កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
លោកយ៉ែម បុញ្ញឬទ្ធិ៖ត្រឹមតែបញ្ហាលំហប្រជាធិបតេយ្យ គឺពិបាកក្នុងការតវ៉ាឱ្យសើរើកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស
គម្រប់ខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសឆ្នាំ១៩៩១ នឹងចូលមកដល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះ។ កន្លងទៅ៣០ឆ្នាំហើយមែន ប៉ុន្តែសម្រាប់កម្ពុជា គឺបញ្ហាចម្រូងចម្រាសនៃការអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពនេះនៅតែបន្តកើតមានឡើងឥតចេះចប់។ លោកយ៉ែម បុញ្ញឬទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម និងជាអតីតមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិមើលឃើញថា ភាពចម្រូងចម្រាសនេះកើតឡើង ដោយសារតែរដ្ឋាភិបាលកម្ពុជាមិនបានគោរព និងអនុវត្តបានពេញលេញតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប៉ុន្តែ លោកក៏បានអះអាងថា ការយកត្រឹមបញ្ហាលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទៅតវ៉ាចង់ឱ្យសើរើកិច្ចព្រមព្រៀងនេះឡើងវិញ គឺមានការពិបាក។
អានបន្ត -
លីកាដូ៖ ពីរឆ្នាំនៃការរីករាលដាលកូវីដ-១៩ ការរំលោភយកដីធ្លីនៅកម្ពុជា មិនមានសញ្ញាថមថយ
នៅថ្ងៃទី២០ ខែតុលាខាងមុខនេះ អង្គការក្រៅរដ្ឋាភិបាលមួយចំនួន នឹងរៀបចំទិវាសិទ្ធិលំនៅឋានពិភពលោកឆ្នាំ២០២១ តាមអនឡាញ។ ពីរថ្ងៃមុនការរៀបចំពិធី អង្គការលីកាដូ នៅថ្ងៃទី១៧តុលាម្សិលមិញ បានចេញផ្សាយវីដេអូខ្លីដោយបង្ហាញថា ពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជា មិនមានសញ្ញាថមថយនោះទេ។ មិនត្រឹមតែមិនថមថយ ការចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ នៃសមាជិកសហគមន៍ និងសកម្មជនដីធ្លី កាន់តែមានការកើនឡើង។ នេះបើតាមអង្គការលីកាដូដដែល។
អានបន្ត -
តំណាងសហគមន៍ស្រែប្រាំងដែលចេញពីពន្ធនាគារស្នើសុំរដ្ឋាភិបាលឱ្យដោះស្រាយបញ្ចប់វិវាទដីធ្លីជាមួយក្រុមហ៊ុនចិន
តំណាងសហគមន៍ស្រែប្រាំង ដែលចេញពីពន្ធនាគារខេត្តត្បូងឃ្មុំ ក្រោយអនុវត្តទោសគ្រប់ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ និងស្នើសុំដំណោះស្រាយពីស្ថាប័នជាតិ ក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន។ ស្របគ្នានេះ លោកក៏អំពាវនាវដល់តុលាការដោះលែងពលរដ្ឋមានទំនាស់ដីធ្លី៣នាក់ទៀត ឲ្យមានសេរីភាពជួបក្រុមហ៊ុនគ្រួសារវិញ។
អានបន្ត -
អាជ្ញាធរឱ្យផ្អាករោងចក្រហ្វនហ្វា ក្រោយកម្មករតវ៉ាបិទផ្លូវ
កំពង់ស្ពឺៈ រោងចក្រ ហ្វនហ្វា ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងឈូក ឃុំបសេដ្ឋ ត្រូវបានអាជ្ញាធរស្រុកបសេដ្ឋ ប្រកាសឱ្យផ្អាកដំណើរការពីថ្ងៃទី ១៦ តុលា បន្ទាប់ពីកម្មករសំណង់ចំនួន ២០០ នាក់ បានធ្វើបាតុកម្មតវ៉ាបិទផ្លូវជាតិលេខ ៤១ ដើម្បីទាមទារឱ្យម្ចាស់រោងចក្រ បើកប្រាក់ឈ្នួលប្រចាំខែកញ្ញា ឆ្នាំ ២០២១ ជូនពួកគេ។
អានបន្ត -
ពលរដ្ឋជិត២០០គ្រួសារនៅខេត្តកំពង់ស្ពឺ ចោទអាជ្ញាធរមូលដ្ឋានថាគប់គិតគ្នាលួចលក់ដីពួកគេឱ្យឈ្មួញ
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតមួយប្រាប់ដល់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ឱ្យពិនិត្យនិងដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋ១៨០គ្រួសារ នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ក្រោយទទួលបានបណ្ដឹងពីក្រុមពលរដ្ឋដែលសុំឱ្យជួយទប់ស្កាត់ករណីអាជ្ញាធរមូលដ្ឋាននិងឈ្មួញគប់គិតគ្នាលួចធ្វើបណ្ណលើដីរបស់ពួកគេ។
អានបន្ត -
មរតកកិច្ចព្រមព្រៀងប៉ារីសបន្តដល់អ្នកជំនាន់ក្រោយដោយលទ្ធផលមិនទាន់ពេញលេញ (ភាគ៣)
បរិយាកាសនយោបាយនៅកម្ពុជាបានវិលត្រឡប់ទៅការគ្រប់គ្រងដោយឯកបក្សដូចស្ថានភាពមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពី៣០ឆ្នាំមុន។ គណបក្សប្រឆាំងធំជាងគេបង្អស់គឺគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីឆ្នាំ២០១៧។ប៉ុន្តែគណបក្សកាន់អំណាចបានទុកច្រកខ្លះសម្រាប់អង្គការការពារសិទ្ធិមនុស្សនិងសារព័ត៌មានអាចដំណើរការបានដែលជាការផ្តល់ក្តីសង្ឃឹមយ៉ាងស្តួចស្តើងដល់អ្នកតស៊ូមតិ។
អានបន្ត -
សង្គមស៊ីវិលថា២ឆ្នាំនៃការឆ្លងកូវីដ-១៩ការរំលោភដីធ្លីនិងចាប់ឃុំខ្លួនដាក់ពន្ធនាគារមិនថមថយទេ
អង្គការការពារសិទ្ធិមនុស្សលីកាដូនៅថ្ងៃអាទិត្យនេះ បានចេញផ្សាយវីដេអូមួយបានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ការរំលោភយកដីធ្លីនៅក្នុងប្រទេស មិនមានសញ្ញាថមថយនោះទេ ហើយប្រជាពលរដ្ឋជាង ៥ ០០០ គ្រួសារទទួលរងផលប៉ះពាល់ ។
អានបន្ត -
អង្គការលីកាដូរកឃើញការបំពានយកដី និងការចាប់ខ្លួនសកម្មជនដីធ្លីគ្មានការថមថយនៅរយៈពេល២ឆ្នាំនៃអំឡុងពេលឆ្លងជំងឺកូវីដ១៩
អង្គការលីកាដូ រកឃើញថា ការរំលោភយកដីធ្លីនៅក្នុងប្រទេសកម្ពុជាមិនមានសញ្ញាថមថយនោះទេ ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។ បន្ថែមពីនេះការចាប់ខ្លួន ការឃុំខ្លួនសហគមន៍ និងសកម្មជនដីធ្លី បែរជាកើនឡើងទៅវិញ។ សង្គមស៊ីវិល ជំរុញឲ្យរដ្ឋាភិបាលដោះស្រាយវិវាទដីធ្លីឲ្យមានតម្លាភាព និងឲ្យគ្រប់ភាគីអាចទទួលយកបាន។
អានបន្ត -
គម្រោងយុត្តិធម៌ពិភពលោក ទម្លាក់ពិន្ទុនីតិរដ្ឋកម្ពុជាជាង២ភាគរយនៅឆ្នាំ២០២១
អង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) បានដកពិន្ទុនីតិរដ្ឋកម្ពុជា ២,៣ភាគរយបន្ថែមទៀត សម្រាប់របាយការណ៍របស់ខ្លួនក្នុងឆ្នាំ២០២១នេះ និងរក្សាចំណាត់ថ្នាក់កម្ពុជាជាប្រទេសនីតិរដ្ឋទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេស១៣៩ និងលំដាប់ទី១ ក្នុងចំណោមប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន មិនទទួលគោលនយោបាយដោះស្រាយបញ្ហាដីធ្លីពីអាជ្ញាធរខេត្តកោះកុង
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចិន យូញៀន (Union Development Group) មិនព្រមទទួលយកគោលនយោបាយដោះដូរដីទៅទីតាំងថ្មី ផ្ដល់ដោយអាជ្ញាធរខេត្តកោះកុង ដើម្បីបញ្ចប់វិវាទដីធ្លីនេះទេ ព្រោះពួកគេអះអាងថា អាជ្ញាធរផ្ដល់សំណងមិនមានតម្លាភាព។ ពលរដ្ឋស្នើសុំអាជ្ញាធរពិនិត្យនិងដោះស្រាយបញ្ហានេះជូនពួកគាត់ឡើងវិញ ដោយផ្ដល់សំណងសមរម្យ ដែលស្របទៅតាមទំហំដីដែលពួកគាត់បាត់បង់។
អានបន្ត -
អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅអាមេរិករិះគន់ការលើកពេលចេញសាលក្រមសំណុំរឿង«កុមារអូទីហ្សឹម»
ភ្នំពេញ — អង្គការសិទ្ធិមនុស្សមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរិះគន់រដ្ឋាភិបាលទីក្រុងភ្នំពេញថា អត់មានភាពអៀនខ្មាស់នៅពេលតុលាការកម្ពុជាបន្តចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់ក្មេងប្រុសជំទង់ម្នាក់ ដែលត្រូវម្តាយអះអាងថា មានជំងឺអូទីហ្សឹមឬជំងឺរវើរវាយ និងភាន់វិញ្ញាណ។
អានបន្ត -
សិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជាថយមកចំណុចចាប់ផ្តើមរយៈពេល៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងក្រុងប៉ារីស (ភាគ១)
កាលពីចុងខែកញ្ញារដ្ឋសភានៃសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់ស្តីពី«ប្រជាធិបតេយ្យកម្ពុជា»ដើម្បីដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាដែលបានរំលោភសិទ្ធិមនុស្សនិងធ្វើឲ្យខូចលទ្ធិប្រជាធិបតេយ្យ។ ការអនុម័តនេះធ្វើឡើងមិនដល់មួយខែផងមុនពេលដែលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវមានគម្រប់៣០ឆ្នាំ។
អានបន្ត -
សកម្មជនដីធ្លីខេត្តត្បូងឃ្មុំម្នាក់ត្រូវបានដោះលែងឱ្យមានសេរីភាពវិញបន្ទាប់ពីអនុវត្តទោសចប់
កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ចេញសាលដីកាសម្រេចដាក់ទោសប្រធានសហគមន៍ស្រែប្រាំង លោក សែម សាង ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ» និងបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បន្ទាប់ពីអនុវត្តទោសចប់។
អានបន្ត -
គម្រោងយុត្តិធម៌ពិភពលោក ទម្លាក់ពិន្ទុនីតិរដ្ឋកម្ពុជាជាង២ភាគរយនៅឆ្នាំ២០២១
ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា អង្គការ WJP ដកពិន្ទុសន្ទស្សន៍នីតិរដ្ឋកម្ពុជា ២,៣ភាគរយ ឬស្មើនឹង0,០១ពិន្ទុ សម្រាប់ឆ្នាំ២០២១នេះ ដោយថយមកនៅ០,៣២ពិន្ទុ និងរក្សាចំណាត់ថ្នាក់កម្ពុជាឱ្យស្ថិតនៅលេខរៀង១៣៨ ក្នុងចំណោមប្រទេសចំនួន១៣៩ដដែល។ ប្រទេសដែលទទួលបានចំណាត់ថ្នាក់ទាបបំផុត គឺប្រទេសវ៉េណេស៊ុយអេឡា ដោយទទួលពិន្ទុ០,២៧។
អានបន្ត -
មន្ត្រីការបរទេសអាមេរិកនិងសង្គមស៊ីវិល៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានសារៈសំខាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ
ភ្នំពេញ — ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកជម្លោះនិងការរក្សាស្ថិរភាពគឺអ្នកស្រី Ariel Eckblad លើកទឹកចិត្តរដ្ឋាភិបាលកម្ពុជាគោរពនិងអនុវត្តតាមស្មារីតនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដើម្បីបានជាទុនក្នុងការកែលម្អឲ្យបានពេញលេញខណៈស្ថានភាពលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានធ្លាក់ចុះខ្សោយគួរឲ្យកត់សម្គាល់ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។
អានបន្ត -
សង្គមស៊ីវិល៖យន្តការដោះស្រាយបញ្ហាជូនពលរដ្ឋដែលមានប្រសិទ្ធភាពយូរអង្វែង គឺត្រូវធ្វើតាមប្រព័ន្ធ
នៅក្នុងពិធីផ្លាស់ប្តូរអភិបាលខេត្តកំពតកាលពីម្សិលមិញ លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាបានលើកសរសើរពីរបៀបដោះស្រាយបញ្ហា និងទំនាស់ផ្សេងៗរបស់ប្រជាពលរដ្ឋពីសំណាក់លោកម៉ៅ ធនិន ដែលជាអតីតអភិបាលខេត្តពោរធិ៍សាត់ និងជាអភិបាលថ្មីនៃខេត្តកំពត។ លោកឧបនាយករដ្ឋមន្រ្តីស ខេង ចង់ឱ្យថ្នាក់ដឹកនាំខេត្ត ឬថ្នាក់ដឹកនាំនៅមូលដ្ឋានដទៃធ្វើតាមរបៀបរបស់លោកម៉ៅ ធនិននេះ។ អង្គការសង្គមស៊ីវិលនៅកម្ពុជាមិនជំទាស់ទេចំពោះបញ្ហានេះ ប៉ុន្តែ ពួកគេគ្រាន់តែយល់ឃើញថា យន្តការដោះស្រាយបែបជាលក្ខណៈបុគ្គលនេះមិនមានប្រសិទ្ធភាព និងភាពរឹងមាំយូរអង្វែងឡើយ។ ផ្ទុយទៅវិញ គឺមានតែពង្រឹងស្ថាប័ន ឬប្រព័ន្ធដោះស្រាយទេ ទើបវាធានាដល់ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
អានបន្ត -
អ្នកភូមិនៅខេត្តកណ្តាលរងសម្ពាធឲ្យទទួលយកសំណងដីធ្លីក្នុងជម្លោះការអភិវឌ្ឍព្រលានយន្តហោះថ្មី
គ្រួសារមួយចំនួនដែលរងផលប៉ះពាល់ដោយសារគម្រោងព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងនៅតែបដិសេធមិនព្រមទទួលយកសំណងដែលស្នើដោយរដ្ឋចំពោះដីធ្លីរបស់ពួកគាត់ ផ្ទុយទៅវិញពួកគាត់សង្ឃឹមថាការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ នឹងនាំមកនូវដំណោះស្រាយល្អប្រសើរជាងនេះដល់ពួកគាត់។ ទោះបីយ៉ាងនេះក្តីក៏មានពលរដ្ឋមួយចំនួនបានសម្រេចចិត្តទទួលយកសំណងនេះ ដោយសារតែមានការព្រួយបារម្ភថា សំណុំរឿងតុលាការ ដែលកំពុងបន្តលើអ្នកភូមិ៩នាក់នោះ កំពុងដាក់សម្ពាធលើសហគមន៍។
អានបន្ត -
ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ កោះហៅតំណាងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ១០នាក់ ឱ្យចូលបំភ្លឺរឿងជម្លោះដីនៅភ្នំរ៉ាដាង
ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ លោក កុល បុន បានចេញដីកាកោះហៅ តំណាងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី ១០នាក់ ឱ្យចូលបំភ្លឺក្នុងនាមជាដើមបណ្ដឹង នៅថ្ងៃទី២៥ ខែតុលាខាងមុខនេះ ក្នុងសំណុំរឿង ជម្លោះដីធ្លីនៅតំបន់ភ្នំរ៉ាដាង ឋិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អានបន្ត -
ផ្ទះពលរដ្ឋ១០គ្រួសារនៅសង្កាត់បាក់ខែងលិចទឹកដោយសារចាក់ដីលុបព្រែក
ពលរដ្ឋចំនួន១០គ្រួសារនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ ដោយអះអាងថា ផ្ទះរបស់ពួកគាត់លិចដោយទឹកភ្លៀងជាងកន្លះខែមកហើយ ក្រោយពីអាជ្ញាធរចាក់ដីលុបព្រែកដែលជាផ្លូវទឹកមួយកន្លែងនៅក្បែរនោះ។
អានបន្ត -
ពលរដ្ឋប៉ះពាល់ពីគម្រោងផ្លូវដែក ខកចិត្តនឹងអាជ្ញាធរខណ្ឌឫស្សីកែវពន្យារការដោះស្រាយដីធ្លីជូនពួកគេ
អ្នកស្រី ឈូក រតនា ដែលអះអាងថាជាអ្នកតំណាងប្រជាសហគមន៍ផ្លូវដែក ប្រាប់ វីអូឌី នៅថ្ងៃទី១៤ ខែតុលានេះថា អភិបាលខណ្ឌទួលគោក បានជួបជជែកគ្នាជាមួយចៅសង្កាត់ទួលគោក និងចៅសង្កាត់ទឹកល្អក់ទី១ នៅរសៀលថ្ងៃនេះ ប៉ុន្តែអ្នកស្រីថា អាជ្ញាធរខណ្ឌទួកគោកនៅតែរក្សាជំហរផ្ដល់ដីជូនប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន 7NG ស្ថិតនៅខេត្តកណ្ដាល និងតំបន់គោកខ្សាច់ ដែលមានចម្ងាយពីរាជធានីភ្នំពេញ ៥ទៅ៦គីឡូម៉ែត្រ ជាតំបន់មិនទាន់មានទឹកប្រើប្រាស់នៅឡើយ។
អានបន្ត