កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.027
-
មន្ត្រី៖ អាជ្ញាធរជាតិអប្សរា មិនបានរំលោភយកដីប្រជាពលរដ្ឋទៅធ្វើជាភូមិធម្មជាតិនោះទេ
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានបដិសេធ ចំពោះការចោទប្រកាន់ដែលថា ខ្លួនបានរំលោភបំពានយកដីប្រជាពលរដ្ឋនៅភូមិតានី ឃុំរុនតាឯកក្នុងស្រុកបន្ទាយស្រីទៅធ្វើជាភូមិធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ ខណៈពលរដ្ឋ ២៤ គ្រួសារក្នុងចំណោម ៣៨ គ្រួសារក្នុងតំបន់នោះនៅមិនទាន់ទទួលយកតាមការដោះស្រាយរបស់អាជ្ញាធរអប្សរានៅឡើយ។
អានបន្ត -
ទូតអាមេរិកការពារគម្រោងព្រៃឡង់បៃតងនិងប្តេជ្ញាបង្កើនការផ្សារភ្ជាប់ជាមួយសហគមន៍ល្បាតព្
ភ្នំពេញ — ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានការពារគម្រោងអភិរក្សព្រៃឡង់របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក្រោយសមាជិកបណ្តាញសហគមន៍ព្រៃឡង់ (PLCN) មួយចំនួន បានរិះគន់គម្រោងនេះយ៉ាងចាស់ដៃថាធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ជាមួយប្រជាសហគមន៍។
អានបន្ត -
កម្ពុជាចំណាយ១៥លានដុល្លារទិញវ៉ាក់សាំងចិន Sinovac១,៥លានដូស និងគ្រោងទិញបន្ថែម៤លានដូសទៀត
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ចិន Sinovacចំនួន១លាន៥សែនដូសបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយនៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមីនានេះ។ វ៉ាក់សាំងថ្មី១លាន៥សែនដូសនេះ គឺរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ទិញចំនួន១៥លានដុល្លារអាមេរិក ដោយ១ដូសថ្លៃ១០ដុល្លារអាមេរិក។ រដ្ឋាភិបាលកម្ពុជាបានកំណត់ចាក់វ៉ាក់សាំងនេះដល់មន្រ្តីរាជការ និងពលរដ្ឋវ័យចាស់ជរាដែលផ្តោតសំខាន់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។ បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជាក៏គ្រោងទិញវ៉ាក់សាំង Sinovacនេះចំនួន៤លានដូសបន្ថែមទៀតផងដែរនៅខែក្រោយៗនេះ។
អានបន្ត -
រដ្ឋាភិបាលបន្តឧបត្ថម្ភវិស័យសំខាន់ៗមួយចំនួន និងជនក្រីក្រ ៣ខែទៀត ខណៈព្រឹត្តិការណ៍២០កុម្ភៈកំពុងបន្តគំរាមកំហែង
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្រេចដាក់វិធានការជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអំឡុងពេល និងក្រោយវិបត្តិកូវីដ-១៩។ វិធានការណ៍នេះ មានរយៈពេល៣ខែទៅមុខទៀត ចាប់ពីខែមេសា ដល់ខែមិថុនា ដោយផ្តោតទៅលើវិស័យកាត់ដេរ ទេសចរណ៍ អាកាសចរណ៍ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ។
អានបន្ត -
ការវិភាគថ្មីបង្ហាញថា វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាព ៧៦ ភាគរយ
របាយការណ៍ការវិភាគទិន្នន័យថ្មី ក្រុមហ៊ុន AstraZeneca បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយ។ ការវិភាគទិន្នន័យនេះ គឺធ្វើឡើងដោយផ្អែកទៅលើទិន្នន័យការចែកចាយវ៉ាក់សាំងនៅសហរដ្ឋអាមេរិក។
អានបន្ត -
សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ស្នើឱ្យរដ្ឋឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យនេះនាអំឡុងកូវីដ-១៩
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។
អានបន្ត -
ជនជាតិចិននិងវៀតណាម១៤នាក់ប្រើល្បិចដឹកជនជាតិចិនម្នាក់ទៅធ្វើចត្តាឡីស័កដើម្បីជំរិតទារប្រាក់៣ម៉ឺនដុល្លារ
ក្រុមជនសង្ស័យចំនួន១៤នាក់ ក្នុងនោះជនជាតិចិន៧នាក់ និងវៀតណាម៧នាក់ ត្រូវបានកងកម្លាំងចម្រុះឃាត់ខ្លួនបាននៅថ្ងៃទី២៥មីនាម្សិលមិញ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់ នៅសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក ក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អានបន្ត -
ប៉ូលិសសង្កាត់ស្ទឹងមានជ័យ១ឃាត់ខ្លួនយុវជន ៦នាក់ រឿងប្រមូលស្នាមមេដៃពលរដ្ឋដាក់ញ្ញត្តិសុំដំណោះស្រាយវិបត្តិកូវីដ១៩
យុវជនទាំង ៦នាក់ដែលត្រូវអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ១ ឃាត់ខ្លួននោះ រួមមាន ប្រធានសមាគមស្រ្តីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា និងសមាជិក ៥នាក់ទៀត នៃសមាគមនេះ។
អានបន្ត -
សកម្មជនព្រៃឡង់ថា USAID មិនបានគាំទ្រពួកគេលើសកម្មភាពការពារធនធានធម្មជាតិឡើយ
ក្រុមសកម្មជនការពារព្រៃឈើ បង្ហាញការខកចិត្តចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលថាខ្លួនបានធ្វើការងារផ្ទាល់ជាមួយបណ្តាញសហគមន៍ព្រៃឡង់ ខណៈក្រុមសកម្មជនទាំងនោះអះអាងថា ទីភ្នាក់ងារមួយនេះមិនដែលគាំទ្រសកម្មភាពការពារធនធានធម្មជាតិរបស់ពួកគេម្តងណាឡើយ។
អានបន្ត -
សកម្មជនថា បទល្មើសព្រៃឈើនៅតែកើតមាននៅភ្នំឱរ៉ាល់ និងក្រវាញ
ពោធិ៍សាត់ៈ បទល្មើសព្រៃឈើ និងការកាប់រានដីព្រៃនៅតែកើតមានច្រើនក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងតំបន់អភិរក្សជួរភ្នំក្រវាញក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែបញ្ហានេះមន្ត្រីបរិស្ថានមិនសូវយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាប។ នេះបើតាមសកម្មជនព្រៃឈើ លោក ជា ហ៊ាន។
អានបន្ត -
អ្នកជំងឺ២នាក់ទៀតស្លាប់ដោយសារកូវីដ-១៩ ខណៈករណីឆ្លងថ្មីមាន៥៥នាក់
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឱ្យដឹងថា អ្នកជំងឺ២នាក់ជាបុរសជនជាតិខ្មែរនិងចិនដែលបានស្លាប់នោះ គឺដោយសារតែរលាកសួតទាំងសង្ខាងធ្ងន់ធ្ងរនិងខ្សោយសួតខ្លាំងដែលបណ្ដាលមកពីជំងឺកូវីដ-១៩។
អានបន្ត -
អាមេរិកសង្ឃឹមថា បណ្តាញសហគមន៍ព្រៃឡង់ និងអ្នកពាក់ព័ន្ធនឹងបន្តធ្វើការរួមគ្នាដើម្បីសម្រេចគោលដៅការពារតំបន់ព្រៃឡង់
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ជំហរជាថ្មី ថា សហរដ្ឋអាមេរិកព្រួយបារម្ភជាខ្លាំង ចំពោះការបន្តកាប់ព្រៃឈើនៅតំបន់ហាមឃាត់។ ស្ថានទូតសង្ឃឹមថា បណ្ដាញសហគមន៍ការពារព្រៃឡង់ ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធនឹងបន្តធ្វើការរួមគ្នា ដើម្បីសម្រេចគោលដៅរួមក្នុងការការពារតំបន់អភិរក្សព្រៃឡង់។
អានបន្ត -
បុគ្គលបង្ហោះសារប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គម Facebook ត្រូវកម្លាំងនគរបាលចាប់ខ្លួន
(ភ្នំពេញ)៖ បុគ្គលដែលបង្ហោះសារប្រមាថថ្នាក់ដឹកនាំ នៅតាមបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបាននៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
អានបន្ត -
អាជ្ញាធរដោះលែងតំណាងយុវជន៦នាក់វិញក្រោយបង្ខំពួកគេធ្វើកិច្ចសន្យាទទួលកំហុស
ក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីដើម្បីសង្គមលោក យាន រក្សា ប្រាប់អាស៊ីសេរីថា ក្រុមយុវជនទាំង ៦នាក់ រួមមាន ប្រធានសមាគមស្ត្រីដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា និងយុវជន៥នាក់ផ្សេងទៀតបានត្រឡប់ទៅដល់ផ្ទះវិញអស់ហើយ នៅល្ងាចថ្ងៃទី២៥ ខែមីនា។ លោកបញ្ជាក់ថា ប៉ូលិសសង្កាត់ស្ទឹងមានជ័យទី១ បានបង្ខំឱ្យក្រុមយុវជនទាំង ៦នាក់ ផ្ដិតមេដៃធ្វើកិច្ចសន្យាឈប់ដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋបន្តទៀត ដើម្បីជាថ្នូរបានដោះលែងមានសេរីភាពវិញ។
អានបន្ត -
ការដាក់ញត្តិផ្អាកបង់ថ្លៃទឹកភ្លើងនិងធនាគារត្រូវរំសាយ ក្រោយយុវជន៦នាក់ត្រូវឃាត់ខ្លួនសួរនាំ
ប្រធានសមាគមស្ត្រីដើម្បីសង្គម អះអាងថា គម្រោងនៃការដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការលើកលែងបង់ថ្លៃទឹកភ្លើង និងផ្អាកបង់ធនាគាររយៈពេល៣ខែនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីយុវជន៥នាក់ រួមទាំងកញ្ញាផង ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែមីនា។
អានបន្ត -
អាជ្ញាធរថាពុំមានវិធានការលើមន្ត្រីយោធាម្នាក់ដែលគេចពីកន្លែងធ្វើចត្តាឡីស័កទេ ព្រោះគាត់មិនមានផ្ទុកកូវីដ-១៩
អាជ្ញាធររាជធានីភ្នំពេញ ឱ្យដឹងថា ជនបរទេសម្នាក់ដែលរឹងរូសមិនព្រមឱ្យក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកជំងឺកូវីដ និងមន្ត្រីយោធាម្នាក់ដែលរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនៅរាជធានីភ្នំពេញទៅខេត្តពោធិ៍សាត់នោះ មិនប្រឈមនឹងវិធានការរដ្ឋបាលនិងច្បាប់នោះទេ ដោយសារពួកគេមិនមានផ្ទុកកូវីដ-១៩ និងបានកែខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាលវិញ។
អានបន្ត -
អ្នកល្បាតព្រៃឡង់រិះគន់ការអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ
បណ្តាញសហគមន៍ព្រៃឡង់បានរិះគន់ទីភ្នាក់ងារ USAID ដែលផ្តល់មូលនិធិដល់គម្រោងព្រៃឡង់បៃតង (Greening Prey Lang ) ដោយសាតែស្ថាប័នមួយនេះអះអាងថា ខ្លួនគាំទ្រក្រុមល្បាតព្រៃ ផ្ទុយទៅវិញទីភ្នាក់ងារជំនួយរបស់សហរដ្ឋអាមេរិកបានទុកក្រុមនេះនៅក្រៅគំរោងការពារព្រៃឈើ។
អានបន្ត -
អង្គការសហប្រជាជាតិតែងតាំងបញ្ញវន្តថៃជើងចាស់ ឱ្យឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា
ភ្នំពេញ — លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នកជំនាញច្បាប់ថៃដែលមានពិសោធន៍ នៅអង្គការសហប្រជាជាតិ លើកិច្ចការសិទ្ធិមនុស្សនៅកូរ៉េខាងជើង និងស៊ីរី ត្រូវបានតែងតាំងផ្លូវការជាអ្នករាយការណ៍ពិសេស អ.ស.ប. ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អានបន្ត -
ពលរដ្ឋចោទក្រុមហ៊ុនវៀតណាម PNT ថា កាប់បំផ្លាញព្រៃឡង់ទ្រង់ទ្រាយធំថ្មីទៀត
ប្រជាសហគមន៍ព្រៃឡង់ខេត្តព្រះវិហារអះអាងថា ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.) កំពុងពង្រាយកម្លាំងកម្មកររាប់សិបនាក់ ចូលកាប់រំលំដើមឈើធំៗ ក្នុងដែនជម្រកសត្វព្រៃជិត ២សប្តាហ៍មកហើយ។ ការលើកឡើងនេះ គឺក្រោយពីពួកគេបានចុះស្រាវជ្រាវពីបទល្មើសព្រៃឈើនៅតំបន់នោះ។
អានបន្ត -
ពលរដ្ឋជាង១០០គ្រួសារបានប្រើអណ្តូងទឹកលើភ្នំដងរែកឡើងវិញ ក្រោយទាហានថៃយល់ព្រមដកបន្លាលួស
មន្ត្រីជាន់ខ្ពស់ខេត្តព្រះវិហារ ឱ្យដឹងថា ពលរដ្ឋជាង១០០គ្រួសាររស់នៅលើភ្នំដងរែក បានប្រើប្រាស់អណ្តូងទឹកជាធម្មតាឡើងវិញហើយ ក្រោយពីមានជំនួបចរចារវាងអាជ្ញាធរកម្ពុជាជាមួយភាគីថៃដែលឈរជើងនៅតំបន់នោះ។
អានបន្ត