កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការវិភាគមួយចំនួននៅកម្ពុជាជាការវិភាគតាមអារម្មណ៍
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការវិភាគដែលចាត់ទុកថា ជាសិទ្ធិសេរីភាពនៃការសម្តែងមតិ ហើយដែលទទួលបានការការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ មិនមែនជាការវិភាគតាមអារម្មណ៍នោះទេ។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជីន ម៉ាលីន ធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលចំនួន២៨ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីថ្ងៃទី២១ ខែកញ្ញា ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋ៩នាក់ ត្រូវបានដោះលែង ក្រោយសន្យាឈប់តវ៉ារឿងទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល
ភ្នំពេញ — នៅក្នុងការសន្យាមួយ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន សាច់ញាតិរបស់ប្រជាពលរដ្ឋដែលជាប់ឃុំ បានអះអាងថា ពួកគេនឹងឈប់តវ៉ាក្នុងជម្លោះដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មីក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសន្យានេះធ្វើឡើងតាមរយៈសំណើមួយច្បាប់ទៅអាជ្ញាធរ ដែលក្នុងនោះមានការសុំទោស និងទទួលកំហុសផងដែរ។ កាលពីសប្តាហ៍មុន ប្រជាពលរដ្ឋបានចេញមុខតវ៉ា ហើយក្នុងនោះ៣០នាក់ត្រូវបានឃាត់ខ្លួន ក្រោយមានផ្ទុះហិង្សា។ ប៉ុន្តែក្រោយមក អាជ្ញាធរបានដោះលែងមនុស្ស២១នាក់ និងបញ្ជូនអ្នកភូមិ៩នាក់ទៅតុលាការ។
អានបន្ត -
តុលាការក្រុងភ្នំពេញចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃអង្គារនេះ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី អ្នកស្រាវជ្រាវនិងឃ្លាំមើលការអភិវឌ្ឍសង្គម បន្ទាប់ពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ យោងតាមដីកាបញ្ឈប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ញឹម ពិសាល ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្គាប់មកកងកម្លាំងមានសមត្ថកិច្ចបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី។
អានបន្ត -
តើកម្ពុជាគួរនិយាយអ្វីខ្លះ នៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្ដាហ៍នេះ?
បញ្ហាសំខាន់ៗមួយចំនួនរួមមាន បរិស្ថាន សិទ្ធិមនុស្ស ការចូលរួមរបស់ស្ត្រី និងការរាតត្បាតជំងឺកូវីដ១៩ ត្រូវបានអ្នកពាក់ព័ន្ធស្នើប្រតិភូតំណាងកម្ពុជា លើកយកទៅថ្លែងនៅអង្គមហាសន្និបាតលើកទី៧៦របស់អង្គការសហប្រជាជាតិដែលនឹងប្រព្រឹត្តទៅនៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ក្នុងសប្ដាហ៍នេះ។ បើតាមកាលវិភាគផ្ដល់ដោយ អ.ស.ប. ប្រតិភូតំណាងកម្ពុជា ត្រូវឡើងថ្លែងក្នុងអង្គមហាសន្និបាត តាមរយៈសុន្ទរកថាថតទុក និងថ្លែងពីចម្ងាយ នៅយប់ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ខាងមុខ ដោយបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន នឹងថ្លែងទៅកាន់អង្គមហាសន្និបាតដែលប្រព្រឹត្តទៅតាមអនឡាញ ដោយសារបញ្ហាជំងឺកូវីដ១៩។
អានបន្ត -
ពលរដ្ឋទាំង៩នាក់ត្រូវបានដោះលែង ក្រោយធ្វើលិខិតសុំទោសទៅតុលាការខេត្តកណ្ដាល
ពលរដ្ឋចំនួន៩នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅស្រុកណ្ដាលស្ទឹង ត្រូវបានតុលាការខេត្តកណ្តាលដោះលែងឱ្យនៅក្រៅឃុំកាលពីល្ងាចថ្ងៃទី២០កញ្ញា បន្ទាប់ពីពួកគាត់ត្រូវបានចាប់ខ្លួនក្រោយពីមានការតវ៉ាហិង្សារឿងដីធ្លីនៅថ្ងៃទី១២កញ្ញា។
អានបន្ត -
ពលរដ្ឋមានជម្លោះដីធ្លីជិត ៦រយគ្រួសារនៅខេត្តកំពង់ឆ្នាំងសុំអាជ្ញាធរឱ្យរក្សាទុកដីស្រែនិងចេញប័ណ្ណកម្មសិទ្ធិ
ប្រជាពលរដ្ឋជិត ៦រយគ្រួសារ រស់នៅស្រុកបរិបូរណ៍ ស្នើសុំអាជ្ញាធរខេត្តកំពង់ឆ្នាំងជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លី ករណីអាជ្ញាធរខេត្តពោធិ៍សាត់យកដីស្រែពួកគាត់ទៅពុះចែកឲ្យពលរដ្ឋរស់នៅក្នុងខេត្តពោធិ៍សាត់។ ពួកគាត់ស្នើសុំអាជ្ញាធររក្សាទុកដីស្រែទំហំជិត ២ពាន់ហិកតារជូនពលរដ្ឋស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងវិញ និងចេញប្លង់កម្មសិទ្ធិកាន់កាប់ដីធ្លី ដើម្បីបញ្ចប់វិវាទនេះ។
អានបន្ត -
រដ្ឋាភិបាលកាត់ផ្ទៃបឹងតាមោកជាង១០០ហិកតាទៀតឱ្យក្រសួងមហាផ្ទៃនិងវិស័យឯកជន
រដ្ឋាភិបាលបានបន្តកាត់ដីផ្ទៃបឹងតាមោកជាង១០០ហិកតាបន្ថែមទៀត ដើម្បីប្រគល់ឱ្យទៅក្រសួងមហាផ្ទៃ និងវិស័យឯកជនធ្វើជាកម្មសិទ្ធិផ្ទាល់ ខណៈផ្ទៃបឹងធម្មជាតិមួយនេះត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋនិងឯកជនប្រមាណ១ ០០០ហិកតារួចទៅហើយចាប់តាំងពីឆ្នាំ២០១៨មក។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ ឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ផ្ទៃបឹងតាមោក ឬបឹងទំនប់កប់ស្រូវ ទំហំ១០០ហិកតា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ប្រគល់ទៅឱ្យក្រសួងមហាផ្ទៃ ដើម្បីធ្វើជាកម្មសិទ្ធិ។
អានបន្ត -
មន្ត្រីតុលាការថា ការចាប់សកម្មជនបរិស្ថានម្នាក់ពាក់ព័ន្ធការឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិ
មន្ត្រីសាលាដំបូងខេត្តរតនគិរី បានឱ្យដឹងថា សមត្ថកិច្ចចាប់ខ្លួនលោក ឆន ផល្លា ដែលជាសកម្មជនបរិស្ថាននិងដីធ្លី បញ្ជូនទៅពន្ធនាគារ ដោយសារតែសកម្មជនរូបនោះមិនបានចូលរួមតាមនីតិវិធីកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងសំណុំរឿងកាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោក កែវ ភក្ដី ប្រាប់ វីអូឌី នៅថ្ងៃទី២១ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ឆន ផល្លា កាលពីថ្ងៃចន្ទម្សិលមិញ ដោយសារសកម្មជនរូបនោះមិនព្រមចូលទៅបំភ្លឺតាមដីកាកោះរបស់ចៅក្រមស៊ើបសួរ ឈ្មោះ នៅ យ៉ារ័ត្ន ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធនឹងសំណុំរឿង «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃយកធ្វើជាកម្មសិទ្ធិ»។
អានបន្ត -
អង្គការសង្គមស៊ីវិលជិត៣០ស្នើឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ
អង្គការសង្គមស៊ីវិលជិត៣០ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការគំរាមកំហែងទៅលើអ្នកវិភាគ ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា ការធ្វើបទវិភាគណាមួយមិនត្រូវភ្ជាប់ជាមួយនិន្នាការនយោបាយឡើយ។ តាមរយៈសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមអង្គការសង្គមស៊ីវិលចំនួន ២៨ បានចាត់ទុកថា ការគំរាមកំហែងទៅលើអ្នកវិភាគ គឺជាការគំរាមកំហែងសេរីភាពខាងការបញ្ចេញមតិនៅកម្ពុជា។
អានបន្ត -
តុលាការខេត្តកណ្ដាលដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ តែភ្ជាប់លក្ខខណ្ឌឈប់តវ៉ា
តុលាការខេត្តកណ្ដាលបានដោះលែងអ្នកតវ៉ាដីធ្លីចំនួន៩នាក់ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយភ្ជាប់ជាមួយលក្ខខណ្ឌឈប់តវ៉ា និងព្រមយកសំណងតាមអាជ្ញាធរកំណត់ត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មានការប៉ះទង្គិចគ្នាមួយរវាងពលរដ្ឋមានជម្លោះដីធ្លីជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុន OCIC នៅខេត្តកណ្តាល ជាមួយនឹងសមត្ថកិច្ច ហើយសមត្ថកិច្ចបានចាប់ខ្លួនមនុស្ស៣០នាក់បញ្ជូនទៅតុលាការ ប៉ុន្តែបានដោះលែងមនុស្សចំនួន២១នាក់វិញ ខណៈ៩នាក់ផ្សេងទៀតបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមការចោទប្រកាន់ថា ពួកគេបានបង្កហិង្សាដោយចេតនាទៅលើសមត្ថកិច្ចឱ្យរងរបួស។
អានបន្ត -
សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកែប នៅតែបន្តចាក់ដីលុបសមុទ្រ
សង្គមស៊ីវិល និងប្រជាពលរដ្ឋរិះគន់អាជ្ញាធរខេត្តកែប ដែលនៅបន្តចាក់លុបឆ្នេរសមុទ្រ ថាជាការធ្វើឱ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ និងដីភ្នំដែលកាយចេញពីតំបន់ឧទ្យានអភិរក្សក្រុងកែបកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯអាជីវករលក់ដូរនៅចំណុចឆ្នេរជ្រោយដូង ត្អូញត្អែរពីការលំបាកប្រកបអាជីវកម្មរបស់ពួកគេដោយសារតែអាជ្ញាធរចាក់ដីលុបសមុទ្រពង្រីកឆ្នេរនេះ។
អានបន្ត -
លោកសេង សារី បានរួចពីការចាប់ខ្លួន តែអង្គការសង្គមស៊ីវិលបង្ហាញការបារម្ភពីអនាគតនៃការបញ្ចេញមតិនៅកម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ឈប់ការតាមចាប់ខ្លួនលោកបណ្ឌិត សេង សារី ជាផ្លូវការនៅថ្ងៃទី២១កញ្ញានេះ ។ ទន្ទឹមគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលជិត៣០ស្ថាប័ន តាមរយៈសេចក្តីថ្លែងការណ៍រួម បានគូសបញ្ជាក់ថា បទចោទនោះ គឺមិនគួរត្រូវបានធ្វើឡើងតាំងពីដំបូងមកម៉្លេះ។ មិនគួរធ្វើឡើង ដោយសារតែវាជាការបំភិតបំភ័យដល់ការបញ្ចេញមតិរបស់អ្នកវិភាគដទៃទៀត និងសូម្បីតែពលរដ្ឋទូទៅ។
អានបន្ត -
សង្គមស៊ីវិលនិងជនជាតិដើមភាគតិចព្នងខេត្តស្ទឹងត្រែងថា ក្រុមហ៊ុនចិនស៊ីវហ្គិច អនុវត្តខុសកិច្ចសន្យាវិនិយោគ
ជនជាតិដើមភាគតិចព្នង និងមន្ត្រីសង្គមស៊ីវិលអះអាងថា ក្រុមហ៊ុនចិន ស៊ីវ ហ្គិច (Saiv Hkech) កំពុងអនុវត្តផ្ទុយពីកិច្ចសន្យាវិនិយោគ និងឃុបឃិតគ្នាជាមួយអាជ្ញាធរ បោះបង្គោលព្រំប្រទល់ចូលដីប្រជាសហគមន៍។ អ្នកភូមិថា ពួកគេតែងតែលើកគ្នាតវ៉ា និងដាក់ញាតិ ទៅកាន់អាជ្ញាធរខេត្តស្ទឹងត្រែងជាបន្តបន្ទាប់ ដើម្បីអន្តរាគមន៍ជាច្រើនលើកច្រើនសារ ប៉ុន្តែពួកគេមិនទាន់ទទួលបានការឆ្លើយតប និងមានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។
អានបន្ត -
លោក ហ៊ុន សែន ស្នើឱ្យតុលាការបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី
ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់កុមារ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន បានថ្លែងថា តុលាការបានចេញដីការួចហើយ ដើម្បីតាមចាប់ខ្លួនបណ្ឌិតមួយរូបដែលនិយាយគោលការណ៍៦ចំណុច គាំទ្រអតីតបក្សប្រឆាំងនៅក្រៅប្រទេស ពីលទ្ធភាពបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិយកតាមលំនាំប្រទេសភូមា ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
អានបន្ត -
ពលរដ្ឋខេត្តកំពតចោទឧកញ៉ាម្នាក់ ឈូសឆាយធ្វើផ្លូវ បន្ទាប់ពីពួកគាត់មិនព្រមលក់ដី
កាលពីថ្ងៃទី១៣កញ្ញា ពលរដ្ឋ១៣គ្រួសារ នៅក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បាននាំគ្នាតវ៉ារារាំងមិនឱ្យគ្រឿងចក្រឈូសឆាយជួសជុលនិងពង្រីកផ្លូវ នៅត្រង់ចំណុចវាសឥន្រ្ទី(ថ្លាន់មួយរយ) ដោយសារព្រួយបារម្ភថា អាចធ្វើឱ្យពួកគាត់អាចបាត់បង់ដីធ្លីនិងផ្ទះសម្បែង។ ក្រុមពលរដ្ឋអះអាងថា ការឈូសឆាយធ្វើផ្លូវនេះ គឺបានកើតឡើង បន្ទាប់ពីមានអ្នកតំណាងឱ្យឧកញ៉ាម្នាក់ឈ្មោះ ប៉ែន នួន ដើរសុំទិញដី ប៉ុន្តែពួកគាត់មិនព្រមលក់។
អានបន្ត -
ក្រសួងបន្តស៊ើបអង្កេតករណីធ្វើទារុណកម្មជនសង្ស័យរហូតស្លាប់នៅខេត្តបាត់ដំបង
នាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ បានកោះហៅអធិការស្រុកសង្កែ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺករណីរងការចោទថាបានធ្វើធ្វើទារុណកម្មជនសង្ស័យម្នាក់រហូតដល់ស្លាប់នាពេលកន្លងទៅ ក្រោយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរកឃើញតម្រុយដូចពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះ។ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មរបស់រដ្ឋាភិបាល ស្នើអគ្គស្នងការដ្ឋាននគរបាលជាតិបើកការស៊ើបអង្កេតបន្ថែម ដើម្បីរកការពិតនិងនាំខ្លួនមន្ត្រីពាក់ព័ន្ធមកទទួលទោស ក្រោយពីមានពាក្យបណ្តឹងពីក្រុមគ្រួសារសព។
អានបន្ត -
សកម្មជនដីធ្លី លោក ឆន ផល្លា ត្រូវសមត្ថកិច្ចស្រុកលំផាត់ចាប់ខ្លួន
សមាគមអាដហុក អះអាងថា សមត្ថកិច្ចស្រុកលំផាត់ ខេត្តរតនគិរី បានចាប់ខ្លួនសកម្មជនដីធ្លីនិងបរិស្ថាន លោក ឆន ផល្លា នៅព្រឹកថ្ងៃចន្ទនេះ ទាំងមិនបង្ហាញដីកា។ អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគិរី លោក ឌិន ខន្នី បានឱ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនលោក ឆន ផល្លា នៅម៉ោងជាង១១ព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។ តែយ៉ាងណា លោកមិនទាន់ដឹងមូលហេតុពិតនៃការចាប់ខ្លួនលោក ឆន ផល្លា ទេ ដោយគ្រាន់តែដឹងថា មុនការចាប់ខ្លួនសកម្មជនការពារដីធ្លីរូបនេះ មន្ត្រីប៉ុស្តិ៍នគរបាលឃុំសេដា បានជូនដំណឹងឱ្យលោក ឆន ផល្លា ទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីកែសម្រួលអត្តសញ្ញាណបណ្ណ ត្រៀមខ្លួនបោះឆ្នោតនៅពេលខាងមុខ។
អានបន្ត -
សង្គមស៊ីវិលសោកស្ដាយដែលរដ្ឋកាត់ដីគម្របព្រៃឈើជាង១៧០ហិកតាឲ្យឧកញ៉ា ឡេង ណាវ៉ាត្រា
រដ្ឋាភិបាលបានកាត់ឆ្វៀលដីគម្របព្រៃឈើប្រមាណ១៧២ហិកតា ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ឲ្យទៅឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងយកទៅលក់ដូរបន្ត។ សង្គមស៊ីវិលសោកស្ដាយចំពោះកាត់ឆ្វៀលដីទាំងនោះទៅឱ្យឧកញ្ញាដែលជាអ្នកមានឥទ្ធិពលម្នាក់ ខណៈពលរដ្ឋជាច្រើនកំពុងគ្មានដីរស់នៅនៅឡើយ។ លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃទី២០កញ្ញានេះថា លោកមានការសោកស្ដាយចំពោះការកាត់ដីគម្របព្រៃឈើប្រមាណជាង១៧០ហិកតាទៅឲ្យឧកញ្ញា ឡេង ណាវ៉ាត្រា ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ លោកលើកឡើងថា រដ្ឋាភិបាល គួរតែគិតគូដល់ពលរដ្ឋដែលកំពុងខ្វះខាតដី និងផ្ដល់ដំណោះស្រាយឲ្យពលរដ្ឋដែលរងគ្រោះបាត់បង់ដីធ្លី ដើម្បីឲ្យមានសមភាពក្នុងការគ្រប់គ្រង និងកាន់កាប់ដីធ្លីដោយសុវត្ថិភាព។
អានបន្ត -
ពលរដ្ឋជាច្រើនគ្រួសាររងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹកមិនសប្បាយចិត្តនឹងសំណងដែលផ្តល់ទាបជាងទីផ្សារ
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹករបស់រដ្ឋ នៅក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បង្ហាញការមិនពេញចិត្ត និងក្តីអស់សង្ឃឹមចំពោះសំណងថោកជាងតម្លៃទីផ្សារខ្លាំង។ អ្នកស្រី សូ សីណា លរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតដែលមានដីស្រែរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍អាងស្តុកទឹករបស់រដ្ឋ ស្ថិតក្នុងឃុំក្រោលគោ ប្រាប់ Newsroom Cambodia កាលពីថ្ងៃទី១៥ ខែកញ្ញានេះថា អ្នកស្រីមានដីស្រែទំហំ៣០អាដែលជាកេរ្តិ៍របស់ម្តាយអ្នកស្រី សម្រាប់ប្រកបរបរធ្វើស្រែជារៀងរាល់ឆ្នាំ។ អ្នកស្រីបន្តថា ការអភិវឌ្ឍអាងស្តុកទឹកនេះប៉ះពាល់ដល់ដីស្រែរបស់អ្នកស្រីទាំងស្រុង ប៉ុន្តែសំណងដែលរដ្ឋផ្តល់ឱ្យមានតម្លៃថោកខ្លាំង។
អានបន្ត -
ក្រុមគ្រួសារ៖ ពលរដ្ឋជាប់ឃុំចំនួន៩នាក់ ដែលមានជម្លោះដីធ្លី នឹងត្រូវដោះលែងពីពន្ធនាគារនៅថ្ងៃចន្ទនេះ
ក្រុមគ្រួសារពលរដ្ឋជាប់ឃុំ ក្នុងទំនាស់វិវាទដីធ្លីត្រង់ចំណុចព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទនេះ បានអះអាងថា សាច់ញាតិរបស់ពួកគេទាំង៩នាក់ ដែលអាជ្ញាធរបានចាប់ និងឃុំខ្លួនក្នុងពន្ទនាគារ នាពេលកន្លងទៅនេះ នឹងត្រូវដោះលែងវិញនៅថ្ងៃចន្ទនេះ។ ជុំវិញការដោះលែងនេះ ពួកគេក៏ត្រូវចុះកិច្ចសន្យាបញ្ឈប់សកម្មភាពតវ៉ាណាមួយបន្តទៀត ហើយត្រូវទទួលយកសំណង ៨ដុល្លារ ដែលភាគីអាជ្ញាធរបានដាក់ជូន។ ជាមួយគ្នានេះ អង្គការសង្គមស៊ីវិលបានលើកឡើងថា ការដោះលែងភ្ជាប់ជាមួយកិច្ចសន្យានេះ គឺក្លាយទៅជាប្រពៃណីទៅហើយ។ ហើយសកម្មភាពនេះ ក៏បានបង្ហាញពីភាពអយុតិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះថែមទៀតផងដែរ។
អានបន្ត