កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម១អង្គនៅកំពង់ចាមក្រោមហេតុផលល្មើសវិធានការបង្ការកូវីដ១៩
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១អង្គ នៅខេត្តកំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះគឺ ជាការធ្វើទុក្ខបុកម្នេញលើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យជាច្រើនដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។
អានបន្ត -
ជនជាប់ឃុំដោយសារបញ្ហាដីធ្លីម្នាក់បានស្លាប់ នៅពន្ធនាគារខេត្តកណ្តាល
ពលរដ្ឋមានបញ្ហាដីធ្លីម្នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារខេត្តកណ្តាល បានស្លាប់ ក្រោយមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។ គ្រួសារសព ខកចិត្តជាខ្លាំងចំពោះអាជ្ញាធរដែលយឺតយ៉ាវក្នុងការបញ្ជូនទៅព្យាបាល និងមិនផ្តល់ដំណឹងជុំវិញស្ថានភាពអ្នកជាប់ឃុំអំឡុងពេលឈឺនៅក្នុងពន្ធនាគារ ។ មន្ត្រីសង្គមស៊ីវិល យល់ថា ប្រសិនបើមន្ត្រីពន្ធនាគារបណ្តែតបណ្តោយធ្វើឱ្យអ្នកជាប់ឃុំធ្លាក់ខ្លួនឈឺធ្ងន់ ហើយទើបបញ្ជូនគាត់ទៅព្យាបាលយឺតយ៉ាវនោះ គឺជាការរំលោភសិទ្ធិជនជាប់ឃុំ។
អានបន្ត -
សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលរក្សាបឹងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ដូចបឹងនៅល្វាឯមដែរ
សង្គមស៊ីវិលមួយចំនួនស្វាគមន៍ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបដិសេធសំណើរក្រុមហ៊ុនឯកជនមួយ សុំទិញបឹង១ពាន់ហិកតានៅស្រុកល្វាឯម ខេត្តកណ្ដាល។ រដ្ឋាភិបាលចង់រក្សាទុកបឹងនេះ ជាបឹងធម្មជាតិ សម្រាប់បម្រើប្រយោជន៍សាធារណៈ និងរក្សាទឹកទុក។ បន្ថែមពីលើការអភិរក្ស រដ្ឋាភិបាលក៏កំពុងរកវិធីជីកបឹងឲ្យជ្រៅ ដើម្បីរក្សាទឹកទុកផងដែរ។ តាមរយៈជំហរដាច់ណាត់ដូច្នេះ ក្រុមអង្គការសង្គមស៊ីវិលដដែល ចង់ឃើញរដ្ឋាភិបាលរក្សាបឹងផ្សេងទៀតក្នុងរាជធានីភ្នំពេញដែរ តួយ៉ាងបឹងទំពុន និងបឹងតាមោកជាដើម ដែលសុទ្ធសឹងជាប្រភពរំដោះទឹកនារដូវវស្សា។ បើតាមពួកគេ គម្រោងអភិវឌ្ឍគួរមើលដីគោកជំនួសដីបឹង។
អានបន្ត -
សាច់ញាតិទាមទារដោះលែងសកម្មជនបរិស្ថាន៣នាក់វិញ ក្រោយការចាប់ឃុំខ្លួន រយៈពេល១ឆ្នាំ
សាច់ញាតិ ទាមទារតុលាការឲ្យដោះលែងសកម្មជនបរិស្ថានចំនួន៣នាក់គឺ លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី វិញ ក្រោយការចាប់ឃុំខ្លួនពួកគេ រយៈពេល១ឆ្នាំមកនេះ។ សង្គមស៊ីវិលព្រួយបារម្ភថា រដ្ឋាភិបាលនឹងរងការរិះគន់បន្ថែមទៀត ប្រសិនបើនៅតែជម្នះឃុំខ្លួនសកម្មជនបរិស្ថានទាំង៣នាក់នេះ ដោយអយុត្តិធម៌បន្តទៀត។ មួយឆ្នាំមកនេះ រដ្ឋាភិបាលមិនទទួលបានការកោតសរសើរអ្វីទេ ពីការចាប់ឃុំខ្លួនយុវជនទាំង៣នាក់។ ផ្ទុយទៅវិញ មានតែការរិះគន់ និងថ្កោលទោសជាបន្តបន្ទាប់ពីពលរដ្ឋ និងសហគមន៍អន្តរជាតិ ចំពោះករណីរំលោភសិទ្ធិមនុស្សមួយនេះ។
អានបន្ត -
អាជ្ញាធរខេត្តកណ្តាលគ្រោងកាយផ្តាច់ផ្លូវទំនប់៥៤ ខណៈជម្លោះដីធ្លីរវាងពលរដ្ឋនិងក្រុមហ៊ុននៅមិនទាន់ដោះស្រាយ
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី៣ ខែកញ្ញា បានលើកមូលហេតុថា ដោយសារមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានទឹកជំនន់ជន់លិច និងហូរចូលបរិវេណគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមប្រឡាយ ៩០ និងទំនប់ ៥៤ នោះ អាជ្ញាធរនឹងកាយផ្តាច់ផ្លូវទំនប់៥៤នេះ ដើម្បីរំដោះទឹក ហើយប្រជាពលរដ្ឋត្រូវបានជូនដំណឹងឱ្យធ្វើដំណើរតាមផ្លូវវាងស្របតាមមាត់ស្ទឹងទន្លេបាទីវិញ។ បន្ថែមលើនេះ អាជ្ញាធរក៏នឹងបិទទ្វារទឹកត្រង់ចំណុចលូមុខ៤ ជាបណ្តោះអាសន្ន ចាប់ពីចន្លោះប្រឡាយ ៩០ ដល់ប្រឡាយ ៩២ ផងដែរ។ បើតាមសេចក្តីជូនដំណឹង ទឹកដែលកំពុងជន់លិចនេះ បានធ្វើឱ្យប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវរត់ហោះទី១ (Runway1) របស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាគម្រោងអាទិភាពត្រូវអនុវត្តឱ្យបានឆាប់តាមផែនការកំណត់។
អានបន្ត -
មន្ត្រីសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរកំពង់ឆ្នាំងបង្ហាញជំហរច្បាស់លាស់ ជម្លៀសពលរដ្ឋចេញពីផ្ទៃបឹងទន្លេសាប
ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងបង្ហាញជំហរច្បាស់លាស់ជម្លៀសពលរដ្ឋវៀតណាមចេញពីផ្ទៃបឹងទន្លេសាបឱ្យអស់ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរខេត្តកំពង់ឆ្នាំង បកស្រាយថា អាជ្ញាធរបានដោះស្រាយបញ្ហានេះដោយជំហាន និងមានពលរដ្ឋវៀតណាមភាគច្រើន បានឡើងគោកហើយ។ មន្ត្រីអង្គការ ការពារសិទ្ធិជនជាតិភាគតិចកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រឹងប្រែងជម្លៀសពលរដ្ឋវៀតណាម រស់នៅលើផ្ទៃបឹងឡើងសាប ឱ្យមកឡើងគោកសម្រេចបានប្រហែល ៧០ភាគរយ ឬស្មើនឹងជាង ៤០០គ្រួសារ បានឯកភាពរុះរើផ្ទះបណ្តែតទឹក តាមការណែនាំរបស់អាជ្ញាធរ។ ប៉ុន្តែពួកគេសង្កេតឃើញថា អាជ្ញាធរមិនទាន់អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។
អានបន្ត -
តារាចម្រៀងរ៉េប គា សុគន្ធ មិនបោះបង់អាជីពជាអ្នកចម្រៀងរ៉េប ក្រោយចេញពីពន្ធនាគារ
តារាចម្រៀងរ៉េប គា សុគន្ធ បានអះអាងថា នឹងមិនបោះបង់អាជីពជាអ្នកចម្រៀងរ៉េបឡើយ បើទោះបីជាតារាចម្រៀងរ៉េបវ័យក្មេងរូបនេះ បានជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំដោយសារតែច្រៀងរិះគន់សង្គមក្តី។ កាលពីថ្ងៃទី៣ ខែកញ្ញា តារាចម្រៀងរ៉េបវ័យ ២២ ឆ្នាំរូបនេះ បានដោះលែងចេញពីពន្ធនាគារ និងបានជួបជុំក្រុមគ្រួសារឡើងវិញ ក្រោយពីបានអនុវត្តទោសជាប់ពន្ធនាគារអស់រយៈពេល១ឆ្នាំ ក្នុងចំណោមទោស ១ឆ្នាំ ៨ខែ ដែលតុលាការខេត្តសៀមរាបបានកាត់ទោសយុវជនរូបនេះពីបទ «ញុះញង់»។
អានបន្ត -
ក្រុមអ្នកជំនាញសិទ្ធិមនុស្ស UN អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប) អំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែងកូនប្រុសអតីតមន្ត្រីបក្សប្រឆាំងម្នាក់ចេញពីពន្ធនាគារ ខណៈក្មេងប្រុសរូបនេះមានជំងឺអូទីហ្សឹម។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះអ្នករាជការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះបានបង្ហោះសាររិះគន់រដ្ឋាភិបាលតាមប្រព័ន្ធតេឡេក្រាម។
អានបន្ត -
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុ
អង្គការខ្មែរកម្ពុជាក្រោមមួយបានអះអាងថា អាជ្ញាធរកម្ពុជាបានឃាត់ព្រះកាយព្រះសង្ឃខ្មែរក្រោមមួយអង្គ ព្រះនាម ប៉ាង សុដា ដែលជាព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយមិនទាន់បញ្ជាក់ពីមូលហេតុ។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឱ្យដឹងថា សមត្ថកិច្ច និងមន្ត្រីសង្ឃខេត្តកំពង់ចាមជាច្រើនអង្គ បានចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា យ៉ាងតក់ក្រហល់ និងមិនមានដីកា ហើយសូម្បីតែស្បែកជើងក៏គ្មានផងដែរ។ ចំណែកព្រះសង្ឃក្នុងវត្ត គណៈកម្មការវត្ត ក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទទាំងអស់ ដើម្បីលុបរូបឬវីដេអូដែលថតអំពីទិដ្ឋភាពនៃការចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា ថែមទៀតផង។
អានបន្ត -
៤ឆ្នាំនៃការចោទប្រកាន់មេធាវីលោក កឹម សុខា បន្តជំរុញឲ្យពន្លឿនសវនាការដើម្បីបង្ហាញ«ការផ្សះផ្សាជាតិ»
ភ្នំពេញ — មេធាវីរបស់លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍បានបន្តជំរុញឲ្យតុលាការពន្លឿនរឿងក្តីលោក កឹម សុខា ដែលមានរយៈពេល៤ឆ្នាំនៃការឃាត់ខ្លួន និងចោទប្រកាន់រហូតមកដល់ពេលនេះ ខណៈលោក កឹម សុខា ចង់ឃើញ«ការផ្សះផ្សាជាតិ»មួយ។ អ្នកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា ប្រាប់វីអូអេថាជំហររបស់លោក កឹម សុខា គឺនៅដដែលដែលថាលោកមិនបានប្រព្រឹត្តអ្វីខុស ហើយការចោទប្រកាន់លើរូបលោកថាក្បត់ជាតិគឺអយុត្តិធម៌។
អានបន្ត -
រយៈពេល៨ខែឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌនៅបន្ទាយមានជ័យមានការកើនឡើង១៨%
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល៨ខែមកនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងខេត្តនេះបានកើនឡើងចំនួន១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បូកសរុបការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយយកមកចុះផ្សាយ បានឱ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើង៧៣លើក លើ៦២លើក ដែលចំនួនកើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។
អានបន្ត -
របាយការណ៍៖ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ៣៧%នៅទីតាំងគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់
ភ្នំពេញ — ចលនាការពារបរិស្ថានមួយដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូងបានបង្ហាញលទ្ធផលស៊ើបអង្កេតថ្មីមួយដែលបញ្ជាក់ពីការបាត់បង់ព្រៃឈើប្រមាណ៣៧ភាគរយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងនៃការអនុវត្តគម្រោងសាកល្បងរេដបូក(REDD+) ឬគម្រោងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកូរ៉េដើម្បីចលនាបរិស្ថានដែលវីអូអេបានទទួលក្នុងសប្តាហ៍នេះ។
អានបន្ត -
រយៈពេល៨ខែឆ្នាំនេះ បទល្មើសព្រហ្មទណ្ឌនៅបន្ទាយមានជ័យមានការកើនឡើង១៨%
របាយការណ៍ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា រយៈពេល៨ខែមកនេះ ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌក្នុងខេត្តនេះបានកើនឡើងចំនួន១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមរបាយការណ៍បូកសរុបការងាររបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានសារព័ត៌មានក្នុងស្រុកមួយយកមកចុះផ្សាយ បានឱ្យដឹងថា សភាពការណ៍បទល្មើសព្រហ្មទណ្ឌកើតឡើង៧៣លើក លើ៦២លើក ដែលចំនួនកើនឡើង១១លើក ស្មើនឹង ១៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ បទល្មើសឧក្រិដ្ឋ កើតឡើង១៩លើក លើ១៧លើក កើនឡើង១២% និងបទមជ្ឈិម កើតឡើង៥៤លើក លើ៤៥លើក កើនឡើង២០%។
អានបន្ត -
សង្គមស៊ីវិលអំពាវនាវឱ្យដោះលែងសកម្មជនបរិស្ថាន៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួន
អង្គការសង្គមស៊ីវិលបានអំពាវនាវដល់រដ្ឋាភិបាលទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនបរិស្ថាន៣នាក់ នៅចំខួប១ឆ្នាំនៃការចាប់ខ្លួនពួកគេ នៅថ្ងៃទី៣ ខែកញ្ញានេះ។ អង្គការសង្គមស៊ីវិលទាំងនោះ រួមមាន អង្គការការពារសិទ្ធិមនុស្សលីកាដូ សមាគមធាងត្នោត និងអង្គការបណ្តាញយុវជនកម្ពុជា (CYN) រួមជាមួយសកម្មជនសិទ្ធិផ្សេងទៀត។ ពួកគេបានបង្ហោះសារនិងរូបថតរបស់យុវជនបរិស្ថានទាំង៣នាក់ រួមមាន កញ្ញា ឡុង គន្ធា, កញ្ញា ភួន កែវរស្មី និងលោក ថុន រដ្ឋា ដោយបានអំពាវនាវឱ្យតុលាការដោះលែងនិងទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងពួកគេ ដោយលើកហេតុផលថា អ្វីដែលពួកគេបានធ្វើសុទ្ធតែក្នុងបុព្វហេតុដើម្បីសង្គមជាតិនិងបរិស្ថាន។
អានបន្ត -
សហគមន៍រកឃើញបទល្មើសព្រៃឈើជាង ១០០ករណីថ្មី នៅជម្រកសត្វព្រៃព្រះរកា
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរ ស្រុកត្បែងមានជ័យ ឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២ កញ្ញាថា ដើមឈើទាល ពពេល ស្ទៀង ផ្ដៀក គគីរ កកោះ ត្រសេក ដូងចែម និងផ្ចឹក ដែលមានមុខកាត់ចាប់ពី ៤តឹក រហូតដល់ជិត ៣ម៉ែត្រ ត្រូវបានគេកាប់បំផ្លាញ ១០១ករណីជាថ្មីទៀត។ ពួកគាត់រៀបរាប់ថា ក្រុមល្បាតប្រជាសហគមន៍មានគ្នា ១១នាក់ បានដេកក្នុងព្រៃ ៣ថ្ងៃ ២យប់ កាលពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ សីហា ដោយធ្វើដំណើរចម្ងាយផ្លូវជាង ៥៥ (៥៥.៥) គីឡូម៉ែត្រ ចាប់ពីចំណុចប៉ុស្តិ៍បរិស្ថានដំរីបូត រហូតដល់ត្រង់ចំណុចវាលខ្លុង ហើយឆ្ពោះទៅតំបន់ខ្សាច់ស ដែលសំបូរដោយព្រៃស្រោង និងពាក់កណ្ដាលស្រោង ក្នុងតំបន់អភិរក្សមួយនេះ។
អានបន្ត -
ពលរដ្ឋនៅបឹងទំពុន១ ចាប់ផ្ដើមជួសជុលផ្ទះឡើងវិញក្រោយអាជ្ញាធរវាយកម្ទេច
ពលរដ្ឋមួយចំនួនដែលមានវិវាទដីធ្លីនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមជួសជុលផ្ទះឡើងវិញដើម្បីបន្តរស់នៅ ក្រោយអាជ្ញាធរវាយកម្ទេចកាលពីខែមុន ខណៈពួកគេនៅតែប្រកាន់ជំហរមិនព្រមរុះរើទៅកន្លែងថ្មី។ ពលរដ្ឋម្នាក់ដែលត្រូវបានកម្លាំងអាជ្ញាធរចុះរុះរើផ្ទះរបស់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហា លោក ផល ចំរើន បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានសម្រេចជួសជុលផ្ទះឡើងវិញនូវផ្នែកខ្លះ សម្រាប់ការស្នាក់នៅជាបណ្ដោះអាសន្នបន្តទៀត ខណៈលោកពុំមានលំនៅឋាននៅកន្លែងផ្សេង និងរំពឹងថា នឹងមានការដោះស្រាយពីសំណាក់អាជ្ញាធរនៅពេលខាងមុខ។
អានបន្ត -
ខួប៤ឆ្នាំនៃការចាប់ខ្លួន៖មនុស្សជំនិតទាមទារឱ្យតុលាការឆាប់បើកសវនាការលោកកឹម សុខាឡើងវិញ
ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧-ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ គឺជាគម្រប់ខួប៤ឆ្នាំដែលលោកកឹម សុខា ត្រូវបានអាជ្ញាធរកម្ពុជាចុះទៅចាប់ខ្លួនទាំងយប់នៅគេហដ្ឋានរបស់លោក។ ៤ឆ្នាំមកនេះ លោកកឹម សុខា នៅក្នុងពន្ធនាគារផង និងនៅក្រៅពន្ធនាគារផង។ កាលពីដើមឆ្នាំ២០២០ សំណុំរឿងរបស់លោកត្រូវបានលើកទៅជំនុំជម្រះ ប៉ុន្តែត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ។ ដូច្នេះហើយ មនុស្សជំនិតលោកកឹម សុខា បានទាមទារឱ្យតុលាការឆាប់បើកឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់លោកកឹម សុខា។
អានបន្ត -
សមត្ថកិច្ចឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាលនៅខេត្តបន្ទាយមានជ័យ, ក្រោយធ្វើតេស្តរកឃើញវិជ្ជមានកូវីដម្នាក់
(បន្ទាយមានជ័យ)៖ សមត្ថកិច្ចបានឃាត់មនុស្ស៣៨នាក់ ដែលបំពានវិធានការរដ្ឋបាល នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ហើយពេលយកទៅធ្វើសំណាក រកឃើញវិជ្ជមានកូវីដចំនួន១នាក់ រួចអាជ្ញាធរក៏បានផាកពិន័យតាមច្បាប់ផងដែរ។ លោក ហ៊ឹល រ៉ាយ៉ា ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានប្រាប់ថា ការឃាត់ខ្លួនមនុស្ស៣៨នាក់នេះ បានធ្វើឡើងពេលលោកដឹកនាំកម្លាំងចុះរឹតបន្តឹងវិធានការដ្ឋបាល នៅក្នុងភូមិសាស្រ្តក្រុង ចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសវីរុសបំប្លែងថ្មី Delta។
អានបន្ត -
ជនជាតិដើមភាគតិចរកឃើញបទល្មើសព្រៃឈើជាង១០០ករណីក្នុងដែនជម្រកសត្វព្រៃព្រះរការ
សហគមន៍ជនជាតិដើមភាគតិចនៅខេត្តព្រះវិហារ បានរកឃើញបទល្មើសព្រៃឈើជាង១០០ករណីនៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្រោយពួកគេចុះល្បាតព្រៃក្នុងតំបន់ការពារមួយនេះត្រឹមតែ២យប់៣ថ្ងៃប៉ុណ្ណោះ។ សហគមន៍ជនជាតិដើមភាគតិចកួយ នៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១នេះថា ពួកគេបានចុះល្បាតព្រៃក្នុងដែនជម្រកសត្វព្រៃព្រះរការ រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា បានរកឃើញបទល្មើសចំនួន១០១ករណី និងមានសកម្មភាពដឹកជញ្ជូនឈើយ៉ាងសកម្ម ដោយជនល្មើសមិនខ្លាចវិធានការច្បាប់ឡើយ។ លើសពីនេះ សហគមន៍ក៏រកឃើញបន្ទះក្តារដែលបានគរទុកក្នុងព្រៃជាច្រើនសន្លឹកផងដែរ។
អានបន្ត -
ទស្សនៈពលរដ្ឋ និងអ្នកឃ្លាំមើល ជុំវិញខួប ៤ឆ្នាំនៃការចាប់ឃុំខ្លួនលោក កឹម សុខា
ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើលសង្គម នៅតែចាត់ទុកថា ករណីឃុំខ្លួន និងដកហូតសិទ្ធិនយោបាយរបស់លោក កឹម សុខា រយៈពេល ៤ឆ្នាំមកនេះ គឺជារឿងនយោបាយ ទោះបីជារបបក្រុងភ្នំពេញ ព្យាយាមការពារចំណាត់ការនេះថា ការជាការអនុវត្តច្បាប់ក្ដី។ ពួកគាត់យល់ថា ការដែលរបបលោក ហ៊ុន សែន បង្កើតលេសធ្វើបាបលោក កឹម សុខា ដើម្បីរក្សាអំណាចនេះ នឹងកាន់តែធ្វើឲ្យកម្ពុជាជួបគ្រោះធំដូចជាការទទួលរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត និងការបែកបាក់ជាតិធ្ងន់ធ្ងរ។
អានបន្ត