កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.025


  • អ្នកតវ៉ាក្នុងជម្លោះដីធ្លីចំនួន២១នាក់ត្រូវបានដោះលែង ខណៈមនុស្ស៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅពន្ធនាគារ

    អ្នកភូមិប្រាំបួននាក់ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ខណៈពេលតវ៉ាក្នុងវិវាទដីធ្លីដែលកំពុងបន្តជុំវិញគម្រោងសាងសង់ព្រលានយន្តថ្មីនៅខេត្តកណ្តាលត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នកាលពីយប់ថ្ងៃអង្គារ ចំណែកមនុស្ស២១នាក់ផ្សេងទៀតត្រូវបានដោះលែង។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានប្រាប់ខេមបូចាថា បុរស៥នាក់និងស្ត្រី៤នាក់នឹងត្រូវប្រឈមមុខនឹងវិធានការច្បាប់ដោយសារតែការ​ចោទថា បានប្រើអំពើហិង្សាលើអាជ្ញាធរអំឡុងពេលតវ៉ានោះ។

    អានបន្ត
  • ពលរដ្ឋ​៩​នាក់​ត្រូវ​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ថ្មី​ក្នុង​ខេត្ត​កណ្តាល

    ភ្នំពេញ — នៅ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដែល​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​ការ​ផ្តល់​សំណង​ដែល​មាន​តម្លៃ​ដី​ទាប​ជាង​ទី​ផ្សារ ប្រជាពលរដ្ឋ​ចំនួន​៩​នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អង្គារ។ ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​ចេញ​មុខ​តវ៉ា កាល​ពី​ថ្ងៃអាទិត្យ រឿង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុនOCIC​របស់​ឧកញ៉ា ពង់ ឃាវសែ ដែល​សាង​សង់ព្រលាន​យន្ត​ហោះ​ថ្មី ក្នុង​ស្រុក​កណ្តាល​ស្ទឹង។ មនុស្ស​៣០​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន ប៉ុន្តែ​២១​នាក់​ត្រូវ​បាន​ដោះ​លែង​វិញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១។

    អានបន្ត
  • តុលាការ​​ខេត្ត​កណ្ដាល​​ចោទ​ពលរដ្ឋ​៩​នាក់​លើ​​៣​បទ​ល្មើស​ក្នុង​រឿង​វិវាទ​ដីធ្លី​​ជាមួយ​ក្រុម​ហ៊ុន​ OCIC

    សាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់៣បទល្មើសទៅលើពលរដ្ឋ៩នាក់ដែលមានជម្លោះដីធ្លីនៅតំបន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ​និងសម្រេចឃុំខ្លួនពួកគេនៅពន្ធនាគារខេត្តទៀតផង។ ការសម្រេចនេះធ្វើឡើងក្រោយពេល​សមត្ថកិច្ចខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែកញ្ញា បានចាប់​ខ្លួន​ពលរដ្ឋ​នៅ​ស្រុក​កណ្តាលស្ទឹង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន OCIC ចំនួន៣០នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ប៉ុន្តែពួកគេ៩នាក់ត្រូវបានបញ្ជូនទៅតុលាការនិងឃុំខ្លួនបន្ត ខណៈពលរដ្ឋ២១នាក់ទៀតត្រូវបានដោះលែងវិញកាលពីម្សិលមិញ។

    អានបន្ត
  • សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ថា​ តុលាការ​សម្រេច​ឃុំ​ខ្លួន​អតីត​ព្រះសង្ឃ​ ប៉ាង​ សុដា​ នៅ​ពន្ធនាគារ​ព្រៃស

    សមាគមខ្មែរកម្ពុជាក្រោម បានឱ្យដឹងថា អតីតព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះនាម ប៉ាង សុដា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃអង្គារម្សិលមិញនេះ។ លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី ប្រាប់ វីអូឌី​ នៅថ្ងៃពុធនេះថា លោក ប៉ាង សុដា អតីត​​ព្រះចៅអធិការវត្ត​ វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅស្រុកចំការលើ​ ខេត្ត​កំពង់​​​ចាម ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃ​ទី​១៥ ខែកញ្ញា ម្សិលមិញ។ ប៉ុន្តែលោកមិនដឹងថា តុលាការចោទប្រកាន់ពីបទល្មើសនឹង​វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឬចោទប្រកាន់ពីរឿងលួចមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃព្រះពុទ្ធសាសនា ឬយ៉ាងណានោះទេ។

    អានបន្ត
  • អ្នក​ឃ្លាំ​មើល​ថា​ ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​ដីធ្លី​​នៅ​ខេត្ត​កណ្ដាល​ផ្ទុយ​មាត្រា​៤៤​​នៃ​​រដ្ឋ​ធម្មនុញ្ញ

    អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយចំនួននិយាយថា វិធាន​ការ​​ចាប់​ឃុំខ្លួ​នអ្នកតវ៉ាដីធ្លី ៣០​នាក់ ដែ​ល​​ទាម​​ទារ​​សំណងសមរម្យជាថ្នូរនឹងការបាត់បង់ដីស្រែធ្លាប់អាស្រ័យផល ដោយ​សារការ​សាង​សង់​ព្រ​លានយន្ត​ហោះថ្មី​​នៅខេត្តកណ្តាល​នោះ​ថា អាជ្ញាធរ​​បានអនុវត្តផ្ទុយពីមាត្រា៤៤ នៃរដ្ឋ​​ធម្មនុញ្ញ។ ការ​លើក​ឡើង​របស់ក្រុ​ម​អង្គ​ការ​សង្គម​ស៊ីវិល​ ធ្វើឡើង​ក្រោយពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លីជាមួយ​​គ​ម្រោង​​អភិវឌ្ឍន៍​​ព្រលាន​យន្តហោះថ្មី របស់​ក្រុមហ៊ុន OCIC ចំនួន​​៩នាក់ ត្រូវ​បាន​បញ្ជូ​​​នទៅឃុំខ្លួននៅពន្ធនាគារ ក្នុងចំណោម៣០នាក់ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ អំ​ឡុង​ពេល​​​ផ្ទុះ​​ការ​​តវ៉ា ក្រោយ​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​កម្លាំង និងរបាំងដែកបិទផ្លូវ ធ្វើឱ្យពលរដ្ឋ​មិនអាចធ្វើដំ​ណើ​​រទៅកាន់ដីស្រែដែលធ្លាប់អាស្រ័យផលបាន។

    អានបន្ត
  • សមត្ថកិច្ច​ដោះ​លែង​មនុស្ស​២១​នាក់​និង​បន្ត​ឃុំ​ខ្លួន​៩​នាក់​ក្នុង​ជម្លោះ​ដី​ធ្លី​​គម្រោង​ព្រលាន​យន្ត​ហោះ​ខេត្ត​កណ្តាល

    ភ្នំពេញ​ — សមត្ថកិច្ច​ខេត្ត​កណ្តាល​បាន​សម្រេច​ដោះ​លែង​ប្រជា​ពលរដ្ឋ​២១​នាក់ ​និង​បន្ត​ឃុំ​ខ្លួន​៩​នាក់ ដែល​ពួកគេ​ទាំង​អស់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ក្នុង​ជម្លោះ​ដី​ធ្លី​នៃ​គម្រោង​ព្រលាន​យន្ត​ហោះ​ក្នុង​ស្រុក​កណ្តាល​ស្ទឹង។ លោក គង់ សោភ័ណ្ឌ អភិបាល​ខេត្ត​កណ្តាលប្រាប់​វីអូអេ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ថា ​ប្រជាពលរដ្ឋ​ចំនួន​៩​នាក់ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​បង្ក​របួស​ស្នាម​ធ្ងន់​ធ្ងរ​ដល់​កម្លាំង​សមត្ថកិច្ច មិន​ត្រូវ​បាន​ដោះ​លែង​នោះ​ទេ ហើយ​កំពុង​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។ លោក​បន្ត​ថា ​សមត្ថ​កិច្ច​មាន​ភ័ស្តុតាងតាម​រយៈ​ការ​ថតរូបភាព​ដែល​ថតបាន​ពី​កន្លែង​ផ្ទុះ​ហិង្សា​ក្នុង​ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២១។

    អានបន្ត
  • អង្គការសង្គមស៊ីវិលទទូចឱ្យតុលាការខេត្តកណ្តាលដោះលែងប្រជាពលរដ្ឋចំនួន៩នាក់ដែលរងការចោទប្រកាន់ពីការប្រើប្រាស់អំពើហឹង្សា

    អង្គការ​សង្គម​ស៊ីវិល​បានសម្តែង​ការសោកស្តាយ ​និងបាន​ទទូចឱ្យ​អាជ្ញាធរ​ គួរដោះលែង​ប្រជាពលរដ្ឋ​ចំនួន៩នាក់​ដែលត្រូវបាន​តុលាការ​ខេត្តកណ្តាល ​ចោទប្រកាន់​ពីបទ​បង្កប្រើប្រាស់​អំពើហឹង្សា​ដោយចេតនា​ដែលមាន​ស្ថានទម្ងន់ទោស​។​ ការឃាត់​ និងចោទ​ប្រកាន់នេះ​ ធ្វើឡើង​ក្រោយប្រជា​ពលរដ្ឋ​ជាច្រើន​គ្រួសារ​បានប៉ះទង្គិចគ្នា​ជាមួយអាជ្ញាធរ​កាលពី​ថ្ងៃទី​១១កញ្ញា ​ក្នុងការការពារ​ដីធ្លី​របស់ពួកគេ​ពីការអភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្នុងខេត្តកណ្តាល​។

    អានបន្ត
  • អ្នក​​កាសែតពីរ​នាក់​​បារម្ភ​​តុលាការ​​ខេត្ត​ព្រះវិហារ​​ឃុំខ្លួន​​ក្រោយ​បដិសេធ​​មិន​​ទទួល​​សំណូក​ពី​​មន្ត្រី​តុលាការ​

    អ្នក​កាសែត​ពីរ​នាក់​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព ​ដោយ​ខ្លាច​មន្ត្រី​តុលាការ​ឃុំខ្លួន​ ក្រោយ​ពី​ពួកគេ​បាន​ចុះ​យក​ព័ត៌មាន​ករណី​ឈូស​ឆាយ​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ឋិត​ក្នុង​​ស្រុក​គូលែន ​ខេត្ត​ព្រះវិហារ។​ ការ​បារម្ភ​នេះ​ ដោយ​សារ​តែ​ស្ថាប័ន​អយ្យការ​បាន​ចេញ​ដីកា​កោះ​ហៅឱ្យ​ពួកគាត់​ឱ្យ​ចូល​បំភ្លឺ​ជា​លើក​ទី២​ នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ខាង​មុខ​នេះ ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ៤​ករណី​។

    អានបន្ត
  • អ្នក​ភូមិ​កំពង់តាឡុង​នាំ​គ្នា​គេច​ចេញ​ពី​ផ្ទះ​ ក្រោយ​ពលរដ្ឋ​៩​នាក់​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ

    អ្នក​ភូមិ​កំពង់តាឡុង ភាគច្រើន​ជា​បុរស មិន​ថា​ចាស់ ​ឬ ​ក្មេង បន្តលាក់​ខ្លួន​នៅ​កន្លែង​មាន​សុវត្ថិភាព​ មិន​ហ៊ាន​នាំ​គ្នា​ត្រឡប់​ចូល​ផ្ទះ​វិញ​ទេ ដោយ​ភ័យ​ខ្លាច​ថា អាជ្ញាធរ​ដែល​នៅ​ប្រចាំការ​ក្នុង​ភូមិ អាច​នឹង​ចាប់​ខ្លួន​ពួកគាត់​បន្ថែម​ទៀត។ មន្ត្រី​អង្គការ​សង្គមស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​ប្រើ​រូបភាព​គំរាមកំហែង​បំបាក់​ស្មារតី​ពលរដ្ឋ​តទៅ​ទៀត​ និង​ដោះលែង​អ្នក​ដែល​កំពុង​ជាប់ឃុំ​ឲ្យមាន​សេរីភាព​ឡើង​វិញ។

    អានបន្ត
  • អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​​សមត្ថកិច្ច​បញ្ជូន​​ទៅ​​ឃុំ​ខ្លួន​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​​

    អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​។​ សមាគម​​ខ្មែរ​ក្រោម​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច។​ សមាគម​​ខ្មែរ​ក្រោម​ចាត់​ទុក​​ករណី​ឃុំខ្លួន​អតីត​សង្ឃ​ខ្មែរ​ក្រោមអន្ទឹត ​​ប៉ាង​ សុដា​ ​​​ជា​ករណី​​​គំរាម​​កំហែង​ជាជាង​ការ​អនុវត្ត​ផ្លូវ​​ច្បាប់​។​ ​សមាគម​ក៏​​​​ត្រៀម​ផ្តល់​​មេធាវី​​​​ដើម្បី​ជួយ​​ការពារ​ក្ដី​ដល់​អតីត​​​ព្រះ​ចៅ​​អធិការ​​វត្ត វង្សគត​បុរី​សេរី​​ភ្នំពេញ ខេត្ត​កំពង់ចាមអន្ទឹត ប៉ាង​ សុដា​​ ​បើ​សាមី​ខ្លួន​ឬ​គ្រួសារ​​​ស្នើ​សុំ។

    អានបន្ត
  • ចាប់ខ្លួនពលរដ្ឋ ៣០នាក់តវ៉ាគម្រោងព្រលានយន្តហោះភ្នំពេញថ្មី

    នគរបាលខេត្តកណ្តាលបានចាប់ខ្លួនអ្នកតវ៉ា ៣០ នាក់ក្នុងចំណោម ១០០ នាក់ដែលមានទំនាស់ដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃអាទិត្យ។

    អានបន្ត
  • មនុស្ស ២៤១នាក់ និងយានយន្ត២៨គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៣ ខែកញ្ញា ខណៈអាជីវកម្មមួយត្រូវបានបិទ

    (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ២៤១ នាក់ទៀត និងយានយន្ត ២៨គ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ៨១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ២.២លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។ នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ។

    អានបន្ត
  • មនុស្ស៣០សិបនាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីការតវ៉ានឹងគម្រោងព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលដែលបង្កជាហិង្សា

    សមាជិកគ្រួសារអ្នកភូមិត្រូវបាននគរបាលចាប់ខ្លួន ខណៈតវ៉ានឹងការឈូសឆាយដី ស្រែរបស់ពួកគាត់ដើម្បីយកកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្ត កណ្តាល ហើយបានចោទថាសាច់ញាតិរបស់ពួកគាត់ត្រូវបានឃាត់ខ្លួនធ្វើជា ចំណាប់ខ្មាំងដើម្បីដាក់សម្ពាធឲ្យពួកគាត់ព្រមទទួលយកសំណងដែលបានផ្តល់ដោយក្រុមហ៊ុន។ មនុស្ស៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅមុនអ្វីដែលសាក្សីពិពណ៌នាថា នគរបាលបានឆ្មក់ចូលវាយដំនិងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។

    អានបន្ត
  • ជន​ជាតិ​ដើម​ព្នង​ខេត្តមណ្ឌលគិរី​ស្នើ​ដក​ហូត​ដី​ព្រៃ​បម្រុង​ទុក​ជាង​១០០​ហិកតារ​​ដែល​​អ្នក​មាន​​អំណាច​​ឈូសឆាយ​រំលោភ​​យក​

    ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​​និង​​មន្ត្រី​សង្គម​ស៊ីវិល​​ទាមទារ​​​អាជ្ញាធរ​​ខេត្ត​មណ្ឌលគិរី​ ឱ្យ​ដក​​ហូត​​ដី​​ព្រៃ​ជាង​​ ១០០​​ហិកតារ ​ដែលក្រុម​​អ្នក​មាន​អំណាច​​ឃុបឃិត​​គ្នា​ឈូស​​ឆាយ​​ទន្ទ្រាន​កាន់កាប់​ជា​សម្បត្តិ​បុគ្គល​បំពាន​ច្បាប់​។ ​ការ​ទាមទារ​នេះ គឺ​​ក្រោយ​ពី​តំណាង​អយ្យការ ​និង​អាជ្ញាធរ​ខេត្ត​នេះ​បាន​ចុះ​ដល់​ទីតាំង​​បទល្មើស​ព្រៃឈើ​​ប្រទះ​ឃើញ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​បម្រុង​ទុក​ដ៏ធំ​ល្វឹងល្វើយ ​ប៉ុន្តែ​នៅ​មិន​ទាន់​ចាត់​វិធានការ​ច្បាប់​នៅ​ឡើយ​ទេ​។

    អានបន្ត
  • ស្ត្រី​នៅ​បន្ទាយមានជ័យ​ថា​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​នៅ​កន្លែង​ធ្វើ​ចត្តាឡីស័ក​ជា​រឿង​មិន​អាច​ទទួល​យក​បាន

    ស្ត្រីមួយចំនួនដែលកំពុងធ្វើចត្តាឡីស័កឬដាក់ខ្លួនឱ្យនៅដាក់ដោយឡែក តាមមណ្ឌលធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យមួយចំនួនថា ការរំលោភបំពានផ្លូវភេទឬ ការបៀតបៀនណាមួយគឺ ជារឿងមិនគួរកើតមានឡើង និងមិនអាចទទួលយកបាន។ ការលើកឡើងនេះ ក្រោយពេលមានសេចក្តីរាយការណ៍មកថា ថ្មីៗនេះ មាន​​ករណី​ប្រទូស​កេរខ្មាស់ និង​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី ដែលជាអ្នកធ្វើ​ចត្តាឡីស័កពីររូប​ នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​កូប​ ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ​។​

    អានបន្ត
  • ពលរដ្ឋ​និង​​អ្នក​សិទ្ធិមនុស្ស​​​ទទូច​​ឱ្យ​អាជ្ញាធរនិង​ក្រុមហ៊ុន​OCIC ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ដ្បិត​​ក្រុមហ៊ុន​​មាន​លទ្ធភាព​

    ពលរដ្ឋ និង​អ្នកសិទ្ធិមនុស្ស​នៅ​តែ​ទទូច​ឱ្យ​អាជ្ញាធរ និងក្រុមហ៊ុនOCIC របស់​លោកឧកញ៉ា ពុង ឃាវសែ ផ្ដល់សំណង​សមរម្យ​ដល់​ពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ពី​គម្រោង​​អភិវឌ្ឍន៍ សាងសង់​ព្រលាន​យន្ដហោះថ្មី។ អ្នកសិទ្ធិមនុស្ស​មើលឃើញថា ​ក្រុមហ៊ុន​គួរតែ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ ជាជាង​ការបណ្ដេញ​ពលរដ្ឋ​ដោយបង្ខំ​ ដ្បិត​ក្រុមហ៊ុនប្រាកដ​ជា​មានលទ្ធភាព​ផ្ដល់​សំណង​ដល់​ពលរដ្ឋ។ ចំណែក​មន្រ្តី​បក្សប្រឆាំងវិញ ព្រមាន​ថា ការអភិវឌ្ឍន៍ ដែល​រំលោភបំពាន​សិទ្ធិពលរដ្ឋបែប​នេះ ម្ចាស់​ក្រុមហ៊ុន OCIC ប្រឈម​មុខ​នឹង​ទណ្ឌកម្មនានា នៅពេល​ខាងមុខ ក្រោយពេល​គណបក្សនេះ​បាន​ដាក់​​បណ្ដឹ​ង​​ទៅ​​ប្រទេស​កាណាដា(Canada)​ពី​​អាជីវកម្ម​របស់​​ក្រុមហ៊ុន​នេះ។

    អានបន្ត
  • ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ រុញ​រឿង​វិវាទ​កាត់​បុគ្គលិក​នៅ​ក្រុម​ហ៊ុន​ណាហ្គា​​ទៅ​​​អធិការ​​ការ​ងារ​​អ្នក​​សម្រេច​

    ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានរុញការសម្រេចលើការទាមទារឱ្យទម្លាក់ចោលផែនការបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងបុគ្គលិកណា​ហ្គាវើលដ៍ ជាង៣០០​នាក់ ទៅអធិការការងារជាអ្នកសម្រេចវិញ ដែល​ករណីនេះ សង្គមស៊ីវិលថាជាកំហុ​សឆ្គងមួយធ្វើឱ្យប៉ះពាល់ប្រយោជន៍កម្មករនិយោជិត។

    អានបន្ត
  • តុលាការ​គ្រោង​កាត់​ទោស​ក្មេង​ប្រុស​ កាក់ ​សុវណ្ណច្ឆ័យ​ នៅ​ចុង​ខែ​នេះ​

    លោក​មេធាវី​ សំ សុគង់ ​​ដែលការពារក្តីឱ្យ​ក្មេង​​ប្រុស ​កាក់ សុវណ្ណ​ច្ឆ័យ បានថ្លែងថា សាលាដំបូង​រាជធានីភ្នំពេញនឹង​បើក​សវនា​​​​ការ​​ករណី​បទ «ញុះញង់​បង្កឱ្យមា​នភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម» និង​បទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» នៅចុងខែនេះ បន្ទាប់ពីកុមាររូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម​។

    អានបន្ត
  • អ្នកកាសែត​២នាក់​នៅ​ខេត្ត​ព្រះវិហារ តវ៉ា​ប្រឆាំង​ការកោះ​ហៅ​របស់​តុលាការ ក្រោយ​ចុះ​យក​ព័ត៌មាន​រឿង​ទន្រ្ទាន​ដី​រដ្ឋ

    ភ្នំពេញ — អ្នក​សារ​ព័ត៌​មាន​២​នាក់​ក្នុង​ខេត្ត​ព្រះ​វិហារ​ បាន​សុំ​អន្ត​រាគមន៍​ពីក្រសួង​យុត្តិ​ធម៌ និង​អង្គ​ភាព​ប្រឆាំងអំពើ​ពុក​រលួយ ក្រោយ​ពួក​គេ​ត្រូវ​បាន​តុលា​ការ​កោះ​ហៅ នៅ​ក្នុង​សំណុំ​រឿង​ដែល​ពួក​គេ​ចុះ​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២១ អំពី​ការ​ឈូស​ឆាយ​ដី​ព្រៃ​រដ្ឋ ក្នុង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ។ ការ​ស្វែង​រក​អន្តរាគមន៍ពី​ស្ថាប័ន​ទាំង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពាក្យ​បណ្តឹង​មួយ​ច្បាប់ ចុះ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០​២១ បន្ទាប់​ពីពួក​គេ​ត្រូវ​បា​ន​តុលាការ​កោះ​ហៅ​ជា​លើក​ទី២ ពាក់​ព័ន្ធ​នឹង​ដំណើរ​រឿង​៤​ករណី ហើយ​ពួកគេ​ខ្លាច​មាន​ការ​ចាប់​ខ្លួន​ពេល​ចូល​បំភ្លឺ​នៅ​តុលាការ។

    អានបន្ត
  • ពលរដ្ឋ​​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ប​ន្ត​ធ្វើ​​យុទ្ធនា​ការ​​ស្នើ​​ឱ្យ​​​​ដោះលែង​សកម្ម​ជន​សិទ្ធិ​​មនុស្ស​និង​​បរិ​ស្ថាន​

    ប្រជាពលរដ្ឋនិងអង្គការ​សង្គមស៊ីវិលមួយចំនួនបន្តធ្វើយុទ្ធនាការនៅលើបណ្តាញសង្គម​ហ្វេស​ប៊ុកចូល​ដល់​​សប្តាហ៍ទី៦ ដើម្បី​​ទាមទារ​ឱ្យមានការ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស នយោបាយ និង​បរិស្ថាន ដែល​កំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលដែលធ្វើយុទ្ធនាការនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសមធម៌កម្ពុជា (EC) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម ដោយ​ពួកគេទាមទារឱ្យមានការដោះលែងលោក រ៉ុង ឈុន និងសកម្មជនបរិស្ថាន​។

    អានបន្ត

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo