កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
មេធាវី និងសាច់ញាតិ៖ សេរីភាពលោក រ៉ុង ឈុន ពឹងលើជំហរមិនលម្អៀងរបស់សាលាឧទ្ធរណ៍
ភ្នំពេញ — សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងធ្វើការជំនុំជម្រះបណ្តឹងសារទុក្ខរបស់លោក រ៉ុង ឈុន និងអតីតសកម្មជនបក្សប្រឆាំងចំនួនពីររូបទៀតដែលត្រូវសាលាដំបូង កាត់ទោសឲ្យជាប់ពន្ធនាគារពីបទ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ក្នុងសំណុំរឿងព្រំដែនកម្ពុជា វៀតណាម។
អានបន្ត -
ជនជាតិដើមកួយ រិះគន់ការគ្រោងវិនិយោគព្រៃសហគមន៍ភូមិជីអោក ទៅឱ្យក្រុមហ៊ុនឯកជន
ជនជាតិដើមកួយរាប់រយគ្រួសារ រស់នៅខេត្តព្រះវិហារ មិនពេញចិត្តចំពោះគម្រោងជួលព្រៃសហគមន៍មួយផ្នែកធំវិនិយោគឱ្យក្រុមហ៊ុនសាន់ តាណា (SANTANA AGRO PRODUCTS CO., LTD) របស់ឧកញ៉ា អ៊ុក គឹមសាន នោះទេ ព្រោះបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពព្រៃស្រោង និងជម្រកសត្វព្រៃនៅតំបន់នោះ។ ការលើកឡើងនេះ ក្រោយពីមន្ត្រីបរិស្ថានបានជូនដំណឹងប្រាប់ពលរដ្ឋថា អាជ្ញាធរមានផែនការជួលដីព្រៃសហគមន៍ភូមិជីអោក វិនិយោគឱ្យក្រុមហ៊ុននេះ ដើម្បីកាប់ឈើធ្វើអាជីវកម្ម។
អានបន្ត -
សាច់ញាតិជនជាប់ឃុំ ខកចិត្តនឹងតុលាការលើកពេលប្រកាសសាលក្រមសំណុំរឿងកូនប្រុសមន្ត្រីបក្សប្រឆាំងយុវជន កាក់ សុវណ្ណច្ឆ័យ
សាច់ញាតិជនជាប់ឃុំ ខកចិត្តចំពោះសាលាដំបូងរាជធានីភ្នំពេញដែលបានលើកពេលប្រកាសសាលក្រមសំណុំរឿងកូនប្រុសរបស់មន្ត្រីបក្សប្រឆាំង គឺយុវជន កាក់ សុវណ្ណច្ឆ័យ ទៅពេលក្រោយដោយគ្មានពេលកំណត់។ សាច់ញាតិ និងសង្គមស៊ីវិលយល់ថា ការពន្យារពេលនេះប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ សេរីភាព សុខភាព និងបញ្ញាស្មារតីរបស់អនីតិជនកំពុងជាប់ឃុំ។ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ មិនបានប្រកាសសាលក្រមសំណុំរឿងបទជេរប្រមាថរបស់យុវជនកាក់ សុវណ្ណច្ឆ័យ នៅថ្ងៃទី១៣ ខែតុលា ដូចការគ្រោងទុកនោះទេ ដោយសំអាងមូលហេតុថា ចៅក្រមជាប់រវល់ប្រជុំ។
អានបន្ត -
លោក ប៉ិច ពិសី៖ «ខ្ញុំសង្ឃឹមថាអភិបាលខេត្តកំពតថ្មី នឹងមានយុទ្ធសាស្ត្រដោះស្រាយវិវាទដូចនៅខេត្តពោធិ៍សាត់ដែរ»
សាលាខេត្តកំពតនៅរសៀលថ្ងៃពុធនេះ បានធ្វើពិធីប្រកាសតែងតាំងជាផ្លូវការ លោក ម៉ៅ ធនិន អតីតអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពតថ្មី ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ការផ្លាស់ប្តូរអភិបាលខេត្តពីកំពតទៅពោធិ៍សាត់ ពីពោធិ៍សាត់ទៅកំពត ត្រូវបានប្រជាពលរដ្ឋនៃខេត្តទាំងពីរសាទរផង និងសោកស្តាយផង។ លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាមើលឃើញថា អតីតអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ដែលពេលនេះក្លាយជាអភិបាលខេត្តកំពត គឺជាបុគ្គលគំរូមួយរូប ដែលអភិបាលខេត្តផ្សេងទៀតត្រូវយកតម្រាប់តាម។
អានបន្ត -
អ្នកនាំពាក្យក្រសួងការងារ៖កម្មករនិយោជិត៣៧៥នាក់វិជ្ជមានកូវីដ១៩ ក្រោយត្រឡប់ពីភ្ជុំបិណ្ឌ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣តុលានេះថា មានរោងចក្រចំនួន៤៣៤បានស្ម័គ្រចិត្តធ្វើតេស្តរកវីរុសកូវីដ១៩ និងមានការស្ម័គ្រចិត្តពីកម្មករជិត៧ម៉ឺននាក់ បន្ទាប់ពីពួកគេត្រឡប់មកពីស្រុកកំណើតវិញ ក្នុងឱកាសឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីសប្ដាហ៍មុន។ តាមរយៈលទ្ធផលតេស្តពីថ្ងៃ
អានបន្ត -
រដ្ឋាភិបាលស្នើវិស័យឯកជននិងសង្គមស៊ីវិលសហការជួយជនរងគ្រោះដោយគ្រោះធម្មជាតិ
ប្រមុខរដ្ឋាភិបាលបានអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ចូលរួមសហការជាមួយរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះដោយមហន្តរាយធម្មជាតិ ខណៈមន្ត្រីសង្គមស៊ីវិលបង្ហាញការស្វាគមន៍។ ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងតាមរយៈសារអបអរសាទរនៅក្នុង «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «បង្កើនការត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដើម្បីភូមិ-ឃុំមានសុវត្ថិភាព និងភាពធន់»។
អានបន្ត -
តុលាការលើកពេលប្រកាសសាលក្រមសំណុំរឿង កាក់ សុវណ្ណច្ឆ័យ ដោយសារជាប់ប្រជុំ
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានលើកពេលប្រកាសសាលក្រមលើសំណុំរឿងរបស់អនីតិជន កាក់ សុវណ្ណច្ឆ័យ ទៅថ្ងៃក្រោយវិញ ក្រោមហេតុផលថា ចៅក្រមជាប់ប្រជុំ។ សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមសំណុំរឿងអនីតិជន កាក់ សុវណ្ណច្ឆ័យ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលានេះ ប៉ុន្តែបានលើកពេលទៅវិញ។
អានបន្ត -
លោក កឹម សុខា រំពឹងថាអូស្ត្រាលីនឹងបន្តជួយពលរដ្ឋកម្ពុជាស្របតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ រំពឹងថា ប្រទេសអូស្ត្រាលីនឹងបន្តជួយដល់ប្រជាពលរដ្ឋកម្ពុជាឱ្យទទួលបាននូវអ្វីដែលស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ការលើកឡើងរបស់លោក កឹម សុខា បានធ្វើឡើងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក បន្ទាប់ពីលោកបានទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារជាមួយឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang នៅនិវាសដ្ឋានរបស់ទូតអូស្ត្រាលីក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែតុលានេះ។
អានបន្ត -
អាជ្ញាធរប្រកាសឱ្យពលរដ្ឋជាង៨០០គ្រួសារដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន ញូញៀន ទៅចាប់ឆ្នោតយកដីឡូត៍
កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុង បានប្រកាសអំពីដំណើរការដោះស្រាយវិវាទដីធ្លីជូនពលរដ្ឋចំនួន៣ប្រភេទ មានប្រមាណ១ ៣៣៣គ្រួសារ ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន ញូញៀន ស្ថិតនៅស្រុកបទុមសាគរ និងស្រុកគិរីសាគរ។ នៅថ្ងៃទី១២ ខែតុលានេះ រដ្ឋបាលខេត្តបានប្រកាសឱ្យប្រជាពលរដ្ឋប្រភេទទី៣ ប្រមាណ៨៣១គ្រួសារ ឱ្យទៅចាប់ឆ្នោតយកដីឡូត៍ ខណៈប្រជាពលរដ្ឋប្រភេទទី១ និងប្រភេទទី២ នឹងជូនដំណឹងពេលក្រោយទៀត។
អានបន្ត -
ម្ដាយ កាក់ សុវណ្ណច័្ឆយ ខកចិត្តដែលតុលាការលើកពេលប្រកាលសាលក្រមដោយមិនកំណត់
ម្ដាយកុមារា កាក់ សុវណ្ណច័្ឆយ គឺអ្នកស្រី ព្រំ ចាន់ថា បានចាត់ទុកការប្រកាសលើកពេលរបស់តុលាការក្រុងភ្នំពេញ នៅថ្ងៃនេះថា ធ្វើឱ្យអ្នកស្រីបាក់ទឹកចិត្ត និងចាត់ទុកជាការគំរាមកំហែងបំបាក់ស្មារតីគ្រួសាររបស់អ្នកស្រី ខណៈស្វាមីរបស់អ្នកស្រី គឺលោក កាក់ កុម្ភារ ដែលជាអតីតសកម្មជនបក្សប្រឆាំង ក៏កំពុងជាប់ពន្ធនាគារព្រៃសផងដែរ។
អានបន្ត -
ក្រសួងការពារជាតិប្រាប់ពលរដ្ឋទៅទទួលបណ្ណជាង១០ម៉ឺនបណ្ណនៅខណ្ឌដែលខ្លួនទៅចាក់វ៉ាក់សាំង
មន្ត្រីក្រសួងការពារជាតិ អំពាវនាវដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមួយចំនួនដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ហើយមិនទាន់ទទួលបានបណ្ណជាង១០ម៉ឺនបណ្ណ ត្រូវទាក់ទងទៅខណ្ឌដែលខ្លួនបានចាក់វ៉ាក់សាំង ដើម្បីស្នើសុំយកបណ្ណប្រើប្រាស់នៅពេលចូលទៅទីតាំងសាធារណៈឬទីតាំងឯកជននានា។
អានបន្ត -
ស្ថាប័នគាំទ្រសេរីភាពសារព័ត៌មានសុំឲ្យរដ្ឋអំណាចងាកទៅស្នើសុំការកែសម្រួលល្អជាងការប្តឹងផ្តល់
ភ្នំពេញ — អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយនិងសង្គមស៊ីវិលជំរុញឲ្យរដ្ឋអំណាចប្រកាន់យកគោលការណ៍ស្នើសុំការកែតម្រូវនិងបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានដែលមានភាពមិនប្រក្រតីឬមិនត្រឹមត្រូវក្រោមច្បាប់ស្តីពីរបបសារព័ត៌មានជាជាងយកច្បាប់ព្រហ្មទណ្ឌមកចាត់ការអ្នកកាសែត។
អានបន្ត -
ប្រពន្ធរបស់មេបក្សខ្មែរឈ្នះលោក សួង សុភ័ណ្ឌ អង្វរតុលាការសុំដោះលែងប្ដីមកមើលម្ដាយឈឺធ្ងន់នៅមន្ទីរពេទ្យរុស្ស៊ី
ប្រពន្ធរបស់ប្រធានគណបក្សខ្មែរឈ្នះ សុំអង្វរតុលាការដោះលែងលោក សួង សុភ័ណ្ឌ ជាបន្ទាន់ដើម្បីលោកបានមកទាន់ដង្ហើមម្ដាយជាលើកចុងក្រោយដែលកំពុងឈឺធ្ងន់នៅក្នុងមន្ទីរពេទ្យរុស្ស៊ី។ ការស្នើសុំនេះ ក្រោយពេលគ្រូពេទ្យផ្នែកជំងឺកូវីដ-១៩ (Covid-19) បានទូរស័ព្ទទៅប្រាប់ក្រុមគ្រួសារឲ្យត្រៀមធ្វើចិត្តទទួលយក ព្រោះស្ថានភាពជំងឺម្ដាយលោក សួង សុភ័ណ្ឌ ស្ថិតក្នុងដំណាក់កាលចុងក្រោយ។
អានបន្ត -
សង្គមស៊ីវិល និងពលរដ្ឋខេត្តបាត់ដំបង ចង់ឃើញអភិបាលខេត្តថ្មីដោះស្រាយវិបត្តិបរិស្ថានរឿងអាជីវកម្មកាយភ្នំ
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋខេត្តបាត់ដំបងផ្តល់ក្តីសង្ឃឹមតិចតួច លើអភិបាលខេត្តដែលទើបតែងតាំងថ្មី គឺលោក សុខ លូ គ្រប់គ្រងធនធានរ៉ែឱ្យមានតម្លាភាព និងសុចរិតភាព កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។ ពួកគេសង្កេតឃើញថា អភិបាលខេត្តមុនៗ ខ្វះចន្លោះច្រើនក្នុងការគ្រប់គ្រងធនធានធម្មជាតិដោយបណ្ដែតបណ្ដោយឱ្យភ្នំធម្មជាតិយ៉ាងហោចចំនួន ៥ភ្នំ ទទួលរងការជីកគាស់កាយកម្ទេចធ្វើអាជីវកម្ម ធ្វើឱ្យបាត់បង់រូបរាងពីសំណាក់ក្រុមហ៊ុនឯកជន និងបុគ្គលមានលុយមានអំណាច។
អានបន្ត -
តុលាការខេត្តកំពង់ធំផ្តន្ទាទោសសកម្មជនព្រៃឡង់ម្នាក់ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែទោសត្រូវបានព្យួរ
មេធាវីការពារក្ដីឱ្យសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា ចៅក្រមសាលាដំបូងខេត្តកំពង់ធំបានសម្រេចប្ដូរបទចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» មកបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ទៅលើកូនក្តីរបស់លោកឈ្មោះ ចាន់ ធឿន ដែលជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ ហើយបានផ្តន្ទាទោសកូនក្ដីរបស់លោកដាក់ពន្ធនាគារចំនួន២ឆ្នាំ ប៉ុន្តែទោសនេះត្រូវបានព្យួរ។
អានបន្ត -
ពលរដ្ឋខេត្តកោះកុងជិត១ពាន់គ្រួសារស្នើសុំអាជ្ញាធរពន្លឿនដំណោះស្រាយក្នុងជម្លោះដីធ្លីជាមួយឧកញ៉ា លី យ៉ុងផាត់
ក្រុមប្រជាពលរដ្ឋជាង ៨០០គ្រួសារ ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ស្នើសុំអភិបាលស្រុកបុទុមសាគរថ្មី ជួយពន្លឿនដំណោះស្រាយបញ្ចប់វិវាទដីធ្លីជូនពួកគាត់។ ប៉ុន្តែអាជ្ញាធរបដិសេធដោះស្រាយរឿងនេះដោយអះអាងថា ខាងថ្នាក់ខេត្តនិងក្រសួងដែនដី បានដោះស្រាយបញ្ហានេះរួចរាល់អស់ហើយ។
អានបន្ត -
តើទំនាស់ពាក្យសម្តីរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី អាចបង្កផលប៉ះពាល់ ដល់ស្មារតីពលរដ្ឋ ជាម្ចាស់ឆ្នោតដែរឬទេ?
ជម្លោះពាក្យសម្តីរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ីបានលេចឡើងជាបន្តបន្ទាប់ក្នុងឆាកនយោបាយកម្ពុជា។ ទំនាស់ពាក្យសម្តីរវាងអ្នកនយោបាយជើងចាស់ទាំងពីររូបនេះបានកើតឡើងរហូតបង្កអោយមានការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាទៀតផង។ អ្នកពាក់ព័ន្ធក្នុងរឿងនយោបាយមួយចំនួន បានលើកឡើងស្រដៀងគ្នាថា វាមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ព្រោះជាទូទៅគេតែងឃើញកើតមានបញ្ហារកាំរកូសក្នុងឆាកនយោបាយខ្មែរ នៅមុនរាល់ពេលការបោះឆ្នោតជិតមកដល់។ និងខ្លះថា ការប៉ះទង្គិចពាក្យសម្តីរបស់អ្នកនយោបាយនេះ អាចជាការដាស់ស្មារតីពលរដ្ឋឱ្យមានភាពសកម្មជាងមុនក្នុងរឿងនយោបាយ។
អានបន្ត -
មន្ត្រី និងតំណាងអង្គការសុខភាពពិភពលោក សម្ដែងក្ដីបារម្ភរឿងសុខភាពផ្លូវចិត្តអំឡុងកូវីដ
ភ្នំពេញៈ នាឱកាស “ទិវា សុខភាពផ្លូវចិត្តអន្តរជាតិ ១០ តុលា” មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានសម្តែងការព្រួយបារម្ភ និងកំពុងជួយជនរងគ្រោះដែលរងសម្ពាធផ្លូវចិត្តក្នុងអំឡុងពេលរីករាតត្បាតនៃជំងឺកូវីដ- ១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការថែទាំសុខភាពផ្លូវចិត្តជារឿយៗត្រូវបានគេមិនអើពើដែលជះឥទ្ធិពលដល់ស្ថានភាពសុខភាពទូទៅរបស់បុគ្គល និងបង្កើតបញ្ហាទាក់ទងនឹងផ្លូវចិត្តដែលមិនត្រូវបានដឹងជាមុននៅក្នុងជីវិតប្រចាំថ្ងៃ។
អានបន្ត -
បេឡាជាតិសន្តិសុខសង្គមតម្រូវប្រជាពលរដ្ឋបង្ហាញបណ្ណចាក់វ៉ាសាំង មុនធ្វើបណ្ណប.ស.ស. ជូនពួកគាត់
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនធ្វើបណ្ណឲ្យបុគ្គលណាដែលមិនបង្ហាញភស្តុតាងថា បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នោះទេ។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីសាលារាជធានីភ្នំពេញបានដាក់វិធានការតម្រូវឲ្យប្រជាពលរដ្ឋត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងពេលចេញចូលស្ថាប័នរដ្ឋ ឬឯកជនក្នុងរាជធានីភ្នំពេញ។
អានបន្ត -
អង្គការសង្គមស៊ីវិលយល់ស្របនឹងរបាយការណ៍របស់អ្នករាយការណ៍ UN រឿងសិទ្ធិជនជាតិដើមភាគតិច
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកលើកឡើងថា របាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិដែលបង្ហាញពីបញ្ហាប្រឈមមួយចំនួនទាក់ទងនឹងសិទ្ធិជនជាតិដើមភាគតិចនោះ គឺជាករណីពិតជាក់ស្ដែងដែលកំពុងកើតមាន។ ក្រុមអង្គការសង្គមស៊ីវិលទទួលស្គាល់ថា បញ្ហាប្រឈមខ្លាំងបំផុតរបស់សហគមន៍ជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ននេះ គឺការមិនទទួលបានភាពជាកម្មសិទ្ធិលើដីសមូហភាព ការបង្ខំឱ្យបន្លាស់ទីទៅកន្លែងថ្មី និងការមិនទទួលបានសេវាសង្គមពេញលេញ។
អានបន្ត