កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សាច់ញាតិជនរងគ្រោះដែលអតីតមន្ត្រីនគរបាលខេត្តព្រះសីហនុរំលោភ នៅតែទទូចរកយុត្តិធម៌
ក្រុមគ្រួសារក្មេងស្រីរងគ្រោះដោយការរំលោភសេពសន្ថវៈពីសំណាក់អតីតមន្ត្រីនគរបាលនៅខេត្តព្រះសីហនុ នៅតែទទូចរកយុត្តិធម៌ពិត ខណៈពួកគេស្វែងរកកិច្ចអន្តរាគមន៍ជាង១០ឆ្នាំមកហើយ ទោះបីជាសំណុំរឿងនេះត្រូវបានតុលាការគ្រប់លំដាប់ថ្នាក់កាត់សេចក្ដីឱ្យគ្រួសារពួកគេឈ្នះក៏ដោយ ប៉ុន្តែជនប្រព្រឹត្តនៅតែមានសេរីភាពនៅឡើយ។
អានបន្ត -
ប្រជាពលរដ្ឋមិនមានជំនឿ ខណៈអាជ្ញាធរខេត្តសន្យាចុះដោះស្រាយបញ្ហាដីធ្លីនៅខេត្តកោះកុង
រជាពលរដ្ឋប្រមាណ៧០០នាក់ មកពីសហគមន៍ចំនួន៦ នៃស្រុកស្រែអំបិល ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកានេះ បាននាំគ្នាទៅកាន់សាលាខេត្ត ដើម្បីសួរនាំញត្តិរបស់ពួកគេ ដែលបានដាក់ទៅអាជ្ញាធរ កាលពីពេលកន្លងទៅ និងដាក់ញត្តិថ្មីបន្ថែមជុំវិញបញ្ហាដីធ្លី។ ជាដីកម្មសិទ្ធិឯកជនរបស់រដ្ឋចំនួនជាង១ពាន់ហិចតា ដែលប្រជាពលរដ្ឋជាង៧០០គ្រួសារ បានស្នើសុំពីរដ្ឋាភិបាល ដើម្បីយកមកកាន់កាប់អាស្រ័យផលក្រោមរូបភាពដីសម្បទានសង្គមកិច្ច។ លោកស្រី ផាវ ញ៉ើង តំណាងប្រជាពលរដ្ឋសហគមន៍១៧៥ បានថ្លែងប្រាប់វិទ្យុបារាំង RFI ក្រោយជំនួបជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថា ជំនួបជាមួយអភិបាលខេត្តកោះកុងពេញមួយព្រឹកនេះ មិនមានលទ្ធផលអ្វីជាវិជ្ជមានទេ។ ក៏ប៉ុន្តែលោកស្រីទទួលស្គាល់ថាអភិបាលខេត្តកោះកុងជាស្ត្រីរូបនេះ មានសុឆន្ទៈជជែកគ្នាច្រើនជាងអភិបាលខេត្តមុនៗ។
អានបន្ត -
ក្រុមសង្គមស៊ីវិលរិះគន់ការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនដែលជាមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ
ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មកកម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជនភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
អានបន្ត -
ក្រុមសកម្មជនសង្គម និងបរិស្ថានធ្វើសន្និសីទកាសែតរក្សាជំហរជួយការងារសង្គម
ក្រុមសកម្មជនសង្គម និងសកម្មជនបរិស្ថាន ដែលទើបចេញពីពន្ធនាគារ រួមទាំងលោក រ៉ុង ឈុន បានធ្វើសន្និសីទកាសែត រក្សាជំហរបន្តកិច្ចការងារសង្គមជាតិ ដែលច្បាប់ផ្តល់សិទ្ធិឱ្យ។ ក្រុមសកម្មជនទាំងនោះ ប្រាថ្នាចង់ឃើញពលរដ្ឋគ្រប់ៗ រូប ត្រូវក្លាហាន ធ្វើការងារសង្គមជាតិទាំងអស់គ្នា ដោយមិនត្រូវភ័យខ្លាច ដោយសារតែអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន ពួកគាត់នោះទេ។
អានបន្ត -
ជនជាតិដើមភាគតិច៨គ្រួសារ ក្នុងស្រុកអូររាំង កំពុងដាក់ញ្ញាតិស្វែងរកកិច្ចអន្តរាគមន៍ ក្រោយអះអាងថា អាជ្ញាធររំលោភយកដីធ្លី
ក្រុមជនជាតិដើមភាគតិចចំនួន៨គ្រួសារកំពុងដាក់ញ្ញាតិមកក្រសួងដែនដី ក្រសួងមហាផ្ទៃ និងទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៣ វិច្ឆិកានេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍លើបញ្ហាដីធ្លី ក្រោយពួកគេអះអាងថា អភិបាលស្រុកអូររាំងនិងជនខិលខូចបានរំលោភយកដីធ្លីរបស់ពួកគេ។ ជុំវិញបញ្ហានេះ លោក ម្លូស តេន ជាពលរដ្ឋរងគ្រោះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការសម្រេចដាក់ញ្ញាតិនៅពេលនេះ ក្រោយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តមិនបានជួយស្វែងរកដំណោះស្រាយតាមច្បាប់ និងយុត្តិធម៌ជូនពួកគេនោះទេ។
អានបន្ត -
ប្រធានអង្គការមួយលើកទឹកចិត្តឱ្យលោក ម៉ៅ ធនិន បកស្រាយពីប្រភពទ្រព្យសម្បត្តិ
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ជាគំរូល្អសម្រាប់មន្ត្រីផ្សេងៗទៀត បើសិនជាលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមលាតត្រដាងពីប្រភពទ្រព្យសម្បត្តិប្រាប់ទៅសាធារណជនមួយចំនួនដែលមានការសង្ស័យជាប់ពាក់ព័ន្ធអំពើពុករលួយនោះ។
អានបន្ត -
ជនសង្ស័យជាអ្នកសម្លាប់លោក ស៊ិន ខុន ដែលអាជ្ញាធរចាប់បាន គេមានមន្ទឹលថា ជាឃាតកសិប្បនិម្មិត
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមានមន្ទិលសង្ស័យថា ឃាតកសម្លាប់សកម្មជនបក្សប្រឆាំង លោក ស៊ិន ខុន ដែលអាជ្ញាធរចាប់បាននោះ គឺជាឃាតកសិប្បនិម្មិត។ ប្រតិកម្មរបស់បក្សប្រឆាំង និងសង្គមស៊ីវិលនេះ កើតមានក្រោយពេលអាជ្ញាធរចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានសារភាពថា ខ្លួនសម្លាប់លោក ស៊ិន ខុន ជារឿងគំនុំផ្ទាល់ខ្លួន។
អានបន្ត -
ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី រកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិជួយដោះស្រាយវិវាទដីធ្លី
ជនជាតិដើមភាគតិចពូនង ៨គ្រួសារ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លី ដោយពួកគេចោទអភិបាលស្រុកអូររាំង និងបក្ខពួក ថាគប់គិតគ្នាលួចធ្វើបណ្ណកម្មសិទ្ធិលើដីពួកគេ ហើយលក់ឱ្យអ្នកផ្សេង។
អានបន្ត -
លោក រ៉ុង ឈុន មិនទាន់កំណត់ផ្លូវដើរនយោបាយ ខណៈសកម្មជនដទៃប្តេជ្ញាបន្តលើកស្ទួយប្រជាធិបតេយ្យ
នំពេញ — នៅចំពេលមានការបង្កើតគណបក្សនយោបាយជាបន្តបន្ទាប់នោះ មេដឹកនាំសហជីពលោក រ៉ុង ឈុន បាននិយាយនៅថ្ងៃអង្គារនេះថា លោកមិនទាន់គិតគូរអំពីការធ្វើនយោបាយទេ តែថានឹងផ្តោតលើសកម្មភាពសហជីព ខណៈលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការតាមដានរបស់តុលាការចំនួន៣ឆ្នាំ បើទោះត្រូវបានដោះលែងក៏ដោយ។
អានបន្ត -
ក្រុមសកម្មជនសង្គម និងបរិស្ថានធ្វើសន្និសីទកាសែតរក្សាជំហរជួយការងារសង្គម
ក្រុមសកម្មជនសង្គម និងសកម្មជនបរិស្ថាន ដែលទើបចេញពីពន្ធនាគារ រួមទាំងលោក រ៉ុង ឈុន បានធ្វើសន្និសីទកាសែត រក្សាជំហរបន្តកិច្ចការងារសង្គមជាតិ ដែលច្បាប់ផ្តល់សិទ្ធិឱ្យ។ ក្រុមសកម្មជនទាំងនោះ ប្រាថ្នាចង់ឃើញពលរដ្ឋគ្រប់ៗ រូប ត្រូវក្លាហាន ធ្វើការងារសង្គមជាតិទាំងអស់គ្នា ដោយមិនត្រូវភ័យខ្លាច ដោយសារតែអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួន ពួកគាត់នោះទេ។
អានបន្ត -
ពលរដ្ឋដែលប៉ះពាល់ពីគម្រោងផ្លូវដែក ដាក់ញត្តិនៅរដ្ឋបាលរាជធានីភ្នំពេញជាថ្មីទាមទារឱ្យពន្លឿនការដោះស្រាយរឿងដីធ្លី
ពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ប្រមាណជិត១០នាក់នាំគ្នាប្រមូលផ្ដុំ និងយកញត្តិដាក់នៅរដ្ឋបាលរាជធានីភ្នំពេញជាថ្មី ដើម្បីទាមទារឱ្យលោកអភិបាលជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ខណៈពួកគេបារម្ភពីការបណ្ដេចេញដោយបង្ខំ។
អានបន្ត -
សាច់ញាតិក្មេងស្រីដែលត្រូវបានគេរំលោភសម្លាប់ ទទូចឱ្យសមត្ថកិច្ចចាប់ឃាតករមកផ្ដន្ទាទោស
ក្រុមគ្រួសារក្មេងស្រីដែលត្រូវបានគេរំលោភសម្លាប់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទូចឱ្យសមត្ថកិច្ចស្វែងរកឃាតករយកមកផ្ដន្ទាទោស ធ្វើយ៉ាងណាកុំឱ្យករណីនេះកើតឡើងទៅលើក្មេងស្រីដទៃទៀត។
អានបន្ត -
អ្នកពាក់ព័ន្ធរិះគន់ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជ្រកកោននៅថៃ ហើយបញ្ជូនមកឃុំខ្លួននៅកម្ពុជា
នំពេញ — ការចាប់ខ្លួនជាបន្តបន្ទាប់នូវសកម្មជនគណបក្សប្រឆាំងដែលជ្រកកោនក្នុងប្រទេសថៃនាំឲ្យមានការរិះគន់ពីអ្នកពាក់ព័ន្ធថា ជាការបំពានសិទ្ធិរបស់ពួកគេ។ កាលពីចុងសប្តាហ៍មុន មានការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងជាអតីតមេឃុំជាប់ឆ្នោតក្នុងស្រុកមង្គលបុរីម្នាក់ ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាកាលពីថ្ងៃទី២០ ខែវិច្ឆិកា។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ។
អានបន្ត -
តុលាការសម្រេចឃុំខ្លួន អ្នកស្រី ឡាញ់ ថាវរី មេឃុំគណបក្សប្រឆាំង នៅពន្ធនាគារព្រៃស
មេធាវីការពារក្ដីឱ្យមេឃុំគណបក្សប្រឆាំងបញ្ជាក់ថា លោកស្រី ឡាញ់ ថាវរី ដែលអាជ្ញាធរថៃបានចាប់បញ្ជូនតាមការសំណើរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ បច្ចុប្បន្នត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស (ម២) ហើយ កាលពីរសៀលថ្ងៃទី២១ វិច្ឆិកា។ មន្រ្តីសង្គមស៊ីវិលសោកស្ដាយ និងថ្កោលទោស ចំពោះទង្វើរបស់រដ្ឋាភិបាលថៃ និងកម្ពុជាដែលកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមិនអាចទទួលយកបានឡើយ។
អានបន្ត -
សហគមន៍ព្រៃឈើមួយនៅខេត្តកំពង់ធំ រងការកាប់បំផ្លាញអស់ជាង១០ហិកតា
ប្រជាសហគមន៍អះអាងថា ព្រៃឈើប្រមាណ១៥ហិកតារបស់សហគមន៍ព្រៃឈើក្បាលអូរធ្នង់ ស្ថិតឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ រងការកាប់បំផ្លាញជាបន្តបន្ទាប់ ខណៈអាជ្ញាធរបញ្ជាក់ថាខ្លួនកំពុងស៊ើបរកជនល្មើស។
អានបន្ត -
កម្លាំងជំនាញ កំពុងស្វែងរកឃាតក ដែលសម្លាប់សកម្មជនប្រឆាំងម្នាក់នៅភ្នំពេញ
បុរសម្នាក់ឈ្មោះ ស៊ិន ខុន ដែលគេស្គាល់ថាជាសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសម្លាប់ នៅម្តុំពោធិយារាម ហៅវត្តចាស់ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ កាលពីម៉ោងប្រមាណ២យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា កម្លាំងជំនាញ កំពុងស្រាវជ្រាវរកឃាតក។
អានបន្ត -
សមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ៦នាក់ ដែលរំលោភសម្លាប់យុវតីថ្នាក់ទី១២ម្នាក់ នៅខេត្តកំពង់ចាម
កំពង់ចាម៖ សិស្សថ្នាក់ទី១២ម្នាក់ ត្រៀមនឹងប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ត្រូវបានជនល្មើសចំនួន ៦នាក់ រំលោភ និងសម្លាប់ យ៉ាងព្រៃផ្សៃបំផុត នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ទោះជាមិនទាន់ចាប់បានឃាតក តែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនហើយ ខណៈដែលមហាជនបានថ្កោលទោស និងទាមទារឱ្យសមត្ថកិច្ចតាមចាប់ខ្លួនជនល្មើសឱ្យបានដើម្បីយកមកដាក់ទោសតាមផ្លូវច្បាប់។
អានបន្ត -
ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីថៃ៖ សង្គមស៊ីវិលថា កំពុងបំផ្លាញមុខមាត់កម្ពុជា តែរដ្ឋាភិបាលថា ជាការអនុវត្តច្បាប់
ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ សកម្មភាពចាប់ឃាត់ខ្លួនទៅលើសកម្មជននយោបាយបក្សប្រឆាំងពីសំណាកអាជ្ញាធរថៃបានកើនដល់៣នាក់ហើយ ដើម្បីបញ្ចូលមកឱ្យអាជ្ញាធរកម្ពុជាស្របតាមការស្នើសុំពីអាជ្ញាធរកម្ពុជា។ ជាក់ស្តែង ក្រោយសកម្មភាពរបស់អាជ្ញាធរថៃ និងរដ្ឋាភិបាលកម្ពុជាបែបនេះ ឧត្តមស្នងការអង្គការនៃសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងសហគមន៍អន្តរជាតិបានសម្តែងការខកចិត្ត និងថ្កោសទោសចំពោះទង្វើរបស់រដ្ឋាភិបាលទាំងពីរប្រទេស ដែលកំពុងតែរំលោភសិទ្ធជនភៀសខ្លួនយ៉ាងធ្ងន់ធ្ងរ។ ជុំវិញបញ្ហានេះខាងសង្គមស៊ីវិលបានលើកឡើងថា ការបន្តចាប់ខ្លួនសកម្មជននយោបាយនៅក្រៅប្រទេស គឺកំពុងបង្កផលប៉ះពាល់ដល់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ខណៈកម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងធ្វើជាប្រធានអាស៊ានប្តូរវេននាឆ្នាំ២០២២ខាងមុខ។ ប៉ុន្តែពីខាងរដ្ឋាភិបាលវិញបញ្ជាក់ថា ការចាប់ខ្លួននេះគឺជាអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់របស់កម្ពុជាប៉ុណ្ណោះ។
អានបន្ត -
គ្រួសារជនរងគ្រោះប្ដឹងប្រឆាំងសាលក្រមតុលាការខេត្តបន្ទាយមានជ័យដែលដោះបន្ទុកឱ្យជនជាប់ចោទរួចផុតបទល្មើស
ក្រុមគ្រួសារដែលអះអាងថាជាជនរងគ្រោះក្នុងអំពើបាញ់ប្រហាររហូតបាត់បង់ជីវិត សម្រេចចិត្តប្ដឹងឧទ្ធរណ៍ប្រឆាំងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ដោយចោទប្រកាន់ថា បានជួយដោះបន្ទុកឱ្យជនជាប់ចោទរួចផុតពីការចោទប្រកាន់ និងបានបើកផ្លូវឱ្យជនសង្ស័យបាននៅក្រៅឃុំ។
អានបន្ត -
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើសន្និសីទស្ដីពីជំហររបស់ក្រុមសកម្មជន ដែលទើបចេញពីពន្ធនាគារ
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នឹងរៀបចំធ្វើសន្និសីទកាសែតស្ដីពី ''ជំហររបស់សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស'' ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ។ សន្និសីទនេះ នឹងប្រព្រឹត្តទៅ ចាប់ពីម៉ោង ៨កន្លះព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ស្អែកនេះ នៅហាងកាហ្វេខាល់ឆ័រ (Coffee Culture) ស្ថិតនៅសង្កាត់ទូលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អានបន្ត