កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.025


  • ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​បិទ​កំណាត់​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង ក្រោយ​មិនមាន​ដំណោះ​ស្រាយ​ដីធ្លី

    ប្រជាពលរដ្ឋជាង២០០នាក់ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រយៈពេលជាង២ម៉ោង ក្រោយពីមិនមានដំណោះស្រាយពាក់ព័ន្ធបញ្ហាដីធ្លីរបស់ពួកគាត់។ អ្នកស្រី គុម្ព គឺ ប្រាប់វីអូឌីនៅថ្ងៃអាទិត្យទី១៩ ខែកញ្ញានេះថា ដើមចមដែលនាំឱ្យពួកគេជាង២០០នាក់ ប្រមូលផ្តុំគ្នាបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចភូមិក្បាលដំរី ព្រំប្រទល់ខេត្តទាំងពីរ នៅព្រឹកថ្ងៃអាទិត្យនេះ ​ដោយសារតែ​អាជ្ញាធរមិនព្រមដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងថែមទាំងចោទពលរដ្ឋថាបានទៅកាន់កាប់ដីនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ដោយខុសច្បាប់ទៀតផង។

    អានបន្ត
  • ពលរដ្ឋ​​​​​រិះគន់​​រដ្ឋាភិបាល​​ឆ្វៀល​ដី​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ខេត្ត​សៀមរាប​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា​ ថា ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់​ដារ​ពីរ​

    ប្រជាពលរដ្ឋ​​​នៅ​ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​ រិះគន់​រដ្ឋាភិបាល​ដែលបានឆ្វៀល​ដី​គម្រប​ព្រៃ​ជិត​២០០​ហិកតារ​នៅ​ក្នុង​ខេត្ត​នេះ​ឱ្យ​ឧកញ៉ា ឡេង ណាវាត្រា​ ថា ជា​រឿង​អយុត្តិធម៌​ និង​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២​។ ប្រតិកម្ម​​របស់​ពលរដ្ឋ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​​រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​កាត់​ឆ្វៀល​ដី​នៅតំបន់នោះ​ឱ្យ​​ឧកញ៉ា​ ឡេង ណា​វាត្រា​ ហើយ​ឧកញ៉ា​រូប​នេះ​បាន​​អង្កន់ដីទាំងនោះទៅ​ជា​ដី​ឡូត៍​លក់​​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​។

    អានបន្ត
  • ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង​បិទ​​ផ្លូវ​​ជាតិ​​លេខ​​៥​​ទាមទារ​​ឲ្យ​អាជ្ញាធរ​​ដោះស្រាយ​រឿង​ដីធ្លី

    ពលរដ្ឋរស់​នៅ​ស្រុក​បរិបូរណ៍​ ខេត្ត​​​​​​​កំពង់ឆ្នាំង​ នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ ជាប់​ព្រំ​ប្រទល់​ខេត្ត​ពោធិ៍សាត់ ​ ដើម្បី​ទាមទារ​​​ឲ្យ​អាជ្ញាធរ​​​ដោះ​ស្រាយ​​​​​វិវាទ​ដីធ្លី​​ ករណី​អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ ​ធ្វើ​ផ្លូវ​និង​បោះ​បង្គោល​ពុះ​ដី​ឡូត៍​លើ​ដី​ស្រែ​របស់​ពួកគាត់​។ ​ពលរដ្ឋ​ឈរ​បិទ​ផ្លូវ​អស់​រយៈពេល​ជាង​៣ម៉ោង​ ទើប​រំសាយ​វិញ​ ក្រោយ​អាជ្ញាធរ​ស្រុក ​​ចុះ​អន្តរាគមន៍​រឿង​នេះ។

    អានបន្ត
  • តុលា​ការ​រាជធានី​ភ្នំពេញ​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​កម្ពុជា​ក្រោម​មួយ​​អង្គ រឿង​បំពាន​វិធាន​ការ​សុខា​ភិបាល

    ភ្នំពេញ — តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បំពាន​វិធាន​ការ​សុខាភិបាល។ នេះ​បើ​តាម​អ្នក​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ។ ការ​សម្រេច​ឃុំ​ខ្លួន​នេះ​នាំ​ឲ្យ​មាន​ប្រតិកម្ម​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ស្នើ​ឲ្យ​សមត្ថកិច្ចបក​ស្រាយ​ឲ្យ​បាន​ច្បាស់ពី​ការ​ចោទ​ប្រកាន់​លើ​អតីត​សង្ឃ​លោក ប៉ាង សុដា។

    អានបន្ត
  • សំណុំរឿងព្រលានយន្តហោះនៅខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរងផលប៉ះពាល់ សម្រេចផ្អាកការតវ៉ាបណ្តោះអាសន្ន

    ប្រជាពលរដ្ឋ​រងផល​ប៉ះពាល់​នៅ​ក្នុង​វិវាទ​ដី​ធ្លី​ត្រង់​ព្រលាន​យន្តហោះ​នៅ​ខេត្ត​កណ្ដាល​ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI ​នៅ​ថ្ងៃ​សៅរ៍​ទី​១៨​កញ្ញា​នេះ​ថា សកម្មភាព​តវ៉ា​ដី​ធ្លី​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​សិន​ ក្រោយ​ប្រជាពល​រដ្ឋ​មួយ​ចំនួន​រង​ការ​ចាប់​ខ្លួន​ និង​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​សមត្ថកិច្ច​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ប្រជាពលរដ្ឋ​បាន​រក្សា​ជំហរ​តវ៉ាទាមទារ​ប្រាក់​សំណង​ និង​បន្ត​ស្វែង​​រក​កិច្ច​អន្តរាគមន៍​ផ្សេងៗ​ទៀត​ដដែល​។

    អានបន្ត
  • តុលាការតាមចាប់បណ្ឌិត សេង សារី ដោយសង្ស័យថា គាំទ្រចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ

    តុលាការកម្ពុជា បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចតាមចាប់បណ្ឌិតម្នាក់ ក្រោយពីលោក បង្ហោះសារពាក់ព័ន្ធនឹងចលនាបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិ ដែលផ្តួចផ្តើមដោយលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំង។ ព័ត៌មានអំពីការតាមចាប់បណ្ឌិតនោះ ត្រូវបានប្រកាសជាសាធារណៈ ដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យកុមារអាយុពី៦ឆ្នាំ ទៅ១២ឆ្នាំ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

    អានបន្ត
  • មនុស្ស ២៣៦នាក់ និងយានយន្ត ៣៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៦ ខែកញ្ញា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៣៦នាក់ទៀត និងយានយន្ត ៣៧គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៧២ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • ពលរដ្ឋ​នៅ​ក្រចេះ​ថា​ ដើម​ឈើ​ជ័រ​ទឹក​រាប់​ម៉ឺន​ដើម​របស់​ពួកគេ​ក្នុង​ព្រៃឡង់​រង​ការ​កាប់​បំផ្លាញ

    ប្រជាពលរដ្ឋនៅស្រុកសំបូរ ខេត្តក្រចេះ អះអាងនៅថ្ងៃសុក្រនេះ​ថា ដើមឈើដែល​ពួកគេចោះ​យក​ជ័រ​ទឹក​រាប់ម៉ឺន​ដើម​ក្នុង​តំបន់​ព្រៃឡង់​នៃខេត្តនេះ កំពុងរងការកាប់លក់ធ្វើអាជីវកម្ម​យ៉ាង​អនាធិបតេយ្យ ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ មេភូមិម្នាក់នៅឃុំបឹងចារ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះ ដោយបារម្ភពីសុវត្ថិភាពថា អ្នកភូមិមួយចំនួន​នៅឃុំកំពង់ចាម ឃុំបឹងចារ និងឃុំ​វឌ្ឍនៈ នៃស្រុកសំបូរ បាន​ប្រកបមុខ​របរ​រក​អនុផល​ព្រៃឈើ តាម​រយៈ​ការចោះ​ដើមឈើ​យកជ័រលក់ នៅក្នុងតំបន់ព្រៃឡង់ជាច្រើនឆ្នាំមកហើយ។

    អានបន្ត
  • លោក​ ហ៊ុន សែន​ ព្រមាន​បញ្ញវន្ត​ដែល​និយាយ​រិះគន់​រដ្ឋា​ភិបាល

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមា​នធ្ងន់ៗទៅលើបញ្ញវន្តមួយចំនួនដែលបានរិះគន់គោលនយោបាយការបរទេសរបស់រដ្ឋាភិបាល ដោយប្រើពាក្យថា ពួកគេអាចនឹងត្រូវបានវាយខ្នោះ បើសិន​ការវិភាគ​នោះ​​បាន​បន្សល់ទុកនូវបទល្មើស។ ការព្រមាន​របស់​នាយក​រដ្ឋមន្ត្រីនេះ ធ្វើឡើងក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ដល់​កុមារ នាថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ។

    អានបន្ត
  • ក្រសួងមហាផ្ទៃសម្រេចចុះបញ្ជីផ្លូវការដល់បក្សកែទម្រង់កម្ពុជា តែព្រមានមិនចុះបញ្ជីដល់បក្សបេះដូងជាតិ

    បន្ទាប់ពី​កែតម្រូវ​លើឯកសារ​ជាបន្ត​បន្ទាប់ ​នៅទីបំផុត ​គណបក្ស​កែទម្រង់​កម្ពុជា​របស់​លោកអ៊ូ ច័ន្ទរ័ត្ន​ និងលោក​ប៉ុល ហំម ​ត្រូវបាន​ក្រសួង​មហាផ្ទៃ​កម្ពុជា​សម្រេចចុះ​បញ្ជី​ជាផ្លូវការហើយ​កាលពី​ថ្ងៃទី១៥ ​ខែកញ្ញា ​ម្សិលមិញនេះ។​ ប៉ុន្តែ​ទន្ទឹមគ្នានេះ ​គណបក្ស​បេះដូង​ជាតិរបស់​លោកសៀម ភ្លុក​ឯណោះ​វិញមិនទាន់​មានជោគ​វាសនា​ជាគណបក្ស​ផ្លូវការ​នៅឡើយទេ ​ហើយផ្ទុយទៅវិញ​ ក្រសួង​មហាផ្ទៃ​ថែមទាំង​បាន​ព្រមាន​មិនចុះបញ្ជី​ឱ្យទៀត ​បើគណបក្សនេះនៅ​តែបន្ត​មិនកែ​តម្រូវ​លើឯកសារ​មួយចំនួន​តាមការ​តម្រូវ​ពីក្រសួង​មហាផ្ទៃ។​

    អានបន្ត
  • មន្ត្រី​សិទ្ធិ​ការងារ​ស្នើ​ឲ្យ​​រដ្ឋាភិបាល​​និង​​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រីក​​ការ​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ពលករ​នៅ​ប្រទេស​ថៃ ខណៈ​ពលករ​មួយ​​ចំនួន​​បាន​​វិល​​ត្រឡប់​​មក​​កម្ពុជា​​វិញ

    មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTREAL)​រក​ឃើញ​ថា ពលករ​ចំណាកស្រុក​បាន​​ក្លាយ​​ជា​​ក្រុម​​ដែល​​ងាយ​​រងគ្រោះ​បំផុត​​នៅ​​ក្នុង​​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩។ អង្គការ​នេះ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា រួម​ទាំង​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ ជួយ​អន្តរាគមន៍​​ដល់​​ពលករ​ចំណាក​ស្រុក​​ដែល​​កំពុង​ត្រូវ​ការ​ជំនួយ​សង្គ្រោះ​បន្ទាន់។

    អានបន្ត
  • សកម្មជន​ព្រៃឡង់​ដែល​រង​បណ្ដឹង​ពី​ឈ្មួញ​ឈើ​សុំ​ឱ្យ​តុលាការ​ផ្តល់​យុត្តិធម៌

    សមាជិកបណ្ដាញព្រៃឡង់ម្នាក់នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ អំពាវនាវដល់តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងផ្តល់យុត្តិធម៌​ជូនគេ ក្រោយឈ្មួញឈើប្ដឹងពីបទ​មនុស្សឃាត ដោយថា រូបគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។ សាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ២០២១ បាន​បើក​សវនា​ការ​លើ​សំណុំរឿងរបស់​សមាជិក​បណ្តាញសហគមន៍​​ព្រៃឡង់ ​លោក ចាន់ ធឿន ក្រោមការចោទប្រកាន់ថាបានប៉ុន​ប៉ង​មនុស្ស​ឃាត​ ទៅតាមបណ្តឹងរបស់ឈ្មួញឈើម្នាក់ឈ្មោះ ប៉ាក យ៉ាងគួ។

    អានបន្ត
  • តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

    តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញ​បណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនា​បន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃ​បឹងពោធិ៍​នេះ​គឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។

    អានបន្ត
  • មនុស្ស ២១៨នាក់ និងយានយន្ត ២៧គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៥ ខែកញ្ញា

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២១៨នាក់ទៀត និងយានយន្ត ២៧គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៦៣ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៣៥.៤លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • គ្រួសារអ្នកជាប់ឃុំ នៃវិវាទដីធ្លីគម្រោងព្រលានយន្តហោះថ្មី ទទូចឲ្យសម្ដេច ហ៊ុន សែន ជួយដោះស្រាយ

    ភ្នំពេញ៖ មនុស្ស៩នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារ ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញ ក្រោយសមត្ថកិច្ចឃាត់ខ្លួន សាកសួរជុំវិញករណីផ្ទុះហិង្សា រឿងវិវាទដីធ្លីនៃគម្រោងព្រលានយន្តហោះថ្មី នៅខេត្តកណ្ដាល។ គ្រួសារអ្នកជាប់ឃុំ ចាត់ទុកការឃុំខ្លួននេះ ជារឿងអយុត្តិធម៌ ហើយទទូចឲ្យសម្ដេចនាយករដ្ឋមន្រី្ត ហ៊ុន សែន ជួយដោះស្រាយ។

    អានបន្ត
  • តុលាការខេត្តកំពង់ឆ្នាំងសាកសួរសកម្មជនដីធ្លីភូមិឡពាង៤នាក់ករណីប៉ុនប៉ងឃាតកម្ម​

    តុលាការ​ខេត្ត​កំពង់ឆ្នាំង​ បាន​សាកសួរ​សកម្មជន​ដីធ្លីភូមិឡពាងចំនួន៤​នាក់ ​ពាក់ព័ន្ធនឹង​ការ​ចោទប្រកាន់​ពី​បទ​ប៉ុនប៉ង​​ឃាតកម្ម និង​​​បំផ្លិចបំផ្លាញ​ដោយ​ចេតនា ដោយចោទ​​​ថា សកម្មជនដីធ្លីទាំងនោះបាន​ប្រើប្រាស់​កាំបិត ដើម្បី​បំផ្លាញ​សំណាញ់របស់អ្នកនេសាទខុសច្បាប់​ ក្នុង​ឃុំ​តាជេស​ ស្រុក​កំពង់ត្រឡាច។

    អានបន្ត
  • តុលាការ​ខេត្ត​ស្វាយរៀង​​ ដោះលែង​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​២​នាក់​​​​ឱ្យ​ក្រៅ​ឃុំ​បណ្ដោះ​​អាសន្ន ​

    សាលាដំបូងខេត្តស្វាយរៀង បានសម្រេចដោះលែង​តំណាងពលរដ្ឋ​មានជម្លោះដីធ្លី២រូបឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយឃុំខ្លួន​ពួកគេ​ជិត២០ថ្ងៃ និង​បន្ទាប់ពី​ពលរដ្ឋមានជម្លោះដីធ្លីទាំង​នោះសម្រេច​ទទួលយកសំណងក្នុងមួយម៉ែត្រការ៉េ៩០០​រៀល តាម​ការ​ចង់​បាន​របស់អាជ្ញាធរ។ តំណាង​សហគមន៍​ដីធ្លី​ចេកមាស​ ឃុំឈើទាល​ ស្រុកស្វាយជ្រុំ ​ខេត្តស្វាយរៀង​ គឺ​អ្នកស្រី ឥន សូត្រ និង​អ្នកស្រី យស់ សោភ័ណ្ឌ ត្រូវបាន​ស្នងការ​នគរបាល​ខេត្តស្វាយរៀង​​កោះហៅ​ឱ្យ​ចូលខ្លួន​​ទៅឆ្លើយ​បំភ្លឺ​នៅស្នងការ​ដ្ឋាននគរបាល​ខេត្ត ​កាលពី​ថ្ងៃទី២៧​ ខែសីហា។ បន្ទាប់​ពី​ចូលខ្លួន​ទៅ​បំភ្លឺ​​តាម​ការ​កោះហៅ​ហើយ​ ពួកគេ​មិនត្រូវ​​បាន​​អនុញ្ញាត​​ឱ្យ​វិលត្រលប់​​មក​ផ្ទះ​វិ​ញ​ទេ។ លុះ​​ដល់​ព្រឹក​ថ្ងៃទី២៨​ ខែសីហា​ តំណាង​សហគមន៍ដីធ្លី​ទាំង២​នាក់ក៏​ត្រូវ​បានសមត្ថកិច្ច​បញ្ជូន​បន្តទៅ​កាន់​តុលាការ​ខេត្តស្វាយរៀង​តែ​ម្តង។

    អានបន្ត
  • អ្នក​​កាសែត​ចាស់​វស្សា​ជន​ជាតិ​អាមេរិក​រំឭក​កម្ពុជា​ឱ្យ​ការពារ​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស

    ភ្នំពេញ — អ្នកកាសែត​ជើងចាស់ជនជាតិ​អាមេរិកាំង អ្នកស្រី Elizabeth Becker ដែល​បាន​តាមដាន​កិច្ចការ​កម្ពុជា​ជាង​កន្លះ​សតវត្សរ៍ បាន​ស្នើ​កម្ពុជា​រក្សា​គុណតម្លៃ និង​ទាញ​យកគុណ​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​ឈាន​ចូល​ខួប​៣០ឆ្នាំ​នៅ​ខែ​ក្រោយ។ អ្នកស្រី Becker បាន​ថ្លែង​ដូច្នេះ​ក្នុងកិច្ចពិ​ភាក្សាអនឡាញ​មួយ ដែល​រៀបចំ​ឡើង​ដោយស្ថានទូត​អាមេរិក​នៅ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ អ្នក​ជំនាញ​រូបនេះបាន​ហៅ​កិច្ច​ព្រម​ព្រៀង​សន្ដិភាពទីក្រុង​ប៉ារីស ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ថា​បាន​នាំ​«សន្តិភាព​ពិត​ប្រាកដ»​ហើយ​ដែល​កម្ពុជា​គួរ​បន្ត​«ការពារ»​កិច្ច​ព្រម​ព្រៀង​នេះ។

    អានបន្ត
  • តុលាការខេត្តកំពង់ឆ្នាំងសាកសួរអ្នកភូមិឡពាងចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម

    តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃពុធ បានសាកសួរសកម្មជនដីធ្លីចំនួន៤នាក់ជុំវិញ​បណ្តឹងមួយដែលចោទពួកគាត់ពីបទប៉ុនប៉ងឃាតកម្មនិងធ្វើឲ្យខូចខាតដោយចេតនា​បន្ទាប់ពីចោទថា អ្នកទាំងបួនបានយកកាំបិតកាប់បំផ្លាញសំណាញ់នៅឃុំតាជេស​ក្នុងស្រុកកំពង់ត្រឡាច នៅពេលដែលដើមចោទបានទៅនេសាទត្រីនៅផ្នែកមួយនៃបឹង ដែលពួកគេចាត់ទុកថាជាតំបន់ការពារ។ សកម្មជនទាំងនេះអះអាងថា ផ្នែកនៃ​បឹងពោធិ៍​នេះ​គឺជាតំបន់ការពារ ទោះបីជាអាជ្ញាធរមូលដ្ឋានមិនយល់ស្របក៏ដោយ។

    អានបន្ត
  • បុរសម្នាក់ជេរប្រមាទមើលងាយមកលើសមត្ថកិច្ចតាមបណ្តាញសង្គម TikTok ត្រូវកោះហៅមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ

    (ភ្នំពេញ)៖ បុរសម្នាក់ដែលផុសនៅលើបណ្តាញសង្គម TikTok ជេរប្រមាថ មើលងាយមកលើសមត្ថកិច្ច ត្រូវបានកោះហៅចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគររាជធានីភ្នំពេញ បានបញ្ជប់ប្រាប់បណ្តាញព័ត៌មាន Fresh News។ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា បុរសរូបនេះ បានបង្ហោះវីដេអូរតាមបណ្តាញសង្គម TikTok ដោយប្រើអាខោនឈ្មោះ មៀច សុផាត់ មានខ្លឹមសារជេប្រមាថ និងមើលងាយយ៉ាងធ្ងន់ធ្ងរមកលើ សមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo