កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
ប៉ូលិសចរាចរណ៍ ដែលយកអាយកូម វាយស្រ្តីជិះម៉ូតូមិនពាក់មួកឲ្យបែកក្បាល ត្រូវចាប់ខ្លួន
ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មន្រី្តនគរបាល ដែលប្រើហិង្សា លើស្រ្តីជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវបានឃាត់ខ្លួនហើយ។ លោក បន្តថា ពេលនេះ សមត្ថកិច្ច កំពុងរងចាំសម្របសម្រួលជាមួយជនរងគ្រោះ និងចាត់វិធានការផ្លូវច្បាប់លើនគរបាលដែលប្រើហិង្សានោះ។
អានបន្ត -
តុលាការបន្តចោទសួរអតីតសមាជិកបក្សប្រឆាំង២នាក់ពីបទ«រួមគំនិតក្បត់»
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ នឹងបន្តចោទសួរសមាជិកអតីតគណបក្សប្រឆាំងពីរនាក់ គឺលោក គង់ ម៉ាស់ និងលោក ខាត់ ប៊ុនផេង ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោក ស៊ិន សុវណ្ណរ័ត្ន ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញមេធាវីការពារក្តី លោក សំ សុគង់ ដើម្បីចូលស្តាប់ការសាកសួរបន្ថែមរបស់កូនក្តីនៅវេលាម៉ោង២រសៀលថ្ងៃនេះ។
អានបន្ត -
ករណីប៉ូលិសចរាចរណ៍វាយស្រ្តីម្នាក់នឹងអាយកូមរហូតបែកក្បាល ស្ថិតក្នុងដំណាក់កាលសម្របសម្រួល
ភ្នំពេញ — ស្រ្តីម្នាក់ដែលត្រូវប៉ូលិសចរាចរណ៍វាយនឹងអាយកូមឲ្យរបួសក្បាល ដេរយ៉ាងតិច៣ថ្នេរ ក្នុងហេតុការណ៍បើកម៉ូតូមិនពាក់មួយសុវត្ថិភាព កាលពីយប់ថ្ងៃពុធ បានទាមទាររកយុត្តិធម៌ ខណៈនគរបាលរាជធានីភ្នំពេញបានផ្តល់ជម្រើសនៃការសម្របសម្រួលផ្តល់សំណងព្យាបាល ដោយមិនបាច់ប្តឹងទៅតុលាការ។ ហេតុការណ៍នៃការវាយស្រ្តីនឹងអាយកូម កើតឡើងនៅវេលាម៉ោងជាង៧យប់ កាលពីថ្ងៃទី៨ ខែកញ្ញា ក្នុងខណ្ឌ៧មករា នៅជិតស្តុបអាងទឹកអូឡាំពិក នៅពេលដែលស្រ្តីរូបនោះជិះម៉ូតូម៉ាកស្កូបពីមួយគ្រឿង ដោយមានប្អូនប្រុសជីដូនមួយ ជាអ្នកបើកម៉ូតូ ហើយពួកគេទាំងពីរនាក់មិនពាក់មួកសុវត្ថិភាពដូចគ្នា។
អានបន្ត -
តុលាការខេត្តស្ទឹងត្រែងកំពុងសាកសួរអ្នកកាសែត៩នាក់ពីបទកំហែងយក
តុលាការខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែកញ្ញានេះ កំពុងសាកសួរអ្នកកាសែតចំនួន៩នាក់ ក្រោមការចោទប្រកាន់ពីបទ«កំហែងយក»។ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែង លោក ឈុំ សាងហាក់ បានប្រាប់ វីអូឌី នៅមុននេះបន្តិចថា កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជូនអ្នកកាសែតចំនួន៩នាក់ទៅកាន់តុលាការខេត្តនៅព្រឹកមិញនេះ ដើម្បីសួរនាំពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទកំហែងយក។ យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើតុលាការសម្រេចយ៉ាងណានោះ គិតត្រឹមរសៀលថ្ងៃនេះ។
អានបន្ត -
អ្នកសារព័ត៌មាន៩នាក់ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនពាក់ព័ន្ធនឹងបទកំហែងយក
យ៉ាងហោចណាស់ អ្នកសារព័ត៌មាន៩នាក់ត្រូវកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួន ក្រោយពីម្ចាស់រថយន្តដឹកឈើប្តឹងបកវិញពីបទ«កំហែងយក ឬជំរិតទារប្រាក់»។ ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD នៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានអនឡាញ៩នាក់ ត្រូវកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតពីស្ថាប័នដែលអ្នកសារព័ត៌មានទាំងនោះធ្វើការបាននៅឡើយទេ។ លោកបន្តថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយទារលុយ៤ ០០០ដុល្លារ។
អានបន្ត -
សមត្ថកិច្ចច្រានចោលការចោទប្រកាន់របស់សកម្មជនបរិស្ថានពីរនាក់ដែលថាសមត្ថកិច្ចគំរាមចាប់ខ្លួនពួកគេ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ច្រានចោលការចោទប្រកាន់របស់បងប្អូនភ្លោះពីរនាក់ដែលជាសកម្មជនបរិស្ថាន ដែលថា សមត្ថកិច្ចបានគំរាមចាប់ខ្លួនពួកគេកាលពីម្សិលមិញនោះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ វីអូឌី នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នេះថា កាលពីព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពន់១ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួល ដោយសារមានជនសង្ស័យលើបទល្មើសឆក់រត់ចូលក្នុងទីតាំងនោះ។
អានបន្ត -
អាជ្ញាធរឃាត់ខ្លួនពលរដ្ឋដែលមានជម្លោះដីធ្លីពីរនាក់បញ្ជូនទៅកាន់សាលាខេត្តកណ្តាល
អាជ្ញាធរបានឃាត់ខ្លួនប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួនពីរនាក់បញ្ជូនទៅកាន់សាលាខេត្តកណ្ដាលនៅព្រឹកមិញនេះ ខណៈប្រជាពលរដ្ឋរាប់សិបនាក់កំពុងតវ៉ា។ លោក ទួន វណ្ណៈ ដែលត្រូវជាស្វាមីនិងជាឪពុករបស់ស្ត្រីនិងកូនប្រុសម្នាក់អាយុជាង១០ឆ្នាំ បានប្រាប់ វីអូឌី ថាភរិយានិងកូនប្រុសរបស់លោកត្រូវបានអាជ្ញាធរចាប់ខ្លួន នៅពេលពួកគេវិលត្រលប់មកពីមើលស្រែចម្ការវិញ។ ប៉ុន្តែអាជ្ញាធរបានចោទប្រកាន់ពួកគេទាំងពីរនាក់ថា បានរារាំងក្រុមហ៊ុនមិនឱ្យឈូសឆាយដីធ្លី និងដកហូតយកទូរសព្ទរបស់ពួកគេទៅជាមួយផង។ លោកបន្តថា បច្ចុប្បន្ន ប្រពន្ធនិងកូនរបស់លោកត្រូវបានគេបញ្ជូនទៅកាន់សាលាខេត្តកណ្ដាល។
អានបន្ត -
ស្នងការដ្ឋានក្រុងភ្នំពេញចេញមកទាត់ចោលថា គ្មានការគំរាមចាប់ខ្លួនសកម្មជនបរិស្ថានដែលជាកូនភ្លោះទេ
ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះបានចេញមកទាត់ចោលចំពោះការចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចថា បានគំរាមចាប់ខ្លួនយុវជនការពារបរិស្ថាន២នាក់ដែលជាកូនភ្លោះ។ កាលពីថ្ងៃអង្គារ យុវជនជុំ ហួត និងជុំ ហួរ បានអះអាងតាមហ្វេសប៊ុកថា អាជ្ញាធរមួយក្រុមមានទាំងឯកសណ្ឋានជានគរបាល និងស៊ីវិលបាននាំគ្នាទៅកាន់បន្ទប់ជួលរបស់ពួកគេនៅភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ហើយបានប្រើសម្ដីអសុរោះ ដកហូតទូរស័ព្ទ និងគំរាមកំហែងចាប់ខ្លួនថែមទៀត។ ក្រោយមក សារព័ត៌មានVOD ក៏បានចុះផ្សាយពីរឿងនេះ។ ប៉ុន្តែ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាត់ទុកថា ជាការចោទប្រកាន់ដោយបំផ្លើស និងថា ជាការចុះផ្សាយព័ត៌មានមិនពិតផងដែរ។
អានបន្ត -
រដ្ឋបាលខេត្តកណ្តាលថា វត្តមានកងកម្លាំងសមត្ថកិច្ចច្រើននៅព្រលានយន្តហោះអន្តរជាតិថ្មី មិនមែនជាការគំរាមកំហែងទេ
រដ្ឋបាលខេត្តកណ្តាលនាព្រឹកថ្ងៃពុធទី ០៨កញ្ញានេះបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា វត្តមានកងកម្លាំងសមត្ថកិច្ច ជាច្រើនអ្នកដែលកំពុងដាក់ពង្រាយនៅកន្លែងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មីនោះ គឺមិនមែនបង្ហាញពីសកម្មភាពគំរាមកំហែងដល់ប្រជាពលរដ្ឋដែលមានវិវាទដីធ្លីណាមួយនោះទេ។ ប៉ុន្តែ ដើម្បីសម្រួលដល់គ្រឿងចក្រឈូសឆាយ និងរំដោះទឹកជន់លិចប៉ុណ្ណោះ។ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអះអាងថា គ្មានរូបភាពគំរាមកំហែងណាមួយកើតឡើងទេ ព្រោះថាអាជ្ញាធរនឹងដកកងកម្លាំងចេញមកវិញក្រោយស្ថានភាពទឹកជំនន់បានធូរស្រាល។
អានបន្ត -
សកម្មជនបរិស្ថានបដិសេធបទចោទ «រួមគំនិតក្បត់» ដោយថាការងារពួកគេធ្វើដើម្បីការពារធនធានធម្មជាតិ
សកម្មជនបរិស្ថានបដិសេធបទចោទប្រកាន់ «រួមគំនិតក្បត់» ដែលទើបចោទបន្ថែម និងស្នើតុលាការទម្លាក់បទចោទ ហើយដោះលែងពួកគេឱ្យមានសេរីភាពវិញ ដោយថា សកម្មភាពការងារដែលពួកគេធ្វើនោះ ដើម្បីចូលរួមកែលម្អចំណុចខ្វះចន្លោះរបស់រដ្ឋាភិបាល និងការពារធនធានធម្មជាតិតែប៉ុណ្ណោះ។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានកោះហៅសកម្មជនបរិស្ថានម្នាក់ទៀត កញ្ញា ឡុង គន្ធា មកសាកសួរក្រោមបទចោទប្រកាន់ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹងសំណុំរឿងជាមួយសកម្មជនបរិស្ថាន៤នាក់ទៀតដែលសមត្ថកិច្ចចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០២១ អំឡុងពេលពួកគេចុះថតការបង្ហូរទឹកស្អុយចូលទន្លេ។
អានបន្ត -
ការចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករចាប់ផ្ដើម ភាពខ្វែងគំនិតគ្នាក៏កើតមាន
ទើបតែថ្ងៃទីមួយនៃកិច្ចចរចាប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មកររោងចក្រកាត់ដេរដែលគ្រោងធ្វើរយៈពេលបួនថ្ងៃក្នុងខែកញ្ញានេះ ភាគីខាងសហជីព និងតំណាងនិយោជក បានខ្វែងគំនិតគ្នារួចស្រេចទៅហើយលើចំនួនទឹកប្រាក់ត្រូវដំឡើងឲ្យកម្មករសម្រាប់ឆ្នាំ២០២២។ កិច្ចប្រជុំត្រីភាគីនេះរៀបចំឡើងនៅក្រសួងការងារ និងតាមរយៈកិច្ចប្រជុំអនឡាញ ដែលជាវិធានការមួយក្នុងការបង្ការជំងឺកូវីដ-១៩។ គិតត្រឹមថ្ងៃអង្គារនេះ ជាថ្ងៃទីមួយនៃកិច្ចចរចាដែលត្រូវធ្វើឡើងសម្រាប់ខែកញ្ញា ដោយក្នុងកិច្ចប្រជុំនេះតំណាងសហជីព បានដាក់សំណើដំឡើងប្រាក់ឈ្នួលគោលអប្បបរមាចំនួន២២,២០ដុល្លារ ដើម្បីឲ្យប្រាក់ខែគោលអប្បបរមារបស់កម្មករបានឡើងដល់២១៤,២០ដុល្លារ សម្រាប់ឆ្នាំ២០២២។ ចំណែកខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC បានជំទាស់ទៅនឹងសំណើនេះ ដោយលើកពីផលប៉ះពាល់ដែលកើតចេញពីជំងឺកូវីដ-១៩ និងថាត្រូវការរក្សាអ្នកវិនិយោគ។
អានបន្ត -
សមាគមខ្មែរក្រោមត្រៀមមេធាវីដើម្បីជួយការពារក្ដីអតីតសង្ឃ ប៉ាង សុដា
សមាគមខ្មែរក្រោមត្រៀមផ្តល់មេធាវីដើម្បីជួយការពារក្ដីដល់អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ខេត្តកំពង់ចាម ព្រះតេជគុណ ប៉ាង សុដា ក្នុងករណីមានការចោទប្រកាន់តាមផ្លូវតុលាការ។ ការឃុំខ្លួន អតីតព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញបានបង្កើតនូវមន្ទិលសង្ស័យជាច្រើនពីចេតនារបស់អាជ្ញាធរដោយសារតែអាជ្ញាធរនៅមិនទាន់បង្ហាញជាសាធារណៈពីបទចោទប្រកាន់ប្រឆាំងលោក ប៉ាង សុដា នៅឡើយទេ។
អានបន្ត -
អ្នកសារព័ត៌មាន៩នាក់ត្រូវសមត្ថកិច្ចខេត្តស្ទឹងត្រែងឃាត់ខ្លួនពាក់ព័ន្ធនឹងបទកំហែងយក
យ៉ាងហោចណាស់ អ្នកសារព័ត៌មាន៩នាក់ត្រូវកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ឃាត់ខ្លួន ក្រោយពីម្ចាស់រថយន្តដឹកឈើប្តឹងបកវិញពីបទ«កំហែងយក ឬជំរិតទារប្រាក់»។ ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង លោក អ៊ុក ធាវី បានប្រាប់ VOD នៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានអនឡាញ៩នាក់ ត្រូវកងរាជអាវុធហត្ថខេត្តចាប់ឃាត់ខ្លួនកាលពីថ្ងៃអង្គារម្សិលមិញ ប៉ុន្តែលោកពុំបានបញ្ជាក់លម្អិតពីស្ថាប័នដែលអ្នកសារព័ត៌មានទាំងនោះធ្វើការបាននៅឡើយទេ។ លោកបន្តថា ការចាប់ឃាត់ខ្លួននេះ ក្រោយពីអ្នកសារព័ត៌មានទាំងនោះបានឃាត់រថយន្តដឹកឈើចំនួន២គ្រឿង ហើយទារលុយ៤ ០០០ដុល្លារ។
អានបន្ត -
អាជ្ញាធរបិទផ្លូវដើម្បីការពារក្រុមហ៊ុនOCICឈូសឆាយដីស្រែចំការរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងព្រលានយន្តហោះថ្មី
នគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្ពោះទៅគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈការឈូសឆាយដីបាន ចាប់ផ្តើម បើទោះបីជាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋក្នុងតំបន់នោះមិនទាន់ដោះស្រាយចប់ក៏ដោយ។
អានបន្ត -
នគរបាលខេត្តកណ្ដាលដោះលែងពលរដ្ឋម្ដាយកូន ២នាក់ ក្រោយសួររឿងចូលមើលដីស្រែនៅវាលយន្តហោះថ្មី
ស្នងការនគរបាលខេត្តកណ្ដាល សម្រេចដោះលែងពលរដ្ឋ២នាក់ ម្ដាយនិងកូន ឲ្យមានសេរីភាពវិញ ក្រោយពីសាកសួរអស់ជាច្រើនម៉ោង ដោយបង្គាប់ឲ្យពួកគាត់ផ្ដិតមេដៃលើកិច្ចសន្យាឈប់ចូលទៅទីតាំងមានជម្លោះដីធ្លីនៅព្រះលានយន្តហោះថ្មីទៀត។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់សមត្ថកិច្ចនេះថា ជាការគំរាមកំហែងបំបាក់ស្មារតីពលរដ្ឋ និងរំលោភសិទ្ធិមនុស្ស ខណៈអាជ្ញាធរខេត្តនៅមិនទាន់ដោះស្រាយរឿងដីធ្លីនេះ ចប់នៅឡើយ។
អានបន្ត -
ជាតិទំនាស់ដីធ្លី៖ បុរសជាប់ឃុំម្នាក់ស្លាប់ អំឡុងពេលព្យាបាលនៅមន្ទីរពេទ្យ
ភ្នំពេញ៖ បុរសម្នាក់ជាប់ឃុំ ដោយសារបញ្ហាដីធ្លីនៅស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជំងឺគាំងបេះដូង។ ករណីនេះ សង្គមស៊ីវិលចាត់ទុកថា ជាការធ្វេសប្រហែសរបស់អង្គភាពពន្ធនាគារ ដែលទុកឲ្យអ្នកជាប់ឃុំឈឺធ្ងន់ធ្ងរ ទើបបញ្ជូនទៅសង្គ្រោះបន្ទាន់។
អានបន្ត -
សមាគមមួយអំពាវនាវឱ្យបញ្ឈប់ការគំរាមកំហែងលើអ្នកសារព័ត៌មាន
តាមរយៈលិខិតចំហនោះ ខេមបូចា បានលើកឡើងថា កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១នេះ លោក ពក ខឺយ អ្នកហាត់ការនៅសារព័ត៌មានសំឡេងប្រជាធិបតេយ្យ វីអូឌី បានចុះទៅយកព័ត៌មាននៅកន្លែងមានជម្លោះដីធ្លី ក្នុងតំបន់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។
អានបន្ត -
អ្នកកាសែត២នាក់ត្រូវបានគំរាមកំហែង ពេលចុះរាយការណ៍ពីទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល
ភ្នំពេញ — សមាគមការពារអ្នកកាសែតក្នុងស្រុកខេមបូចា បានឲ្យដឹងនៅក្នុងសប្តាហ៍នេះអំពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលត្រូវបានរាយការណ៍ថាប៉ុនប៉ងរំខានការងាររបស់អ្នកសារព័ត៌មានពីរនាក់ ដែលចុះយកព័ត៌មានអំពីទំនាស់ដីធ្លីក្នុងគម្រោងព្រលានយន្តហោះថ្មីមួយ។ យោងតាមសេចក្តីប្រកាសមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលអ្នកសារព័ត៌មានពីររូប បានរងនូវការគំរាមកំហែង និងបំភិតបំភ័យក្នុងពេលពួកគាត់ចុះយកព័ត៌មានពីករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។
អានបន្ត -
អាជ្ញាធរខេត្តកណ្ដាលប្រើកម្លាំងសមត្ថកិច្ចរាប់រយនាក់បិទផ្លូវហាមពលរដ្ឋមិនឲ្យចូលព្រះលានយន្តហោះថ្មី
អាជ្ញាធរប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់បិទផ្លូវជុំវិញការដ្ឋានសាងសង់ព្រះលានយន្តហោះថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បីរាំងខ្ទប់ពលរដ្ឋមានជម្លោះដីធ្លី មិនឲ្យចូលទៅមើលដីស្រែចម្ការ។ មន្ត្រីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សនិងដីធ្លី ស្នើអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហាដីធ្លីនេះដោយសន្តិវិធី ប្រសើរជាងប្រើកងកម្លាំងទៅគំរាមកំហែងបំបាក់ស្មារតីប្រជាពលរដ្ឋ។
អានបន្ត -
អាជ្ញាធរខេត្តកណ្ដាលរារាំងពលរដ្ឋមិនឱ្យតវ៉ាបិទផ្លូវជាតិលេខ២នៅក្នុងជម្លោះដីធ្លី
អាជ្ញាធរខេត្តកណ្តាល និងប្រជាពលរដ្ឋភូមិតាឡុង បានប្រឈមមុខដាក់គ្នានៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ ខណៈប្រជាពលរដ្ឋប្រមាណជាង៥០នាក់បានព្យាយាមបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។
អានបន្ត