះអ្នកមានគុណ។
អានបន្ត -
បណ្ឌិត ឈាង វណ្ណារិទ្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពី៣០ឆ្នាំមុន នឹងមិនអាចកើតមានទេប្រសិនបើសង្គ្រាមត្រជាក់នៅបន្ត
ការបញ្ចប់សង្គ្រាមត្រជាក់កាលពី៣០ឆ្នាំមុន ត្រូវបានគេមើលឃើញថា ជារបត់នយោបាយ និងភូមិសាស្ត្រមួយ ដែលមានជាប់ទាក់ទងទៅនឹងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងការបញ្ចប់សង្គ្រាមរវាងខ្មែរ និងខ្មែរ។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានថ្លែងថា ប្រសិនបើសង្គ្រាមត្រជាក់នៅអូសបន្លាយ នោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសម្រាប់កម្ពុជា ក៏មិនអាចសម្រេចបានដែរ ដោយសារកត្តាខាងក្រៅជម្រុញខ្លាំង ពិភពលោកបានក្លាយពីប៉ូលពីរ មកជាប៉ូលមួយ ហើយជាពិសេសសហភាពសូវៀតបានដកខ្លួនពីការប្រកួតប្រជែង រួមផ្សំនឹងកត្តាខាងក្នុង គឺភាគីខ្មែរដែលមានជម្លោះទន់ដៃរៀងខ្លួន។
អានបន្ត -
៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស៖ ក្រុមអ្នកជំនាញថា កេរដំណែលអវិជ្ជមានកំពុងរុញច្រានកម្ពុជាឱ្យមកគ្រប់គ្រងដោយរបបឯកបក្ស
៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចូលជាធរមាន ក្រុមអ្នកជំនាញនៅតែមើលឃើញពីសារៈសំខាន់មិនអាចខ្វះបាន និងភាពជាប់ពាក់ព័ន្ធដែលកិច្ចព្រមព្រៀងនេះនៅតែមាននៅក្នុងដំណើរការកសាងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការផ្សះផ្សាជាតិនៅក្នុងសង្គមកម្ពុជាដដែល។ ពួកគេវាយតម្លៃថា ទន្ទឹមនឹងកេរដំណែលវិជ្ជមានដែលកិច្ចព្រមព្រៀងនេះបានផ្តល់ជូនដល់សង្គមកម្ពុជា កេរដំណែលអវិជ្ជមានជាច្រើនកំពុងលុបដានកេរដំណែលវិជ្ជមានទាំងនេះ និងរុញច្រានកម្ពុជាឱ្យវិលមករកស្ថានភាពគ្រប់គ្រងដោយរបបផ្តាច់ការឯកបក្ស និងបញ្ហាប្រឈមជាច្រើនមិនខុសពីនៅមុនឆ្នាំ១៩៩១នោះទេ។
អានបន្ត -
ក្រសួងមហាផ្ទៃការពារការបន្តមិនផ្តល់សុពលភាពដល់គណបក្សបេះដូងជាតិ
ក្រសួងមហាផ្ទៃបានការពារការសម្រេចលើការមិនផ្តល់សុពលភាពទៅកាន់គណបក្សបេះដូងជាតិ (CNHP) ដែលជាគណបក្សប្រឆាំងទើបបង្កើតថ្មី ដោយសារពាក្យសុំចុះបញ្ជីគណបក្សមិនទាន់គ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយនៅឡើយ។
អានបន្ត -
ប្រវត្តិតស៊ូរបស់សកម្មជនការពារព្រៃឈើលោក វឿន វាសនា ដែលលោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួន
អតីតព្រះសង្ឃដែលជាសកម្មជនការពារព្រៃឡង់ និងជាសកម្មជននយោបាយម្នាក់ គឺលោក វឿន វាសនា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ រក្សាជំហរថា នឹងបន្តសកម្មភាពសង្គម និងការពារព្រៃឈើ ដើម្បីផលប្រយោជន៍ជាតិ បើទោះបីជាលោក ហ៊ុន សែន ប្រកាសតាមចាប់ខ្លួនលោកក្តី។ លោក វឿន វាសនា បានលាចាកសិក្ខាបទ (សឹក) ក្នុងពេលកំពុងភៀសខ្លួននៅប្រទេសថៃ ដោយសារព្រះសង្ឃនៅប្រទេសនេះ ពុំអនុញ្ញាតឱ្យគង់ស្នាក់នៅក្នុងវត្តឡើយ ព្រោះខ្លាចឆ្លង រាលដាលជំងឺកូវីដ-១៩ ។ តើអតីតសង្ឃជាសកម្មជនព្រៃឡង់រូបនះ មានប្រវត្តិតស៊ូបែបណាដើម្បីការពារព្រៃឈើ?
អានបន្ត -
របាយការណ៍ខេមបូចា៖ អ្នកកាសែត៨នាក់រងការគំរាមកំហែង និងម្នាក់ជាប់ពន្ធនាគារ ក្នុងរយៈពេលត្រីមាសទី៣នេះ
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)នាព្រឹកថ្ងៃទី១៩តុលានេះ បានចេញរបាយការណ៍ថ្មីប្រចាំត្រីមាសទី៣ឆ្នាំ២០២១ ដោយបានបង្ហាញអំពីការយាយីរបស់អ្នកកាសែតអំឡុងពេលបម្រើការងារ។ ក្នុងនោះ អ្នកកាសែតចំនួន៨នាក់ រងការគំរាមកំហែង ការឃាត់ខ្លួន និងម្នាក់បញ្ចូនទៅកាន់ពន្ធនាគារពីសំណាក់អាជ្ញាធរ។ ជុំវិញរបាយការណ៍នេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានៅតែបន្តស្នើឱ្យអាជ្ញាធរគោរពសិទ្ធសេរីភាពអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។
អានបន្ត -
"៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាដើរបញ្ច្រាសទិស"
មជ្ឈដ្ឋានជាតិ និងអន្តរជាតិ យល់ស្របគ្នាថា ៣០ឆ្នាំ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កម្ពុជាមិនបានបោះជំហានទៅមុខទេ ប៉ុន្តែបែរជាដើរទៅក្រោយបញ្ច្រាសទិសប្រជាធិបតេយ្យ។ ការយល់ឃើញរបស់ពួកគាត់ គឺផ្អែកលើព្រឹត្តិការណ៍ជាក់ស្តែង ដែលកើតមាននៅកម្ពុជា ជាពិសេសក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដ៏ធំជាងគេតែមួយគត់នៅកម្ពុជា។
អានបន្ត -
ពលរដ្ឋនៅកោះកុងធ្វើយុទ្ធនាការទាមទារការដោះស្រាយដីធ្លី និងទម្លាក់ចោលបទចោទលើតំណាងពួកគេ
ពលរដ្ឋមួយក្រុមដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន «ហេង ហ៊ុយ អេគ្រីខាល់ឈ័រ គ្រុប» ស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង បាននាំគ្នាធ្វើយុទ្ធនាការតាមបណ្ដាញសង្គម ទាមទារការដោះស្រាយវិវាទដីធ្លី និងទម្លាក់ចោលការចោទប្រកាន់លើតំណាងរបស់ពួកគេ។
អានបន្ត -
លីកាដូ៖ ២ឆ្នាំនៃវិបត្តិកូវីដ-១៩ បញ្ហាដីធ្លី មិនបានថមថយឡើយ
ភ្នំពេញ៖ ពីរឆ្នាំចុងក្រោយនៃអំឡុងពេលរីករាលដាលកូវីដ-១៩ បញ្ហាដីធ្លីមិនបានថមថយឡើយ ខណៈសកម្មជនដីធ្លី ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ តែយ៉ាងណា រដ្ឋាភិបាល អះអាងថា ខ្លួនមានយន្តការដោះស្រាយបញ្ហាដីធ្លីនេះ។
អានបន្ត -
រដ្ឋាភិបាលបញ្ចេញក្រដាសប្រាក់មានរូបលោកហ៊ុន សែន ជាមួយសម្តេចសីហនុដើម្បីប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យមួយដោយអនុញ្ញាតឲ្យប្រើប្រាស់ក្រដាសប្រាក់ថ្មី ៣០.០០០រៀល ដោយមានរូបលោកផ្ទាល់ និងសម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះបាទ នរោត្តម សីហនុ ដែលលោកទាំងពីរបានដឹកនាំភាគីចរចានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ដែលត្រូវបានចាត់ទុកថាបានត្រួសត្រាយផ្លូវដើម្បីបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែងនៅកម្ពុជា។ អ្នកនាំពាក្យគណបក្សកាន់អំណាចនិយាយថា ក្រដាសប្រាក់ថ្មី ដែលបានដាក់នូវលាយល័ក្ខអក្សរសំដៅទៅកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងខួបរំឭក គឺមានគោលបំណងផ្តល់កិត្តិយសដល់អ្នកដែលជ្រោមជ្រែងបង្កើតកិច្ចព្រមព្រៀងនេះឡើង។
អានបន្ត -
រឿងពលរដ្ឋតវ៉ាប្រឆាំងម្ចាស់ដីបិទផ្លូវមិនឱ្យចូលជីកយក ដីឥដ្ឋទៅធ្វើឆ្នាំង ចង្ក្រាន កំពុងស្ថិតក្នុងការសម្របសម្រួល
កំពង់ឆ្នាំង៖ អាជ្ញាធរឃុំជ្រៃបាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកំពុងសម្របសម្រួលរកដំណោះស្រាយ បន្ទាប់ពីពលរដ្ឋបាននាំគ្នាទៅតវ៉ានៅចំណុចអន្លង់ភ្លង ឃុំជ្រៃបាក់ នាពេលថ្មីៗនេះ រឿងម្ចាស់រណ្តៅដីបិទផ្លូវមិនឱ្យពួកគាត់ចូលជីកយកដីឥដ្ឋ ដើម្បីយកទៅធ្វើចង្ក្រាន ឆ្នាំង។ លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ថ្លែងនៅថ្ងៃទី ១៧ តុលាថា ពលរដ្ឋប្រមាណជាង ៤០ នាក់ បានតវ៉ានៅចំណុច អន្លង់ភ្លង ក្នុងឃុំជ្រៃបាក់ ស្នើឱ្យអាជ្ញាធរឃុំជួយរកដំណោះស្រាយ ជាមួយម្ចាស់រណ្តៅដី។ កន្លងមកម្ចាស់រណ្តៅដីនោះធ្លាប់អនុញ្ញាតឱ្យពលរដ្ឋចូលយកដីឥដ្ឋធ្វើឆ្នាំង ប៉ុន្តែពេលនេះបែរជាបិទមិនអនុញ្ញាតទៅវិញ។
អានបន្ត -
អត្ថបទទស្សនៈ៖ ការវិនិច្ឆយមេដឹកនាំល្អតាមរយៈចេតនា មធ្យោបាយ និងលទ្ធផល
ដោយសង្កេតឃើញជាទូទៅ គេនាំគ្នាវិនិច្ឆយគុណសម្បត្តិនិងគុណវិបត្តិរបស់មេដឹកនាំនយោបាយដោយផ្អែកលើ “ក្រមសីលធម៌” ដោយមនុស្សមួយក្រុម ឬក៏ “ប្រសិទ្ធភាព” ដោយមនុស្សមួយក្រុមទៀត។ យោងតាមទ្រឹស្តីមគ្គទេសក៍នយោបាយ (political leadership theory) គេទទួលយកការច្របាច់បញ្ចូលនៃន័យទាំងពីរ (“ក្រមសីលធម៌” និង ”ប្រសិទ្ធភាព”) ដើម្បីវិនិច្ឆយមេដឹកនាំល្អ។
អានបន្ត -
មេធាវីទាមទារឱ្យតុលាការចេញដីកាបញ្ចប់ការឃុំខ្លួនស្ថាពរប្រឆាំងលើលោក កឹម សុខា
មេធាវីការពារក្ដីឱ្យលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានជំរុញជាថ្មីទៀតឱ្យតុលាការពិចារណាក្នុងការចេញដីកាបញ្ឈប់ជាអចិន្រ្តៃយ៍នូវដំណើរការនីតិវិធីនៃការឃុំខ្លួនប្រឆាំងនឹងកូនក្ដីរបស់ខ្លួន និងផ្ដល់នីតិសម្បទាសម្រាប់អតីតមេបក្សប្រឆាំងរូបនេះឱ្យបានពេញលេញឡើងវិញ។
អានបន្ត -
៩ខែឆ្នាំនេះ អាជ្ញាធរអន្តរាគមន៍ជួយស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ទៅប្រទេសចិនជាង៣០០នាក់
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់ វីអូឌី តាមតេឡេក្រាមនៅថ្ងៃទី១៨ ខែតុលាថា កន្លងមក ភាគច្រើនស្ត្រីរងគ្រោះចាញ់បោកមេខ្យល់តាមរបៀបផ្សេងៗគ្នា ដូចជា មេខ្យល់ប្រាប់ថាទៅរកការងារល្អនៅប្រទេសចិន តែតាមពិតយកទៅរៀបការជាមួយប្តីជនជាតិចិន ជាដើម។
អានបន្ត