កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
អ្នកកាសែតកោះកុងម្នាក់ត្រូវឃាត់ខ្លួនពីបទញុះញង់
ឯកសារតុលាការដែលទទួលបានដោយកាសែតខ្មែរថាមស៍ បានកំណត់អត្តសញ្ញាណអ្នកកាសែតនោះឈ្មោះ យួន ឈីវ ជាចាងហ្វាងកាសែតតាមអ៊ិនធរណេត “Koh Kong Hot News” រស់នៅក្នុងក្រុងខេមរភូមិន្ទ ត្រូវបានចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អានបន្ត -
បុគ្គលិកក្នុងកាស៊ីណូសេនជូរីអំពាវនាវសុំចេញមកក្រៅ ក្រោយមានករណីស្លាប់បុគ្គលិកម្នាក់
ភ្នំពេញ — បុគ្គលិកមួយចំនួនដែលបម្រើការនៅក្នុងកាស៊ីណូ«ដឹសេនជូនរី» នៃខេត្តព្រះសីហនុ បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគាត់ចង់ឲ្យថៅកែគោរពតាមលក្ខខណ្ឌការងារដែលបានសន្យា និងអនុញ្ញាតឲ្យចាកចេញពីកន្លែងការងារ បន្ទាប់ពីបុគ្គលិកម្នាក់ត្រូវគេរាយការណ៍មកថា បានស្លាប់ និងជាច្រើននាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ដោយម្ចាស់កាស៊ីណូបង្ខាំងទុកឲ្យបន្តធ្វើការ។
អានបន្ត -
ពលរដ្ឋនៅកោះកុងជិត១ពាន់គ្រួសាររកអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយរឿងដីធ្លី
ប្រជាពលរដ្ឋជិត១ ០០០គ្រួសារ នៅស្រុកចំនួន៣ ក្នុងខេត្តកោះកុង រកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់។ ក្នុងញត្តិចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ប្រជាពលរដ្ឋ៨៤៣គ្រួសារ និងដីសរុប១ ៧២៧,៦ហិកតា ស្ថិតក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល និងស្រុកថ្មបាំង ខេត្តកោះកុង បានរកកិច្ចអន្តរាគមន៍ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យជួយដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុន «កោះកុងស៊ូហ្គើ» និង «កោះកុងផ្លេនថេសិន» របស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា។
អានបន្ត -
គ្រួសាររស់នៅតាមបណ្តោយផ្លូវរថភ្លើងប្រឈមនឹងអនាគតមិនច្បាស់លាស់ បន្ទាប់ពីការផ្លាស់ទីលំនៅត្រូវជាប់គាំង
ពលរដ្ឋចំនួន៣០គ្រួសារដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញនៅតែអំពាវនាវ ដល់អាជ្ញាធរក្រុងអនុញ្ញាតឲ្យពួកគេបន្តរស់នៅក្នុងទីក្រុង បន្ទាប់ពីពួកគេត្រូវបានបង្ខំឲ្យផ្លាស់ទីលំ នៅទៅកាន់តំបន់ខាងក្រៅក្រុង។ កាលពីថ្ងៃចន្ទ ពលរដ្ឋចំនួន១៥នាក់ដែលតំណាងឲ្យពាក់កណ្តាលនៃគ្រួសាររងគ្រោះ បានប្រមូលផ្តុំនៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីសុំជួបលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជួយ អន្តរាគមន៍ ដោយនិយាយថាពួកគេនឹងមិនចាកចេញពីទីក្រុងនោះទេ។
អានបន្ត -
អ្នកសារព័ត៌មានម្នាក់ត្រូវបាននគរបាលស្រុកបទុមសាគរហៅសាកសួរក្រោយលោក ទៀ បាញ់ បញ្ជា
មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបទុមសាគរ បានសាកសួរអ្នកសារព័ត៌មានម្នាក់ឈ្មោះ យួន ឈីវ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ជាឱ្យមានចំណាត់ការលើអ្នកកាសែតរូបនោះ ពាក់ព័ន្ធករណីបំភ្លៃព័ត៌មានរឿងកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង។ ការកោះហៅសាកសួរនេះ ធ្វើឡើងបន្ទាប់ពីលោក យួន ឈីវ បានធ្វើការផ្សព្វផ្សាយថា លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងមិនព្រមធ្វើតាមប្រមុខរាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរខេត្តនេះដែលដឹកនាំដោយលោក សុខ សុទ្ធី បានទៅកាប់ដំណាំនិងផ្ទះប្រជាពលរដ្ឋគ្មានញញើតដៃ បន្ទាប់ពីមានអនុក្រឹត្យចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។
អានបន្ត -
ប្រជាពលរដ្ឋខេត្តបាត់ដំបងថា រមណីយដ្ឋានតំបន់ភ្នំតាគ្រាម ប្រឈមបាត់រូបរាងដោយសារតែក្រុមហ៊ុនចិន និងវៀតណាមធ្វើអាជីវកម្មថ្មភ្នំ
ប្រជាពលរដ្ឋ និងក្រុមអ្នកស្រលាញ់បរិស្ថាន ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងពាក់ព័ន្ធចាត់វិធានការលើក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាមឃុបឃិតជាមួយអ្នកមានអំណាច ដែលកំពុងធ្វើអាជីវកម្មថ្មភ្នំនៅតំបន់ភ្នំតាគ្រាម ខេត្តបាត់ដំបង។ អ្នកភូមិថា ចាប់តាំងមានវត្តមានក្រុមហ៊ុនចូលធ្វើអាជីវកម្មកន្លងមកនេះ ប្រជាពលរដ្ឋមូលដ្ឋានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើសពីនេះធនធានសម្បត្តិធម្មជាតិ ព្រៃឈើ និងតំបន់ភ្នំរងការបំផ្លិចបំផ្លាញនឹងបាត់រូបរាងក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។
អានបន្ត -
អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយជំរុញឲ្យពន្លឿនធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន
អ្នកធ្វើការងារទាក់ទងប្រព័ន្ធផ្សព្វផ្សាយជំរុញទៅក្រសួងព័ត៌មានឲ្យពន្លឿនធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។ សំណើនេះធ្វើឡើងក្នុងពេលប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាទៀតប្រារព្ធទិវាអន្តរជាតិសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលថ្ងៃទី២៨ ខែកញ្ញានេះ។ ឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យក្រសួងព័ត៌មានអះអាង ក្រុមការងារបច្ចេកទេសនៃក្រសួងយុត្តិធម៌ និងក្រសួងព័ត៌មានបានប្រជុំចប់សព្វគ្រប់រួចហើយ ជុំវិញដំណើរការនៃការធ្វើច្បាប់ស្ដីទីសិទ្ធិទទួលបានព័ត៌មាន។
អានបន្ត -
តុលាការលើកពេលប្រកាសសាលក្រមសកម្មជនខ្មែរថាវរៈនិងសកម្មជនសិទ្ធិមនុស្ស
សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមលើក្រុមយុវជនខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក ទិត សុទ្ធីបូរ៉ាឆាត បានប្រកាសថា នឹងប្រកាសសាលក្រមក្រុមយុវជនខ្មែរថាវរៈនិងសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន៧នាក់ នៅថ្ងៃទី២៨ ខែកញ្ញានេះ។
អានបន្ត -
ការកសាងឡើងវិញប្រសើរជាងមុនជាមួយនឹងការទទួលបានព័ត៌មាន
អង្គការ UNESCO ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអង្គការសង្គមស៊ីវិលកំពុងប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនៃការទទួលបានព័ត៌មានជាសកល (IDUAI) ឆ្នាំ២០២១ នៅកម្ពុជា នាថ្ងៃទី ២៨ ខែកញ្ញា។
អានបន្ត -
មន្ត្រីជំនាញសង្ស័យការស្លាប់របស់ពេជ្រ ធារ៉េតបណ្តាលមកពីការធ្វើទារុណកម្មអំឡុងពេលសួរចម្លើយ
សាក្សី ភស្តុតាង និងការសន្និដ្ឋានជាបឋមរបស់មន្ត្រីជំនាញនៃក្រសួងមហាផ្ទៃបញ្ជាក់ថា ឈ្មោះ ពេជ្រ ធារ៉េត ហៅស្នា អាចរងការធ្វើទារុណកម្មអំឡុងពេលឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងមុនពេលស្លាប់កាលពីដើមខែមេសាឆ្នាំ២០២១។ មន្ត្រីអធិការដ្ឋាននគរបាលស្រុកសង្កែខេត្តបាត់ដំបងបាននាំខ្លួនឈ្មោះពេជ្រ ធារ៉េត អាយុ៣១ឆ្នាំកាលពីថ្ងៃទី៣ខែមេសាឆ្នាំ២០២១យកទៅសាកសួរជុំវិញករណីសង្ស័យថា បានរាយខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ។ ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន និងសាកសួរជាង៣ម៉ោងគឺពីម៉ោង៣និង៣០នាទីរសៀលដល់ម៉ោង៧យប់ ពេជ្រ ធារ៉េតបានស្លាប់។
អានបន្ត -
ពលរដ្ឋជាង២០០គ្រួសារនៅច្បារអំពៅ ប្តឹងម្ចាស់បុរីប៉េងហួតឱ្យផ្អាកបូមដីចូលដីទំនាស់ជិត៦០ហិកតា
ពលរដ្ឋជាង២០០គ្រួសារដាក់ពាក្យបណ្ដឹងទៅក្រសួងរៀបចំដែនដី ប្តឹងទាមទារឱ្យម្ចាស់បុរី ប៉េងហួត បញ្ឈប់ការបូមដីចូលដីទំហំ៥៨ហិកតា ដែលពួកគេអះអាងថា កំពុងជាប់មានទំនាស់ជាមួយក្រុមហ៊ុន ផានអ៊ីមិច តាំងពីឆ្នាំ២០១៦មក។ ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដោយមានភ្ជាប់ស្នាមមេដៃជិត១០០ដែលតំណាងឱ្យពលរដ្ឋចំនួន២៤១គ្រួសារ បានប្តឹងទៅរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ដើម្បីឱ្យម្ចាស់បុរី ប៉េងហួត ផ្អាកការបូមដី ធ្វើរបងហ៊ុមព័ទ្ធ ឬលក់ដូរដីរបស់ពួកគេទំហំ៥៨ហិកតាដែលបាននិងកំពុងមានទំនាស់ជាមួយម្ចាស់ក្រុមហ៊ុន ផានអ៊ីមិច ក្នុងភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អានបន្ត -
តុលាការក្រុងភ្នំពេញ លើកពេលប្រកាសសាលក្រមសំណុំរឿងក្រុមខ្មែរថាវរៈ
ភ្នំពេញ — តុលាការរាជធានីភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចលើកពេលប្រកាសសាលក្រមនៃក្រុមយុវជនខ្មែរថាវរៈដែលបានចេញមុខតវ៉ាទាមទារឲ្យដោះលែងប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន កាលពីខែកក្កដា ឆ្នាំមុន។ ក្រុមគ្រួសារសកម្មជនដែលកំពុងជាប់ឃុំ បានទទូចសុំឲ្យតុលាការពន្លឿននីតិវិធីកាត់ក្តី និងដោះលែងសាច់ញាតិរបស់ពួកគាត់ឲ្យមានសេរីភាពឡើងវិញ ដោយលើកហេតុផលថា សាច់ញាតិរបស់ពួកគាត់មិនបានប្រព្រឹត្តបទល្មើស«ញុះញង់» ដូចការចោទប្រកាន់របស់តុលាការនោះទេ។
អានបន្ត -
សកម្មជនព្រៃឡង់ម្នាក់ខកចិត្តដែលតុលាការលើកពេលប្រកាសសាលក្រម
សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បង្ហាញការខកចិត្តនិងចាត់ទុកការលើកពេលប្រកាសសាលក្រមរបស់សាលាដំបូងខេត្តកំពង់ធំ ថាបានធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់លោក ត្បិតសំណុំរឿងនេះបានពន្យារ២លើករួចមកហើយ បើគិតទាំងក្នុងដំណាក់កាលសវនាការ ខណៈលោកកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។ ការខកចិត្តនេះ ក្រោយពេលតុលាការខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានបើកសវនាការលើសំណុំរឿងរបស់សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ លោក ចាន់ ធឿន ដោយសម្រេចថានឹងប្រកាសសាលក្រមនៅថ្ងៃទី២៨ ខែកញ្ញានេះ។
អានបន្ត -
អ្នកកាសែតម្នាក់រងការចោទប្រកាន់ថា ចូលទន្ទ្រានយកដីរដ្ឋដោយខុសច្បាប់ក្នុងខេត្តកោះកុង
ភ្នំពេញ — អាជ្ញាធរខេត្តកោះកុងបានចោទប្រកាន់អ្នកសារព័ត៌មានម្នាក់ថាស្ថិតក្នុងចំណោមក្រុមបុគ្គលដែលចូលទៅទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិនៃឧទ្យានជាតិបូទុមសាគរក្នុងខេត្តកោះកុង។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកោះកុងចុះហត្ថលេខាដោយអភិបាលខេត្តអ្នកស្រី មិថុនា ភូថង កាលពីថ្ងៃទី២៦ ខែកញ្ញា លោក យួន ឈីវនាយកគ្រប់គ្រងសារព័ត៌មាន«កោះកុងព័ត៌មានទាន់ហេតុការណ៍» (Koh Kong Hot News) ត្រូវបានចោទប្រកាន់ថា បានធ្វើសេចក្តីរាយការណ៍«ខុសពីការពិតខ្វះវិជ្ជាជីវៈ ខ្វះក្រមសីលធម៌» ពាក់ព័ន្ធនឹងការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅក្នុងខេត្តដែលនៅជាប់ប្រទេសថៃមួយនេះ។
អានបន្ត -
សង្គមស៊ីវិលបន្តយុទ្ធនាការសប្ដាហ៍ទី៨ ទាមទារដោះលែងមេសហជីព និងសកម្មជនសង្គម ៧នាក់
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកនៅសប្ដាហ៍នេះបានបន្តធ្វើយុទ្ធនាការបង្ហោះសារតាមបណ្ដាញសង្គម(facebook) ទាមទារបន្ថែមទៀតឲ្យសមត្ថកិច្ចដោះលែងមេសហជីព លោក រ៉ុង ឈុន និងសកម្មជនសង្គមចំនួន ៧នាក់។ សាច់ញាតិ និងសហជីព គាំទ្រយុទ្ធនាការនេះ ហើយពួកគេជំរុញឲ្យរដ្ឋាភិបាល និងតុលាការទម្លាក់បទចោទលើសកម្មជនទាំងអស់ដោយគ្មានលក្ខខណ្ឌ។ នៅសប្ដាហ៍ទី៨នេះ ក្រុមសង្គមស៊ីវិល បន្តលើកឡើងជាថ្មី ពីការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ក្នុងបទចោទញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ និងការចាប់ខ្លួនយុវជនសង្គមចំនួន ៧នាក់ នៃក្រុមខ្មែរថាវរៈ និងសមាជិកនៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលបានតវ៉ាដោយអហិង្សាជំទាស់នឹងការចាប់ខ្លួនលោក រ៉ុង ឈុន កាលពីខែសីហា និងខែកញ្ញាឆ្នាំមុន។
អានបន្ត -
ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ខកចិត្តនឹងអាជ្ញាធររាជធានីភ្នំពេញដែលមិនដោះស្រាយដីធ្លីជូនពួកគេ
ពលរដ្ឋ៣នាក់ តំណាងឱ្យ៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅសង្កាត់បឹងកក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក សម្តែងការខកចិត្តចំពោះមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលមិនព្រមដោះស្រាយបញ្ហាដីធ្លីជូនពួកគេ ហើយបែរជារុញឱ្យទៅជួបអភិបាលខណ្ឌឱ្យជួយដោះស្រាយជំនួសទៅវិញ។ អ្នកស្រី មាស ស្រីភាព ដែលចូលទៅជួបមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឱ្យដឹងថា កាលពីពាក់កណ្តាលខែនេះ ពួកគាត់បានយកញត្តិទៅដាក់នៅរដ្ឋបាលរាជធានីភ្នំពេញ ដោយស្នើឱ្យអាជ្ញាធរជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លី ខណៈពួកគេបារម្ភខ្លាចអាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។
អានបន្ត -
សង្គមស៊ីវិលស្នើរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្សនិងបរិស្ថាន ដូចករណីបណ្ឌិតសេង សារី
ក្រុមមន្ត្រីសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ពិចារណាទម្លាក់ចោលការចោទប្រកាន់និងដោះលែងសកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន ដូចដែលតុលាការលើកលែងការចោទប្រាកាន់អ្នកវិភាគនយោបាយបណ្ឌិត សេង សារី។ ពួកគេយល់ថា ការចាប់និងការចោទលើសកម្មជនទាំងនោះ ក៏អាចជាការភ័ន្តច្រឡំពីគោលបំណងនៃការបញ្ចេញមតិរបស់ពួកគេទាំងនោះដែរ។
អានបន្ត -
ព័ត៌មានថ្មីៗ៖ ព័ត៌មានក្នុងប្រទេស: អបអរទិវាទឹកពិភពលោក ២០២២ ក្រោមប្រធានបទ ទឹកក្រោមដី
ក្រោយពីត្រូវបានដោះលែង ក្រុមយុវជនសកម្មជនមាតាធម្មជាតិចំនួន០៦រូប ត្រូវបានអង្គការអន្តរជាតិមួយដែលមានមូលដ្ឋាននៅប្រទេសអៀកឡង់ឈ្មោះ ហ្រ្វាន់ឡាញ ឌីហ្វិនឌឺ (Frontline Defenders) ផ្តល់ពានរង្វាន់ដល់ពួកគេជា “អ្នកការពារឈានមុខ” ដើម្បីជាការលើកទឹកចិត្តនៃភាពអង់អាចក្លាហាន ហ៊ានប្រថុយគ្រោះថ្នាក់ ក្នុងការការពារបរិស្ថាននិងធនធានធម្មជាតិប្រទេសកម្ពុជា ខណ:កន្លងមកសកម្មភាពរបស់ពួកគេមិនត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាល។
អានបន្ត -
អ្នកវិភាគខ្លះផ្អាកធ្វើបទវិភាគដោយសារបារម្ភពីបញ្ហាសុវត្ថិភាព សម្ពាធគ្រួសារនិងកន្លែងការងារ
ក្នុងកិច្ចពិភាក្សាពិសេសមួយរៀបចំដោយវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ក្រោមប្រធានបទ «អ្នកវិភាគនិងសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា» នាថ្ងៃសៅរិ៍នេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា បានលើកត្រង់ៗថា លោកបានផ្អាកធ្វើបទវិភាគជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មានមួយរយៈ ក្រោយពីមានការគំរាមកំហែងលោកបណ្ឌិតសេង សារី និងលោកបណ្ឌិត មាស នី។ លោកបន្តថា ធ្វើជាអ្នកវិភាគមិនទទួលបានប្រាក់កំរៃអ្វីឡើយ ហើយត្រូវប្រឈមនឹងការរើសអើងពីមិត្តភក្តិ ខណៈបុគ្គលខ្លួនឯង និងក្រុមគ្រួសារវិញ ក៏មិនមានសុវត្ថិភាពដែរ។
អានបន្ត -
កុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់ក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់ស្គមស្គាំង ដោយសារកង្វះអាហាររូបបត្ថម្ភ
អង្គការយូនីសេហ្វ(UNICEF) បានរកឃើញថាកុមារកម្ពុជាម្នាក់ក្នុងចំណោមបីនាក់មានជំងឺក្រិសក្រិន និងម្នាក់ក្នុងចំណោម១០នាក់មានជំងឺស្គមស្គាំង ដោយសារគ្រួសារពួកគេពី៤០ទៅ៥០ភាគរយមានបញ្ហាចំណូធ្លាក់ចុះ និងជាពិសេសក្នុងវិបត្តិជំងឺកូវីដ១៩ ដែលបង្ខំឱ្យពួកគេកាត់បន្ថយថ្លៃអាហារ ឬប្រើប្រាស់យុទ្ធសាស្ត្រទប់ទល់កាន់តែច្រើនជាងមុនជុំវិញការបរិភោគអាហារប្រចាំថ្ងៃ។ យោងតាមការសិក្សាស្រាវជ្រាវ របស់អង្គការយូនីសេហ្វ ដែលបានចេញផ្សាយនៅសប្តាហ៍នេះបានឲ្យដឹងថា កុមារនៅកម្ពុជាមានតែ ៤០ភាគរយនៃកុមារដែលមានអាយុប្រាំមួយ ទៅ ២៣ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា ដែលទិន្នន័យទាំងនេះបង្ហាញឱ្យឃើញថា ទម្លាប់ផ្តល់អាហារពុំបានល្អប្រសើរទេ ហើយកំពុងបានបន្តកើតឡើងពេញមួយទសវត្សរ៍ចុងក្រោយនេះ។
អានបន្ត