កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.025
-
កម្ពុជាច្រានចោលរបាយការណ៍អាមេរិក ជុំវិញបញ្ហារំលោភសិទ្ធិមនុស្
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែលថា រដ្ឋាភិបាលកម្ពុជាបានរំលោភសិទ្ធិមនុស្សនាឆ្នាំ ២០២០ ហើយបានហៅរបាយការណ៍ដែលទើបចេញផ្សាយថាបានបង្កប់ន័យនយោបាយ ដែលមិនបង្ហាញពីភាពជាក់ស្តែងនៅកម្ពុជា ខណៈរដ្ឋាភិបាលបានខិតខំលុបបំបាត់និទ្ទណ្ឌភាព និងស្តារសិទ្ធិមនុស្ស។
អានបន្ត -
តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩ជារឿងចាំបាច់ដែរឬទេ?
រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងមួយទៀតនៅក្នុងខេត្តកំពត ដោយមានឈ្មោះថា ក្រុងបូកគោ។ នេះបើយោងអនុក្រឹតរដ្ឋាភិបាលចុះនៅថ្ងៃទី១០មីនាឆ្នាំ២០២១។ បើតាមអនុក្រឹត ក្រុងបូកគោនឹងមានសង្កាត់ចំនួន៣ ដែលកាត់ចេញពីស្រុកទឹកឈូខេត្តកំពតផ្ទាល់ រួមមានសង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត។ ជាការកត់សម្គាល់ ការបង្កើតក្រុងថ្មីនាពេលនេះ ធ្វើឡើងនៅអំឡុងពេលដែលកម្ពុជាកំពុងតែទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ជាសហគមន៍។ តើការបង្កើតក្រុង«បូកគោ»នៅក្នុងបរិបទរាលដាលជំងឺកូវីដ១៩នេះជារឿងចាំបាច់ដែរឬទេ?
អានបន្ត -
យុវតីម្នាក់រស់នៅជីវិតដោយមិនបង្កើតសំណល់ និងសង្ឃឹមអ្នកដទៃចូលរួមដូចគ្នា
កញ្ញាឱក សុចិន្តា គឺជាយុវតីម្នាក់ដែលររស់នៅរបៀប «Zero Waste» ដែលបានបញ្ចប់ការសិក្សាផ្នែកការគ្រប់គ្រងពាណិជ្ជកម្ម (Business Administration) ពីប្រទេសហុងគ្រី។ Zero waste គឺជាការរស់នៅដោយមិនបង្កើតសំណល់ ដូចជាសំណល់រឹង សំណល់ប្លាស្ទិក និងសំណល់សរីរាង្គជាដើម ទៅកន្លែងចាក់សំរាម។
អានបន្ត -
Blog: អត្តសញ្ញាណភេទ (LGBTQ+) របស់អ្នកស្រឡាញ់ភេទដូចគ្នាដែលអ្នកគួរតែដឹង!
មានមនុស្សជាច្រើនតែងតែយល់ច្រលំថា អ្នកស្រឡាញ់ភេទដូចគ្នាមានតែបុរសស្រឡាញ់បុរសដូចគ្នា ឬស្ត្រីស្រឡាញ់ស្ត្រីដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ននេះមានការរកឃើញនូវអត្តសញ្ញាណជាច្រើនដែលយើងមិនអាចស្វែងរកឃើញអស់ ប៉ុន្តែមានការកំណត់នូវអក្សរឡាតាំង LGBTQ+ ដែលជាស្តង់ដាររួមមួយដើម្បីកំណត់សម្គាល់ភេទនៃមនុស្សស្ថិតក្នុងក្រុមស្រឡាញ់ភេទដូចគ្នាដែលលោកអ្នកគួរតែយល់ដឹង។
អានបន្ត -
បុគ្គលិក Naga World៖ ផ្ទះបង់រំលោះប្រឈមនឹងការរឹបអូស
បុគ្គលិកបម្រើការងារក្រុមហ៊ុន Naga World ត្អូញត្អែរថា ខ្លួនរួមនឹងមិត្តរួមការងារកំពុងប្រឈមនឹងការរឹបអូសផ្ទះបង់រំលោះ ព្រោះក្រុមហ៊ុនកាត់បន្ថយម៉ោងការងារក្នុងបរិបទកូវីដ១៩ដែលនាំឲ្យបាត់បង់ចំណូលយ៉ាងច្រើន។ នៅចំពោះមុខឧបសគ្គនេះបុគ្គលិករូបនេះត្រៀមស្នើការអនុគ្រោះជាថ្មីទៅភាគីពាក់ព័ន្ធ ព្រោះកន្លងមកទាំងធនាគារ និងក្រុមហ៊ុនអចលនទ្រព្យខ្លះមិនបានយោគយល់អាធ្យាស្រ័យឡើយ ហើយធនាគារមួយចំនួនទៀតបានអនុវត្តលក្ខខណ្ឌអនុគ្រោះដែរ តែមានលក្ខណៈដាក់បន្ទុកបន្ថែមលើបញ្ហាជីវភាពពួកគេទៅវិញ។ បុគ្គលិករូបនេះ សង្ឃឹមថាលក្ខណ្ឌអនុគ្រោះថ្មីស្នើដោយរដ្ឋាភិបាលកាលពីថ្មីៗនេះ នឹងអាចឲ្យក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ ផ្តល់ការអនុគ្រោះណាមួយដែលល្អប្រសើរជាងលើកមុន។
អានបន្ត -
អ្នកសារព័ត៌មាន២នាក់ត្រូវគេវាយពេលចុះយកព័ត៌មាននៅវង់ល្បែងមួយកន្លែង
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោក លីវ សុខុន បានមានប្រសាសន៍នៅថ្ងៃពុធម្សិលមិញថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ក្រុមអ្នកសារព័ត៌មានចំនួនបីនាក់បានចុះទៅយកព័ត៌មាននិងផ្តិតយករូបភាពនៅទីតាំងមួយកន្លែង ស្ថិតនៅក្នុងឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ទីតាំងនោះមានគេលេងល្បែងស៊ីសង។
អានបន្ត -
អភិបាលក្រុងភ្នំពេញដាក់បទបញ្ជាឲ្យនគរបាលនិងកងរាជអាវុធហត្ថអនុវត្តបម្រាមគោចរថ្ងៃនេះ
លោកអភិបាលក្រុងភ្នំពេញ ឃួង ស្រេង បានបញ្ជាឲ្យកម្លាំងនគរបាល និងកងរាជអាវុធហត្ថទាំងអស់ក្នុងខណ្ឌទាំង១៤ អនុវត្តបម្រាមគោចរពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ដែលនឹងចាប់ផ្តើមថ្ងៃនេះ ខណៈមានការរាលរាលនៃព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២០ខែកុម្ភៈ។
អានបន្ត -
ពលរដ្ឋកម្ពុជាបន្តស្លាប់ដោយកូវីដ១៩ ខណៈរដ្ឋាភិបាលបង្កើនការរឹតត្បិតសកម្មភាព
អ្នកជំងឺជាស្ត្រីចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃព្រហស្បតិ៍ ដែលធ្វើឲ្យចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល។
អានបន្ត -
ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរាតត្បាតជំងឺកូវីដប៉ះពាល់ដល់បញ្ហាសេរីភាពពលរដ្ឋជាមូលដ្ឋាន
ក្រុមអ្នកជំនាញនិយាយថាការបង្អាក់ជីវភាពប្រចាំថ្ងៃដោយសារមានការរាតត្បាតដោយជំងឺកូវីដ១៩-ខ្លះដោយស្ម័គ្រចិត្ត ខ្លះដោយការតម្រូវរបស់រដ្ឋាភិបាល- បានបង្កើនការយល់ដឹងរបស់ពលរដ្ឋអាមេរិកាំងអំពីសេរីភាពជាមូលដ្ឋានដែលពួកគេមិនបានយកចិត្តទុកដាក់មុនមានការរាតត្បាតនេះ។ ការណ៍នេះបង្ខំឱ្យពលរដ្ឋ អ្នករៀបចំគោលនយោបាយនិងតុលាការពិនិត្យមើលឡើងវិញនូវការដោះដូររវាងសុវត្ថិភាពរបស់សង្គមទាំងមូលនិងសេរីភាពរបស់បុគ្គល។
អានបន្ត -
សង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរកោះកុងថា មិនចាត់វិធានការលើអ្នកចាក់ដីរំលោភចូលព្រៃកោងកាង
អង្គការសង្គមស៊ីវិលនិងពលរដ្ឋរិះគន់អាជ្ញាធរខេត្តកោះកុងថា មិនបានចាត់វិធានការតឹងរ៉ឹងចំពោះបុគ្គលដែលបានចាក់ដីរំលោភចូលដីចំណីព្រែកនិងព្រៃកោងកាង។
អានបន្ត -
អ្នកជំនាញជំរុញឱ្យអាជ្ញាធររកកន្លែងស្តុកទឹកទុកប្រើនៅរដូវប្រាំង
អ្នកជំនាញផ្នែកកសិកម្ម ជំរុញឱ្យអាជ្ញាធរមានវិធានការរក្សាទឹកទុក និងជួសជុលប្រព័ន្ធធារាសាស្រ្តឡើងវិញ ដោយថា នៅតំបន់មួយចំនួននារដូវប្រាំង ពេលអាកាសធាតុក្តៅខ្លាំង តែងតែប្រឈមការខ្វះខាតទឹកក្នុងការធ្វើកសិកម្ម។
អានបន្ត -
ស.ស.ស.ក អំពាវនាវឱ្យបញ្ឈប់ការផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-១៩
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) អំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ បណ្តាញសង្គមទាំងអស់ រួមគ្នាពង្រឹងក្រមសីលធម៌ក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយកុំផ្សាយព័ត៌មានក្លែងក្លាយ ជាពិសេសពាក់ព័ន្ធជំងឺកូវីដ-១៩ ដែលនាំឱ្យអាប់អួក្នុងសង្គម បង្កើតឱ្យមានទោសខ្លួនឯង។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំគ្រោងជម្រះក្ដីសកម្មជននយោបាយ និងដីធ្លី ១៤នាក់ នៅសប្ដាហ៍ក្រោយ
តុលាការខេត្តត្បូងឃ្មុំគ្រោងលើកយកសំណុំរឿងសកម្មជននយោបាយ និងសកម្មជនដីធ្លីជាង ១០នាក់ ទៅជំនុំជម្រះនៅសប្ដាហ៍ក្រោយ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនទាំងនោះ ហើយដោះលែងអ្នកជាប់ឃុំឱ្យមានសេរីភាពវិញ។
អានបន្ត -
តុលាការខេត្តត្បូងឃ្មុំគ្រោងជម្រះក្ដីសកម្មជននយោបាយ និងដីធ្លី ១៤នាក់ នៅសប្ដាហ៍ក្រោយ
តុលាការខេត្តត្បូងឃ្មុំគ្រោងលើកយកសំណុំរឿងសកម្មជននយោបាយ និងសកម្មជនដីធ្លីជាង ១០នាក់ ទៅជំនុំជម្រះនៅសប្ដាហ៍ក្រោយ។ មេធាវី និងមន្ត្រីសិទ្ធិមនុស្សជំរុញឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់លើសកម្មជនទាំងនោះ ហើយដោះលែងអ្នកជាប់ឃុំឱ្យមានសេរីភាពវិញ។
អានបន្ត -
រដ្ឋាភិបាលមិនបិទប្រទេសតែចេញអនុក្រឹត្យត្រៀមដាក់បម្រាមគោចរហាមជួបជុំឬធ្វើដំណើរបើមិនចាំបាច់
អនុក្រឹត្យថ្មី ដែលចេញពីរសប្តាហ៍ មុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់នេះ ចែងហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើដំណើរចេញពីផ្ទះនោះឡើយ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ប្រជាពលរដ្ឋអាចចេញពីផ្ទះបាន ក្នុងករណីចាំបាច់បំផុតប៉ុណ្ណោះ។
អានបន្ត -
តុលាការបើកសវនាការលើយុវជនសកម្មជនបរិស្ថាន
សកម្មជនបរិស្ថាន៣នាក់ដែលកំពុងជាប់ឃុំនោះ រួមមានលោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ដែលជាសមាជិកនៃចលនាមាតាធម្មជាតិ។ ពួកគេត្រូវបានចាប់ឃុំខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ចំពោះសកម្មភាពលើបណ្តាញសង្គមដែលផ្សព្វផ្សាយអំពីគម្រោងដើរថ្មើរជើងទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្បែរវិមានឯករាជ្យ ដើម្បីបង្ហាញក្តីកង្វល់ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៅតំបន់បឹងតាមោក។ ពួកគេត្រូវបានចោទប្រកាន់ពី«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ដែលអាចជាប់ពន្ធនាគាររហូតដល់២ឆ្នាំ បើរកឃើញកំហុស។ នេះជាបទចោទប្រកាន់មួយ ដែលអង្គការសង្គមស៊ីវិលលើកឡើងថាប្រើប្រាស់ ដើម្បីបំបិទសំឡេងប្រឆាំងក្នុងប្រទេសកម្ពុជា។
អានបន្ត -
អាជ្ញាធរកំពុងស្វែងរកអ្នកផ្សាយថាពលករមកពីក្រៅប្រទេសត្រូវបង់១៥០ដុល្លារដើម្បីបានចាក់វ៉ាក់សាំងកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ ស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការផ្លូវច្បាប់លើអ្នកប្រើប្រាស់បណ្តាញសង្គម ដែលផ្សព្វផ្សាយព័ត៌មានធ្វើឱ្យមានការភាន់ច្រឡំនៅក្នុងសង្គម ជាពិសេសរឿងផ្សាយថា ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលករមកពីក្រៅប្រទេស តម្រូវឱ្យបង់ថ្លៃក្នុងម្នាក់១៥០ដុល្លារ។
អានបន្ត -
វ៉ាក់សាំងSinovac៖កម្ពុជាកំណត់ចាក់ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ ហើយចាប់ផ្តើមពីថ្ងៃស្អែកនេះ
នៅថ្ងៃពុធនេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦៣នាក់ បន្ថែមទៀតដែលសុទ្ធសឹងតែជាការឆ្លងក្នុងសហគមន៍ ខណៈអ្នកជាសះស្បើយមានចំនួន១៥នាក់។ ក្នុងនោះ អ្នកឆ្លងថ្មីនៅខេត្តព្រះសីហនុមាន៣៤នាក់ ភ្នំពេញមាន២៣នាក់ ខេត្តត្បូងឃ្មុំមាន៤នាក់ ខេត្តកណ្ដាល និងខេត្តស្វាយរៀងមានម្នាក់ៗដូចគ្នា។ ប្រឈមមុខនឹងការឆ្លងថ្មីក្នុងចំនួនច្រើនជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាលកម្ពុជាក៏បានប្រកាសចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងSinovac ដល់ក្រុមមនុស្សគោលដៅជាង៧៤ម៉ឺននាក់ចាប់ពីថ្ងៃទី០១ ខែមេសា តទៅ។
អានបន្ត -
គ្រួសារសកម្មជនមាតាធម្មជាតិខកចិត្ត ដែលតុលាការមិនឱ្យចូលស្ដាប់ការជម្រះក្តី
សវនាការសំណុំរឿងសកម្មជនមាតាធម្មជាតិ ៣នាក់ ដែលកំពុងជាប់ឃុំ បានដំណើរការដូចការគ្រោងទុកនៅថ្ងៃទី៣១ មីនា ប៉ុន្តែមិនទាន់បិទបញ្ចប់នៅឡើយទេ ដោយតុលាការនឹងជម្រះរឿងនេះបន្តទៀតនៅសប្ដាហ៍ក្រោយ។ ក្រុមគ្រួសារសកម្មជនទាំងនោះ ទទូចដល់តុលាការឱ្យទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងពួកគេឱ្យមានសេរីភាពវិញ ព្រោះពួកគេមិនបានប្រព្រឹត្តបទល្មើសអ្វីឡើយ។
អានបន្ត -
ក្រសួងរកឃើញករណីវិជ្ជមានកូវីដថ្មីចំនួន ៦៣នាក់ និងមានអ្នកជាសះស្បើយចំនួន ១៥នាក់
ក្រសួងសុខាភិបាលបានប្រកាសថារកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៦៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយចំនួន ១៥នាក់ គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
អានបន្ត