កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
ប៉ូលិសចាត់វិធានការលើអ្នកបំពានបម្រាមគោចរពេលយប់ចំនួន ១៥៥នាក់ រយៈពេល២យប់
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ក្នុងរយៈពេលពីរយប់ គឺសមត្ថកិច្ចបានឃាត់យកម៉ូតូនិងរថយន្តទៅរក្សាទុកចំនួន ១៥៥ គ្រឿង។ លោកបន្តថា ចំពោះម្ចាស់ម៉ូតូ និងម្ចាស់រថយន្តទាំងនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅផ្ទះរបស់ពួកគេរៀងៗខ្លួនរយៈពេល ១៤ ថ្ងៃ មុនពេលទៅទទួលយកយានយន្តរបស់ខ្លួនវិញ។
អានបន្ត -
សាច់ញាតិសកម្មជនបក្សប្រឆាំងខេត្តត្បូងឃ្មុំនៅតែមិនអាចផ្ញើម្ហូបអាហារនិងមិនអាចទាក់ទងគ្រួសារនៅក្នុងពន្ធនាគារនៅឡើយ
សាច់ញាតិរបស់សកម្មជនបក្សប្រឆាំងកំពុងជាប់ឃុំមួយចំនួនសោកស្តាយដែលមន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំនៅតែមិនទាន់ជួយសម្រួលឲ្យពួកគាត់ បានជួបសាច់ញាតិតាមទូរស័ព្ទ និងអាចផ្ញើឥវ៉ាន់ ឬម្ហូបអាហារជាដើម។ ពួកគាត់ចាត់ទុកថា ការមិនអើពើររបស់មន្ត្រីពន្ធនាគារនេះ ធ្វើឲ្យពួកគាត់ព្រួយបារម្ភពីចំណីអាហារខ្វះជីវជាតិ និងខ្វះអាហារហូបគ្រប់គ្រាន់ ធ្វើឱ្យអ្នកជាប់ឃុំ មានសុខភាពកាន់តែទ្រុឌទ្រោម និងធ្លាក់ខ្លួនឈឺនៅក្នុងពន្ធនាគារ។
អានបន្ត -
រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិសន្យាពិនិត្យសំណុំរឿងកម្ពុជា មុនដំណាច់ខែមិថុនា
សំណុំរឿងពាក់ព័ន្ធនឹងជម្លោះដីធ្លីដែលពលរដ្ឋរងគ្រោះកម្ពុជាបានប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីជាង ៦ ឆ្នាំមុន ទទួលបានក្តីសង្ឃឹមឡើងវិញ នៅពេលដែលរដ្ឋអាជ្ញានៃតុលាការអន្តរជាតិនេះបានប្រកាសជាសាធារណៈថា កំពុងពិនិត្យមើលហើយនឹងសម្រេចចិត្តក្នុងពេលដ៏ឆាប់ខាងមុខនេះ។
អានបន្ត -
"ពលរដ្ឋលក់ដូរពេលយប់បាត់ចំណូលស្ទើរទាំងស្រុងដោយសារបម្រាមធ្វើដំណើរ និងអាជីវកម្ម"
ពលរដ្ឋមួយចំនួនដែលលក់ដូរនៅពេលយប់ ដង្ហោយសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយបញ្ហាជីវភាពពួកគាត់ផង បន្ទាប់ពីអាជ្ញាធរបានហាមឃាត់ការធ្វើដំណើរ និងអាជីវកម្មនៅពេលយប់យ៉ាងទាន់ហន់ ចាប់ពីថ្ងៃទី០១ មេសា តទៅ ។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរពិនិត្យលើវិធានការឱ្យបានច្បាស់លាស់មុននឹងដាក់ចេញឱ្យអនុវត្ត ដើម្បីជៀសវាងផលប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចសង្គម។ពលរដ្ឋមួយចំនួនកំពុងបាត់បង់ចំណូលស្ទើរតែទាំងស្រុង ដោយសារតែវិធានការបិទចរាចរណ៍ និងសកម្មភាពអាជីវកម្មនៅពេលរាត្រី ដែលអាជ្ញាធរទើបតែបានដាក់ចេញ។ ពួកគាត់ត្អូញត្អែរថា ពួកគាត់កំពុងជួបការលំបាក ខ្វះលុយបង់ថ្លៃទឹកភ្លើង និងប្រឈមបញ្ហាបំណុលធនាគារ ហើយសំណូមពររដ្ឋាភិបាលជួយរកដំណោះស្រាយជាបន្ទាន់។
អានបន្ត -
បម្រាមគោចរក្នុងក្រុងភ្នំពេញ៖ តើនឹងមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩កម្រិតណា?
ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅក្នុងរាជធានីភ្នំពេញនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគួរឱ្យព្រួយបារម្ភ។ រីឯ អ្នកស្លាប់ដោយសារតែជំងឺនេះ ក៏បានកើតឡើងស្ទើររៀងរាល់ថ្ងៃផងដែរនាពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ប្រឈមនឹងបញ្ហាទាំងអស់នេះ សាលារាជធានីភ្នំពេញកាលពីម្សិលមិញបានចេញបម្រាមគោចរដោយហាមការធ្វើចរាចរណ៍ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ និងហាមមិនឱ្យមានការជួបជុំនៅក្រៅផ្ទះថែមទៀត។ បន្ថែមលើនេះ សាលារាជធានីភ្នំពេញក៏បានប្រាប់ឱ្យកន្លែងលក់អាហារ និងកន្លែងផឹកស៊ីទាំងអស់មិនត្រូវឱ្យភ្ញៀវចូលអង្គុយបរិភោគចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ តែអាចលក់ត្រឹមវេចខ្ចប់បាន។ តើបំរាមគោចរលើកទី១នេះ អាចនឹងមានប្រសិទ្ធភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩កម្រិតណា?
អានបន្ត -
សំរាម ១៥០០ តោន ត្រូវបានកាយពីប្រឡាយបឹងត្របែកក្នុងពេលជាងកន្លះខែ
ភ្នំពេញៈ សំរាមប្រមាណ ១ ៥ ០០ តោនក្នុងនោះភាគច្រើនជាសំរាមប្លាស្ទិកត្រូវបានកាយចេញពីប្រឡាយទឹកស្អុយបឹងត្របែកក្នុងរយៈពេលជាងកន្លះខែ ប៉ុន្តែមន្ត្រីថា ចំនួនសំរាមនេះគឺមានការថយចុះជាងមុន ប៉ុន្តែនៅតែស្ថិតក្នុងបរិមាណច្រើនដដែល។
អានបន្ត -
ទណ្ឌិតជាង៥០០នាក់ត្រូវស្នើសុំឲ្យបន្ធូរបន្ថយនិងលើកលែងទោស នៅពេលចូលឆ្នាំខាងមុខ
មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានឲ្យដឹងថា ទណ្ឌិតជាង ៥០០ នាក់ ត្រូវបានដាក់ជាសំណើសម្រាប់ការលើកលែងទោសនិងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ហើយចំនួនទណ្ឌិតជាក់លាក់នឹងត្រូវប្រកាសនៅពេលខាងមុខ។
អានបន្ត -
អ្នកឆ្លងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍កើនដល់ជាង២ពាន់នាក់
ក្រសួងសុខាភិបាល នៅថ្ងៃនេះ រកឃើញអ្នកឆ្លងកូវីដ-១៩ថ្មីបន្ថែមទៀតចំនួន៦៩នាក់ ក្នុងនោះមានអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ៦៨នាក់ និងម្នាក់ទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ដែលធ្វើឱ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍បានកើនដល់ជាង២ ០០០នាក់។
អានបន្ត -
រដ្ឋាភិបាលណែនាំឱ្យចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩បន្ទាន់ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានណែនាំក្រសួងពាក់ព័ន្ធឱ្យរៀបចំចាក់វ៉ាក់សាំងជូនពលរដ្ឋដែលងាយរងគ្រោះ ក្នុងរាជធានីភ្នំពេញ ចំនួន២០ម៉ឺននាក់បន្ថែមទៀត សម្រាប់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
អានបន្ត -
ស្រ្តីខ្មែរ៧នាក់ដែលរងគ្រោះដោយអំពើជួញដូរត្រូវបានជួយសង្រ្គោះនៅវៀតណាម
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារីខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យវិលត្រលប់មកមាតុប្រទេសវិញ។
អានបន្ត -
អាមេរិកផ្ដល់ជំនួយជាង ៨៧ ម៉ឺនដុល្លារ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិ និងវិបត្តិនានានៅកម្ពុជា
ភ្នំពេញៈ សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនដែលហៅកាត់ថា USAID បានផ្តល់ជំនួយចំនួន ៨៧៥ ០០០ ដុល្លារបន្ថែមដល់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានានៅកម្ពុជា។
អានបន្ត -
ស្រ្តីខ្មែរ៧នាក់ដែលរងគ្រោះដោយអំពើជួញដូរត្រូវបានជួយសង្រ្គោះនៅវៀតណាម
ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជួយអន្តរាគមន៍ជួយសង្រ្គោះនិងបញ្ជូននារីខ្មែរចំនួន៧នាក់ដែលរងគ្រោះដោយអំពើជួញដូរមនុស្ស ឱ្យវិលត្រលប់មកមាតុប្រទេសវិញ។
អានបន្ត -
ពលរដ្ឋ និងសង្គមស៊ីវិលរិះគន់តុលាការខេត្តមណ្ឌលគិរី រឿងដោះលែងជនសង្ស័យករណីឈូស ឆាយព្រៃសហគមន៍ទ្រង់ទ្រាយធំ
មន្ត្រីសង្គមស៊ីវិល និងជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរីរិះគន់ តំណាងអយ្យការ និងតុលាការខេត្តនេះថា មិនយកចិត្តទុកដាក់ ចាត់វិធានការច្បាប់លើក្រុមឧក្រិដ្ឋជន និងអ្នកមានអំណាចដែលឈូសឆាយរំលោភយកដីព្រៃអភិរក្សខុសច្បាប់។ ការរិះគន់នេះធ្វើឡើង ក្រោយពីតុលាការសម្រេចដោះលែងមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីឈូសឆាយបំពានដីព្រៃសហគមន៍ទ្រង់ទ្រាយធំ កាលពីសប្ដាហ៍មុន។
អានបន្ត -
របាយការណ៍៖ កម្ពុជាបាត់បង់គម្របព្រៃឈើកន្លះលានហិកតាក្នុងរយៈពេលជាង១០ឆ្នាំ
អង្គការគំនិតផ្តួចផ្តើមសាកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង (Global Intiative Against Transnational Organized Crime) បានរកឃើញការបាត់បង់គម្របដើមឈើក្នុងទំហំ ៥៥៧.០០០ ហិកតា ដែលស្មើនឹងប្រមាណ ១១,៧% នៃតំបន់ការពារធម្មជាតិរបស់កម្ពុជាក្នុងចន្លោះឆ្នាំ ២០០១ និងឆ្នាំ ២០១៨។
អានបន្ត -
បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្តីរំពឹងខ្លាំង បង្ខំឲ្យក្រុមហ៊ុនសើរើផែនការផលិតកម្មឡើងវិញ
ប្រេងឆៅបូមចេញពីតំបន់អប្សរានៃកម្ពុជា មានបរិមាណទាបជាងក្តីរំពឹងខ្លាំង នាំឲ្យផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគក្នុងកម្រិតធំ។ នេះបើតាមសេចក្តីប្រកាសបន្ទាន់របស់ក្រុមហ៊ុន Kris Energy ចុះផ្សាយនៅថ្ងៃទី៣១មីនា។ ក្រុមហ៊ុនរបស់សិង្ហបុរីមួយនេះ បញ្ជាក់ថា ខ្លួនកំពុងសើរើ និងពិនិត្យផែនការផលិតកម្មផលិតប្រេងនៅកម្ពុជាឡើងវិញ។
អានបន្ត -
អាជ្ញាធររាជធានីភ្នំពេញផ្អាកការធ្វើដំណើរចន្លោះពីម៉ោង៨យប់ដល់៥ភ្លឺរយៈពេល២សប្តាហ៍
អាជ្ញាធររាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍និងសកម្មភាពជួបជុំនានា នៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
អានបន្ត -
«ក្រុងបូកគោ» នឹងធ្វើឱ្យមានកំណើនទីផ្សារអចលនទ្រព្យ និងការវិនិយោគ
ភ្នំពេញៈ តំបន់ជាប់មាត់សមុទ្រ និងឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ខេត្តកំពតនឹងក្លាយជាក្រុងមាត់សមុទ្រថ្មីមួយដែលមានការរីកចម្រើនលើគ្រប់វិស័យ បន្ទាប់ពីរដ្ឋាភិបាលសម្រេចកាត់យកឃុំចំនួន ៣ នៃស្រុកទឹកឈូ ទៅបង្កើត «ក្រុងបូកគោ»។
អានបន្ត -
ស្ថាប័នអន្តរជាតិរកឃើញកម្ពុជាបាត់បង់ព្រៃការពារជាង ៥សែនហិកតារ
អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បានផ្សាយរបាយការណ៍ស្រាវជ្រាវ ថ្មីមួយរកឃើញថា កម្ពុជាបាត់បង់គម្របដើមឈើក្នុងតំបន់ការពារធម្មជាតិជាង ៥សែនហិកតារ (៥៥៧.០០០) ឬស្មើនឹងជិត ១២% (១១,៧%) ក្នុងចន្លោះឆ្នាំ២០០១ ដល់ឆ្នាំ២០១៨។ អង្គការនេះថា ការថយចុះទំហំព្រៃឈើនេះ បង្កឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច ជនជាតិដើមភាគតិចដែលពឹងផ្អែកលើការប្រមូលអនុផលព្រៃឈើ។
អានបន្ត -
ជនដែលបង្កើត Facebook ក្លែងក្លាយប្រើប្រាស់ឈ្មោះ និងឡូហ្គូទូរទស្សន៍ជាតិកម្ពុជា ត្រូវកម្លាំងនគរបាលឃាត់ខ្លួន
(ភ្នំពេញ)៖ បុរសម្នាក់បង្កើតគណនី Facebook ក្លែងក្លាយហើយប្រើប្រាស់ឈ្មោះ និងឡូហ្គូរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ហើយផ្សព្វផ្សាយព័ត៌មានមិនពិត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព។
អានបន្ត -
លោកស្រីមួរ សុខហួរ៖ការចុះចូលជាមួយបក្សកាន់អំណាចរបស់យុវជនអតីតបក្សប្រឆាំង ព្រោះមានការលំបាកក្នុងគ្រួសារ
សកម្មជនលេចធ្លោររបស់អតីតគណបក្សសង្រ្គោះជាតិ៣រូបកាលពីថ្ងៃពុធបានសម្រេចចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ពួកគេទាំង៣នាក់ ត្រូវបានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានប្រកាសទទួលស្គាល់ជាសមាជិកពេញសិទ្ធិហើយកាលពីម្សិលមិញនេះ។ ចំពោះបញ្ហានេះ លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិបានលើកឡើងថា មូលហេតុដែលពួកគេសម្រេចចិត្តយ៉ាងដូច្នេះ គឺព្រោះតែមានបញ្ហាលំបាកនៅក្នុងគ្រួសារ។
អានបន្ត